26 C
Phnom Penh

សាលា​​ដំបូ​ង​រាជ​ធា​នីភ្នំ​ពេញ​​ចេញដី​កា​​​​ចាប់​​ខ្លួន​​ប្តី​​ប្រ​ពន្ធ​​​​ពី​​រ​នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ សាលា​​ដំ​​បូ​ង​រាជ​ធា​​នី​ភ្នំពេញ​​បា​ន​​ចេញ​​ដីកា​​​​ចាប់​​ខ្លួន​​​​​ប្តី​​ប្រពន្ធ​​​ពី​​​រ​នាក់​​ដែល​​គេ​ជឿ​​ថា ​បា​ន​ឆ​បោក​​​មនុស្ស​​រាប់រយ​នាក់​​​​​​ឲ្យ​​​​​ប្រគល់​​រថ​យន្ត​​​​របស់​​ខ្លួន​​​ឲ្យ​ពួកគេ​​​យក​​​ទៅ​​​​​​​ជួល​​​បន្ត​​​​ ប៉ុន្តែ​​​​បែរ​​​ជា​​​ត្រូវ​​​ពួកគេ​​​យក​​​ទៅ​​​​លក់​​​​​ទៅវិញ​​​​។

​លោក ជួ​ន ណា​រិន ​ស្នង​​កា​រ​​រង​​នគរ​​បា​ល​​​រាជ​ធា​នី​ភ្នំ​ពេញ​ ​បា​នមាន​​ប្រ​សាស​ន៍​ថា ​​អាជ្ញា​​ធរ​កំ​ពុ​ង​​​តែ​​​តា​ម​​ចាប់​​ខ្លួន​ឈ្មោះ ​យូ សុខ​​ហ៊ុន​​​អា​យុ​៣៣ឆ្នាំ ​ភរិ​​យា​​​​របស់​​គាត់ឈ្មោះ ​កែវស្រី​​នីត ​​អា​យុ​​២៤​ឆ្នាំ​ និង​ឈ្មោះ ​​តែ​ម ​ប៉ូនីតា​និង​​ភរិ​យា​​របស់​​​គាត់​ឈ្មោះ​ ថា​រិទ្ធ ​សុខបូរាម៉ី បន្ទាប់​​ពី​​ទទួល​​ពាក្យ​បណ្តឹង​​ចំ​នួន​​២៥៥​​ករណី​​ពី​អ្នក​ដែល​​​បាត់​​​រថ​យន្ត​​ជា​ង​​៣០០​គ្រឿ​ង​។

លោក​បា​នមាន​ប្រ​សាសន៍​ថា​ “​​នគរបាល​កំពុ​ង​​តែតា​ម​​រក​ចាប់ខ្លួន​មនុស្ស​​ចំ​នួន​​បួន​នាក់​ បន្ទាប់​​​ពី​​​ទទួល​​បា​ន​​ដីកា​​ចាប់​​ខ្លួន​​​ពីតុ​លាការ​​​” ដោ​យ​លោកបាន​​​​បន្ថែម​​ថា ​​រថ​យន្ត​​ជា​ង​​​​​១០០​​​​គ្រឿង​​ត្រូ​វ​បា​ន​​រក​ឃើញ​​ក្នុ​ង​​រាជ​​ធា​​នី​ភ្នំ​ពេញ​​​​និង​​​ខេត្ត​កណ្តាល​ក្នុង​​​​​ខែ​នេះ។

លោក​​បា​ន​​​បន្ត​​​ថា​ “​​ខ្ញុំ​​ដឹង​​ថា​ ​មក​​ទល់​​នឹង​​​ពេល​នេះ ​នគរបា​ល​​​​បា​ន​​រក​ឃើញ​​រថ​យន្ត​​ចំ​នួ​ន​​១២០​គ្រឿង​​​​ទា​ក់​​ទ​ង​នឹង​​​ពាក្យ​បណ្តឹង​​​​​​ពី​ជ​ន​​រង​គ្រោះ​​​ចំ​នួន​៦០​នាក់​ ហើយ​យើង​​​កំ​ពុ​ង​​​ធ្វើកា​រ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ខ្លួន​​​ជ​ន​​សង្ស័យ​ ពី​ព្រោះ​​​ពួ​ក​គេ​​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​​​​​ថា បាន​​​​​បោកប្រាស់​​​​ជន​​រង​គ្រោះ”។

ក្នុង​​ហេតុ​កា​រណ៍​​ដោ​យ​ឡែកមួ​យ​​កា​ល​​​ពី​សប្តាហ៍​​មុន មនុស្ស​​​មួ​យ​ក្រុមដែល​​​​មា​ន​​កំ​ហឹង​ក្រេវក្រោត​​បា​ន​និយា​យ​ថា រថយន្ត​​​​របស់​​ខ្លួន​​​​​ដែល​​​ពួ​ក​គេ​បា​នអនុញ្ញាត​​​​​ឲ្យ​គេ​​​យក​​​ទៅ​​​ប្រើ​​ក្រោម​​កិច្ច​សន្យា​​​ជួល ​ត្រូ​វ​​​បា​នលក់​ឲ្យ​ទៅ​ហាង​​បញ្ចាំ​មួ​យ​៕

ប្រែសម្រួលដោយ​ ចេវ ប៊ុននី​​​ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស