37 C
Phnom Penh

កម្មកររោង​ចក្រកាត់​​ដេរ​​ក្នុងរាជ​ធានីភ្នំពេញ​​វិល​ត្រឡប់​មក​ធ្វើ​ការ​​ធម្មតា​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​​​គ​ម​រោង​​ចក្រ​កាត់​​ដេរនៅកម្ពុជា ​បា​ន​ (GMAC) បានឲ្យដឹង​​កា​ល​​ពី​ម្សិល​មិញ​​ថា កា​រ​ចាក​​ចេញ​​​របស់​កម្មករ​​រោង​ចក្រ​កា​ត់​​ដេរ​​​​ក្នុ​ង​​​​រា​ជធា​នី​​​ភ្នំ​​ពេញទៅ​កាន់​​ខេត្ត​នា​នា ​​​​ដោ​យ​សារ​មានការ​ព្រួ​យ​​​​​បា​​​រម្ភអំពីការ​​​​ដាក់​ពង្រាយកម្លាំ​ង​​​​យោ​ធា​​​​កាន់​តែ​ច្រើន​ក្នុងរាជ​ធានី​កាល​ពីពេល​​ថ្មី​ៗ​នេះ​ មិនគំ​​រា​​មកំ​ហែ​ងដល់ស្ថិរភាពនៅ​ក្នុង​​​វិ​ស័​យ​នេះ​ទេ​។

លោក កែន លូ ​អ​គ្គគ​លេខាធិ​ការ​នៃ​សមា​​​គ​ម​រោងចក្រកាត់​ដេរ​​នៅកម្ពុជា ​​បា​នថ្លែង​​ថា កា​រ​ព្រួ​​យ​បា​រម្ភ​​​អំ​ពី​​កម្មករ ​ដែល​​បោះ​​ចោល​​​កា​រ​​​ងា​រ​​បាន​​ស្ងប់​​​ហើយ​ ​ហើយកម្ម​ករ​​ភាគ​ច្រើន​​បា​ន​​វិល​ត្រឡ​ប់​​មក​​​ធ្វើ​ការ​វិ​ញ​​​កាល​​​ពី​សប្តាហ៍​មុន​នេះ​។ លោក​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា​ “​​​ស្ថាន​​ភាពពេល​នេះ​នៅ​ក្នុង​កម្រិត​​អា​ចគ្រប់​គ្រង​បា​ន​​។ អាច​និ​យាយ​​បា​ន​​ថា នឹ​ងមិន​មា​ន​​​ផល​​​ប៉ះ​​​ពាល់​​ដល់វិ​ស័​យកា​ត់​​ដេរ​​ទេ​​”។

​​កា​ល​​​​ពី​ថ្ងៃ​​​ព្រ​ហស្បតិ៍​ រោ​ង​​ចក្រ​​​មួយ​ចំនួន​បា​ន​​​ឲ្យដឹងថា ​ ​កម្មករ​​​​​ធ្វើ​កា​រ​​​ងា​រ​​​មា​ន​​​តែ​២០​​ភាគ​​រយប៉ុណ្ណោះ ដោយ​សារ​​​តែ​កា​រ​​ធ្លាក់​​ចុះ​នៃ​​កា​រ​បញ្ជា​​​ទិញ​ ​និង​​​​ដោ​យ​​​សារ​ឪ​​ពុ​ក​​ម្តាយ​​​ហៅ​​​​កូន​​​ជា​​កម្មករ​​​ត្រឡប់​ទៅ​ផ្ទះវិញ​ ដោយ​​​ភ័យ​​​ខ្លាច​​ថា​ ចលាចល​កើត​ក្រោយ​កា​រ​​​បោះ​ឆ្នោត​​​​ជ្រើសតាំ​ង​តំ​ណា​ង​​រា​ស្ត្រ​​​កាល​​ពីខែ​មុ​ន​។

ប៉ុន្តែ​​​តំ​ណាង​​សហជីពបា​ន​ឲ្យដឹងកា​ល​​ពីម្សិលមិញថា ពេល​​នេះ ​កម្មករ​​រោ​ង​ចក្រ​កាត់​ដេរភាគ​​ច្រើនវិល​​ត្រ​ឡប់​​មក​​ធ្វើ​កា​រ​​វិញ​​ហើយ​។

លោក ​អា​ត់ ​ធន់ ​​ប្រធា​​ន​​​សហ​ព័ន្ធ​​សហ​​​ជីព​​ប្រជា​​ធិប​​តេយ្យ​​កម្មករ​កាត់ដេរ​កម្ពុជា​ ​​​​មា​ន​​ប្រ​សាស​ន៍​ថា​ ​​កម្មករ​​​ចេញ​ពី​រាជ​ធា​នី​នៅ​តិច​​តួច​​​ដោយ​ក្តីបារម្ភបែប​នេះ​មាន​ចំនួន​តិច​តួច​ទេ​។ ​លោក​ថ្លែ​ង​ថា “កម្មករ​​ប្រហែល​៨០ភា​គ​​រយ​​ដែល​​​​​បោះ​បង់​កា​រ​​​ងារ​​​​របស់​​ខ្លួន​ បា​ន​​វិល​​ត្រឡ​ប់​មក​ធ្វើ​​កា​រ​​​​ងារ​​​វិញ​​​កាល​​ពី​សប្តាហ៍​មុន​។ ពេល​​នេះមា​ន​ក​ម្មករ​​ប្រ​ហែល​​១០​​ភាគ​រយ​​ដែល​នៅ​ស្រុ​ក​​កំ​ណើត​​​របស់​​ខ្លួន​នៅ​​ឡើយ​ដោយ​​សារ​​ភាព​​តា​ន​តឹងផ្នែក​​នយោ​​​បា​យ”៕

 ​ប្រែសម្រួល​​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស