នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសសញ្ជាតិអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងឃាតកម្មមួយ ដែលកើតចេញពីវិវាទដីធ្លីមួយនៅក្នុងខេត្តកំពង់ស្ពឺ។
ឈ្មោះ អ៊ុក រុន អាយុ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃពុធ ដែលតាមចោទថា បានបញ្ជាឲ្យធ្វើឃាតឈ្មោះ សាន សឿន អាយុ៣៦ឆ្នាំ ដែលត្រូវបានបាញ់ត្រូវចំក្បាលពីក្រោយនៅឯផ្ទះសំណាក់មួយក្នុងស្រុកត្រែងត្រយឹង កាលពីថ្ងៃច័ន្ទ។
លោក ស្វាយ យឿន នាយនគរបាលព្រហ្មទណ្ឌខេត្ត បានមានប្រសាសន៍ថា “លោក រុន បានសារភាពថា ខ្លួនពិតជាបានពាក់ព័ន្ធនឹងការធ្វើឃាតនេះមែន”។
បុរសពីរនាក់នេះមានការពាក់ព័ន្ធក្នុងជម្លោះកំពុងកើតឡើងមួយជំុវិញដីមួយហិកតា។ ជនសង្ស័យបានអះអាងថា ខ្លួនបានទិញដីនេះតម្លៃ៤.០០០ដុល្លារ ក៏ប៉ុន្តែ ត្រូវបានជនរងគ្រោះបដិសេធថាគាត់គ្មានសិទ្ធិធ្វើកសិកម្មនៅលើដីេនះទេដោយជនរងគ្រោះទាមទារលុយបន្ថែមទៀត។
លោក យឿន បានថ្លែងថា “វាជាការសម្លាប់សងសឹកមួយកើតឡើងដោយសារតែជម្លោះដីធ្លី”។ កាលពីថ្ងៃអង្គារ នគរបាលបានចាប់ខ្លួនឈ្មោះ ដុង វណ្ណៈ អាយុ៣៣ឆ្នាំ និងឈ្មោះ ទ្រី គន្ធរ អាយុ៣២ឆ្នាំ នៅក្នុងខេត្តកំពតពីបទមនុស្សឃាត។ លោក យឿន បានបន្តថា “លោក រុន បានចំណាយប្រាក់ឲ្យពួកគេសម្លាប់លោក សាន សឿន។ វណ្ណៈបានបាញ់ជនរងគ្រោះ ហើយ គន្ធរ និងជនដៃដល់បានបើកម៉ូតូចេញពីទីកន្លែងកើតហេតុ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី