31 C
Phnom Penh

អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​​​​គាំទ្រ​​​ការធ្វើ​​​បាតុកម្មដោយ​​​ការ​​​​​​បួង​​​សួង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​មាន​​​ប្រតិ​​​កម្ម​​​ផ្សេង​​​ៗ​​​គ្នាចំពោះ​​​សេចក្តី​​​ប្រកាស​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​កាល​​​ពីថ្ងៃច័ន្ទថា មហា​​​បាតុ​​​កម្ម​​​ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ចុង​​​សប្តាហ៍​​​នេះ​​​នឹង​​​​កែ​ប្រែ​​​​ទៅ​​​ជា​​​ថ្ងៃ​​​បួង​​​សួង​​​ជាជាង​​​ការ​​​តវ៉ា​​​ ប៉ុន្តែ​​​​ពួកគេ​បាន​​​និយាយ​​​ថា ពួកគេ​​​នឹង​​​នៅ​​​តែ​​​ចេញ​​​ទៅ​​​ចូល​​​រួម​​​។

ហើយ​ខណៈ​ដែល​​ការ​ខំប្រឹង​​​ប្រែង​​​របស់គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​ដើម្បី​​​ពន្យល់ប្រាប់​​​​ពី​សេចក្តីសម្រេច​​​របស់​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ព្រះរាជសាររបស់​​​ព្រះ​​​មហា​​​​​​ក្សត្រ ​​​នរោត្តម ​​​សីហ​​​មុនី  បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​​ ​​​​​​​ហាក់​​​ដូច​​​ជាបាន​បញ្ចុះ​បញ្ចូល​​​​អ្នក​​​គាំទ្រ​​​ ភាគ​​​ច្រើន​នោះ​ ​​​​​​អ្នក​​​ខ្លះបាន​​​​​​សំដែង​​​ការ​​​​​​មិន​​​ពេញ​​​ចិត្ត​​​នៅ​​​តាម​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​សង្គម​​​ក្នុង​​​រយៈពេល​ពីរថ្ងៃ​មក​នេះ។

កង្វល់​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បញ្ចេញ​​​នៅ​​​តាម​​​​​​​​​បណ្តាញ​​​សង្គម​​​ហ្វេស​​​ប៊ុក​​​ ដោយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បារម្ភថា  គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​ប្រហែល​ជា​​​​បន្ថយ​​​គោល​​​ជំហ​​​ររបស់​​​ខ្លួន​​​ដោយ​​​សារ​​​មាន​​​សម្ពាធ​​​ពីរដ្ឋាភិបាល​​​ ឬកំពុង​​​បន្ថយ​​​ការ​​​ទាម​​​ទារ​​​របស់ខ្លួន​​​សុំ​ឲ្យ​មាន​​​​ការ​​​ស៊ើបអង្កេត​​​លើ​​​ភាព​​​មិន​​​ប្រក្រតីនៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​​​​ថ្ងៃទី​​​២៨​​​ ខែកក្កដា​​​កន្លង​​​ទៅ​​​នេះ​​​។

អ្នក​​​ប្រើ​​​ប្រាស់​​​ហ្វេស​​​ប៊ុកឈ្មោះ  ផា ឈន  បាន​​​សរសេរថា “ ឥឡូវ​​​នេះ ហ៊ុន សែ​​​ន ខ្លាច​​​អំណាច​​​ប្រជាជន។ប្រសិន​​​បើ​​​មិន​​​មាន​​​ការ​​​តវ៉ា​​​ទេ​​​ គាត់​​​នឹង​​​ឈ្នះ​​​ដោយ​​​ស្រួល​​​”។

លោក ផា  ឈន បាន​​​សរសេរថា “ នេះ​​​គឺជា​​​យុទ្ធ​​​សាស្ត្រ​​​ឈ្នះ​​​ឈ្នះ​​​របស់​​​គាត់​​​ ហើយ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​នៅតែ​​​ចាញ់​​​។ គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​បាន​​​ឈ្នះ​​​ឆ្នោត​​​ហើយ    ​​​ ប៉ុន្តែ ពួក​​​គេ​​​លើក​​​ដៃ​​​ចុះចាញ់ទៅ​​​វិញ​​​ ហើយ​​​ក្រោយ​​​​​​មក​​​ ហ៊ុន សែន នឹង​​​ចំអក​​​​​​ឲ្យ​​​ពួក​​​គេ​​​។ មនុស្ស​​​នៅ​​​ទូទាំង​​​ប្រទេស​​​មិន​​​អាច​​​រង់​​​ចាំ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ទៀត​​​ទេ​​​។ នេះគឺជា​​​ឱកាស​​​ធ្វើ​​​បាតុ​​​​​​កម្ម​​​។​មិន​​​ចាំ​បាច់​​​​ផ្លាស់​​​ប្តូរ​​​គំនិត​ទេ​​​”។

អ្នកប្រើ​​​ប្រាស់​​ហ្វេស​​​ប៊ុក​​​ម្នាក់​​​ទៀត​​​ឈ្មោះ កែវ​​​  តារា  បាន​​​និយាយ​​​អំពី​​​ផែនការ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​សម្រាប់ការ​​​ជួប​​​ជុំគ្នា​​​​​​បួង​​​សួង​​​ថា “ ខ្ញុំមិន​​​គិត​​​ថាវា​​​នឹងមាន​​​ប្រសិទ្ធ​​​ភាព​​​ទេ​​​”។

លោក​​​ កែវ​​​ តារា បាន​​​សរសេរថា “ យើង​​​ត្រូវ​​​ធ្វើ​​​អ្វី​​​មួយ​​​នៅពេល​​​ដែល​​​ទឹក​​​ចិត្ត​​​របស់​​​យុវជន​​​កំពុង​​​តែ​​​ពុះ​​​កញ្ជ្រោល​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​​​​នឹង​​​គ្មាន​​​លទ្ធផល​​​ល្អឡើយ​​​។ យើង​​​រង់ចាំ​​​  កាន់​​​តែ​​​យូរ​ ​​      យើង​​​កាន់​​​តែ​​​ខ្សោយ   ​​​ ហើយ   ​​​ ហ៊ុន  ​​​ សែន ​​​    កាន់​តែខ្លាំង​​​។ ហ៊ុន សែន​​​ ចង់​​​ទិញ​​​ពេល​​​វេលា​​​។​​​​ពេល​​​វេលា​​​  គឺ​​​ស្ថិត​​​នៅ​​លើ​​​គាត់ហើយ​​​នៅ​​​​​​ពេល​​​នេះ​​​” ។

ទោះជាយ៉ាង​​​ណា​​​ការ​​​ផ្តល់​​​យោ​​​បល់​​​ជា​​​ច្រើន​​​នៅ​​​តាម​​​ហ្វេស​​​ប៊ុក​​​ មាន​​​ការ​​​គាំទ្រ​​​ចំពោះ​​​ការប្តូរ​​​ពីការ​​​តវ៉ា​​​ទៅ​​​ជាការ​​​បួង​​​សួង​​​ ហើយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ និង​​​នៅតាម​​​អ៊ីនធើ​​​ណិត​​​ភាគ​​​ច្រើន​​​​​​មាន​​​ការ​​​អប​​​អរ​​​សាទរ​​​កាល​​​ពីម្សិលមិញ ដោយ​​​​​​សំដែង​​​នូវ​​​ការ​​​ពេញចិត្ត​​​របស់​​​ខ្លួន​​​ចំពោះ​​​ការ​​​ចូល​​​រួម​​​ជាមួយ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ថ្ងៃ​​​សៅរ៍ ខាង​​​មុខ​​​នេះ​​​។

អ្នក​​​ប្រើ​​​ហ្វេស​​​ប៊ុក ​​​​​​ ឈ្មោះ  សេង​​​ ម៉ារ៉ា​​​ បាន​​​សរសេរ​​​កាល​​​ពីម្សិល​​​មិញថា លោក​​​អ្នក​​​អាច​​​ប្រាប់​​​ទៅ​​​អ្នកគាំទ្រ​​​ ហ៊ុន សែន ទាំង​​​អស់​​​ថា ពួកគេ​​​មិន​​​អាច​​​បំផ្លាញ​​​សេចក្តី​​​ស្រឡាញ់​​​ដែល​​​យើង​​​មាន​​​ចំពោះ​​​ប្រទេស​​​​​និង​​​សេចក្តី​​​ស្រេក​​​ឃ្លាន​របស់​យើង​​​ចង់​បាន​​​​លទ្ធិ​ប្រជាធិប​​​តេយ្យ​​​​បាន​​​ទេ​​!​ លោក​​​ កឹម​​​ សុខា និង​​​លោក​​​ សម រង្ស៊ី​​​ នឹង​​​ធ្វើ​​​ជាមេ​​​ដឹក​​​នាំ​​​ប្រទេស​​​កម្ពុជា​​ដែល​​សេរី​​​! យើង​​​អាច​​​ផ្លាស់​​​ប្តូរ​​​​​​បាន។​​​វា​​​នឹងមានការ​​​ប្តូរ​​​នៅថ្ងៃ​​​ទី​​​៧​​​ ខែកញ្ញា​​​!”។

អ្នក​​​ប្រើប្រាស់​​​ហ្វេសប៊ុក ឈ្មោះ សម ប៉ូលីន​​​ បាន​​​សរសេរថា “ ខ្ញុំនៅ​​​តែ​​​គាំទ្រ​​​គោល​​​ជំហ​​​ររបស់​​​លោក​​​ សម រង្ស៊ី​​​ ដដែល​​​។ គាត់​​​គិត​​​យ៉ាង​​​ប្រុង​​​ប្រយ័ត្ន​​​មុន​​​ពេល​​​មហា​​​បាតុ​​​កម្ម​​​កើត​​​ឡើង​​​ មិនអាច​​​ប្រញាប់​​​ធ្វើ​​​បាតុកម្ម​​​ពេក​​​ទេ​​​ បាតុកម្ម​​​គឺ​​​ជា​​​ជម្រើស​​​ចុង​​​ក្រោយ​​​ ប្រសិន​​​បើ​​​លទ្ធផល​​​បោះឆ្នោត​​​មិន​​​អាច​​​រក​​​យុត្តិ​​​ធម៌​​​ឃើញ”។

អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​វ័យ​​​ចំណាស់​​​មួយ​​​ចំនួន​​​ដែល​​​កំពុង​​​និយាយ​​​អំពី​​​នយោបាយ​​​កាល​​​ពីរសៀល​​​ម្សិលមិញ​​​ នៅ​​​ហាង​​​កាហ្វេ​​​មួយ​​​ស្ថិត​​​នៅលើ​​​ផ្លូវ​​​លេខ​​​១៧៨ បាន​​​យល់​​​ស្រប​​​តាម​​​សុទិដ្ឋិនិយម​​​របស់​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​វ័យ​​​ក្មេង​​​ជាច្រើន​​​នៅ​​​តាម​​​បណ្តាញ​​​​​​អ៊ី​​​ធើ​​​ណិត​​​។

លោក ម៉ៅ​​​ ផាត អាយុ​​​៦៥​​​ឆ្នាំ​​​ជា​​​សវនករ​​​ចូល​​​និវត្ត​​​នៅ​​​ក្រសួ​​​ងសេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​និយាយ​​​ថា “ មេដឹកនាំ​​​បាន​​​សម្រេច​​​ធ្វើ​​​បាតុកម្ម​​​អហិង្សា។ ខ្ញុំ​​​គិត​​​ថា ការ​​​ធ្វើ​​​បែបនេះ​​​មាន​​​ប្រសិទ្ធភាព​​​ជាង​​​។ មនុស្ស​​​ជាច្រើន​​​កំពុង​​​គិត​​​បែបនេះ​​​  ពីព្រោះ​​​ [ អំឡុង​​​ពេល​​​ធ្វើ​​​បាតុ​​​កម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​]​​​​​​ នៅ​​​ឆ្នាំ​​​១៩៩៨​​​ មាន​​​បញ្ហា​​​ជាច្រើន​​​”។

កាល​​​ពីឆ្នាំ​​​១៩៩៧​​​មនុស្ស​​​១៦​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​ជួប​​​ជុំ​​​គ្នា​​​របស់​​​គណបក្ស​​​  ប្រឆាំ​​​ង​​​ជិត​​​រដ្ឋ​​​សភា​​​ដែល​​​ដឹកនាំដោយ​​​លោក​​​ សម រង្ស៊ី ។ ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​ បន្ទាប់​​​ពីការ​​​បោះឆ្នោត​​​នៅឆ្នាំ​​​១៩៩៨​​​ ក៏​​​មាន​​​អំពើ​​​ហិង្សា​​​ដែរ​​​។

លោក ផាត បាន​​​និយាយ​​​ថា “ ខ្ញុំ​​​មិ​​​នគិត​​​ថា ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ខ្លាច​​​រដ្ឋាភិបាល​​​ទេ​​​​​​។ ខ្ញុំ​​​គិត​​​ថា ពួក​​​គេមិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ពីព្រោះ​​ឥឡូវ​​​នេះ​​​ប្រជាជន​​​កំពុង​​​សប្បាយ​​​រីក​​​រាយ​​​ ហើយ​​​មិន​​​មាន​​​អ្នក​​​ចេះដឹង​​​ច្រើន​​​នៅក្នុង​​​ប្រទេស​​​របស់​​​យើង​​​ ហើយ​​​កម្ពុជា​​​កំពុង​​​​​​យល់​​​ថា អ្វី​​​ជាលទ្ធិ​​​ប្រជាធិបតេយ្យ​​​​​​”។

លោក​​​ រ៉ា ម៉ន អាយុ​​​៧៤​​​ឆ្នាំ​​​ដែល​​​ពាក់​​​អាវ​​​មាន​​​បោះពុម្ព​​​ព្រះភក្ត្រ​​​ព្រះបរម​​​រតនកោដ្ឋិ​​​ នរោត្តម​​​  សីហនុ​​​  បាន​​​និយាយ​​​ថា គាត់​​​គិត​​​ថា គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​នឹង​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​នៅក្នុង​​​ការខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី​​​ស៊ើបអង្កេត​​​ការ​​​បោះឆ្នោត​​​នេះ​​​ពី​​​ព្រោះ​​​​​​ពួក​​​គេ​​​មាន​​​ការ​​​គាំទ្រ​​​ពីអ្នក​​​បោះឆ្នោត​​​ជិត​​​៣លាន​​​នាក់​​​។

លោក រ៉ា ម៉ន  បាន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “  ខ្ញុំ​​​​​​​​​គិត​​​ថា ​​​ ពួក​​​គេ​​​អាច​​​​​​ទទួល​​​បាន​​​ជោគជ័យ  ​​​ពី​​​ព្រោះ​​​​​​មនុស្ស​​​ជាច្រើន​​​បោះឆ្នោត​​​ឲ្យពួកគេ​​​។ ខ្ញុំ​​​មិន​​​គិត​​​ថា យើង​​​នឹង​​​​​​ទទួល​​​បាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដោយ​​​ការ​​​បួង​​​សួង​​​ទេ​​​ ប៉ុន្តែ យើង​​​ត្រូវ​​​ដើរ​​​ មួ​​​យ​​​ជំហាន​​​ម្តង​​​ៗ​​​”។

លោក រ៉ា ម៉ន  បាន​​​និយាយ​​​បន្ថែម​​​​​​ទៀត​​​ថា   “ ខ្ញុំ​​​គិត​​​ថា​​​ពួកគេ​​​គ្រាន់​​​តែចង់​​​សាក​​​ល្បង​​​​​​ថា តើ​​​មាន​​​មនុស្ស​​​ចំនួន​​​ប៉ុន្មាន​​​នាក់​​​នឹងមកចូល  ​​​រួម​​​នៅ​​​ពេល​​​នេះ​​​។ ពួកគេ​​​នឹង​​​ឃើញ​​​ចំនួន​​​អ្នក​​​ចូល​​​រួម​​​ ហើយ​​​ក្រោយ​​​មក​​​​​​គេ​​​នឹង​​​ធ្វើ​​​អ្វី​​​ផ្សេង​​​ទៀត”៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស