34 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​បដិសេ​ធ​លទ្ធផល​ស៊ើប​អង្កេត​របស់​គ.ជ.ប.​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​ មន្ត្រី​គណបក្ស​​សង្គ្រោះ​​​​ជាតិ បាន​ចោទ​ប្រកាន់​គណៈ​កម្មា​ធិការ​​​​ជាតិ​​​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប.)​ ជា​ថ្មី​ម្តង​​​​ទៀតថា ​បាន​ធ្វើ​ប្រតិ​បត្តិ​ការស៊ើប​អ​ង្កេ​ត​​មិន​សម​ស្រប​ ចំពោះ​ការ​ចោទ​ប្រកា​ន់​ជុំវិញ​ភាព​មិន​ប្រក្រ​តី​​ ដែល​បានកើត​ឡើ​ង​នៅតាម​​​​ការិយា​ល័យ​បោះ​ឆ្នោត​ ​អំឡុង​ថ្ងៃ​បោះឆ្នោត​ជាតិ​ទី​២៨​ ខែ​កក្កដា​ កន្លង​ទៅ​ថ្មីៗ​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក គួយ ​ប៊ុន​រឿន​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បា​ន​ដើរ​ចេញ​​​​ពី​កន្លែងបក​ស្រាយ​ពា​ក្យបណ្តឹង​លើក​ដំបូងរបស់​ គ.ជ.ប.​។ លោ​ក​បាន​លើក​​​ឡើងថា ​ភាព​មិនប្រក្រ​តី​ទាំង​ឡាយ​មិន​ត្រូវ​​​បាន​ស៊ើប​អង្កេត​ត្រឹមត្រូវបា​ន​ទេ​ ប្រសិន​បើ​​​មិនមាន​វត្ត​មាន​របស់​ថ្នាក់​ដឹកនាំ​របស់ ​គ.ជ.ប. ​ទេ​នោះ​។

​ចំណុច​សំខាន់​នៅ​ក្នុង​ពាក្យ​បណ្តឹង​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​​គឺ​ក្តីបារម្ភ​ថា គ.​ជ​.​ប​. ​​កំពុងតែ​ប្រើប្រាស់​ទម្រង់​បែប​បទ​ដែ​ល​មិន​​​មាន​ត្រា​ប្រថាប់​បញ្ជាក់​ សម្រាប់​​រា​ប់​ចំនួន​សន្លឹក​ឆ្នោត នៅតាម​ការិយាល័យ​បោះ​ឆ្នោត​ ក្នុងការ​ស៊ើប​អង្កេត​ពាក្យ​បណ្តឹ​ង​ជុំវិញ​ការ​ក្លែង​​​បន្លំសន្លឹក​ឆ្នោត​។

​លោក អ៊ាង​ ឆៃ​អៀង ​តំណាង​រាស្ត្រ​គ​ណ​​​បក្ស​សង្គ្រោះ​ជាតិ​សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកា​ស​លទ្ធផល​ស៊ើប​អង្កេត​លើក​ដំបូង​នេះ ​បា​ន​លើកឡើង​កាលពី​ថ្ងៃ​សុក្រថា ​លោក​បាន​ដាក់​​​​ពាក្យ​បណ្តឹង​ទៅ​ គ.ជ.ប. ដើម្បី​ស្នើ​សុំ​ឲ្យ​គណៈ​កម្មាធិការ​នេះ​ផ្ទៀង​ផ្ទាត់​លទ្ធផល​​បោះឆ្នោត ​នៅ​ការិយាល័យ​បោះឆ្នោត​ចំនួ​ន១៩៩​ការិយា​​​ល័យ​ក្នុងខេត្ត​កណ្តាល​ ជា​ខេត្ត​ដែល​គណ​​​បក្ស​ប្រឆាំង​សង្ស័យថា ​មា​ន​ភាព​មិន​ប្រក្រ​តី​កើតឡើង​ជាច្រើន​។

​លោក អ៊ាង​ ឆៃ​អៀង​ ​​លើក​ឡើ​ង​បន្ថែម​ទៀ​ត​ថា ​ការ​ផ្ទៀង​ផ្ទាត់​បែប​នេះ​ អា​ច​​អនុវ​ត្ត​​បានតែ​​ជាមួយ​ទម្រង់​១១០២​ដើ​ម​​ប៉ុ​ណ្ណោះ​ ហើយ​ទម្រង់​នេះ​ដាក់​នៅ​ក្នុង​ក​ញ្ចប់​មាន​ត្រា​ប្រថាប់​បញ្ជាក់​ ​ដែល​ត្រូ​វ​បាន​គេ​ស្គាល់​ថា ​ជា​ប្រអប់​សុវត្ថិភាព  “ក” និង​ត្រូវ​បាន​បំពេញ ​នៅ​ការិយាល័យ​បោះឆ្នោ​តនី​​​មួយៗ​ ដើម្បី​​​កត់​​​​ត្រា​​​​ចំនួន​សរុប​ នៅ​ពេ​ល​សន្លឹក​​​​ឆ្នោត​ត្រូវបានរាប់​។​

ប៉ុន្តែ ​ទម្រង់​ដែលត្រូវបាន​បង្ហាញ​នៅ​ការិយាល័យ​ គ.ជ.ប. ​កាលពីថ្ងៃសុក្រ​ ​មិន​មា​ន​ នៅ​ក្នុង​កញ្ចប់​មាន​ត្រា​ប្រថាប់​បញ្ជាក់​ទេ​។

លោក ​ឆៃ​អៀង បាន​មានប្រសាសន៍ថា “ខ្ញុំ​មិន​​​មែន​កំពុង​​ចោទ​ប្រកាន់​អ្នកណា​ម្នាក់​​ថា ​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ ​ប៉ុន្តែ ​គ.ជ.​ប.​ គួរ​តែ​បើក​​​​កញ្ចប់​ “ក” ដើម្បី​បង្ហាញ​យើ​ង​ទាំង​អស់​គ្នា​ ​និង​សាធារណៈ​ជន​ ដើម្បី​ឲ្យ​ប​ញ្ជាក់​ឲ្យ​ឃើញ​​​​ច្បាស់ថា ​មិនមាន​ការ​លួ​ច​​ប​ន្លំ​សន្លឹក​ឆ្នោតមែ​ន​”។

​​លោក​​ថ្លែង​បន្ត​ទៀតថា ​គណប​ក្ស​​សង្គ្រោះ​​​​ជាតិ​​ បាន​ស្នើ​សុំ​មើល​ទម្រង់​១​១​០៨​​​​ដើម​ ដែល​​​​នៅ​លើ​ទម្រង់​នេះ ចំនួ​ន​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​នី​មួ​យៗ​ ត្រូវ​​​​បានកត់​ត្រា ​និង​តាមដាន​​នៅ​​ការិ​យា​ល័យ​បោះឆ្នោត​នីមួយៗ​។ គណបក្ស​ស​ង្គ្រោះ​ជាតិ​ ក៏កំពុង​តែ​ស្នើ​សុំ​ពិនិត្យ​មើល​ឯ​កសារ​ដាច់​ដោយឡែក​មួយផ្សេង​ទៀត​ ដែ​លគេ​ស្គាល់​ថា ជា​ទម្រង់​១១០៤​ ដែល​ជា​ច្បាប់​ថត​ចម្លង​សរសេរ​ដោយ​​​​ដៃ​ពី​ទម្រង់​១​១០២​។ ​នៅ​ខេត្ត​កណ្តាល ​គណ​​​​​​​បក្ស​ស​ង្គ្រោ​ះ​ជាតិ​ត្រូវ​ការ​សន្លឹង​ឆ្នោត​១៦៦​សន្លឹ​ក​ប​ន្ថែ​ម​ទៀ​ត​ដើម្បី​ទទួល​បាន​អាសនៈ​មួ​យ​ទៀត​នៅ​ក្នុ​ង​សភា​ជាតិ​។​

ក្នុង​​ពេល​បង្ហាញ​លទ្ធផល​សុើប​អ​ង្កេ​ត​​លើក​ដំបូង​កាលពីថ្ងៃសុក្រ​ ​ភាព​មិនប្រក្រ​តី​មួយចំនួន​ត្រូវបានរក​ឃើញ​ ដូចជា ​នៅ​កា​រិ​​​យា​​​ល័យ​បោះ​ឆ្នោត​មួយ ​នៅ​ស្រុក​ខ្សា​ច់​កណ្តាល​ ខេត្ត​កណ្តាល​។ ​នៅ​ក្នុង​ស្រុក​នេះ សន្លឹក​ឆ្នោត​​​​មាន​សម្រាប់​គណបក្ស​ខ្មែ​រ​អ​ភិ​វឌ្ឍន៍​សេដ្ឋកិច្ច ត្រូវ​បាន​កត្រា​នៅ​​ក្នុ​ង​ទម្រង់​១១០២​ ក៏ប៉ុន្តែ ​មិន​​​​ត្រូវ​បាន​ចុះ​ប​ញ្ជី​នៅ​ក្នុង​ទម្រង់​១១០៤​ទេ​។

មន្ត្រី​ គ.ជ.ប. ​ដែល​មាន​វត្ត​មាន​នៅ​ក្នុ​ង​​កម្មវិធី​បង្ហាញ​លទ្ធ​ផល​ស៊ើប​អង្កេត​លើ​ក​ដំបូង​នេះ​ ​បានរក​ទម្រង់​១១០៨​ឃើញមិ​ន​ឃើញ​ សម្រាប់​ការិ​យាល័យ​បោះឆ្នោត​ចំ​នួន​ប្រាំបី​នៅ​ក្រុងតាខ្មៅ​ទេ​។ ​លោក ឆៃ​អៀង​ បាន​លើក​ឡើងថា ​ការ​បាត់​ទម្រង់​ទាំ​ង​នោះ​មានន័យថា ការបោះឆ្នោត​នៅ​កា​រិយាល័​យ​ទាំងនោះ​មិន​អាចទុកចិត្ត​បា​ន​ទេ​។ ​លោក​បានមាន​ប្រសា​សន៍ថា “ប្រជា​ជន​បាន​ប្រាប់​ខ្ញុំ​​​​​​​ឲ្យដឹង…ថា ​សន្លឹក​ឆ្នោត​យ​ក​ចេញ​ពី​ការិយា​​​ល័យ​​​​បោះឆ្នោត​ទាំង​ប្រាំបី​នេះ​ ត្រូវ​​​បាន​គេ​ដុត​ចោល”។

​កម្មវិធី​​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ចំពោះ​ភាព​មិន​ប្រក្រ​តី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ ក៏​ត្រូវបាន​រៀបំ​នៅ​ខេត្ត​បាត់​បង់​ដំបង ​និង​ខេត្ត​សៀប​រាប កាលពីថ្ងៃសុក្រ​ផង​ដែរ​ ក៏​ប៉ុន្តែ​ ​មិនមានវត្ត​មាន​របស់​ថ្នាក់ដឹង​នាំ​គ.ជ.​ប​​.ទេ រួម​ទាំង​សមាជិក​​គណៈ​កម្មាធិការ​ទាំង​ប្រាំបួនរូប​របស់ខ្លួនផង​ដែរ​។​

​លោក ​ទេព ​នីថា ​អគ្គលេ​ខាធិការ​ គ.​ជ.​ប. ​បាន​លើក​ឡើងថា ​ទោះ​បីជា​ទម្រង់​១​១០៨​មួយចំនួន​បាន​បាត់​ក្នុង​ថ្ងៃ​បោះឆ្នោ​ត​ក៏ដោយ ​ការ​បាត់​ទម្រង់​១១០៨​នេះ ​មិ​ន​អាច​បញ្ជាក់​ពីការលួច​បន្លំសន្លឹក​ឆ្នោត​បា​ន​ទេ​។ លោក​​បាន​​​ថ្លែងថា “មិន​មែន​មានន័​យថា ​មាន​ការ​លួច​​​​បន្លំសន្លឹង​ឆ្នោត​ទេ​ ព្រោះ​យើង​នៅ​​​តែ​​​​​​​មាន​ទម្រង់​មួ​យ​ហៅថា ​១១០៩​ ដែល​​​​កត់​ត្រា​ចំនួន​​​​ចេ​ញពី​ទម្រង់​១១០៨ ប៉ុន្តែ ​គាត់ ​​​[លោក​ឆៃ​អៀ​ង​] ​បានបដិសេធ​មិន​ព្រម​ប្រើ​ប្រា​ស់​ទ​ម្រង់​១១០៩​ ដើម្បី​ផ្ទៀត​ផ្ទាត់​” លទ្ធផល​​។

​ទោះ​បីជា​សន្លឹក​ឆ្នោត​មួយចំនួន​ នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ ត្រូវបានរក​ឃើញ​ថា មិ​ន​ត្រូវ​គ្នា​​​​នឹង​ទម្រង់​១១០៤​ កាលពីថ្ងៃសុ​ក្រ​​​ក៏​​​ដោយ ​លោក ទេព ​នីថា ​បាន​លើក​ឡើ​ង​ថា ​ភាគ​ច្រើន​​​​នៃ​ទម្រង់​មាន​ទិន្នន័យ​សុក្រឹត​។ ​លោក​ស្រី មូរ ​សុខហួរ​ ​ដែល​ទទួ​ល​បាន​អាសនៈ​របស់​​​គណបក្ស​សង្គ្រោះ​ជា​តិ​មួយ ​សម្រាប់​មណ្ឌល​ខេត្ត​បាត់ដំបង​ កា​ល​ពីថ្ងៃ​សុក្រ​ ​បាន​រិះ​គន់​អវត្ត​មាន​របស់​ថ្នា​ក់​ដឹកនាំ គ.ជ.​ប.​ទាំងនេះ​។ ​លោក​ស្រី​​បា​ន​មានប្រសា​សន៍ថា “យើង​ទាម​​ទារ​ឲ្យ​ពួក​គា​ត់​ប្រើ​ប្រាស់​ច្បាប់​ដើម​នៃទម្រង់​យក​ចេ​ញ​ពី​កញ្ចប់​សុវត្ថិភាព​​ “ក” ​ប៉ុន្តែ​មិន​​​មាន​​​​ស​មា​ជិក​ គ.ជ.ប.​ ណាម្នាក់​ក្នុងចំណោម​ទាំង​ប្រាំ​បួ​ននាក់​ដែល​មានតួនាទី​វិនិច្ឆ័យ​ ​បង្ហា​ញ​វត្ត​មាន​របស់ខ្លួន​ទេ​”។

កាលពី​ថ្ងៃសុក្រ​ គ.ជ.ប. ​ក៏​បាន​ចេញ​សេច​ក្តី​​​ថ្លែង​ការ​ណ៍​មួយដែល​លើក​ឡើង​ថា ​ខ្លួន​បាន​បដិសេធពាក្យ​បណ្តឹង ដែល​​គ​​ណបក្ស​សង្គ្រោះ​​​​ជាតិ​បាន​ដាក់​ នៅ​ក្នុងខេ​ត្ត​ក្រចេះ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សា​រ​តែ​មិនមាន​ភ័ស្តុតាង​រឹងមាំ​ ដែល​អាច​បញ្ជា​ក់​ពីភាព​មិន​ប្រក្រតី​ទេ​៕

ប្រែ​សម្រួ​ល​ដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស