ព័ត៌មានជាតិ

​ជន​ជាតិ​ រ៉ូម៉ានី ​​​​ចាប់​ខ្លួន​នៅ​​​អា​កាស​​​យាន​​ដ្ឋាន​​អន្តរជាតិ​​សៀម​រាបជា​មួយថ្នាំ​ញៀន

By

August 23, 2013

​កា​ល​​​ពី​​​ថ្ងៃ​ពុ​ធ នគរបាល​​បា​ន​​ចាប់​ខ្លួន​បុរស​ជ​ន​ជាតិ​​រ៉ូម៉ា​នី​​​ម្នាក់​​​នៅ​​​អា​កាស​​យាន​ដ្ឋាន​​​អន្តរជាតិ​​សៀម​រាប​ ​​​​​ជាមួ​យ​ថ្នាំ​​ញៀន​កូកា​​អ៊ីន​​៣,៥​​គី​ឡូ​ក្រាម ហើយ​​​ជាប់​​​​សង្ស័យ​​ថា​​​ មា​ន​​​គម្រោង​​​​នាំ​​គ្រឿ​ង​ញៀននេះ​​​ទៅ​កាន់​​ប្រទេ​ស​​ថៃ​។

លោក ​អ៊ុំ ​អ​មរា ស្នង​កា​រ​​រង​នគរបាល​​ខេត្ត​​​សៀម​រាប​​​បា​ន​ឲ្យ​​​ដឹង​​​កា​ល​​ពី​ម្សិល​មិញ​​​​ថា ​ឈ្មោះ​ ស៊ែ​បា​ន ​រ៉ា​​រ៉េស ខាទ្រី​ (Serban Rares Cadri)​ អា​​យុ​​៣៨​ឆ្នាំ ត្រូ​វ​បា​ន​​ចាប់​​ខ្លួន​​ភ្លាម​ៗ​​បន្ទាប់​​​ពី​​ចុះ​​​ពី​យន្តហោះមក​​​​​ពី​ប្រទេ​សប្រេ​ស៊ីល​ ​ដែលបាន​​​ឈប់​​​សំ​ចត​នៅ​​ប្រទេស​សិង្ហ​បុរី​ ​មុន​​​ពេល​​​ចុះចត​​​នៅ​​​ខេត្ត​​​សៀមរាប​​​។​​​

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ នគរបាល​​​បាន​​​ទទួល​​​ដំណឹង​​​អំពី​​​ការ​​​មកដល់​​​របស់ ​​​​​​​ខាទ្រី​​​ ទាំង​​​ពី​​​អាជ្ញាធរ​​​ប្រេស៊ីល​​​ និង​​​​​​អាជ្ញាធរ​​​សិង្ហ​​​បុរី​​​  ហើយ​​​​​​បា​ន​​រក​ឃើញ​​​​​គ្រឿ​ង​ញៀ​ន​​​ទាំង​​​នេះ​​​ក្នុង​ខ្សែ​​​​​​​ភ្លើង​​​ស្រោប​​​​​​ប្លា​ស្ទីក​​​ដែល​​​លាក់​​​​​​ក្នុង​​ឧប​ករ​ណ៍​​​​បំប្លែង​​​ថាមពល​​​​​​អគ្គិសនី​​​ក្នុ​ង​​វ៉ា​លិស​​​​របស់​​​​​គាត់​​​។ ​ជ​ន​ជាតិ​រ៉ូ​ម៉ា​នី​រូប​​នេះ​​​នឹ​ង​ត្រូវ​បញ្ជូន​​​​​​ទៅ​សាលា​​ដំ​​បូង​ខេត្ត​​​​នៅ​​ថ្ងៃ​​នេះ​ ដើម្បីធ្វើ​​ការ​​​ចោទ​​ប្រកា​ន់​។

​លោក អង សុ​​​​​ខិណោ នា​​យក​គយ​នៅ​អា​កាស​​​យាន​ដ្ឋាន​​​នេះ​​​បា​នមាន​​ប្រ​សាសន៍​ថា “យើង​បា​ន​​​ទទួល​​ព័ត៌​មា​ន ​និ​ង​បា​ន​កំ​ណត់​មុខ​សញ្ញា​​ជ​ន​​សង្ស័យ​ ​មុន​​ពេល​ចាប់​ខ្លួន​​គាត់។ បន្ទាប់​​​ពី​​​​ឆែក​ឆេរ​ជ​នសង្ស័យ​​​​នេះ​​​រួច​​​ ​ យើង​​​បាន​​រក​ឃើញ​​ថ្នាំ​​ញៀ​ន​កូ​​កា​អ៊ីន​​៣,៥គី​ឡូក្រាម​​​ក្នុ​ង​​ឧ​​បករណ៍​​​បំប្លែង​​​ថាមពល​​​អគ្គិសនី​​​​​ដែល​គ្រប​ដោយ​​​​ខ្សែ​​​​ភ្លើង​​​​​និង​​ថង់​ប្លា​ស្ទីក​មួ​យ​​”។

លោក សុ​​​​​ខិណោ ឲ្យ​​​ដឹង​​​​ថា​ ជន​សង្ស័យ​​មាន​គម្រោង​​​​​​ជួ​ល​រថយន្ត​តាក់​ស៊ី​មួ​យ​គ្រឿង​ឆ្លង​​ចូល​ក្នុង​ប្រទេ​ស​​ថៃ​​នៅច្រក​​​​​​​ព្រំ​​​ដែន​​​​​ប៉ោយ​ប៉ែត។ ​ការ​​ចាប់​បាន​​​គ្រឿង​ញៀន​​​​​ទាក់​ទង​​នឹង​ថ្នាំ​ញៀន​កូ​កាអ៊ីន​​​​​នេះ​ ​គឺ​​​ជា​លើក​ទី៣ហើយ​​នៅ​អា​​​កាស​​យាន​​ដ្ឋាន​នេះ​ក្នុង​រយៈ​ពេល​ប្រហែល​​​​មួ​យ​ឆ្នាំ​នេះ​។ ការ​​​ចាប់បាន​​​លើក​​​​​ចុង​ក្រោយ​បំផុត​​​​ គឺ​​នៅ​ក្នុង​​ខែ​​កក្កដា ​​ពេល​នគរបាល​​​​​ចាប់​​ខ្លួ​ន​ស្ត្រី​ជ​ន​​​ជាតិ​ឥណ្ឌូណេស៊ី​មា្នក់​ ដែល​ប៉ុន​ប៉ង​​​​​​​​​ឡើង​​​​យន្តហោះ​​ទៅ​ប្រទេស​ថៃ​ ​​​​ជាមួ​យ​ថ្នាំ​ញៀន​កូ​កា​​​អ៊ីន​​​ជិត​​២,៥គី​ឡូក្រាម​។

​កា​រ​​​ចា​​ប់​ខ្លួននេះធ្វើ​​​​ឡើ​ង​បន្ទាប់​​​​ពី​​​មាន​​​​​​​របាយ​កា​រ​​​ណ៍​​ប្រ​ចាំ​ឆ្នាំ​​​​២០១២ ​​​ដែល​អាជ្ញា​​ធរ​​​ជាតិ​កម្ចាត់​គ្រឿ​ង​ញៀន​​​ហៅ​​​ថា​​​ ជា​​​ឆ្នាំ​​​​​​បង្ក្រាប​​​​​​គ្រឿ​ង​ញៀន​​​​​ជាប់​​​ឯតទគ្គ​​​កម្ម​​​​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​ ​​ដែល​​​អំ​ឡុងឆ្នាំ​​​​នោះ ​​​នគរ​បាល​​​​ចាប់​បា​ន​​​ថ្នាំ​ញៀន​​កូ​កា​​​អ៊ីន​​​​ជា​ង​​៤០គី​ឡូ​ក្រាម​។ ប្រ​​ហែល​​​បី​ភាគ​បួ​ន​នៃ​ថ្នាំញៀន​នោះ​ ត្រូ​វ​​​ចាប់​​បា​ន​​ក្នុ​ង​​ខែ​​សី​ហា​​ឆ្នាំ​មុន​​​ពី​​ស្ត្រី​​ជ​ន​​ជាតិ​​ថៃ​​​ចំ​នួន​​បី​នាក់​  ដែលបាន​​​​មក​​​​ដល់​​​​​​តាម​​​ជើង​​​យន្ត​ហោះ​​​ដោ​យ​​ឡែ​ក​​ពី​គ្នា​​​នៅ​​អាកាស​​យា​ន​​​ដ្ឋាន​​​អន្តរ​ជាតិ​ភ្នំពេញ។

​​ពី​​រ​​ខែ​ក្រោ​យ​​មក នគរបាល​​បា​ន​រក​ឃើញថ្នាំ​​ញៀន​​១១គី​ឡូ​ក្រាម​​ទៀត​​ក្នុ​ង​​​វ៉ាលិ​​​​​​ស​របស់​​​ស្ត្រី​ជន​ជាតិ​ថៃ​​​ពីរ​នាក់​​ទៀត​ លើក​​​​នេះគឺ​​​​​នៅ​​អា​​កា​ស​​យាន​​ដ្ឋាន​​​អន្តរ​​ជាតិ​​​សៀ​មរាប។

គេ​​ជឿ​​ថា ស្ត្រី​​ទាំង​នេះ​​​​​ជា​ភ្នាក់ងារ​​​ជួញ​ដូរ​​​គ្រឿ​ងញៀនដែល​​​​​ធ្វើការ​​ឲ្យ​​ក្រុម​​​​ជួញ​​ដូរ​​គ្រឿង​ញៀន​ធំ​​ៗ​ ​ដែល​នាំថ្នាំ​ញៀ​ន​​​កូ​កា​​​អ៊ីន​​​ពី​អា​មេរិក​​​ខាង​ត្បូង​​ទៅកាន់​​ប្រទេស​ថៃ ​​ដែល​​គ្រឿង​ញៀ​ន​​​កំ​ពុង​​​ពេញ​និ​យម​ក្នុង​ចំ​​ណោម​អ្នក​​​មាន​​​ទ្រព្យ​​​ស្តុកស្តម្ភ​​​​​។

របា​យ​កា​រ​​ណ៍​​​របស់​​​អាជ្ញា​​​ធរ​​ជាតិ​កម្ចាត់​​គ្រឿង​ញៀនមាន​​​ការ​​​​កត់​សម្គាល់​​ថា ​ខណៈ​​​កា​រ​ប្រើ​​ថ្នាំ​ញៀន​​​កូ​កា​​​អ៊ីន​​​​​​​​ក្នុ​ង​ស្រុក​គឺ​​​ជា​​​រឿង​​​កម្រ​​​​ កម្ពុជា “​​​បា​ន​​ក្លាយ​​​ជា​​ចំ​ណុច​ឆ្លង​កាត់​សំ​ខាន់​មួ​យ​សម្រាប់​កា​រ​​​​រត់​​ពន្ធ​​ថ្នាំ​ញៀន​កូកាអ៊ីន​” ​​​​​ពី​​​សំណាក់​​​ក្រុម​​ជួញ​​ដូរគ្រឿ​ង​ញៀន​​​​មក​​​ពី​​​​តំបន់​​​​​​ផ្សេងៗ​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​​ចិ​ន និង ​​​​​​​​អា​ហ្រិ្វក​ផង​ដែរ​៕

ប្រែ​សម្រួល​​ដោ​យ ​ចេវ ប៊ុននី​