29 C
Phnom Penh

ក្មេង​ប្រុស​អាយុ៩ឆ្នាំ​ម្នាក់​​ស្លាប់ដោយ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេង​ប្រុស​អាយុ៩ឆ្នាំ​ម្នាក់​មក​ពី​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង​ បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ទី​១០ហើយ​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​គ្រុ​ន​ផ្ដាសាយ​បក្សី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ នៅក្នុង​ការ​ផ្ទុះឡើង​​នូវ​​មេរោគ​គ្រុន​ផ្តាសាយ​បក្សី H5N1 ដ៏ធ្ងន់​ធ្ងរ​បំផុត​មិន​ធ្លាប់​បាន​ជួប​ប្រទះនៅក្នុង​ប្រទេស​កម្ពុជា។

រហូត​​ម​ក​ទល់​ពេល​នេះ​នៅឆ្នាំនេះ មាន​សេចក្តី​រាយការ​ណ៍ថា មាន​ការ​កើត​ជំងឺ​នេះ​១៦​ករណី​ហើយ​ ដែលក្នុង​នោះ​មាន​អ្នករួច​ជីវិត​​ពី​ជំងឺ​នេះ​៦នាក់​ គឺករណី​នេះ​​កើន​ឡើង​ទ្វេដង​អំឡុង​ការ​កើត​​មាន​ជំងឺ​ដ៏ធ្ងន់​ធ្ងរ​នេះ​លើក​ទី​២កាលពី​ឆ្នាំ​២០១១​ដែល​នៅ​ពេល​នោះមាន​​ការ​​កើត​​ជំងឺ​នេះ​ប្រាំ​បី​ករណី​​ ហើយ​​បាន​ស្លាប់ទាំង​អស់។

លោក សុននី គ្រីសនែន(Sonny Krishnan) អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំប្រទេស​កម្ពុជា​​បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញថា “ក្មេង​ប្រុស​រូប​នេះ​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅក្នុង​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី៧នៅក្នុង​ខេត្ត​សៀម​រាប”។

លោក គ្រីសនែន បាន​មា​ន​ប្រសាសន៍​ថា ក្មេង​ប្រុស​រូបនេះ​បាន​កើត​​ជំងឺ​គ្រុន​ក្តៅ ហើយ​​ក្អួត​​ចង្អោរជាងបី​សប្តាហ៍មក​ហើយ ហើយ​ដំបូង​ឡើយ​ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌលសុខ​ភាព​តូច​មួយ​នៅ​ក្នុង​ស្រុក​នេះ។ ថ្នាំ​តាមី​ភ្លូ (Tamiflu) ដែលជា​ថ្នាំប្រឆាំង​មេរោគនេះ​តែម៉្យាងគត​់​ដែល​បាន​ផ្ត​ល់​អនុ​សាសន៍សម្រាប់​ព្យាបាល​មេរោគ​ H5N1 នេះ​នោះ មិនត្រូវ​បានគេ​យក​មក​ព្យាបាល​ក្មេង​ប្រុស​រូបនេះ​ទេ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា។ ជាទូទៅ ថ្នាំតាមី​ភ្លូគួរ​យក​មក​ព្យា​បាល​អំឡុង​​រយៈ​ពេល​ពីរ​ថ្ងៃ​នៅពេល​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​​​ទើប​អាច​ជាសះ​ស្បើយ​​ពីជំងឺ​នេះ​បាន។ នៅ​ឆ្នាំ​នេះ ​មាន​ករណី​កើត​​ជំងឺ​នេះ​​ច្រើន ប៉ុន្តែ​មាន​អ្នក​រួច​ផុត​ពី​ការ​ស្លាប់​​ច្រើន​។

លោក គ្រីសនែន​ បាន​មាន​ប្រសា​សន៍ថា “ឥឡូវនេះ​ យើងកំពុង​ពិនិត្យមើល​ស្ថាន​ភាព​​នេះ ដោយមានអ្នករួច​ជីវិត​​​ច្រើន​ជាង​មុន​​ ហើយ​យើង​កំពុង​តែពិនិត​្យ​មើលបញ្ហានេះ​បន្ថែមទៀត​”។ លោក​បាន​បន្ថែម​ថា “ឥឡូវនេះ​ ប្រជា​ពលរដ្ឋ​មាន​ការយល់​ដឹង​ពី​ជំងឺ​នេះ​កាន់​តែ​ច្រើនឡើង ហើយពួកគាត់​ប្រញាប់​ប្រញាល់​ស្វែង​រក​ការ​ព្យាបាលឲ្យ​ទាន់​ពេល​វេលា”។​ លោក​បាន​មាន​ប្រសាសន៍ថា “[អង្គការ​សុខភាព​ពិភព​លោក]​ ទើប​តែ​បាន​បញ្ចប់​ការ​ពិភាក្សា​ជា​​មួយ​​ប្រជាពល​រដ្ឋ​មួយ​ក្រុម​​នៅក្នុង​ខេត្ត​កំពត ហើយ​បាន​រក​ឃើញ​ថា ប្រជាពល​រដ្ឋ​មាន​ការ​យល់​ដឹង​ខ្ពស់​ ជា​ពិសេស ដោយ​សារ​មាន​ការ​កើត​ជំងឺ​នេះ​ប្រាំ​ករណី​នៅក្នុង​ខេត្ត​កំពត​នៅ​ឆ្នាំ នេះ”។

លោក គ្រីសនែន បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​នៅក្នុង​ខេត្ត​បាត់​ដំបង​ឯណោះវិញ  រហូត​​មក​ទល់​ពេល​នេះ​ មិន​ទាន់​ឃើញ​មាន​ករ​ណី​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ទេ​នៅ​ឆ្នាំ​នេះ ហើយ​ការ​យល់​ដឹង​តិច​ជាង។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​មាន​ផែនការ​ផ្សព្វផ្សាយ​នៅតាម​វិទ្យុ​ជាតិ​ ពីព្រោះ​ ​យើង​បាន​ត្រៀមខ្លួន​រួច​រាល់ហើយ​ក្នុងការ​​ដឹក​ជញ្ជូន​បសុ​បក្សី​សម្រាប់​រដូវ​ភ្ជុំ​បិណ្ឌ​ផង​ដែរ” គឺនៅ​ខែតុលា​ ដែល​អំឡុង​​ពេល​នោះ ជំងឺនេះ​ទំនង​ជា​កាន់តែ​រីករាល​ដាល​ពី​សត្វ​មាន់ទាមួយ​ទៅ​មាន់​ទា​មួយ​ទៀត។

លោក នូ នី អាយុ៤៦ឆ្នាំ​ ជា​ឪពុក​របស់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​កាល​ពី​ពេល​ថ្មី​ៗនេះ​បាន​និយាយ​ថា លោក​បានដឹងអំពី​ជំងឺ​គ្រ​ុន​​ផ្តាសាយ​បក្សី​ពី​មុន​មក​ដែរ ប៉ុន្តែនៅ​តែ​បរិ​ភោគ​មាន់​ឈឺ​ដដែល ជា​វិធី​ដែល​ជំងឺ​នេះ​ឆ្លង​​ជា​ទូទៅ​នោះ។

លោក នូ នី បាន​និយាយថា “យើង​មិន​មាន​​ប្រាក់​គ្រប់​គ្រាន់​ ដូច្នេះ យើង​​មិន​ចង់​បោះ​​ចោលសត្វមាន​់ដែល​​ងាប់​នោះ​ទេ” ហើយ​សព​កូនប្រុស​​លោកបាន​​ជួយ​ធ្វើ​មាន់​ងាប់នោះ៕

    ប្រែសម្រួលដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស