28 C
Phnom Penh

មន្រ្តី​នគរបាល​កម្ពុជា​ទទួល​ការ​ហ្វឹក​ហ្វឺន​ជំនាញ​​​ពិសេស​​​ ​​ដើម្បី​​ទប់​ស្កាត់​​ការ​លាង​លុយ​កខ្វក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កម្ពុជា​បាន​ឈាន​ដល់​ទី​បញ្ចប់​នៃ​កម្ម​វិធី​បំពាក់​បំប៉ន​ជំនាញ​​មាន​​រយៈពេល​មួយ​ឆ្នាំ​ ដែល​ដឹក​នាំ​ដោយ​មន្ត្រី​បរទេស​អំពី​វិធី​សាស្ដ្រ​​​​​​​​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​បទល្មើស​ហិរញ្ញ​​​វត្ថុ​ស្រប​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​សហ​​​គមន៍​​​​អន្តរជាតិ​ដែល​ថា ប្រទេស​កម្ពុជា​ ជា ប្រ ទេស​​​​ងាយ​រង​គ្រោះ​ដោយ​សារ​ជន​​លាង​លុយ​កខ្វក់​ និង​ជន​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ភេរវកម្ម​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ កាលពី​ថ្ងៃ​​​​​​ច័ន្ទ ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​​​​បន្ទុក​​គ្រឿង​ញៀន​ និង​បទ​ឧក្រិដ្ឋ​ និង​គណៈ​​​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា មន្ត្រី​នគរបាល​កម្ពុជា​ជា​ច្រើន​រូប​​​បាន​ទទួល​​នូវ​វគ្គ​បំពាក់​បំប៉ន​ជំនាញ​ស៊ើប​អង្កេត​​ទាំង​ថ្នាក់​មូលដ្ឋាន​ និង​​ថ្នាក់​​ខ្ពស់​ ដើម្បី​លុប​បំបាត់​ការ​លាង​លុយ​កខ្វក់​ និង​ប្រឆាំង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​​ភេរវកម្ម​។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​លើក​ឡើង​ថា “ចាប់​តាំង​ពី​ខែ​កញ្ញា ​ឆ្នាំ​មុន​មក​ មន្ត្រិ​នគរ​​​បាល​ប្រឆាំង​ភេរវកម្ម​ចំនួន​៦០​នាក់​​បាន​ទទួល​​​​​​​​​​នូវ​វគ្គ​បំពាក់​បំប៉ន​ជំនាញ​​ស៊ើប​អង្កេត​​ថ្នាក់​មូល​ដ្ឋាន​ និង​ថ្នាក់​ខ្ពស់​ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង​ ការ​លាង​លុយ​កខ្វក់​ ព្រម​ទាំង​​ប្រឆាំង​នឹង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ភេរវកម្ម” ដោយ​បន្ថែម​ថា មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ជ្រើស​រើស​ទាំង​នោះ​​ត្រូវ​បាន​បំពាក់​បំប៉ន​ជំនាញ​ពិសេស​ ដើម្បី​បន្ត​បំពាក់​បំប៉ន​ដល់​មន្ត្រី​នគរបាល​ផ្សេង​ទៀត​។

សេច​ក្តី​ថ្លែង​ការណ៍​នោះ​បាន​ដក​ស្រង់​សម្ដី​គណៈប្រតិភូ​ប្រឹក្សា​យោបល់​សហភាព​អឺរ៉ុប​ លោក អាឡាំង​ វ៉ាន់ឌឺស្មីសង់ (Alain Vandersmissen) ដែល​បាន​​​​​លើក​ឡើង​ថា  “ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ដែល​មាន​ការ​រីក​ចម្រើន​​​​​​​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ​ ដោយ​សារ​មាន​​​​សក្ដានុពល​ទាក់​ទាញ​សកម្មភាព​ទាក់​ទង​នឹង​ពួក​​​​​​​​​​ភេរវករ​ ឬ​​ឋាន​​​​សួគ៌​​​សម្រាប់​ក្រុម​ភេរវករ​”។

លោក​បាន​លើក​ឡើង​បន្ត​ថា ក្ដី​កង្វល់​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​យូរ​មក​ហើយ​ពាក់​ព័ន្ធ​នឹង​ហានិភ័យ​​នៃ​បទ​ឧក្រិដ្ឋ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​​​​​​គេ​រក​​មិន​ឃើញ​​​​ ប៉ុន្តែ ស្ថិត​នៅ​ក្រោម​វិស័យ​​ហិរញ្ញវត្ថុ​​ដែល​គ្រប់​គ្រង​មិន​ដិតដល់​ក្នុង​ប្រទេស​កម្ពុជា​។

កាល​ពី​ឆ្នាំ​២០០៧​រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ស្ដី​ពី​ការ​គ្រប់​គ្រង​ ការ​លាង​លុយ​
កខ្វក់​ និង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរវករ​ ហើយ​​ក្នុង​​ឆ្នាំ​២០០៨ រដ្ឋាភិ​បាល​បាន​បង្កើត​អង្គភាព​ស៊ើប​អង្កេត​ផ្នែក​​ហិរញ្ញវត្ថុ​​ប្រ​ចាំ​នៅ​ធនាគារ​ជាតិ​កម្ពុជា​ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​​តែ​ពីរ​បី​នាក់​​ប៉ុណ្ណោះ​ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើការ​ជំនុំ​ជម្រះ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។

ការ​ហ្វឹក​ហ្វឺន​​ជំនាញ​នេះ​បាន​ធ្វើ​ឡើង​ជា​ច្រើន​មក​ហើយ​ ​តាម​រយៈ​ថវិកា​របស់​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​​រាជ​ធានី​ភ្នំ​ពេញ​​​សម្រាប់​កម្មវិធី​វគ្គ​បំពាក់​បំប៉ន​មាន​រយៈ​មួយ​សប្ដាហ៍​​សម្រាប់​មន្ត្រី​មក​ពី​អង្គភាព​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ​ និង​មន្ត្រី​ផ្សេង​ទៀត​​​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​មីនា។

ទើប​តែ​​សប្ដាហ៍​មុន​នេះ​ បុគ្គលិក​មក​ពី​ធនា​​​គារ​ឯកជន ​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ មន្ត្រី​ច្បាប់​ និង​​មន្ត្រី​នគរបាល ​បាន​ទទួល​នូវ​វគ្គ​បំពាក់បំប៉ន​ជំនាញ​នេះ​ពី​សំណាក់​ភ្នាក់​ងារ​ស៊ើប​អង្កេត​ប្រាក់​ចំណូល​ផ្ទៃ​ក្នុង​សហរដ្ឋ​អាមេរិក ស្តី​ពី​ការ​ប្រយុទ្ធ​ នឹង​បទ​ឧក្រិដ្ឋ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បំពាក់​បំប៉ន​យូរ​អង្វែង​មួយ​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ កាលពី​សប្តាហ៍​មុន​អ្នក​ហ្វឹក​ហ្វឺន​ម្នាក់​មក​ពី​ភ្នាក់​ងារ​ស៊ើប​អង្កេត​ប្រាក់​ចំណូល​ផ្ទៃ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​​​​​​​ឡើង​ថា ការ​បំពាក់​បំប៉ន​ជំនាញ​នេះ​អាច​ជួយ​ឲ្យ​​​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​ផ្នែក​ហិរញ្ញ​​​​​​វត្ថុ​មក​​ផ្តន្ទា​​ទោស​។អ្នក​ហ្វឹក​ហ្វឺន​រូប​នោះ​​បាន​​​បន្ថែម​​​ថា “ការ​ស៊ើប​អង្កេត​ផ្នែក​ហិរញ្ញវត្ថុ​ជួយ​វែក​មុខក្រិដ្ឋ​ជន​​និង​​ទ្រព្យ​សម្បត្តិ​​ដែល​គេ​​រក្សា​​​​​​ទុក​បាន​ជា​ច្រើន​ទៀត​។ ការ​លំបាក​ក្នុង​ការ​ស៊ើប​​​​​​​អង្កេត​ផ្នែក​ហិរញ្ញវត្ថុ​ណាមួយ​គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ភាព​ស្មុគស្មាញ​ដែល​ជាប់​ពាក់​ព័ន្ធ​ ដើម្បី​​បង្ហាញ​នៅ​ក្នុង​តុលាការ​ថា ​បទ​ឧក្រិដ្ឋ​​​​​នោះ​​ត្រូវបាន​ប្រព្រឹត្ត​​​មែន៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស