37.6 C
Phnom Penh

​​បុរស​ម្នាក់ត្រូវចាប់ខ្លួន​​​ពី​​​បទ​​ប្លន់ ចាប់រំ​លោភសម្លាប់​​ក្មេង​ស្រី​អា​យុ​៩ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលនៅ​ក្នុ​ង​​​ខេត្ត​​កំ​ពត​​​បា​ន​​ចាប់​​ខ្លួន​​បុរសអា​យុ២៥ឆ្នាំ​ម្នាក់​​​ កាល​ពី​ម្សិលមិញពី​​បទ​ប្លន់​ ​ចាប់​​រំ​លោភ​ហើយ​​សម្លាប់​ក្មេង​ស្រី​អា​យុ​​៩​ឆ្នាំ​​​ម្នាក់​យ៉ាង​ព្រៃ​​ផ្សៃ​​​កា​ល​​ពី​យប់​ថ្ងៃ​សៅរ៍កន្លង​ទៅ​នេះ​។

លោក ​ណុប ចាន់​​ភាព ​​អធិ​ការ​​​​រង​នគរបា​ល​​​ស្រុក បា​ន​ឲ្យដឹងថា ​​​ជ​ន​​​ល្មើសឈ្មោះ ​​អឿ ​​​វ៉ាន់ ត្រូវបា​ន​​ចាប់​​ខ្លួន​​​​នៅ​ម៉ោង​​​៩ព្រឹក​ ហើយ​​ប៉ុន្មាន​ម៉ោង​​ ក្រោ​យ​​ពី​ការ​​​​សាក​សួរ​ជ​នដៃដល់​រូប​​​នេះ​​បា​ន​សារ​​ភាព​​​ថា​ ខ្លួន​​ពិត​ជា​បា​នប្រព្រឹត្ត​​​​អំពើ​ឃាត​ក​ម្ម​នេះ​មែន​ ​ប៉ុន្តែ​មិន​បា​ន​​ចាប់​​រំ​លោភ​​​ទេ​។

លោក ចាន់​​ភាព​ បា​ន​មា​ន​​ប្រសាសន៍​ថា​​ “​​​​​ជ​ននេះ​​​​បា​ន​​សារ​ភា​​ព​ថា ​ខ្លួ​ន​​ពិត​ជា​​​បា​ន​សម្លាប់​ក្មេង​ស្រី​​រូ​ប​នេះ​​មែន​ ​​ពី​ព្រោះ​​ជននេះ​​បា​ន​​ចេញ​​ទៅ​ច្រៀង​​ខា​​រ៉ា​​អូ​​ខេ ហើយផឹក​​​ស្រវឹង​។ ជ​ន​នេះ​​​បា​ន​​បដិ​សេធ​ថា​​ ខ្លួនមិ​ន​បា​ន​​​​​ចាប់​​​​រំលោភជនរងគ្រោះទេ​ ប៉ុន្តែ​​កា​រ​​ធ្វើ​កោ​​​ស​​​ល្យ​​​​​វិ​ច័យបា​ន​បង្ហាញ​​ថា ​ជនរងគ្រោះ​ត្រូ​វ​បា​ន​​​ចាប់​រំ​លោភ​”។

យោង​តា​ម​លោក ​​ប៉ុង កន នា​យ​ប៉ុស្តិ៍​នគរ​បា​ល​ឃុ​បា​ន​ឲ្យ​ដឹង​ថា ​សាក​សព​ក្មេង​ស្រី​រងគ្រោះ​​​ត្រូវ​បា​នគេ​ប្រទះ​​ឃើញ​​​​​ក្នុង​សភាព​​​រាងកាយ​អា​​ក្រាត និង​មាន​ស្នាមជាំ​ខ្លាំ​ង​នៅ​លើ​ផ្ទៃ​មុខ​របស់​ក្មេងស្រីរងគ្រោះ​​ និង​ឈាម​ហូរ​តាម​ច្រមុះ​​នៅ​សំយ៉ាប​​ផ្ទះ​​ឈើ​​​​​មួ​យ​​នៅ​ក្នុង​ឃុំ​បឹង​ទូក ស្រុ​ក​​ទឹក​ឈូ នៅ​ចម្ងាយ​​ប្រហែល​​​​ពីរ​បី​រយ​​ម៉ែត្រ​​​ពី​ផ្ទះ​​​របស់​ក្មេងស្រីរងគ្រោះ​ ។ ស្នាម​ជាំនៅ​លើ​ក​របស់​ក្មេងស្រីរងគ្រោះ បង្ហាញ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ច្របាច់​ក។

លោក ប៉ុង កន ​បាន​បន្ត​ថា “សម្លៀក​បំពាក់​របស់ក្មេងស្រីរងគ្រោះរហែក ហើយ​ខ្លួន​ប្រាណ​របស់ក្មេងស្រីរងគ្រោះគ្រប​ដោយ​កន្ទប​ចាស់​មួយ​។ឈាម​​​ហូរ​ចេញ​ពី​ច្រមុះ​របស់​ក្មេងស្រីរងគ្រោះ។ នាង​ត្រូវ​បាន​វាយ ​ហើយ​​ច្របាច់​ក​យ៉ាង​ព្រៃ​ផ្សៃ​”។

លោក ប៉ុង កន បានមា​ន​ប្រ​សាសន៍​បន្ថែម​ទៀតថា​ ម្ដាយ​​​​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​នគរ​បាល​ថា កូន​ស្រី​របស់​ខ្លួនបាន​ភ្ញាក់​ឡើង​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ ហើយ​បាន​ដើរ​ចេញ​ទៅ​បត់​​ជើង​តូច​​​ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ក្មេង​ស្រី​​បាត់​មិន​ឃើញ​ត្រឡប់​មក​វិញ​សមាជិក​គ្រួសារ​ក៏​បាន​ព្រួយ​បារម្ភ​ ហើយ​ក៏​តាម​រក​នាង​។

ជន​ល្មើស​គឺ​ជា​អ្នក​ស្រុក​ម្នាក់​​ដែល​ស្គាល់​គ្រួសារ​នេះ​​ ហើយ​បាន​និយាយ​ថា ខ្លួន​បាន​សម្លាប់​ក្មេង​ស្រី​រងគ្រោះ​ ដោយ​សារ​តែ​ក្មេងស្រីរងគ្រោះបាននិយាយ​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង​។ នគរបាល​បាន​រក​ឃើញ​ក្រវិល​មាស​តូច​ៗ​ទម្ងន់​ពីរ​ហ៊ុន​​តម្លៃ​៣២​ដុល្លារ​របស់​ក្មេង​ស្រី​នេះ​នៅ​ក្នុង​ផ្ទះ​របស់​​​ឈ្មោះ អឿ វ៉ាន់។
អ្នក​ភូមិ​នៅ​ក្នុង​សហ​គមន៍​ចាម​មូស្លីម​​បាន​សម្ដែង​ការ​រន្ធត់​កាល​ពី​ម្សិលមិញ​ថា អំពើ​ហិង្សា​បែប​នេះ​អាច​កើត​ឡើង​នៅ​ក្នុង​ភូមិ​របស់ពួក​គេ​ ប៉ុន្តែ ករណីនេះស្ថិតក្នុង​​​ចំណោម​ករណី​​រំលោភ​ហើយ​សម្លាប់ចោល និងករ​​​ណី​​​​​រំលោភ​កុមារ​​​ក្នុងឆ្នាំ​នេះ​។

យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា មាន​ការ​ចាប​់​រំលោភ​កុមារ​ចំនួន​៧៥​ករណី​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែដំបូង​នៃ​ឆ្នាំ​នេះ​។ កាល​ពី​ឆ្នាំមុន​ មាន​​ការ​ចាប់​រំលោភ​ហើយ​​សម្លាប់​កុមារ​យ៉ាង​តិច​១០​ករណី​ និង​ជិត៧០​ភាគរយ​​នៃ​ករណី​ចាប់​រំលោភ ​ដែល​ត្រូវបាន​រាយការណ៍​ទាំង​អស់​ បានកើតឡើង​​​​ចំពោះ​ជន​រង​គ្រោះ​ជាអនីតិជន​៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស