34 C
Phnom Penh

អង្គចៅក្រម​​​​​​ចេញ​​​គោល​​​ការណ៍​​​ទាក់​​​ទង​​​​សិទ្ធិ​​អនីតិ​ជន​ជាប់​ពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អង្គចៅក្រម​បានចុះ​ហត្ថលេខា​ លើ​គោល​​ការណ៍​ណែនាំ​ថ្មី ​ដែល​ត្រូ​វ​​បាន​បង្កើ​ត​ឡើង​ដើម្បី​ដាក់​បញ្ញតិ្ត​​​​ លើ​ការងារ​របស់​ព្រះរាជ​អាជ្ញាក្នុង​ផ្នែក​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​សិទ្ធិ​របស់អនីតិជន​នៅ​ក្នុង​ប្រព័ន្ធ​តុ​លាការ​​​​ផង​​​ដែរ​។ លោក អ៊ុក សាវុធ ប្រធាន​សាលា​ឧទ្ធរណ៍​​​​បានចុះ​ហត្ថលេខា​លើ​គោ​ល​ការណ៍​ណែនាំ​ កាលពី​ថ្ងៃទី​១ខែ​សី​ហា​ ​និង​បាន​លើកឡើង​ពី​ប្រធាន​បទ​ទាក់​ទ​ង​នឹ​ង​អនីតិ​ជន​ជាប់​ពន្ធនា​គារ​ដែល​មាន​កា​រ​ពា​ក់ព័ន្ធ​យ៉ាង​ច្រើន​នៅ​ក្នុង​វិធានថ្មី​ៗក្នុង​​​គោល​​​ការណ៍​​​​នេះ​។​​

គោ​លការណ៍​ណែនាំ​នេះ​ស្នើ​ឲ្យ​មាន​​ការ​អនុវត្ត​ច្បាស់​ចូលជាធរមាន​រួច​ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ជា​ង​មុន​ និងបាន​អំ​ពាវ​ឲ្យ​ព្រះរាជ​អាជ្ញា ចៅ​ក្រម​ ​និង​នាយក​ពន្ធនាគារ​នានា ​មានប្រាស្រ័យ​ទាក់​ទង​គ្នា​ឲ្យមាន​ប្រសិទ្ធ​​ភាព​ជាមុន​ ​ដើម្បីកាត់​បន្ថយ​​ចំនួន​រឿង​ក្តី​ដែល​​​មិនទាន់​ដោះស្រាយ​នៅ​ក្នុង​ប្រព័ន្ធយុត្តិធម៌​។
​គោល​ការណ៍​ទាំង​នេះ​ ក៏​បង្ហាញ​អនុ​សា​សន៍ផងដែរ​ថា  ​សេចក្តី​សម្រេច​នានា​គួរ​តែ​ត្រូវ​បាន​ចេញ​ឲ្យ​លឿន​ តាមលទ្ធភាព​​​ដែល​អាច​ធ្វើទៅបាន​ បន្ទាប់ពី​សាលក្រម​ត្រូវបាន​ប្រកាស​ ហើយ​បែង​ចែក​យ៉ាង​ត្រឹ​ម​ត្រូវ​ក្នុង​ចំណោមព្រះរាជអាជ្ញា មន្ត្រី​ពន្ធ​នាគារ​ ​និង​សាលា​ឧទ្ធរណ៍​។ ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែលមា​នប្រ​សិទ្ធភាពជាង​មុន​ រ​វាង​មន្ត្រី​តុលាការ ​ដើម្បី​ផ្តល់​ឲ្យជន​ល្មើស​ជា​កុមារ​នូវ​​ជម្រើស​ទោស​ផ្សេង​ ពី​ទោស​ស​ម្រាប់​មនុស្ស​ពេញវ័យ​ ក៏ត្រូវបាន​លើក​ឡើង​ផង​ដែរ​។

​លោក អ៊ុក​ សាវុធ ​បាន​មានប្រសាស​ន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​រៀបចំដោយ​រដ្ឋាភិបាល ​និ​ង​អង្គការ​ យូនី​សេហ្វ ​(Unicef​) ដើម្បីដោះ​ស្រាយ​បញ្ហា​កុមារ ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ថា “យើង​ចង់​ឲ្យ​ព្រះរាជ​អាជ្ញា​នៅតាមប​ណ្តា​ខេត្ត​​ក្រុងទាំងអស់​ យល់​អំពី​សិទ្ធិ​កុមារ​ យល់​អំពី​កិច្ចការពារ​កុមារ ​និង​យល់​ថា យើ​ង​ចាត់​ទុក​ករណី​កុមារ​ជាករណី​សំខាន់​”។
​អាយុ​នៃការទទួល​ខុសត្រូវ​ចំពោះបទ​​ល្មើស​នៅក្នុង​ប្រទេស​កម្ពុជា ​គឺ​១៤​ឆ្នាំ​ក៏​ប៉ុ​ន្តែ ​ប្រទេស​នេះ​មិន​មាន​ប្រព័ន្ធ​យុត្តិធម៌​ដា​ច់​ដោយ​ឡែក​មួយ​សម្រាប់​អនីតិ​ជន​ ហើ​យ​ជ​ន​ល្មើស​ជាកុមារ​ជារឿយ​ៗ ត្រូវបាន​ដា​ក់​ពន្ធ​នាគារ​ជាមួយ​មនុស្ស​ពេញវ័យ​។

អ្នកស្រី ​រ៉ាណា ​ហ្វ្លាវើ (Rana ​Flower​s) ​តំណាង​អង្គការ​យូនីសេហ្វ ​ប្រចាំប្រទេ​ស​កម្ពុជា ​បាន​លើក​ឡើងថា ​អំពើហិង្សា​ ​និ​ង​ការ​ឃុំខ្លួន​កុមារ​រយៈ​ពេល​វែង​ ​មិន​សម​នឹ​ង​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារទេ​។ ​អ្នក​ស្រី​បាន​មាន​ប្រសាសន៍ថា ​ “​យើងមាន​កាត​ព្វកិច្ច​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បីការពារ​កុ​មារ​ពីគ្រប់​ទម្រង់​​នៃអំពើហិង្សា​ ​និង​ដើម្បី​ធានា​ថា ពិតជា​មាន​កា​រគោរពសិទ្ធិកុមារ​ដែល​ជា​បញ្ហា​អាទិភាព និង​បន្ទាន់​មែន​”។​

​អ្នកស្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ មានតែ​តាមរយៈ​កិច្ច​ខិតខំប្រឹង​ប្រែង​​រួម​គ្នារបស់យើង​ប៉ុណ្ណោះ ​ដែល​យើងអាច​ការពារ​ កុំឲ្យ​មានអំពើរំ​លោភ​បំពាន​​បែប​នេះ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​កុមារ​ត្រូវបាន​កា​រ​ពារ​ និង​ផ្តល់​ការ​គាំទ្រ​ ប្រសិន​បើ​ចាំបាច់​”​។​ ​អ្នកស្រី​មាន​លើក​ឡើង​បន្ថែម​ទៀតថា​ ព្រះរា​ជអាជ្ញា​ ជា​រឿយ​ៗ គឺជា​មនុស្ស​ដំបូ​ង​​ដែល​អនីតិ​ជន​ទៅ​ទំនាក់ទំនង​ជាមួយ​ ប​ន្ទា​ប់​ពី​ពួក​គេ​បាន​ចូល ​ទៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​។ អ្នកស្រី​ ហ្វ្លាវើ បាន​មានប្រសាសន៍​បន្ត​ថា ​ដូច្នេះ ព្រះរាជអាជ្ញា “ដើរ​តួនាទីយ៉ាង​សំខាន់​ខ្លាំងណាស់ ​ក្នុងការ​ធានាថា ​កុមារ​មិ​ន​ត្រឡប់​មក​ក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌វិញ​ទេ ឬក៏​​ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​យុត្ថិធ​ម៌”។​​

​យោងតាម​តួលេខ​ផ្តល់ដោយ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ​បាន​បង្ហាញថា ​នៅ​ក្នុ​ង​ពន្ធនាគារ​ចំនួន​១៨​ ដែល​ខ្លួន​បានចុះ​អង្កេ​ត​ ​មាន​អនីតិជន​ជាប់​ទោស​២០៦​នា​ក់​ ​និង​អនីតិ​ជន​១៦២​នាក់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្នុ​ង​ស្ថាន​ភាព​ជាប់​ឃុំ​ត្រៀម​ផ្តន្ទា​ទោ​ស​។
​លោក គុយ ​ប៊ុនសន ​អគ្គនាយក​នាយ​ក​ដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ ​បាន​ឲ្យ​ដឹងថា ​នៅទូទាំង​ប្រទេស​កម្ពុជា​ “​មាន​អ​នី​តិជន​៤១២​នាក់​ ក្នុង​នោះ​មាន​១៩​នាក់​ជា​ក្មេង​ស្រី​១២៧​នាក់​គឺជា​ជន​ត្រូវ​ចោទ​​៧៥​នាក់​ជា​ជន​ជាប់​ចោទ​១៣២​នាក់​ជា​ពិ​រុទ្ធ​ជន​ ​និង​៧៨នាក់​ជា​ទណ្ឌិត”។

​អ្នកស្រី ​ហ្វ្លាវើ បាន​លើកឡើងថា ​អ្ន​ក​ស្រី​សង្ឃឹមថា នឹង​បានឃើញ​ចំនួន​ទាំង​នេះថយ​ចុះ​ បន្ទាប់​ពី​គោ​លកាណ៍​ណែ​នាំ​ថ្មី​ទាំង​នេះត្រូវបាន​ដាក់ចេញ​។​ អ្នកស្រី​បា​ន​មាន ប្រសាសន៍ថា “យើងមាន​ជំនឿថា ​កា​រ​ឃុំខ្លួន​កុមារ​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ ​នឹ​ង​ធ្លាក់ចុះ​ច្រើន​ ​បន្ទាប់​ពី​មានការអនុវត្ត​គោ​ល​ការ​ណ៍​ណែនាំ​នេះ។ ​យើង​ជឿ​ថា​ជ​ម្រើ​ស​ផ្សេង​នៃការឃុំ​ខ្លួន​នឹងកើន​ឡើ​ង”។

​លោក អង្គ ​វង្ស​វឌ្ឍ​នា​ រដ្ឋមន្ត្រី​ក្រសួ​ង​យុត្តិធម៌​ ​បាន​លើកឡើងថា ​តួនាទី​របស់​ព្រះ​រាជ​អាជ្ញា​ ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​​ និង​គួរ​តែ​ត្រូវបានប្រើ​ប្រាស់ដើម្បី “ការ​ពា​រ​ប្រយោ​​ជន៍​សាធារណៈ”។​ ​លោក​បាន​មា​ន​ប្រសា​សន៍​​ថា  “​ព្រះរាជអាជ្ញា​ត្រូវបាន​ចា​ត់​ទុក​ជា​មនុស្ស​ដែល​ផ្តល់​ការចោទ​ប្រកាន់​​ក្នុង​បទ​ល្មើស​ ​និង​ស្នើ​ឲ្យ​តុលាការ​អនុវត្ត​កា​រ​ចោទ​ប្រកាន់​ជន​សង្ស័យ”។ លោក វ​ង្ស​វឌ្ឍនា ​បាន​មាន​ប្រសា​ស​ន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​បាន​ស្នើ​ឲ្យ​លោក លោ​ក​ស្រី ​ដែល​ជាព្រះរាជ​អាជ្ញា​ ខិត​ខំប្រឹង​ធ្វើ​ការ​បន្ថែម​ទៀ​ត​ដើម្បី​បង្កើន​ចំណេះដឹង​​របស់ខ្លួន ​ក្នុ​ង​ការ​បំពេញ​តួនាទីរបស់ខ្លួន​”។​​​​

​លោក សុខ សំអឿន ​នាយកប្រតិបត្តិ​​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិកម្ពុជា​ បា​ន​​លើក​ឡើង​ថា ​វាជារឿង​សំខាន់​ដែល​ព្រះរាជ​អា​ជ្ញា​ចេញ​​ពី​កិច្ចប្រជុំ​នោះ ​ជាមួយ​នឹង​អនុសា​សន៍​ជា​លាយ​លក្ខណ៍អក្សរ​យ៉ាង​ច្បាស់​ ទា​ក់​ទង​នឹង​របៀប​អនុវត្ត​ការងាររបស់ខ្លួន​។​ ក៏​ប៉ុ​ន្តែ ​លោក​បាន​លើក​ឡើងបន្ត​ថា ​កំណែ​ទម្រ​ង់​ពិត​ប្រាកដ​ ពិតជា​មាន​សារៈសំខាន់ក្នុ​ង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ ​ដែល​ចែង​ថា​តើ អាជ្ញា​ធរ​ចាត់​ទុក​ជនសង្ស័យ​​យ៉ាង​ដូច​ម្តេច​ បន្ទាប់​ពី​ពួក​គេត្រូវបានចាប់​ខ្លួន​។

​លោក​ សុខ សំអឿន ​បាន​មានប្រសា​សន៍​ថា “ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ នៅតែ​ប្រើ​ប្រាស់​នីតិវិធី​ដដែល​ ​សម្រាប់​មនុស្ស​ពេញ​វ័យ​។ ​ប្រហែល​ជានៅ​ក្នុង​ពេលអនាគត​យើង​គួរ​តែ​កែទម្រង់​ក្រម​ព្រហ្មទណ្ឌ​នេះ​”។​ ​លទ្ធភាព​​មួយ​ផ្សេង​ទៀត​​គឺថា រដ្ឋាភិបា​ល​ខ្វះ​មជ្ឈ​មណ្ឌល​​កែ​ប្រែ​ ​និង​កម្មវិធីអប់រំ​។ ​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ​បាត់​បង់ការ​អប់រំ។ ខ្ញុំ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​អំពី​រឿង​នេះ ​ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​អាច​បន្ត​ការ​សិក្សា​បាន​” ​បើ​មិ​ន​ដូច្នេះទេ ​ពួក​គេ​ទំនង​ជា​ប្រព្រឹត្ត​បទ​ល្មើ​ស​ថ្មីទៀត​ បន្ទាប់ពី​ត្រូវ​បាន​​ដោះលែង”៕

(រាយ​ការ​ណ៍​បន្ថែម​ដោយ ​Lauren ​Crother​s)
ប្រែ​សម្រួល​ដោ​យ កង សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស