29 C
Phnom Penh

អ្នកភូមិ​នៅ​​​ក្នុង​​​ស្រុក​​​តាវែង​​​ ខេត្ត​រតនគិរី​ធ្វើ​​​ការ​​​តវ៉ា​​​អំពី​​​ការ​​​កាប់ឈើ​ខុសច្បាប់នៅ​​​ក្នុង​​​ព្រៃ​​​សហគមន៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ មន្ត្រីមូល​​​ដ្ឋាន​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​បាន​​​លើក​​​ឡើក​​​ថា ពួកគេ​​​កំពុង​​​ស៊ើបអង្កេត​​​ពីការ​​​អះអាង​​​របស់​​​អ្នក​​​ភូមិដែល​​​ថា ក្រុមហ៊ុន​​​កសិ​​​ពា​​​ណិជ្ជ​​​កម្មមួយ​​​កំពុង​​​កាប់​​​ឈើ​​​នៅក្នុង​​​ព្រៃ​​​សហ​​​គមន៍​​​ដែលមាន​ការ​​​អនុម័តយល់ព្រម   ពី​​​រដ្ឋាភិបាល​​​។

លោក​​​ ខាំ ឡេ អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​តវ៉ា​​​ជាច្រើនបាន​​​និយាយថា អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិ​​​ចព្រៅ​​​ជាង​​​១០០​​​នាក់​​​មក​​​ពី​​​ភូមិផៅ ​​​ក្នុង​​​ស្រុក​​​តាវែង​​​ បាន​​​ធ្វើការ​តវ៉ា​​​នៅ​​​មុខ​​​សាលា​​​​​​ឃុំ​​​តាវែង​​​ក្រោម​​​កាល​​​ពីថ្ងៃច័ន្ទ នៅ​​​ពេល​​​ដែល​​​​​​រថយន្ត​​​ធុន​​​ធ្ងន់​​​បួន​​​គ្រឿង​​​ និង​​​ត្រាក់​​​ទ័រ​​​កាយ​​​ដី​​​មួយ​​​គ្រឿង​​​បាន​​​មក​​​ដល់​​​ភូមិនេះ​​​នៅ​​​ព្រឹក​​​នោះ​​​ ដើម្បី​​​បន្ត​​​កាប់​​​ឈើ​​​ក្នុង​​​ព្រៃ​​​របស់​​​ពួក​​​គាត់​​​។

លោក​​​ ខាំ ឡេ បាន​​​និយាយ​​​បន្ទាប់​​​ពីការ​​​តវ៉ា​​​ថា “ យើង​​​បានមកធ្វើការ​​​តវ៉ា​​​នៅ​​​សាលា​​​ឃុំ​​នេះ​ដើម្បី​​​ឲ្យ​​​បញ្ឈប់​​​ការ​​​កាប់​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់ ពីព្រោះ​​​ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ថា ​​​មាន​​​អ្នក​​​កាប់​​​ឈើជាច្រើនកំពុង​ធ្វើការ​កាប់​​​ឈើ…​​​ ប៉ុន្តែ អាជ្ញាធរ​​​មិន​​​បាន​​​ចេញ​​​មក​​​ជួប​​​ពួក​​​យើង​​​ទេ​​​”។

លោក ភឿក​​​ ត្រួក​​​ អ្នក​​​តវ៉ា​​​ម្នាក់​​​ទៀត​​​បាន​​​អះអាង​​​ថា អ្នក​​​កាប់​​​ឈើ​​​ជាច្រើន​​​នាក់​​​បាន​​​កាប់​​​ឈើ​​​ធ្នង់​​​ រាប់​​​រយ​​​ដើមដែលជា​​​ប្រភេ​​​ទ​​​ឈើ​​​ប្រណីត​​​​​​ ចាប់​​​តាំង​​​ពីខែមិថុនាមក​​​ម្ល៉េះ ​​​ហើយ​​​បាន​​​ដឹក​​​ឈើ​​​ដែល​​​អារ​​​ជាក្តាររួច​​​តាម​​​ទន្លេ​​​ឆ្ពោះទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម​​​។

លោក ភឿក  ត្រួក​​​ បាន​​​និយាយ​​​ថា “ កម្ម​​​ករ​​​ជាច្រើនកំពុងកាប់​​​ឈើ​​​ និង​​​បាញ់​​​ថ្នាំ​​​សម្គាល់ដើម​​​ឈើ​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​កាប់​​​”។

លោក​​​មេឃុំ​​​ មឿង​​​ សួន បាន​​​អះអាង​​​ថា ​​​ការ​​​កាប់​​​ឈើ​​​នេះ​​​កើត​​​ឡើង​​​តែ​​​នៅ​​​ក្នុង​​​ព្រៃ​​​សហ​​​គមន៍​​​ប៉ុណ្ណោះ​​​។

​​​លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “  យើង​​​មិន​​​ទាន់​​​បាន​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ពី​​​ព្រោះ​​​ខ្ញុំ​​​កំពុង​​​ប្រមូល​​​ព័ត៌មាន​​​អំពីការ​​​កាប់​​​​​​ឈើ​​​ទាំងនេះ”។

លោក មឿង​​​ សួន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ស័យ​​​ពីការ​​​អះអាង​​​របស់​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះដែល​​​​ថា អ្នក​​​​កំពុង​​​កាប់​​​ឈើ​​​នោះ​​​​​​ធ្វើ​​​ការ​​​ឲ្យ​​​លោក​​​​​​ ទ្រី ភាព​​​។

លោក​​​ មឿង​​​ សួន ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​តវ៉ា​​​ទាំង​​​នោះ​​​ពីបទ​​​ញុះ​​​ញង់​​​​ឲ្យ​មាន​ការ​​​​ប្រមូល​​​​​​ឈ្មោះ​សរសេរជាញត្តិប្រឆាំងការ​​​កាប់​​​ឈើ​​​ទាំង​​​នេះ។

គេមិន​​​អាច​​​ទាក់​​​ទង​​​តំណាង​​​ក្រុម​​​ហ៊ុន ​​​ទ្រី  ភាព​​​ ដើម្បី​​​សុំការអត្ថាធិប្បាយ​​​បាន​​​ទេ​​​។

កាល​​​ពីខែ​​​កុម្ភៈ​​​ ក្រសួង​​​កសិកម្ម​​​​​​បាន​​​ផ្តល់​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​ឲ្យ​​​ក្រុម​​​ហ៊ុន ទ្រី ភាព​​​ អាហរ័​​​ណ​​​នីហរ័ណ​​​ទិញ​​​ឈើ​​​ដែល​​​កាប់​​​រួច​​​ទាំង​​​អស់​​​​​​ក្នុង​​​តំបន់ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​ក្នុង​​​​​​ខេត្ត​​​រតនគិរី​​​។
មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា កិច្ច​​​ព្រម​​​​​​ព្រៀង​​​នេះ​​​នឹង​​​ជួយ​​​បញ្ឈប់​​​ការ​​​កាប់​​​ឈើ​​​​​ខុស​​​ច្បាប់​​​​​​ក្នុង​​​តំបន់​​​នេះ​​តាមរយៈ​​​ការ​​​ផ្តល់​​​សិទ្ធិ​​​ដល់​​​ក្រុមហ៊ុនសម្ប​​​ទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​​​​ជាអ្នក​​​ទិញ​​​ឈើ​​​​​​របស់​​​ខ្លួន​​​ ប៉ុន្តែ សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ព្រមាន​​​​​​ថា  តាម​​​ពិត​​​វាជាការ​​​​​​ជំរុញ​​​ទឹក​​​ចិត្ត​​​ និង​​​បង្កើន​​​​​​សកម្ម​​​ភាព​​​កាប់ឈើខុស​​​ច្បាប់​​​ទៅ​​​វិញ​​​​​​ទេ​​​។

លោក ឆាយ ធី អ្នក​​​ស៊ើប​​​អង្កេត​​​ប្រចាំ​​​ខេត្ត​​​​​​រតនគិរី​​​របស់​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​ និង​​​បុគ្គលិក​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ពាក្យ​​​បណ្តឹង​​​របស់​​​អ្នក​​​ភូមិ​​​ ប៉ុន្តែ មិន​​​ទាន់អាច​​​សន្និ​​​ដ្ឋាន​​​បា​​​ន​​​នៅ​​​ឡើយ​​​​​​ថា តើ​​​អ្នក​​​ណា​​​ខ្លះ​​ជាប់​​​ពាក់​​​​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​កាប់​​​ឈើនេះ​​​ទេ៕

ប្រែសម្រួលដោយ សោម សារុន​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស