30.7 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​គំរាម​ប្ដឹង​គ.ជ.ប.ជុំវិញ​​​​ភាព​មិន​ប្រក្រតី​​​​នៃការ​​​បោះ​ឆ្នោត​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​គំរាម​ប្ដឹង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ ហៅ​កាត់​ថា គ.ជ.ប. ជុំវិញ​​​​ភាព​មិន​​​​ប្រក្រតី​​​​ក្នុង​​​ការ​បោះ​ឆ្នោត​​​​ជាតិ​កាល​ពី​ថ្ងៃ​​ទី​២៨​ ខែ​កក្កដា ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​អះ​អាង​អំពី​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​ បើ​​​ទោះ​ជា​លទ្ធផលបឋម​​​​នៃ​ការ​បោះ​ឆ្នោត​របស់​ គ.ជ.ប.​ ​បង្ហាញ​ថា គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​គឺ​ជា​អ្នក​ឈ្នះ​​​​ក៏​​​ដោយ​​​។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សន្យា​​ប្ដឹង ​គ.ជ.ប. ​តាម​រយៈ​តុលាការ​កម្ពុជា​ ប្រសិន​បើ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា មាន​ការ​លួច​បន្លំ​ ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​តម្កល់​នោះ​។

លោក កឹម សុខា បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “ប្រសិន​បើគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គណបក្ស​ប្រជា​ជន​កម្ពុជា និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​ប្រជា​ពល​រដ្ឋ​​​​ទេ​​​នោះ​​ យើង​នឹង​ប្រើ​ច្បាប់​ដើម្បី​ប្ដឹង​​​​អស់លោក​​​​”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​សូម​​​ផ្ញើ​សារ​ទៅ​មេ​ដឹក​នាំ​មួយ​ចំនួន​នៅ ​គ.ជ.ប. យើង​នឹង​មិន​ឈប់​ទេ គឺ​​​ទាល់​​​តែ​​​យើង​ប្ដឹង​អស់លោក​​​​​​តាម​រយៈ​តុលាការ​រួច​​​​។ យើង​នឹង​ពិនិត្យ​​​មើល​​​ច្បាប់​អន្តរជាតិ​ ហើយ​ជួល​មេធា​វី​ ប្រសិន​បើ​ពួក​គេ​បដិសេធ​មិន​​ព្រមធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​​​ដោយ​តម្លា​ភាព​នោះ”។

ដោយ​លើក​ឡើង​ពី​សុភា​សិត​ខ្មែរ​ ​លោក កឹម សុខា បាន​​​ថ្លែង​​​ថា​​​ តាមរយៈ​​​ការ​​​​​​ទទួល​​​ស្គាល់​​​លទ្ធផលបឋម​​​​នៃ​ការ​បោះ​ឆ្នោត​​​​​ចេញ​ដោយ ​គ.ជ.ប.​ កាល​ពី​ថ្ងៃ​ទី​១២ ​​​​សីហា​​​​​​​​​​​​ ដែល​​​​​​​​ស្រដៀង​​​​​​ស្ទើរ​​​តែ​​​ទាំងស្រុង​​​ទៅ​នឹង​លទ្ធផល​​​​ដែល​ចេញ​ដោយ​​​​​​​គណបក្ស​ប្រជា​ជន​កម្ពុជារយៈពេល​​​តែ​​​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បោះ​ឆ្នោត​​​​នោះ​​​  ក្រុមប្រឹក្សា​ធម្មនុញ្ញ​កំពុង​តែ​ “ព្យាយាម​យក​​ចង្អេ​រ​​​បាំង​ដំរី​ងាប់​”។

គ.ជ.ប. ​​​​​​​​​បាន​បើកកញ្ចប់​​​សុវត្ថិភាព ​​​“ក”​​​ មួយ​​​​ចំនួន​របស់​ខ្លួន​ឲ្យ​សាធារណជនឃើញ​​​​​​​​​​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ​​​​តាមការ​​​បញ្ជា​​​​​​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​។
កញ្ចប់​សុវត្ថិភាព​ចំនួន​​​ប្រាំបី​ក្នុង​ចំណោម​កញ្ចប់​សុវត្ថិភាព​ចំនួន​១៣​នៅ​​​​មណ្ឌល​​​ខេត្ត​ក្រចេះ ​​​​ដែល​​​​​​នៅ​​​ក្នុងនោះ ​​​​​​ឯកសារ​​​កត់ត្រា​​​សំឡេង​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នោត​​​​ច្បាប់​​​​​ដើម​ត្រូវ​​បិទឲ្យ​​​ជិត​​​​និង​​​ត្រូវ​​​​រក្សា​ទុក​​​នៅ​កន្លែង​​​​​​​មាន​សុវត្ថិភាព​​នោះ​​​ បើ​​​មិន​​​ចំហទេ​​​​​​ គឺ​​​​​បិទ​មិន​បាន​ត្រឹម​ត្រូវ​ឡើយ​។ ឯកសារ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​​​​នោះ​ក៏​​មិន​ដូច​នឹង​ទម្រង់​ដោយ​​​ឡែក​​​ដែល​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​​​​​បាន​បញ្ជូន​ទៅ​​​​ឲ្យ​គណ​​​បក្ស​នយោបាយ​នីមួយ​ៗ​​​​ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ដែរ​។

លោក​ ទេព នីថា អគ្គលេខាធិការ​ គ.ជ.ប.​ បាន​​​អះអាង​​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ហេតុ​​​ផល​ដែល​នាំ​ឲ្យ​មាន​កំហុសនេះ​​​​​ គឺ​ដោយ​សារ​​​​​​​​​​​​​​​​​​​តែ​បុគ្គលិក​ គ.ជ.ប.​​ នៅ​ការិយាល័យ​បោះ​ឆ្នោត​នីមួយ ភាគ​ច្រើន​​មិនបានទទួល​​​នូវ​​​ការ​​​​បណ្ដុះ​​​បណ្ដាល​​​ត្រឹម​ត្រូវ​​​​ ហើយ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ឲ្យ​បាន​ត្រឹម​ត្រូវ​​​​ ហើយ​​​លោក​​​​​​បាន​​​ធ្វើ​​​ការ​​​​បដិសេធ​ថា គ្មាន​​​​ឯកសារ​ណាមួយ​​​​ត្រូវ​បាន​គេ​ប៉ះពាល់​​​​​​​ក្រោយ​​​​ការ​បោះ​ឆ្នោត​ទេ។

រយៈពេល​​​មិន​ដល់​ពី​រម៉ោង​ផង​​​​​​​​​បន្ទាប់​ពី​បាន​​​​ស៊ើប​អង្កេត​​​​​​បណ្ដឹង​​​ជា​ច្រើន​ដែល​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បានដាក់​​​​ប្ដឹង​កាល​ពី​ដើម​ខែ​​​​នេះ​​​ ​គ.ជ.ប. ​​បាន​ច្រាន​ចោល​របាយការណ៍​ទាំ​ង​អស់​​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​បាន​​​លើក​ហេតុផល​​​​ថា ខ្វះ​ភ័ស្ដុតាង​​ ហើយ​​​​បាន​ប្រកាស​ថា ខ្លួន​លែង​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ដំណើរ​ការ​​​សម្រប​​​សម្រួល​​​​រវាង​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​​​ជុំវិញ​​​វិវាទ​​​​នៃ​ការ​បោះ​ឆ្នោត​របស់​​​​​​​គណ​​​បក្ស​​​​​​ទាំងពីរ​​​ទៀត​ហើយ​។

នៅ​ឯ​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​បាន​​​​​​លើកឡើង​​​​ថា ដោយសារ​​​តែ​​​ពេល​​​​នេះ​អសម​ត្ថ​ភាព​​របស់ ​គ.ជ.ប.​​​ត្រូវ​បានគេ​​​​លា​ត​​​ត្រដាង​​​​ទៅ​​​ហើយ​នោះ​​​ ​ការ​​​ស៊ើបអង្កេត​​​សម​​​ស្រប​​​​​​មួយ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ទាំងអស់​​ត្រូវ​​​តែ​​​ធ្វើឡើង​​​ជា​​​​ចាំបាច់​​​​​​។

លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា “ការ​​​ដែល​​​​យើង​​​​បាន​ឃើញ​​​​​កា​​រ​​​លេច​​​ធ្លាយ​​​​មួយ​​​​ មិន​មែន​​​​មាន​ន័យ​ថា ពួក​គេ​គួរ​​ព្យាយាម​​​​លាក់​បាំង​ ឬក៏​បញ្ឈប់​ការ​ស៊ើប​អង្កេត​តទៅ​ទៀត​នោះទេ​​​… ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ការ​លួច​បន្លំជា​ប្រព័ន្ធ​ យើង​ចាំ​បាច់​ត្រូវ​តែ​បន្ត​បើក [កញ្ចប់​សុវត្ថិ​​​ភាព​] ហើយ​យើង​នឹង​ឃើញលទ្ធផល​ពិត​នៃ​ការ​បោះ​ឆ្នោត​”៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស