34 C
Phnom Penh

បុរស​​​ខ្មែរ​​​​​​សញ្ជាតិ​​​អាមេរិក​​​នឹង​​​ប្រឈម​​​ការ​​​កាត់​​​ទោស​​​នៅ​​​អាមេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់​​​ងារ​​​​​​ព័ត៌មាន​​​​​​ Associated Press បាន​​​ធ្វើ​​​​​​សេចក្ដី​​​រាយការណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុរស​​​ខ្មែរ​​​សញ្ជាតិ​​​អាមេរិក​​​​​​ម្នាក់​​​អាយុ​​​៤៣​​​ឆ្នាំ​​​ នឹង​​​ត្រូវប្រឈម​​​សវនាការ​​​ក្នុង​​​​​​តុលាការ​​​​​​រដ្ឋ​​​អាឡាស្កា​​​ នៅ​​​ថ្ងៃ​​​ស្អែក​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ជា​​​ច្រើន​​​ករណី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រួម​​​ភេទ​​​​​​ជាមួយ​​​អនីតិ​​​ជន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ការិយាល័​​​យ​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​ (FBI) បាន​ចាប់​​​ខ្លួន​​​បុរស​​​ឈ្មោះ​​​​​​ ជែសុន ជ័យ​​​វរ្ម័ន​​​ រស់​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​​​​អ៊ែងឃើរិច (Anchorage)​​​ រដ្ឋ​​​អាឡាស្កា កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់​​​ពី​​​​​​ស៊ើប​​​អង្កេតអស់​​​រយៈ​​​ពេល​​​បួ​​​ន​​​ខែ​​​។

​​​​​​ ជែសុន ជ័យ​​​វរ្ម័ន​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​តាម​​​ច្បាប់​​​សហ​​​រដ្ឋ​អាមេរិក​​​ពី​​​បទ​​​រួម​​​ភេទ​​​ខុស​​​ច្បាប់​​​​​​នៅ​​​បរទេស ​​​ធ្វើ​​​ដំណើរ​​​ទេសចរណ៍​​​​​​ដោយ​​​មាន​​​គោល​​​បំណង​​​​​​រួម​​​ភេទ​​​ខុស​​​ច្បាប់​​​ ផលិត​​​និង​​​ចែក​​​ចាយ​​​​​​រូប​​​ភាព​​​អាស​​អាភាស​​​នៃ​​​អនីតិជន​​​​​​ក្នុង​​​សកម្ម​​​ភាព​​​រួម​​​ភេទ​​​​​ខុស​​​ច្បាប់​​​។ តាម​​​​​​រយៈ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ជា​​​សម្ងាត់​​​ FBI បាន​​​រក​​​ឃើញ​​​ថា ​​​​​​ ជែសុន ជ័យ​​​វរ្ម័ន​​​ បាន​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា ​​​យ៉ាង​​​ហោច​​​ណាស់​​​ចំនួន​​​១២​​​លើក​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​​​​ ហើយ​​​បុរស​​​រូប​​​នេះ​​​​​​បាន​​​អះអាង​​​ថា នៅ​​​
ទី​​​នេះ​​​​​​​​​ខ្លួន​​​អាច​​​រៀប​​​ចំ​​​សកម្ម​​​ភាព​​​រួម​​​ភេទ​​​ជាមួយ    “​​​ ក្មេង​​​ស្រី​​​​​​​​​ដែល​​​មាន​​​អាយុ​​​១២ឬ​​​១៣​​​ឆ្នាំ​​​”។

ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​ Associated Press បាន​​​ដក​​​ស្រង់​​​ឯកសារ​​​ស្តី​​​ពី​​​បទចោទ​​​ប្រកាន់​​​របស់​​​FBI។ Associated Press ក៏​​​បាន​​​ធ្វើ​​​សេចក្ដី​​​​​​​​​រាយ​​​ការណ៍​​​​​​ដែរ​​​ថា FBI ​​​ដក​​​ហូត​​​វីដេអូ​​​បាន​​​ជា​​​ច្រើន​​​​​​ដែល​​​​​​បង្ហាញ​​​ពី​​​សកម្មភាព​​​​​​ ជែសុន ជ័យ​​​វរ្ម័ន​​​ រួម​​​ភេទ​​​ជា​​​មួយ​​​ក្មេង​​​ស្រី​​​អនីតិ​​​ជន  នេះ​​​បើ​យោង​​​​​​​​តាម​​​ឯកសារ​​​ស្ដី​​​ពី​​​បទ​​​ចោទ​​​ប្រកាន់​​​នោះ។
លោក សំលៀង សិលា នាយក​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ ដែល​​​ធ្វើ​​កិច្ច​​ការ​​​​​​ដើម្បីលុប​​​​​បំបាត់​​​ការ​​​កេង​​​ប្រវ័ញ្ច​​​​​​ផ្លូវ​​​ភេទ​​អនីតិជន​​​​​​នៅ​​​​​​កម្ពុជា​​​ បាន​​​ថ្លែង​​​​​​ថា អង្គការ​​​របស់​​​​​​លោក​​​ក៏​​​បាន​​​ខិត​​​ខំ​​​ធ្វើ​​​ការ​​​ងារ​​​ដែរ​​​ ដើម្បី​​​នាំ​​​ខ្លួន​​​ ជែសុន ជ័យ​​​វរ្ម័ន​​​ ទៅ​​​ផ្ដន្ទាទោស​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​រី​​​ករាយ​​​ដែល​​​គាត់​​​ត្រូវ​​​បាន​បញ្ឈប់​​ពី​​​ការ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​មក​​​លើ​​​កុមារ​​​។ ពេល​​​នេះ​​​កុមារ​​​កម្ពុជា​​​មាន​​​សុវត្ថិភាព​​​ហើយ​​​ ខ្ញុំ​​​គ្រាន់​​​តែ​​​សង្ឃឹម​​​ថា ​​​គេ​​​នឹង​​​មាន​​​ភ័ស្ដុតាង​​​បញ្ជាក់​​​ពី​​​បទ​​​ល្មើស​​​របស់​​​គាត់​​​ ហើយ​​​​​​ផ្ដន្ទាទោស​​​គាត់​​​តាម​​​ច្បាប់”​​​៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស