36 C
Phnom Penh

ការ​ធ្វើតេស្ត​បញ្ជាក់ថា ​ក្មេងប្រុស​ទី​១៧ម្នាក់ទៀត​កើត​ជំងឺគ្រុន​ផ្តាសាយបក្សី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេងប្រុសអាយុ​៦ឆ្នាំ​​ម្នាក់​មក​ពី​ខេត្ត​កណ្ដាល​​បាន​ជា​សះ​ស្បើយ​វិញ​ហើយ​បន្ទាប់​ពី​​បាន​ក្លាយ​ជា​មនុស្ស​ទី​១៧​ដែល​បាន​​ឆ្លង​​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​ H5N1ក្នុង​ឆ្នាំ​នេះ​ ហើយ​​​ជំងឺ​​គ្រុន​ផ្ដាសាយ​បក្សី​នេះ​បាន​ផ្ទុះ​ឡើង​​ខ្លាំង​​ក្លាបំផុត​មិន​ធ្លាប់​មាន​នៅ​​កម្ពុជា​​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញដោយអង្គការ​សុខ​​​ភាព​ពិភពលោក​ និង​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រូបនេះ​គឺ​ជា​មនុស្ស​​ម្នាក់​ក្នុង​ចំណោម​អ្នក​ឆ្លងជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​​​ប្រាំ​ពីរ​ករណី​ដែល​បាន​រួច​ជីវិត​ពី​ជំងឺ​​គ្រុន​ផ្ដាសាយ​បក្សី​នេះ។ ករណី​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​ ទី១៧​ នេះគឺ​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំម្នាក់​មក​ពី​ភូមិ​ព្រៃ​តា​ថុក​ ឃុំ​ព្រែក​ស្លែង ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​​​បញ្ជាក់​ថា បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ H5N1​​​​នេះ​​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣។

សេចក្ដី​ថ្លែង​ការណ៍ដដែល​នេះ​បន្ត​ថា ​ក្មេង​ប្រុស​នេះ​បាន​កើត​ជំងឺគ្រុនក្តៅកាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​ ហើយ​ឪពុក​ម្ដាយ​​របស់​ក្មេង​ប្រុស​នេះ​បាន​ព្យាយាម​ព្យាបាល​ដោយ​ទិញ​ថ្នាំ​​ពី​ឱសថ​ស្ថាន​នៅ​ក្នុង​ភូមិ​។​ក្មេង​ប្រុស​​នេះ​ត្រូវ​បាន​ព្យាបាល​ក្នុង​មូលដ្ឋាន ​​មុន​ពេល​​ធ្វើ​តេស្ត​​សំណាក​ឈាម​​ដែល​បញ្ជាក់​ថា​   មាន​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​​​​​​​​​​​​​បក្សី​  ហើយ​ឥឡូវ​នេះ​​បាន​ជា​សះ​ស្បើយ​វិញ​ហើយ។​ក្មេង​ប្រុស​​នេះ​បាន​ប៉ះ​ពាល់​ជាមួយ​សត្វ​មាន់ទា​ដែល​ឈឺ​​។

កាលពី​ថ្ងៃអាទិត្យ​ ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​មក​ពី​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង​ បាន​ស្លាប់​​​​​​​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ ហើយ​​ជា​ជនរងគ្រោះទី​១០​ដែលបាន​ស្លាប់​ដោយ​សារ​​​​​​​ជំងឺ​​នេះនៅ​ក្នុង​ឆ្នាំ​នេះ​៕

ប្រែសម្រួលដោយ ឃិន ណៃ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស