33 C
Phnom Penh

មន្ត្រីក្រសួងមហាផ្ទៃម្នាក់​​​ត្រូវ​​​ឃាត់​​​ខ្លួនបន្ទាប់បាញ់​​​បោះដោយសេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នង​​​ការ​​​រាជ​​​ធានីភ្នំពេញ បានថ្លែង​​​ថា មន្ត្រី​​​ក្រសួង​​​មហា​​​​​​ផ្ទៃ​​​វ័យ៣១ឆ្នាំម្នាក់ ត្រូវបាន​​​ឃាត់​​​ខ្លួន​​​កាល​​​ពី​​​ពេលរំលង​អធ្រាត្រ​ឈាន​ចូល​​ព្រឹក​​​ម្សិល​​​មិញ​​​ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់​​​ពី​​​មន្ត្រីរូបនោះបានបាញ់ឡើងលើ។ លោក​​​ថ្លែង​​​​​​​​​ថា លោក​​​ សុខ ឡុងឌី ជាមន្ត្រីនាយកដ្ឋាន​​​ចារ​​​កម្ម​​​នៃ​​​​​​ក្រសួង​​​មហាផ្ទៃ ដែលលោក​​​បដិសេធ​​​​​​មិន​​​ប្រាប់ពីឋានន្តរស័ក្តិនិងតួនាទីនោះ ត្រូវ​​​បាន​​​​​​នគរបាលកខណ្ឌឃាត់ខ្លួនក្នុងសង្កាត់ចតុមុខ ​​​បន្ទាប់ពីបាន​បាញ់កាំ​ភ្លើង​ខ្លីឡើងលើកាលពី​​​ពេល​​​រំ​​​លងអធ្រាត្រឈានចូលព្រឹកម្សិល​​​មិញ​​​។

លោកបាន​​ថ្លែង​​​ថា “យើង​​​បាន​​​​​​ដក​​​ហូត​​​កាំភ្លើងរបស់គាត់ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​គាត់​​​ទៅ​​​អង្គភាពរបស់គាត់នៅក្រសួង​​​មហាផ្ទៃ​​​ដើម្បី​​​ដាក់ទោសគាត់​ទៅតាម​វិធាន​​​​ផ្ទៃក្នុង​​​”​​​។ ជាញឹកញាប់ មន្ត្រីដែល​​​ត្រូវបាន​​​រ​​​ក​​​ឃើញ​​​ថា ប្រើប្រាស់​​​អាវុធរបស់ខ្លួនដោយខុសច្បាប់​​​មិនត្រូវ​​​បាន​​​បញ្ជូនខ្លួនទៅតុលាការទេ ប៉ុន្តែ​​​បែរ​​​ជា​​​​​​ត្រូវ​​​ថ្នាក់​​​​​​លើ​​​របស់ពួកគេ​​​នាំ​​​យក​​​ទៅ​​​ដោះ​​​ស្រាយ​​​ដោយ ​​​ដែល​​​ជាធម្មតា​​​មានការ​​​​​​អត់​​​ឱន​​​ទៅ​​​វិញ។

យោងតាមលោក ជួន ជាតិ នាយប៉ុស្តិ៍​​​សង្កាត់​​​ចតុមុខ បានឱ្យដឹងថា លោក ឡុងឌី បានបាញ់ឡើងលើមួយគ្រាប់នៅវេលាម៉ោង​​​​​​១និង២៥នាទីរំលងអធ្រាត្រ ធ្វើឱ្យ​​​អ្នក​​​ជិត​​​ខាង​​​ប្តឹង។មូលហេតុដែលលោក ឡុងឌី ផ្ទុះ​​​អាវុធមិនច្បាស់លាស់ទេកាលពីម្សិលមិញ។ “យើងបានបញ្ជូនគាត់ទៅអធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌដូនពេញដើម្បីធ្វើការសាកសួរ”។

លោក អ៊ុន សំអាង ដែល​​​ជា​​​ចៅ​​​សង្កាត់​​​បាន​​​ថ្លែង​​​ថា ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅលើកំណាត់មហាវិថីមុនីវង្ស ហើយ​​​ក្រោយ​​​​​​មក​​​ទៀត​​​គាត់ត្រូវបាន​ចាប់​ខ្លួន​​បាន​​​​​​ជាមួយ​​​នឹង​​​កាំភ្លើង និង​​​រថ​​​យន្ត​​​​​​តូយ៉ូតា ថាន់ដ្រា​​​៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស