34.8 C
Phnom Penh

លទ្ធផល​​​សញ្ញាបត្រទុតិយភូមិ​​​បង្ហាញ​​​ថា សិស្ស​​​រៀន​​​នៅ​​​កម្រិត​​​វិទ្យា​​​ល័យ​​​ភាគ​​​ច្រើន​ប្រឡង​​​ជាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លទ្ធ​​​ផល​​​ដែល​​​​​ក្រសួង​​​អប់​​​រំ​​​យុវជន និង​​​កីឡា ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន​​​​​បាន​​​បង្ហាញ​​​​​​ថា សិស្ស​​​វិទ្យា​​​ល័យ​​​ជាង​​​៨០​​​ភាគ​​​រយ​​​ទូទាំង​​​ប្រទេស​​​បាន​​​ប្រឡង​​​ជាប់​​​ឆ្នាំ​​​នេះ។

ក្នុង​​​ចំណោម​​​បេក្ខ​​​ជន​​​ជាង​​​១០៥.០០០​​​នាក់​​​ ដែល​​​ចូល​​​រួម​​​ប្រឡង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​សីហា មាន​​​​​ចំនួន​​​៩១.៣៧០នាក់​​​ បាន​​​ប្រឡង​​​ជាប់​​​ ពោលគឺ​​​បាន​​​កើន​​​០,២៩​​​ភាគ​​​រយ​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​មុន​​​។

ទោះ​បី​​ជា​​​មាន​​​លទ្ធ​​​ផល​​​វិជ្ជ​​​មាន​​​ក៏​​​ដោ​​​យ​​​ ក៏​​​លោក រ៉ុង ឈុន ប្រធាន​​​សមាគម​​​គ្រូ​​​បង្រៀន​​​ឯក​​​រាជ្យ​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​​ថា ការ​​​លួច​​​ចម្លង​​​ ក៏​​​ដូច​​​ជា​​​ការ​​​លក់​​​ឯកសារ​​​ច​​​ម្លើ​​​យ​​​​មុន​​​ការ​​​ប្រឡង​​​​​​​​​ជាដើម​​​នោះ​​​ ធ្វើ​​​ឲ្យ​​​ស្ថិតិ​​​បែប​​​នេះ​​​គ្មាន​​​ន័យ​​​។

លោក រ៉ុង ឈុន បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​ “ ខ្ញុំ​​​គិត​​​ថា ក្រសួង​​​អប់​​​រំ មិនគួរ​​​ឲ្យ​​​​​​​ភាព​​​មិន​​​ប្រក្រ​​​តី​​​ទាំង​​​នេះ​​​បន្ត​​​កើត​​​ឡើង​​​ទេ ពី​​​ព្រោះ​​​កម្ពុជា​​​ត្រូវ​​​ការ​​​គុណ​​​ភាព​​​ល្អ​​​ក្នុង​​​​​ការ​អប់​​​រំ​​​។ យើង​​​មាន​​​តែ​​​​​​បរិមាណ​​​ [នៃ​​​លទ្ធ​​​ផល​​​ល្អ​​​] ប៉ុណ្ណោះ​​​​​​ ប៉ុន្តែ​​​គ្មាន​​​គុណ​​​ភាព​​​។ បញ្ហា​​​នេះ​​​​នឹងនាំ​​​ឲ្យ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ដល់​​​សង្គម​​​របស់​​​យើង​​​”។

ការ​​​លួច​​​ចម្លង​​​នៅ​​​ក្នុង​​​បន្ទប់​​​ប្រឡង​​​ កើត​​​មាន​​​ជា​​​ទូទៅ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​សិស្ស​​​ជារឿយៗ​​​តែង​​​តែ​​​សូក​​​ប៉ាន់​​​មេ​​​ប្រយោគ ​ឬ​​​គ្រូបង្រៀន​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​យក​​​ឯកសារ​​​ចម្លើយ​​​ចូល​​​ក្នុង​​​បន្ទប់​​​ប្រ​​​ឡង​​​ ឬ​​​ក៏ប្រើ​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​ខ្លួន​​​ ដើម្បី​​​លួច​​​ចម្លង៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស