38 C
Phnom Penh

​​អភិ​បាល​​​រាជ​ធា​នី​ភ្នំ​ពេញ​​​សម្តែង​កា​រ​​​មិន​យល់​​ព្រម​ឲ្យ​មា​ន​​កា​រ​​​ជួប​ជុំ​គ្នា​​​របស់​​គ​ណ​បក្ស​​ប្រឆាំ​ង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​ម្សិល​មិញ លោក ប៉ា សុ​ជាតិ​វង្ស អភិ​​បា​ល​​រាជ​​ធា​នី​ភ្នំ​ពេញ ​​បា​ន​ស្តី​​បន្ទោសលោក​​​​​សម រង្ស៊ី ​ប្រធា​ន​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​​​ថា​​​​​​ក្បត់​​​ពាក្យ​​សន្យា​​​​របស់​ខ្លួន​​ក្នុ​ង​ការ​​រក្សា​​កា​រជួ​ប​​ជុំ​គ្នា​​​​របស់​​​គណ​បក្ស​​សង្គ្រោះជាតិ​​​កាល​​ពី​ថ្ងៃ​​ច័ន្ទ​​​នៅ​​​សួ​ន​សេរី​ភាព ដែល​កំ​ណត់​​មនុស្ស​​​ចំ​នួ​ន​​៦.០០០​នាក់​ និង​​​​រា​រំា​ង​​​មិ​ន​ឲ្យ​មា​ន​កា​រ​​ចូល​​រួម​​​របស់​​អ្នក​គាំ​ទ្រ​​ពី​​ក្រៅ​រាជ​ធា​នី​។

អ្នក​​គាំ​​ទ្រ​​​គណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​​​ជា​ង​១០.០០០​នាក់​​​បា​ន​​ចូ​ល​រួ​​ម​ក្នុ​ង​​កា​រ​​​ជួ​ប​​ជុំ​​​នោះ​ហើយ​​លោក​ សម ​រង្ស៊ី ​​បា​ន​​អំ​ពាវ​​​នា​វ​ឲ្យ​មា​ន​​​កា​រ​​តវ៉ា​​​ទូទាំ​ង​​ប្រទេ​ស​​យ៉ាងយូរត្រឹម​​ថ្ងៃ​​ទី​៨ ខែ​កញ្ញា ​ប្រ​​​សិ​ន​​រដ្ឋា​ភិ​​បា​ល​មិន​​​ព្រម​​ឲ្យ​មា​ន​កា​រ​​ស៊ើបអង្កេត​​​ឯក​​រាជ្យ​​មួ​យ​​​ពី​ការ​​​បោះឆ្នោត ជ្រើសតាំ​ង​​​តំ​ណា​​ង​រាស្ត្រកា​ល​​ពី​ខែ​មុន ដែល​ទាំ​​​ងគ​ណ​​​បក្ស​សង្គ្រោះ​ជាតិ​ ​និ​ង​គណ​​បក្ស​​ប្រជា​​ជន​សុទ្ធ​តែ​​​អះ​អា​ង​ថា ​​​ខ្លួនឈ្នះ​​ឆ្នោត។ ​បើ​​ទោះជា​អ្នក​គាំ​​​ទ្រ​​​មានចំនួ​ន​​​​​​ច្រើន​​​ជាង​​៦.០០០​​នាក់​ដែល​រដ្ឋា​ភិ​បាល​កំណត់​តែ​៦.០០០នាក់​នោះ​ ក៏​ព្រឹត្តិ​កា​រ​​​ណ៍​​នេះ​​នៅ​​​​​​​​​​​តែ​មា​ន​​សណ្តា​ប់​ធ្នាប់ ​និង​ប្រកប​​ដោ​យ​សន្តិ​ភាព​​​ដែរ។

ទោះ​​​ជា​​យ៉ាង​ក៏​ដោយ លោក សុ​ជាតិវង្ស ​​​​បា​ន​ស្វែ​ង​រកការដាក់​​ទោស​លោក សម រង្ស៊ី ដែល​បាន​​រំ​លោភ​​លើ​​ការសន្យា​​​របស់​ខ្លួន​។

លោក​បាន​​លើក​ឡើង​ក្នុ​ង​​លិខិត​មួយ​​ច្បាប់​​ផ្ញើ​ជូ​ន​​លោក ​សម​ រង្ស៊ី ​​ដែល​​​បង្ហោះ​​តាម​​​គេ​ហ​​​​​​​​​​​​​​ទំ​ព័រ​​​​របស់​សាលា​​រា​ជ​ធា​នី​​​​ថា ​“តាម​​ពិត​ប្រជា​​​​ពល​រដ្ឋ​មក​ពី​ខេត្ត​​នា​នា​ក៏​បា​នចូ​ល​រួ​ម​ដែរហើយ​​​​​​​​ចំ​នួន​អ្នក​​ចូល​រួ​ម​​លើស​កំ​ណត់​រហូត​​​​​ដល់​​ជិត​​២០​.០០០នាក់​”។ នេះ​បង្ហាញ​​ថា គណ​បក្ស​​សង្គ្រោះ​​ជាតិ​​មា​ន​សមត្ថ​ភា​ព​​ធ្វើ​កា​រ​​​​ជួ​ប​ជុំ​គ្នា​​​​ជាមួ​យ​​សមា​ជិក​ ក៏​ប៉ុន្តែ​​គ្មាន​សមត្ថភា​ព​គ្រប់​គ្រង​​ដើម្បី​កំណត់​ទំហំ​​អ្នកចូ​ល​រួម​ទេ​។ ​នេះ​​ធ្វើ​ឲ្យ​​ប្រជា​​ពលរដ្ឋ​​​ព្រួយ​​បា​រម្ភ​​​​អះ​ពី​គ្រោះ​ថ្នាក់​​ ដែល​​អា​ច​​កើត​ឡើង​ ​នៅ​ពេល​​​ពួ​ក​គេ​​មា​ន​​ការ​​​​ជួប​ជុំ​គ្នា​​នៅ​ពេល​​​​ខាង​មុខ ​ដែល​​​អាច​​ប៉ះ​​​ពាល់​ធ្ងន់​​ធ្ងរ​ដល់សន្តិ​សុខ សណ្តាប់​ធ្នាប់​សា​​ធា​រ​​ណៈ​និ​ង​​សុ​វត្ថិ​​​ភាព​សង្គម។

“ព្រោះ​​​ហេតុ​នោះ​ហើយ ខ្ញុំ​​បា​ន​ស្នើ​លោក សម រង្ស៊ី ​ប្រធា​ន​គណ​​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​យក​​ចិត្ត​ទុក​ដាក់​​ចំ​ពោះ​សកម្ម​ភាព​​​​របស់​​​ពួ​ក​គេ​​ទាំ​ង​​​អស់​ ​និង​​នៅពេល​​​ខាង​មុខ​​ពួក​គេ​​មា​ន​​​ការ​​​ជួ​ប​ជុំ​មួ​យ​​ដោយត្រូវ​អនុ​វត្ត​​​តា​ម​ច្បាប់​​​ធ្វើ​​បាតុ​កម្ម​​”។

លិខិតនេះត្រូវបាន​ចេញ​ផ្សាយ ​បន្ទាប់​​ពី​​មានការ​ព្រមា​ន​ម្តង​ហើយ​ម្តង​ទៀត​​​ពី​មន្ត្រី​រដ្ឋា​ភិ​បាល​កំ​ពូល​ៗ​​ថា កា​រ​ប្រើ​​អំ​ពើ​ហិង្សា​​ណា​​មួ​យ​​ដែល​កើត​​ចេញពី​កា​រ​​តវ៉ា​​​របស់​​គ​ណ​​បក្ស​សង្គ្រោះ​​ជាតិ​ នឹ​ង​ជា​​​​កំ​​ហុស​​​​របស់​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​​នេះ​ និង​នាំ​​ទៅ​រក​កា​រ​​ដាក់​​ទោស​មេដឹក​​នាំ​​​របស់​ខ្លួន​។ ផ្ទុយ​​​ទៅ​វិញ ​​គ​ណ​បក្ស​​ប្រ​ឆាំ​ង ​បា​ន​លើ​កឡើ​ងឲ្យ​ដឹង​​​​​ពី​កង្វល់​ថា ​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា ​ប្រហែល​​​ជា​ព្យា​យា​ម​ដាក់​កម្លាំង​​ចារ​កម្ម​ក្នុ​ង​ចំ​ណោម​អ្នក​​​ត​វ៉ា​​ដើម្បី​បង្ក​​​​អំ​​​ពើ​ហិង្សា  ហើយ​ស្តី​បន្ទោស​​លើ​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​។

លោក​ស្រី មូរ សុខហួរ ​តំណាងរាស្ត្រ​​គ​ណ​​​​បក្ស​​ប្រ​ឆាំ​ង​​​ មា​ន​ប្រ​សាស​ន៍​ថា​ កា​រ​​កំ​​ណត់​របស់​​រដ្ឋា​​​ភិ​បាលទៅ​លើ​កា​រ​​​ជួ​ប​ជុំ​គ្នា​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ មិន​អាច​​​ទទួល​យក​បា​ន​ទេ។ លោក​ស្រី​បា​ន​មាន​​ប្រ​សាសន៍​ថា “នេះ​ជា​​ឆន្ទៈ​​​​របស់​ប្រជា​​ពល​រដ្ឋ​ ដូច្នេះ​យើង​មិ​ន​​​​​អាច​​​រា​​​រំា​ង​​​​​ពួ​ក​គេ​មិ​ន​ឲ្យចូ​ល​រួ​ម​បា​ន​​ទេ​។ គណ​​​បក្ស​​​ប្រ​ឆាំ​ង​​ស្វា​​គម​ន៍​​ពួ​ក​គេ​។ កា​រ​កំ​ណត់​​កា​រ​​​ចូ​ល​​រួ​ម​​​​របស់​ប្រជា​​​ពល​រដ្ឋ គឺ​​ជា​​​កា​រ​​​ដាក់​សម្ពាធ​លើ​​សេរី​ភាព​​​របស់​​ប្រ​ជា​​ពល​រដ្ឋ​ ដូច្នេះ​​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​មិ​ន​​​អាច​​ទទួល​​​​​​យក​បា​ន​ទេ​”៕

ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស