28 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ជាក់​​​ពី​​​អហិង្សា​​​នៅពេល​​​ការ​​​ធ្វើ​​​​​​មហា​​​បាតុ​​​កម្ម​​​ជិត​​​​​​មក​​​ដល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ប្រឈម​​​នឹង​​​សម្ពាធ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ពី​​​រដ្ឋាភិបាល​​​ ​​​ឲ្យជៀស​​​វាង​​​ពីការ​​​ធ្វើ​​​​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​នោះ​​​លោក​​​ សម រង្ស៊ី និង​​​លោក ​​​ កឹម​​​  សុខា​​​ មេ​​​ដឹក​​​នាំ​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ប្រកាសកាល​​​ពី​​​ម្សិល​​​មិញថា ការ​​​ធ្វើ​​​បាតុកម្ម​​​​​​ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ ​​​សៅរ៍ ​​​ខាង​​​មុខ​​​នេះ​​​នឹង​​​ក្លាយ​​​​​​ជា​​​ថ្ងៃបួង​​​សួង​​​សូម​​​យុត្តិ​​​ធម៌​​​ជាជាង​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​អះអាង​​​របស់​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​​​​ពី​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពីខែ​​​កក្កដា​​​។

លោក​​​ សម  រង្ស៊ី  បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​​​​ពេល​​​សន្និសីទ​​​កាសែតនៅ​​​ទី​​​ស្នាក់​​​ការ​​​គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​នៅក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ថា “ យើង​​​​​​នឹង​​​ធ្វើ​​​បាតុកម្ម​​​ដោយ​ស្មារតី​​​ស្ងៀម​​​ស្ងាត់​​​ ហើយ​​​​​​ប្រែ​​​ក្លាយ​​​ទៅ​​​ជាការ​​​បួង​​​សួង​​​សុំ​​​សន្តិភាព​​​ទាំង​​​ផ្លូវ​​​កាយ​​​ និង​​​ផ្លូវចិត្ត”។ លោក​​​បាន​​​បន្ថែម​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​មិន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​រដ្ឋាភិបាល​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​នឹង​​​ធ្វើ​​​បាតុកម្ម​​​ដោយ​​​អហិង្សា​​​ ហើយ​​​យើង​​​នឹង​​​រក្សា​​​​​​​​​ភាពថ្លៃ​​​ថ្នូរ​​​របស់​​​យើង​​​។ យើ​​​ង​​​នឹងមិន​​​ធ្វើ​​​​​​អ្វី​​​ដែល​​​ជាការ​​​បង្ក​​​បញ្ហា​​​នោះទេ​​​”។

លោក​​​ សម រង្ស៊ី បាន​​​បន្ថែម​​​ថា អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ដែល​​​មិន​​​អាច​​​ធ្វើ​​​ដំណើ​​​រ​​​​​​មក​​​ភ្នំពេញ​​​ ​​​អាច​​​ចូល​​​រួម​​​ព្រឹត្តិ​​​ការណ៍​​​នេះ​​​ដោយ​​​ការ​​​បួង​​​សួង​​​នៅ​​​តាម​​​វត្ត​​​របស់​​​ខ្លួន​​​។
កាល​​​ពី​​​បីថ្ងៃ​​​មុន​​​ អំឡុង​​​ពេល​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​សួនសេរីភាព​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​លោក​​​ សម រង្ស៊ី  បាន​​​មាន​​​ប្រសាសន៍ថា  ការ​​​មិន​​​ស៊ើប​​​អង្កេត​​ដោយ​​​ឯករាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី នៃការបោះឆ្នោត​​​នឹង​​​នាំ​​​ឲ្យ​​​មាន​​​ “ មហា​​​បាតុ​​​កម្ម​​​នៅ​​​គ្រប់​​​ទីកន្លែង​​​”។

លោក​​​ ​​​កឹម​​​  សុខា​​​  បាន​​​មាន​​​ប្រសាសន៍​​​នៅ ឯ​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិ​​​លមិញថា “ យើង​​​នឹង​​​ធ្វើ​​​បាតុកម្ម​​​អហិង្សា​​​​​​ដោយ​​​ប្រើ​​​​​​ចិត្ត​​​ និង​​​អារម្មណ៍​​​របស់​​​យើង​​​ជាជាង​​​ប្រើ​​​រាង​​​កាយ​​​ និង​​​​​​​​​ពាក្យ​​​សម្តី​​​របស់​​​យើង​​​”។

សេចក្តី​​​ប្រកាសរបស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នេះ​​​ កើត​​​មាន​​​ឡើង​​​បន្ទាប់​​​ពីមាន​​​ការ​​​​​​ព្រមាន​​​​​​​​​ជា​​​បន្ត​​​បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​ថា ​​​ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​សម្រេច​​​ធ្វើ​​​បាតុកម្ម​​​នោះ​​​អាច​​​មាន​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​។

ក្រសួង​​​មហាផ្ទៃ​​​បាន​​​ផ្ញើ​​​កញ្ចប់​​​ទៅ​​​ឲ្យ​​​ស្ថាន​​​ទូត​​​បរទេស​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​កាល​​​ពីសប្តាហ៍​​​មុន​​​ ដែល​នៅ​ក្នុង​កញ្ចប់​នោះ​មាន​ឯកសារ​​​​ភ្ជាប់​​​សម្តី​​​របស់​​​លោក​​​​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា ទៅ​​​នឹង​​​ការ​​​បំផ្ទុះ​​​គ្រាប់​​​ចំនួន​​​ពីរលើក​​​ដែល​​​បាន​​​កើត​​​ឡើង​​​ បន្ទាប់​​​​​​ពីការ​​​បោះឆ្នោត​​​នេះ​​​ព្រម​ទាំង​បាន​​ភ្ជាប់​​​ទៅ​​​នឹង​​​លិខិត​​​​​​មក​​​ពី​​​ភេរវករ​​​ជាប់​​​ចោទ មួយ​​​រូប​​​ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ព្រមាន​​​អំពី​​​អំពើ​​​ហិង្សា​​​ដែល​​​អាច​​​កើត​​​មាន​​​ឡើង​​​ដោយ​​​សារ​​​ការធ្វើ​​​បាតុកម្ម​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ទៀត​​​ដែល​​​រដ្ឋា​​​ភិបាល​​​បាន​​​ចេញ​​​កាល​​​ពីថ្ងៃសៅរ៍​​​ បាន​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​នយោបាយ និស្សិត មន្ត្រី​​​រាជការ​​​  កង​​​កម្លាំ​​​ងសន្តិសុខ  ព្រះសង្ឃ  និង​​​សមាជិក​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​រក្សា​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ ហើយ​​​បាន​​​ប្រាប់​​​ឲ្យ​​​ជន​​​បរទេស​​​ដក​​​ខ្លួន​​​ចេញ​​​ពីការ​​​តវ៉ាណាមួយ​​​។

ទោះជាយ៉ាង​​​ណា​ ​​លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ បន្ទាប់​​​ពី​​​សន្និសីទកាសែត​​​កាល​​​ពីម្សិលមិញថា ការ​​​សម្រេច​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ការ​​​យក​​​​អហិង្សា​ជា​​​អាទិ​​​ភាព​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​របស់​​​ខ្លួន​នោះ​​​​  គឺ​​​ជាការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ព្រះរាជសារ​​​របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​ ដែល​​​បាន​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ និង​​​មិន​​​មែន​​​ជា​​​ប្រតិកម្ម​​​ចំពោះ​​​សម្ពាធ​​​របស់​​​រដ្ឋាភិបាល​​​​​​​​​​​​មក​​​លើ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ឲ្យជៀស​​​វាង​​​ការ​​​ធ្វើ​​​បាតុ​​​កម្ម​​​ដែល​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​​នោះទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ អ្វី​​​ដែល​​​នាំ​​​​​​ឲ្យ​​​​​​មាន​​សេចក្តី​​​ប្រកាស​​​របស់​​​យើង​នេះ​​​ គឺ​​​ព្រះរាជសារ​​​របស់​​​ព្រះមហាក្សត្រ​​​ដែល​​​យើង​​​​​​មិន​​​អាច​​​ធ្វើ​​​ព្រងើយ​​​កន្តើយ​​​បាន​​​។ អ្វី​​​ដែល​​​យើង​​​កំពុង​​​ចាប់​​​អារម្មណ៍​​​នោះ គឺ​​​ល្បះ​​​ចុង​​​ក្រោយ”។ នៅ​​​​​​ក្នុង​​​ល្បះ​​​ចុង​​ក្រោ​​​យ​​​នៃ​​​ព្រះ​​​រាជ​​​សារ​​​របស់​​​ព្រះមហាក្សត្រ​​​ចុះកាល​​​បរិច្ឆេទ​​​ថ្ងៃ​​​សុក្រ ព្រះអង្គ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ “ ប្រជា​​​ពល​​​​​​រដ្ឋ​​​ទាំង​​​អស់​​​បន្ត​​​រក្សា​​​ភាព​​​ស្ងប់​​​ស្ងាត់​​​​​​ និង​​​រក្សា​​​សេចក្តី​​​ថ្លៃ​​​ថ្នូរ​​​របស់​​​ជាតិ​​​យើង​​​”។

ការកែប្រែ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​ចំពោះ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ទូទាំង​​​ប្រទេស​​​នេះ​​​ត្រូវ​​​បាន​​​​​​សារព័ត៌មាន​​​​​​ភាសាខ្មែរ​​​មួយ​​​ចំនួន​​​រាយការណ៍ថា ​​​ជាការ​​​ផ្លាស់ប្តូរ​​​ផែនការ​​​របស់​​​គណបក្ស​​​ប្រឆាំ​​​ងដើម្បីធ្វើ​​​ការ​​​បួង​​​សួង​​​​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​ជាជាង​​​ការ​​​ធ្វើ​​​មហា​​​បាតុកម្ម​​​ ដែល​​ធ្វើ​​​ឲ្យ​​​អ្នកគាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ជាច្រើន​​​សំដែង​​​នូវ​​​ការ​​​ខក​​​ចិត្ត​​​របស់​​​ខ្លួន​​​នៅ​​​តាម​​​​​​បណ្តាញ​​​ផ្សព្វផ្សាយ​​​សង្គម​​​​​​។

នៅក្នុង​​​ការ​​​ប៉ុនប៉ង​​​ ដើម្បី​​​កាត់​បន្ថយ​​​ការ​​​ភាន់​​​ច្រឡំនេះ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែងការណ៍​​​មួ​​​យ​​​កាល​​​ពី​រសៀល​​​​​ម្សិល​​​មិញថា ការ​​​ធ្វើ​​​បាតុកម្ម​​​នេះ​​​ត្រូវ​​​ធ្វើ​​​ដូច​​​ការ​​​គ្រោង​​​ទុក​​​។

សេចក្តីថ្លែងការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​កិត្តិយស​​​ជម្រាប​​​ជូន​​​ដំណឹង​​​ដល់​​​ជន​​​រួម​​​ជាតិ​​​ទាំង​​​អស់​​​ ពិសេស​​​យុវជន​​​​​​ ឲ្យ​បាន​ជ្រាបថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ធ្វើ​​​មហា​​​បាតុកម្ម​​​អហិង្សា​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​គណៈកម្មការ​​​ឯករាជ្យ​​​ពិសេស​​​មួ​​យ​​​ដើម្បីស៊ើបអង្កេត​​​រក​​​ការ​​​ពិត​​​ និង​​​យុត្តិធម៌​​​ពាក់ព័ន្ធនឹងការ​​​បោះ​​​ឆ្នោត​​​​​​​​​កាល​​​ពី​​​ថ្ងៃទី​​​២៨​​​ ខែកក្កដា​​​ ឆ្នាំ​​​២០១៣​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​បាន​​​បន្ត​​​ទៀត​​​ថា “ មហា​​​បាតុកម្ម​​​អហិង្សា​​​នេះ​​​នឹង​​​ចាប់​​​ផ្តើម​​​ធ្វើ​​​នៅម៉ោង​​​៨ព្រឹក​​​ដល់​​​ម៉ោង​​​១១​​​ព្រឹក​​​​​​នៅថ្ងៃ​​​ទី​​​៧​​​ ខែកញ្ញា នៅ​​​សួន​​​សេរីភាព​​​ជិត​​​វត្ត​​​ភ្នំ​​​”។

លោក​​​ស្រី មូរ សុខហួរ សមាជិ​​​កសភា​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​មាន​​​អ្វីផ្លាស់​​​ប្តូរ​​​​​​​​​ក្នុង​​​ផែនការ​​​របស់​​​គណ​​​បក្ស​ចំពោះ​​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នោះទេ​​​ ប្រសិន​​​បើ​​​គណបក្ស​​​កាន់​​​អំណាច​​​បន្ត​​​បដិសេធ​​​​ចំពោះ​​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ឲ្យមាន​​​ការ​​​ស៊ើបអង្កេត​​​ដោយ​​ឯករាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុងការ​​​បោះឆ្នោត​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “ គ្មាន​​​អ្វី​​​ផ្លាស់​​​ប្តូរ​​​ទេ​​​ យើង​គ្រាន់​តែ​​​​​​​ផ្តោ​​​ត​​​ទៅ​​​​​​លើ​​​ការ​​​ធ្វើ​​​ពិធី​​​ស្មឹងស្មាធិ៍​​​​​​តែ​​​ប៉ុណ្ណោះ​​​។ យើង​​​គ្រាន់​​​តែ​​​ចង់​​​បញ្ជាក់​​​ថា នឹងមិន​​​មាន​​​អំពើ​​​ហិង្សា​​​ ​​​ហើយ​​​យើង​​​នឹង​​​គោរព​​​ព្រះ​​​រាជតម្រិះ​​​របស់​​​ព្រះ​​​ករុណា​​​ [ព្រះមហាក្សត្រ]​​​”។

លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ការ​​បួងសួងរបស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដែល​​​បាន​​​ក្លាយ​​​ជាពាក្យ​ដែល​គេ​ស្រែក​ព្រមៗ​គ្នា​​​អំឡុង​​​ពេល​​​ធ្វើ​​​យុទ្ធ​​​នាការ​​​​​​ឃោសនា​​​បោះឆ្នោត​​​របស់​​​គណបក្ស​​​​ប្រឆាំង​ថា “ យើង​​​យល់ថា មាន​​​ស្មារតី​​​ដូចគ្នា​​​នេះ​​​។ យើង​​​នឹង​​​ស្ថិត​​​នៅ​​​ក្នុង​​​កន្លែង​​​តែមួយ យើង​​​នៅ​​​តែ​​​និយាយ​​​ថា ដូរ​​​​​​ មិន​​​ ដូរ​​​” ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “ ទោះ​​​ជាយ៉ាង​​​ណា​​​  យើង​​​ដឹងច្បាស់​​​ថា យើង​​​ត្រូវ​​​ប្រើ​​​បចេ្ចកទេស​​​ថ្មី​​​ដែល​​​យើង​​​បានទទួល​​​ពី​ការ​​ហ្វឹកហាត់ ដែល​មិនមាន​អំពើ​​​​ហិង្សា។ ជា​​​ជាង​​​ការ​​​ចេញ​​​ទៅ​​​ទីនោះ​​​  និង​​​ការ​​​រុញ​​​ច្រាន​​​​​​គ្នា​​​ យើង​​​នឹង​​​ធ្វើ​​​ការ​​​ស្មឹង​​​ស្មាធិ៍ យើង​​​នឹង​​​បួង​​​សួង​​​​​ដោយ​​​ប្រើ​​​សារ​​​តែ​​​មួ​​​យ​​​ ដូចដែល​​​យើង​​​តែង​​​តែ​​​ប្រើ​​​នោះ​”។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ សកម្មជន​​​គណបក្ស​​​សង្គ្រោះជាតិ​​​១០០នាក់​​​បាន​​​ទទួល​​​ការ​​​ហ្វឹក​​​ហាត់​​​ពី​​​របៀបធ្វើ​​​បាតុកម្មអហិង្សា​​​។ ពួកគេ​​​​​​ហ្វឹក​​​ហាត់បន្ត​ទៅ អ្នក​​​គាំ​​​ទ្រ​​​គណបក្ស​​​សង្គ្រោះ ​​​​​​ជាតិ​​​ប្រហែល​​​៥០០​​​នាក់​​​ទៀត ដែល​​​បានជួប​​​ជុំ​​​គ្នា​​​នៅ សួន​​​សេរីភាព​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​។ ការ​​​ហ្វឹក​​​ហាត់​​​បែបនេះ​​​គ្រោង​​​ធ្វើ​​​ម្តង​​​​​​ទៀត​​​​​​នៅថ្ងៃ​​​ពុធ​​​។ មន្ត្រី​​​នគរបាល​​​រាជធានី​​​ប្រហែល​​​​​​២.០០០​​​នាក់​​​បាន​​​ចូល​​​រួម​​​ក្នុងការ​​​ហាត់​​​សម​​​​​​កាល​​​ពីព្រឹក​​​ថ្ងៃអាទិត្យ​​​​​​ ដើម្បីត្រៀម​​​សម្រាប់​​​ការ​​​ធ្វើ​​​បាតុ​​​កម្ម​​​។

លោក​​​ ជាម​​​ យៀប សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​ស្វាគមន៍​​​សេចក្តីប្រកាស​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ហាក់​​​ដូច​​​ជា​​​ស្រប​​​តាម​​​ព្រះរាជសារ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ និង​​​ការ​​​អំពាវ​​​នាវ​​​របស់​​​រដ្ឋាភិបាល​​​សុំ​​​ឲ្យមាន​​​​​​ភាព​​​ស្ងប់​​​ស្ងាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ នេះគឺ​​​ជា​​​សម្បទាន​​​មួ​​​យ​​​សម្រាប់ប្រទេសជាតិ​​​​​​។ យើង​​​ស្វាគមន៍​​​គំនិត​​​នេះ​​​។ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ក៏យល់​​​ស្រប​​​តាម​​​ព្រះរាជសារ​​​របស់ព្រះមហាក្សត្រ​​​ដែរ​​​ ហើយ​​​ពេល​​​នេះ​​​​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ដឹងថា មាន​​​តែ​​​អហិង្សា​​​​​​​​​ប៉ុណ្ណោះ​​​​​​ដែល​​​អាច​​​ដោះស្រាយ​​បញ្ហា​​​​បាន​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​រំពឹង​​​ថា គណ​​​បក្ស​​​ទាំង​​​ពីរ​​​នឹង​​​វិល​​​ត្រឡប់​​​ទៅ​​​រក​​​តុចរចា​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​។

ទោះបីជា​​​គណបក្ស​​​ទាំ​​​ងពីរ​​​បាន​​​ជួប​​​ចរចា​​​ពីរលើក​​​ហើយ​​​ក៏ដោយ​​​ ក៏ពួក​​​គេ​​​មិន​​​ទាន់​​​បាន​​​ដោះស្រាយ​​​ការ​​​ជាប់​​​គាំង​​​ដោយសារ​​​សមាស​​​​​​ភាព​​​នៃគណៈកម្មការ​​​​​​នោះដែរ​​​។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​និយាយ​​​ថា មាន​​​តែ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះ​​​ឆ្នោត​​​(គ.ជ.ប.)តែ​​​ប៉ុណ្ណោះ​​​មាន​​​អំណាច​​​ធ្វើ​​​ការ​​​ស៊ើប​​​​​​អង្កេត​​​លើ​​​ការ​​​បោះឆ្នោត​​​នេះ​​​ រី​​​ឯ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិបាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​អ្នក​​​ខាង​​​ក្រៅ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​ថា គ.ជ.ប. បាន​​​សហការ​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ក្នុងការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​។
​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិបាន​​​ទាម​​​ទារ​​​ឲ្យ​​​​​​មាន​​​ការ​​​ចរចា​​​បន្ថែម​​​ទៀត​​​រវាង​​​មេដឹកនាំ​​​គណ​​​​​​​​​​​​បក្ស​​​នីមួយ​​​ៗ​​​ ជាលទ្ធភាព​មួយ​ដែល​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី ថ្ងៃទី​​​១ខែសីហា​​​ថា ​​​អាច​​​ទៅ​រួច ប្រសិន​​​បើ​​​ការ​​​ចរចាថ្នាក់ក្រោម​​​បរា​​​ជ័យ​​​​​​។

លោក​​​ ជាម​​​ យៀប បាន​​​មាន​​​ប្រសាសន៍​​​ថា “ វាមិន​​​យូរ​​​ទេ​​​មុន​​​ពេល​​​បន្ត​​​ការ​​​ចរចា​​​។ យើង​​​នឹង​​​រក​​​ផ្លូវ​​​កណ្តាល​​​មួយ​​​​​​។ យើង​​​ត្រូវ​​​ចរចា​​​ពី​​​អ្វី​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ចង់​​​បាន​​​”។

លោក​​​ យឹម សុវណ្ណ​​​ អ្នក​​​នាំពាក្យ​​​របស់​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិបាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​ទាន់​​​មាន​​​ការ​​ប្តេជ្ញា​​​ចំពោះការ​​​ចរចា​​​ថ្នាក់​​​ខ្ពស់​​​អំពី​​​​ការ​​​បង្កើត​​​គណៈ​​​កម្មការ​​​ស៊ើបអង្កេត​​​នោះទេ​​​​​​ ហើយ​​​ថា ទោះបី​​​ជាគណបក្ស​​​នេះ​​​មាន​​​ការ​​​ប្តេជ្ញា​​​ក៏​​​ដោយ​​​ ក៏នៅ​​​តែមានការ​​​​​​ធ្វើ​​​បាតុកម្ម​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ការ​​​ចរចា​​​ និង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ស្រប​​​គ្នា​​​។ យើង​​​មិន​​​អាច​​​និយាយ​​​ថា គ្មាន​​​ការ​​​ចរចា​​​នោះ​​​ទេ​​​។ យើ​​​ង​​​ក៏ជា​​​ខ្មែរ​​​ដែរ​​​  យើង​​​ត្រូវ​​​អង្គុយ​​​ចរចា​​​ ប៉ុន្តែ​​​ ការ​​​ចរចា​​​ណាមួយ​​​ត្រូវ​​​មាន​​​គោល​​​បំណង​​​​​​ច្បាស់​​​លាស់​​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្តទៀត​​​ថា “ឥឡូវ​​​នេះ​​​យើង​​​ជំរុញ​​​ឲ្យមាន​​​ជំហាន​​​ទី១​​​សិន​​​ គឺ​​​ការ​​​ស្វែង​​​រក​​​យុត្តិធម៌​​​សម្រាប់​​​អ្នក​​​បោះ​​​ឆ្នោត​​​។ជំហាន​​​ទី ២ គឺ​អាស្រ័យលើ​​​លទ្ធផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​ក្នុង​​​ការ​​​បោះឆ្នោត​​​នេះ​​​។ ប្រសិន​​​បើ​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​បង្ហាញថា ​​​យើង​​​ឈ្នះ​​​នោះ​​​ ទំហាន​​​ទី ២​​​ គឺ​​​ការ​​​ផ្លាស់​​​ប្តូរ​​​។ ប្រសិន​​​បើ​​​យើង​​​មិន​​​មាន​​​​​​សំឡេង​​​ឆ្នោត​​​គ្រប់​​​គ្រាន់​​​អាច​​​ឈ្នះបាន​​​ទេ​​​យើង​​​នឹង​​​ទទួល​​​​​​យក​​​លទ្ធផល​​​នោះ​​”៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស