41.3 C
Phnom Penh

គេ​​​ហទំព័​​រ​​​រដ្ឋាភិបាល​​​​​​ត្រូវ​​​គេ​​​លួច​​​ចូល​​​កម្ទេច​​​ និង​​​កំពុង​​​តែ​​​ជួស​​​ជុល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រីរដ្ឋាភិ​​​បាល​​​បាន​​​ឲ្យដឹង​​​កាលពី​​​ម្សិ​​​ល​​​មិញថា ​​​គេហ​​​ទំព័រ​​​របស់​​​រដ្ឋាភិបាល​​​ដែ​​​ល​​​ត្រូវ​​​បាន​​​ក្រុម​​​អ្នក​​​លុក​​​លុយ​​​គេ​​​ហទំព័រ​​​ឥ​​​ណ្ឌូណេ​​​ស៊ី​​​មួយ​​​ក្រុម​​​លួច​​​ចូល​ កាលពី​​​ជាង​​​មួ​​​យសប្តា​​​ហ៍​​​មុន​ ​​មិន​​​ទាន់​​​ជួស​​​ជុល​​​រួ​​​ច​​​នៅ​​​ឡើយ​​​ទេ​​​។

គេហ​​​ទំព័រ​​​របស់​​​នាយក​​​ដ្ឋាន​​​ជំរុ​ញ​​​ការ​​​​​​នាំចេញ​​​នៃ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ត្រូ​​វបាន​​​លួច​​​កម្ទេច​​​ដោយ​​​ពួក​​​អ្នក​​​លុក​​​លុយ​​​គេហ​​​ទំព័រ​​​មួយ​​​ក្រុម​​​ឈ្មោះ ណាតស៊ុ ០០៧ (Natsu 007) ដែល​​​ជា​​​សមាជិក​​​របស់​​​ក្រុម​​​វាយ​​​លុក​​​​​​គេហ​​​ទំព័រ ​​​(Muslim Fighter 007)។

គេហ​​​ទំព័រ​​​នេះ​​​នៅ​​​តែ​​​បើក​​​មិន​​​ចេញ ​​​ដោយ​​​​​​​​​​​​គ្រាន់​​​តែ​​​បង្ហាញ​​​រូ​​បភាព​​​បុរស​​​​​​គ្មាន​​​ក្បាល​​​​​​​​ស្លៀក​​​​​​​​​​​​​​​ពាក់​​ឯក​​​សណ្ឋាន​​​សម្គាល់​​​ក្រុម​​​អ្នក​​​វាយ​​​លុក​​​គេហ​​​ទំព័រ​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ ដែល​​​ត្រូវ​​​បាន​​​គេ​​​បង្កើត​​​ឡើង​​​ក្នុង​​​ពណ៌​​​មួយ​​​ផ្សេង​​​ពី​​​ទង់​​​ជាតិ​​​ឥណ្ឌូណេស៊ី និង​​​មាន​​​ពាក្យ​​​ស្លោក​​​ថា “យើង​​​​​​មិន​​​ភ្លេច​​​ទេ យើង​​​មិន​​​លើក​​​លែង​​​ទេ​​​”។
ក្រុម​​​អ្នក​​​វាយ​​​លុក​​​គេហទំព័រ​​នេះ​​​ក៏​​​បាន​​​បិទ​​​​​​សេចក្ដី​​​ប្រកាស​​​ឯក​​​រាជ្យ​​​ឥណ្ឌូណេស៊ី ​​​​​​ដែល​​​​​​​​​ទទួល​​​បាន​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​ប្រទេស​​​​​​​​​ហូឡង់​​​ ​​​ក្នុង​​​ពិធី​​​រំឭក​​​ខួប​​​​​​៦៨​​​ឆ្នាំ​​​ តាំង​​​ពី​​​ប្រទេស​​​នេះ​​​ទទួល​​​បាន​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​សីហា ឆ្នាំ​​​១៩៤៥។

លោក គិត ធារ៉ា ប្រធាន​​​នាយក​​​ដ្ឋាន​​​ជំរុញ​​​ពាណិជ្ជកម្ម​​​បាន​​​លើក​​​ឡើង​​​ថា មូល​​​ហេតុ​​​ដែល​​​គេហទំព័រ​​​នេះ​​​ត្រូវ​​​បាន​​​កំណត់​​​យក​​​ជា​​​គោលដៅ​​​គឺ​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយ​​​ទេ។ ​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ខ្ញុំ​​​បាន​​​ឃើញ​​​ខ្មោច​​​នៅ​​​លើ​​​គេហទំព័រ​​​នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​បាន​​​​​​​​​​​​បើក​​​វា។ ខ្ញុំ​​​មិន​​​មាន​​​ជំនាញ​​​ [ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះទេ]​ ហើយ​​​ខ្ញុំ​​​មិន​​​ដឹង​​​ពីមូល​​​ហេតុ​​​ឬក៏របៀប​​​ដែលពួកគេ​​​លួច​​​កម្ទេច​​​វា​​​ទេ​​​”។

គេហទំព័រ​​​នេះ​​​ក៏​​​ធ្លាប់​​​ត្រូវ​​​បាន​​​គេ​​​ចូល​​​កម្ទេច​​​កាលពី​​​ប្រាំ​​​ខែ​​​មុន​​​ផង​​​ដែរ ក៏ប៉ុន្តែ​​​ត្រូវ​​​បាន​​​ជួស​​​ជុល​​​ឲ្យ​​​ដំណើរការ​​​ឡើង​​​វិញ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​។ ​សន្តិសុខ​​​គេហទំព័រ​​​មិន​​​ល្អ​​​នាំ​​​ឲ្យ​​​គេហទំព័រ​​​រដ្ឋា​​​ភិបាលកម្ពុជា​​​ត្រូ​​វ​​​បាន​​​គេ​​​លួច​​​កម្ទេច​​​​​ជា​​​ប្រចាំ​​​៕

ប្រែសម្រួល​​​ដោយ កង សុធា​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស