29.3 C
Phnom Penh

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ច្រាន​​​ចោល​​​​​​​​​បណ្ដឹង​​​ចំនួន​​​១១ក្នុង​​​ចំណោម​​​​​​​​​បណ្ដឹង​​​ទាំង​​​១៥របស់​​​បក្ស​​​សង្គ្រោះជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​បាន​​​ច្រាន​​​ចោល​​​ពាក្យ​​​​​​បណ្ដឹង​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ចំនួន​​​១១ក្នុង​​​ចំណោម​​​ពាក្យ​​​បណ្ដឹង​​​ទាំង​​​១៥​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​បាន​​​បន្ថែម​​​ថា គណបក្ស​ប្រឆាំង​​​បា​​ន​​​ផ្ដល់​​​ភ័ស្តុតា​​ង​​​តិច​​​តួច​​​ដើម្បី​​​គាំទ្រ​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៃការ​​​បោះ​​​ឆ្នោត​​​ កាលពី​​​ថ្ងៃទី​​​២៨ ខែកក្កដា។

ពាក្យ​​​បណ្ដឹង​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​ពាក្យ​​​បណ្ដឹងទាំង​​​អស់​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ពាក់​​​ព័ន្ធនឹង​​​ខេត្ត​​​ចំនួន​​​១០ នឹង​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ គឺ​​​ផ្ដោត​​​ទៅ​​​លើ​​​បញ្ហា​​​ដែល​​​អ្នក​​​​​​​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​គេ​​​រារាំង​​​មិន​​​ឲ្យ​​​បោះ​​​ឆ្នោត​​​​​​​​​​​​ និង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ជន​ជាតិ​​​វៀតណាម​​​​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​ដែរថា តំណាង​​​របស់​​​ខ្លួន​​​ដែល​​​ឃ្លាំ​​​មើល​​​កា​​​រ​​​បោះ​​​ឆ្នោត​​​ក៏​​​ត្រូវ​​​បាន​​​គេ​​​បណ្ដេញ​​​​​​​​​ចេញ​​​ពី​​​ការិយាល័​​​យ​​​បោះ​​​ឆ្នោត​​​នានា​​​ ដែរ រីឯបុគ្គលិក​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) វិញ​​​ បាន​​​រាប់​​​សន្លឹក​​​​​​ឆ្នោត​​​ជា​​​សម្ងាត់​​​។

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​ច្រាន​​​ចោល​​​ពាក្យ​​​បណ្ដឹង​​​ទាំង​​​នេះដោយ​​​សារ​​​តែ​​​ខ្វះ​​​ភ័ស្តុតាង​​​។
ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​ឯកសារ​​​ដែល​​​បាន​​​បង្ហោះ​​​លើ​​​គេហទំព័រ​​​របស់​​​ខ្លួ​​​ន​​​កាលពី​​​ថ្ងៃច័ន្ទ​​​ថា “ ពាក្យ​​​បណ្ដឹង​​​ទាំង​​​នេះមិន​​​បា​​ន​​​ផ្ដល់​​​ភ័ស្តុតាង​​​សម​​​ហេតុ​​​សម​​​ផល​​​ណាមួយ​​​ឡើយ”។

នៅ​​​ក្នុង​​​មណ្ឌល​​​ខេត្ត​​​តាកែវ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ទឹក​​​ថ្នាំ​​​លាង​​​​​​មិន​​​ជ្រះ​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ដើម្បី​​​កំណត់​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​បាន​បោះ​ឆ្នោត​រួច​​​នោះ​​​គឺ​​​​​​អាច​​​លាង​​​ជ្រះ​​​បាន​​​ ហើយ​​​ក៏​​​មាន​​​ការ​​​​​​បាត់​​​ឈ្មោះ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ពី​​​បញ្ជី​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​​​​ផង​​​ដែរ​​​។

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​ឯកសារ​​​ពាក់​​​ព័ន្ធនឹង​​​​​​​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ក្នុង​​​មណ្ឌល​​​ខេត្ត​​​តាកែវ​​​ថា​​ “ នៅក្នុង​​​មណ្ឌល​​​ខេត្ត​​​តាកែវ​​​ ពាក្យ​​​បណ្ដឹង​​​បាន​​​អះ​​​អាង​​​ថា មា​​ន​​​សាក្សី​​​និង​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ ដើម្បី​​​ស្នើ​​​សុំឲ្យ​​​មាន​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​សំឡេង​​​ឆ្នោត​​​​​​”។

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​​បាន​​​លើក​​​ឡើង​​​ថា      “ ប៉ុន្តែ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ពេល​​​ជួប​​​ប្រជុំ​​ ​[ជាមួ​​យ​​​ក្រុម​​​​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​] បាន​​​បង្ហាញ​​​​​​ឯកសា​​រ​​​ច្បាប់​​​ចម្លង​​​តែ​​​ប៉ុន្មាន​​​ច្បាប់​​​ប៉ុណ្ណោះ​​​ ដែល​​​វា​​​មិន​​​គ្រប់​​​គ្រាន់​​​ នឹង​​​តម្រូវ​​​ការ​​​សម្រាប់​​​ការ​​​ពិចារ​​ណា​​​ឡើយ​​​”។

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ពាក្យ​​​បណ្ដឹង​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ឈ្មោះ​​​អ្នកបោះ​​​ឆ្នោត​​​ដែល​​​បាន​​​បាត់​​​ពី​​​បញ្ជី​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​មិន​​​ដោះ​​​ស្រាយ​​​នេះ គឺដោយ​​​សារ​​​តែ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​បិទតាំង​​​ពី​​​ចុង​​​ឆ្នាំ​​​២០១២មក​​​ម្ល៉េះ​​​។

អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​លើក​​​ឡើង​​​នៅ​​​មុន​​​ថ្ងៃបោះ​​​ឆ្នោតថា មា​​ន​​​អ្នក​​​បោះ​​​ឆ្នោត​​​ប្រមាណ​​​១,៣លាន​​​នាក់ ​​​​​​អាច​​​នឹង​​​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោត ​​​ពី​​​ព្រោះ​​​ពួកគាត់​​​មិន​​​ឃើញ​​​​​​​​​ឈ្មោះ​​​​​​ ឬក៏​​​ឃើញ​​​ដែរ ប៉ុន្តែមិន​​​ត្រឹម​​​ត្រូវ​​​នៅ​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​។

លោក អ៊ុត ឈន អ្នក​​​នាំ​​​ពាក្យ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ពី​​​ការ​​​ច្រាន​​​ចោល​​​​​​​​​​​​​​ពាក្យ​​​បណ្ដឹង​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​ឡើយ​​​។

លោក គួយ ប៊ុនរឿន សមាជិក​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​មិន​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​ការ​​​ច្រាន​​​ចោល​​​ពាក្យ​​​​​​បណ្ដឹ​​​ង​​​នេះឡើយ​​​ពី​​​ព្រោះ​​​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​​គឺ​​​វា​​​ស្រដៀង​​​គ្នា​​​នឹង ​គ.ជ.ប. ដែរ​​​។​​​

លោក ប៊ុនរឿន​​​ មាន​​​ប្រសាសន៍​​​ថា  ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​តែង​​​តែ​​​​​​ដើរតាម​​​គំរូ​​​ដូច​​​សកម្ម​​​ភាព​​​របស់​​​ [គ.ជ.ប.] ហើយ​​​វា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា វា​​​អយុត្តិធម៌ណាស់​​​សម្រាប់​​​យើង​​​។

អ្នក​​​វិភាគ​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា គ.ជ.ប. មិន​​​អាច​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯក​​​រាជ្យ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​នៃ​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​បា​​​ន​​​ឡើយ ដោយ​​​សារ​​​តែ​​គ.ជ.ប​​​.មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​​​​ជា​​​មួយគណបក្ស​​​កាន់​​​អំណាច​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​​​​ ហ៊ុន សែន​​​។

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​គ្រោង​​​នឹង​​​បើក​​​សវនាការ​​​ជា​​​សាធារណៈ​​​នៅ​​​ថ្ងៃនេះ​​​ នៅ​​​ឯទី​​​ស្នាក់​​​ការ​​​​​​របស់​​​ខ្លួន​​​ចំពោះ​​​បណ្ដឹង​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​លទ្ធ​​​ផល​​​បណ្ដោះ​​​អាសន្ន​​​​​​នៃការ​​​បោះ​​​ឆ្នោតនៅ​​​មណ្ឌល​​​ខេត្ត​​​បាត់​​​ដំបង​​​ ហើយ​​​ការ​​​បើក​​​សវានាការ​​​មួយផ្សេង​​​​​​ទៀត​​​​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃព្រហស្បតិ៍​​​ ពាក់​​​ព័ន្ធ​​​នឹង​​​លទ្ធផលបណ្ដោះ​​​អាសន្ន​​​នៃការ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​មណ្ឌល​​​ខេត្ត​​​សៀមរាប​​​៕

ប្រែសម្រួលដោយ ស៊ា​​​ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស