26 C
Phnom Penh

អ្នក​​ជំ​នួញ​រុស្ស៊ី សឺរហ្គេ ប៉ូ​ឡូនស្គី ដែលនៅក្រៅឃុំ​វិល​មក​កម្ពុជា​​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​មបណ្តាញ​ព័ត៌មា​ន​រដ្ឋ​​រុស្ស៊ី និង​សហការី​ពីរនាក់​​​​បា​ន​ឲ្យ​​ដឹង​ថា​​ អ្នក​​​​ជុំនួញជ​ន​​​ជាតិ​រុស្ស៊ី​​​ឈ្មោះ ​​សឺរហ្គេ ​ប៉ូ​ឡូន​​ស្គី (Sergei Polonsky)​​​ ដែ​ល​​បា​ន​​ចាក​​ចេញ​​ពី​ប្រទេស​កម្ពុ​ជា​កា​ល​​ពី​ក្នុ​ង​​ខែ​មេ​សា​ ​ទោះ​​​​​ជា​ត្រូ​វ​បាន​​ដោះ​លែង​​នៅ​ក្រៅ​​ឃុំ​​ជា​​​បណ្តោះ​​​​អា​សន្ន​​ពី​បទ​​​វា​យ​​​ធ្វើ​​​បា​ប​​មួ​យ​ក្នុ​ង​​ខែ​​ធ្នូ​ក៏​​ដោ​យ បា​ន​​​វិ​ល​ត្រឡ​ប់​មក​​ប្រ​ទេស​​កម្ពុជាវិញ​ហើយ​។

លោក ​ប៉ូ​ឡូន​​ស្គី អា​យុ​៤០​ឆ្នាំ​ ត្រូ​វ​បាន​​ដោះ​លែង​​ឲ្យ​នៅក្រៅ​ឃុំ​​ជា​បណ្តោះ​​​អា​ស​ន្ន​​កា​ល​​ពី​ដើម​​ខែ​​មេ​សា ​តាម​លក្ខ​ខណ្ឌថា លោក​​​ត្រូ​វ​​ស្ថិត​​នៅ​ក្នុ​ង​​ប្រទេ​ស​​​នេះ​សិន។ សាលា​​ដំបូ​ង​​ខេត្ត​ព្រះ​សី​ហ​នុ​មិនបា​ន​អត្ថា​​ធិ​ប្បាយ​​​​ថា ​​ តើ​​លោក ​ប៉ូ​ឡូន​​ស្គី ត្រូវ​ប្រឈម​​​នឹ​ង​កា​រ​​​កាត់​ទោស​​ពី​​បទ​​ប្រើ​កាំ​​បិត​​ចាក់​​​អ្នកធ្វើ​ការ​​លើ​​ទូក​​ចំ​នួ​ន​ប្រាំ​​មួ​យ​នាក់​នៅ​ឡើយឬយ៉ាងណាទេ​។

ពេលចាក​ចេញ​​ពី​ប្រទេ​ស​កម្ពុ​ជា​ លោក​ប៉ូ​ឡូន​ស្គី ​​បា​ន​ធ្វើ​ដំ​ណើរ​កាត់​តា​ម​ប្រទេ​ស​​ស្វីស​ទៅកាន់​​ប្រទេ​ស​​អ៊ី​ស្រា​អែល​ ​ជា​​​ទី​​ដែល​គាត់​​​ទំនង​ជា​បាន​​​ស្នាក់​​​នៅ​​រហូត​ដល់សប្តាហ៍​មុ​ន ​​និ​ង​បា​ន​​​ស្វែង​​រក​ការ​​ចូលសញ្ជាតិ។

វិទ្យុ​​​អន្តរជាតិ​​របស់​​ប្រទេ​ស​​​រុស្ស៊ី ​​គឺសំ​ឡេង​រុស្ស៊ី (Voice of Russia) បា​ន​​រាយ​កា​រ​ណ៍​​​តា​ម​គេហទំព័រ​របស់​​ខ្លួន​​​​កា​ល​​​​ពី​ថ្ងៃ​សៅរ៍​ថា​ លោក​ ​ប៉ូឡូន​ស្គី ​​បា​ន​​វិល​​ត្រឡប់​មក​កាន់​​ប្រទេ​ស​​កម្ពុ​ជា​​វិញ​ហើយ បន្ទាប់​​ពី​​​អាជ្ញា​​ធរ​​រុស្ស៊ី​​បា​ន​ព្យា​យាម​​​ធ្វើ​​បត្យា​​ប័​នរូប​​​លោក​​​ពី​​ប្រទេ​ស​​​អ៊ី​ស្រ​អែល​ ពាក់​​​ព័ន្ធរឿង​ក្តី​​ដោ​យ​ឡែក​មួយ​ ​ដែល​​លោក​ត្រូ​វ​បា​ន​​ចោទ​​ប្រ​កាន់​កំបាំង​មុខ​​​ពី​បទ​លួច​បន្លំ​​ទាក់​​​ទង​នឹងគម្រោង​​​​អ​ភិ​​វឌ្ឍន៍​​អចល​​​នទ្រព្យ​មា​ន​​​ទឹក​​ប្រាក់​​ជាច្រើនលា​ន​​ដុល្លារ​​​​​​​​មួ​យ​នៅ​ក្នុង​ទី​ក្រុ​ង​មូ​ស្គូ​។

វិទ្យុ​សំ​ឡេងរុស្ស៊ី ​​បា​ន​​ដក​ស្រង់​លោកស្រី ឌៀនណា ​តូតូ​សូ​វ៉ា ​(Diana Totosova) មេ​ធា​វី​​របស់​លោក​ប៉ូឡូន​ស្គី ដោយ​បានលើក​ឡើងថា ជ​ន​ជាតិ​រុស្ស៊ី​​​រូ​ប​​​នេះ ​​បា​ន​​​ធ្វើ​​ដំ​ណើរ​​តា​ម​​​យន្ត​ហោះ​​ទៅកាន់​​ទី​​ក្រុ​ង​បា​ង​កក និង​មា​នបំ​ណ​ង​​​​​​​​​​ធ្វើ​​ដំ​​​ណើរមក​កាន់​ប្រទេ​ស​​កម្ពុជា​។

លោក​ស្រី ​តូ​​តូសូវ៉ា ​​ត្រូ​វ​​​បា​ន​​ដក​ស្រង់សម្តី​​ថា ​“សឺ​រហ្គេ ប៉ូ​ឡូន​ស្គី បា​ន​​ចាក​ចេញ​​​ពី​​ប្រទេ​ស​​​អ៊ី​ស្រាអែល​​ហើយ​ ពី​​ព្រោះ​​ស្ថាន​ភា​ព​​​មួយកំពុង​គំរា​ម​កំ​ហែង​​សុ​វត្ថិ​ភាព​​​របស់​​​គាត់កាន់តែ​ខ្លាំង​ឡើងៗ”។ លោក​ស្រី តូ​តូ​​សូ​វ៉ា ​​​បញ្ជាក់​​ថា​ “កា​រ​​ចេញ​ដំ​ណើរ​​​របស់​លោក ​​ប៉ូ​ឡូន​ស្គី មិន​​​ទាក់​ទង​​​​នី​តិ​​វិធី​តុ​លា​ការ​​ ​​​ឬ​ដំ​ណើរ​ការ​​នៃ​កា​រ​​​ទទួល​​បា​ន​ឯក​សារ​​​​​​ ដែល​​​អនុញ្ញាត​​​​​​​​​​ឲ្យ​​អ្នក​​ជំ​​នួញ​​រូប​នេះ​​រស់​នៅ​ ​និង​ធ្វើការ​នៅ​ក្នុ​ង​ប្រទេស​​​អ៊ីស្រា​​អែល​ទេ​”។

លោក សឺរហ្គេ វ្ល៉ាឌី ​ជា​ដៃគូ​​ជំនួ​ញ​ម្នាក់​​​និ​ង​​​ជា​មិត្ត​ភក្តិ​​ផង​ដែរ ​​បា​ន​​បញ្ជាក់​​ថា លោកប៉ូ​ឡូន​ស្គី ​ស្ថិត​​នៅ​ក្នុ​ង​​ប្រទេ​ស​កម្ពុ​​ជា​។ លោក​ វ្ល៉ាឌី បា​ន​លើក​ឡើង​ក្នុ​ង​អ៊ីម៉េលមួ​យ​​​ថា “[លោក​ ប៉ូឡូនស្គី] កំ​ពុង​មាន​​ផែន​ការ​​ស្នាក់​​នៅ​​ទី​នេះ​ ​និ​ង​ឡើង​តុលាការ​ ​នៅ​ពេល​មា​ន​​កា​រ​​​កោះហៅ”។ [គាត់​] ​បា​ន​នៅ​ក្នុង​​ប្រទេ​ស​​​អ៊ី​ស្រាអែល ​​ដើម្បី​ពិ​និត្យ​ជំ​​ងឺ​ ​បន្ទាប់​​​​​​​​​​​​ពី​​លោក​ជាប់​ក្នុង​ពន្ធ​នាគារ​នៅខេត្ត​​ព្រះ​សីហនុ​​​”។

លោក ​​ប៉ូ​ឡូន​ស្គី ​អតី​ត​មហា​សេដ្ឋី​ម្នាក់​​​​និង​​ជា​​​ប្រធា​ន​ក្រុម​ហ៊ុន​​​អ​ចល​នទ្រព្យ​​ Mirax ​Group ត្រូ​វ​បា​ន​ចាប់​​ខ្លួន​​​​រួ​ម​​ជា​​មួ​យ​​​បុរសជ​ន​​​ជាតិ​​រុស្ស៊ី​​​វ័យ​​​​​​​​​​ក្មេង​​ពី​រនាក់​ បន្ទាប់​​ពី​​​ជន​ជាតិ​​ខ្មែរ​​ចំនួ​ន​ប្រាំ​​មួ​យ​នាក់​​​​ដែល​ធ្វើការ​​នៅ​លើ​​ទូក​មួ​យ​ឲ្យ​​ជ​ន​ជាតិ​រុស្ស៊ី​​​ទាំង​នេះ បា​ន​​​ចោទ​​ថា លោក ប៉ូ​ឡូន​ស្គី ​​​​​​​យកកាំ​​បិទ​​ចាក់​​​ពួ​ក​គេ និង​​បង្ខំឲ្យ​​​ពួក​​គេ​លោត​​​​​ពី​លើទូកទៅ​ក្នុ​ង​ទឹក​នៅខេត្ត​ព្រះ​សី​ហ​នុ​។

អ្នក​​ធ្វើ​កា​រ​លើ​​ទូ​ក​​ទាំ​ង​នេះ​​​បា​ន​​ដក​ពាក្យ​​​បណ្តឹង​​របស់​​ខ្លួន​​កាល​​ពី​ក្នុ​ង​​ខែ​មករា បន្ទាប់​​​ពី​មា​ន​កា​រ​​​ព្រ​ម​​​ព្រៀង​​​បង់​សំ​ណង​​សរុ​ប​​២០.០០០​ដុល្លារ ប៉ុន្តែ​លោក ​ប៉ូឡូន​ស្គី ​នៅ​តែ​​ជាប់​​​ចោទ​​ដដែល​ និ​ង​គ្រាន់​​តែ​ត្រូ​វ​បា​ន​​ដោះលែ​ង​ឲ្យ​នៅ​​ក្រៅ​ឃុំ​​បណ្តោះ​អាសន្នកា​លពី​ខែមេសា​​​ប៉ុណ្ណោះ ​បន្ទាប់​​ពី​​តា​ម​​សេចក្តី​រា​យ​កា​រ​​​ណ៍​ថា ​​គាត់​បង់​ប្រាក់​៥០.០០០​ដុល្លារ​​ឲ្យ​ទៅ​តុ​លា​​​ការហើយ​​។

មុន​​​ពេល​​ត្រូវ​បានចាប់​​​ខ្លួន​​ លោក ប៉ូឡូន​ស្គី បានរស់​នៅ​ក្នុងរម​ណី​យ​ដ្ឋាន​​ប្រណិត​មួ​យ​​​កន្លែ​ង​នៅ​លើ​​កោះ​​​​ដែក​​គោល​ ​​ជា​កោះ​​​ឯក​​ជ​ន​​​តូ​ច​មួយ​ ហើយ ក្រោយមក​​បា​ន​​​ជួល​រមណី​​​យ​ដ្ឋាន​នោះ​ជាមួយ​​គ្រួសារ​របស់​លោក ដូ​រ៉ូ​សេន​កូ (Doroshenko)​​ ដែល​ជាម្ចាស់​​​សណ្ឋា​​គារ និ​ង​​ភោជ​នី​យ​​ដ្ឋាន​​​ឈ្មោះ ​Snake House នៅ​ក្នុ​ង​ខេត្ត​​​​​ព្រះ​សី​ហនុ​។

​​អូ​ស្តាប ដូ​រ៉ូ​សេនកូ ​​បា​នមា​ន​​ប្រ​សាសន៍​​ថា ​លោក ប៉ូ​ឡូ​ន​ស្គី ​​លែ​ង​​​ជា​​​ដៃ​​គូ​​រក​ស៊ី​របស់​​គ្រួសារ​លោក​​ទៀត​ហើយ​ ក៏ប៉ុន្តែ​​ សមា​ជិ​ក​ផ្សេង​ទៀត​នៃ​សហ​គមន៍​រុស្ស៊ី​​​នៅ​ខេត្ត​ព្រះ​សី​ហនុ បា​ន​​រាយ​ការណ៍​ថា ​​ពួ​ក​គេ​​បាន​​ឃើញ​​លោក ​ប៉ូឡូន​ស្គី ​ចាប់​តាំ​ង​ពី​លោក​​​បា​ន​​​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​​កា​ល​​ពី​យប់​ថ្ងៃ​សៅរ៍​។
លោក ដូ​​រ៉ូ​​សេន​កូ មាន​​ប្រ​សាស​​ន៍​​ ដោយ​​​​បដិសេធ​មិនបញ្ចេញ​ឈ្មោះមិត្ត​ភក្តិ​​​របស់​​​លោក​ ឬក៏​ប្រភព​ព័ត៌មានដែល​លោក​ទទួល​​​បាន​ថា “ ខ្ញុំ​​មិនដឹង​ច្បាស់​ទេ ​ប៉ុន្តែ​គ្រប់ៗ​គ្នា​និយាយ​​​ថា ​​គាត់​​នៅ​ទី​នេះ​។ មិត្ត​ភក្តិ​​​របស់​​គាត់​​​បា​ន​​​ជូន​​​គាត់​មក​កម្ពុជា​វិញ​​​ពី​​ទីក្រុង​​ប៉ា​​តាយ៉ាក្នុ​ង​​​​​[ប្រទេ​សថៃ] តា​ម​​​ទូ​ក​”។

លោក ហង្ស ស៊ីថា ​​អនុប្រធា​ន​សាលា​ដំ​បូ​ង​ខេត្ត​​​ព្រះ​​សី​ហនុ​ ​បា​ន​​បដិសេធ​មិន​ធ្វើ​​​អត្ថា​ធិ​ប្បាយ​អំ​ពី​ស្ថាន​​ភាព​​បណ្តឹង​ប្តឹងចំ​ពោះ​លោក ប៉ូឡូន​ស្គី ឡើយ។
​លោក ​ជ ហេង ស្នង​ការ​​នគរបាល​​ខេត្ត​​​ មាន​​ប្រ​សាស​ន៍​ថា លោក​មិន​បា​ន​​ដឹង​​​អំ​ពី​​កា​រ​​វិល​​ត្រឡប់​របស់​លោក ​ប៉ូឡូន​ស្គី​​ មក​​ក​ម្ពុជា​​​វិញ​ទេ​ ប៉ុន្តែ​​​ ប្រ​សិ​ន​បើ​​ជន​ជាតិ​រុស្ស៊ី​រូប​នេះ​​​ចាក​​ចេញ​ ហើយ​ត្រឡ​ប់​មក​​កម្ពុជា​​វិញ​​ដោ​យ​គ្មាន​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​ផ្លូវ​ការ​​​ណា​មួយ​នោះ ​គឺ​​គាត់​​​​រំ​លោភ​ច្បាប់​​ហើយ​។
លោក​បា​ន​មានប្រសាសន៍ថា “ប្រ​សិ​ន​​ការ​​​​ធ្វើ​ដំ​ណើរ​​​របស់​​គាត់​មិន​ឆ្លង​កាត់​​ផ្នែក​​​អន្តោប្រ​វេសន៍​ទេ នោះ​​វាជា​​រឿ​ង​ខុស​ច្បាប់​​​ហើយ”​ ៕

ប្រែសម្រួលដោយ ចេវ ប៊ុននី​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស