28 C
Phnom Penh

អំពើពុករលួយ​រាល​ដាលខ្លាំង​​នៅតាមប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​​អន្តោ​ប្រវេសន៍​ក្នុង​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា ​​បាន​​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​​មួយ​ទសវត្សរ៍​មក​នេះ​ ខណៈ​ពេល​ដែលសេដ្ឋកិច្ច​របស់​ខ្លួន​មាន​ការ​រីក​ចម្រើន​ និង​ចំនួន​ភ្ញៀវ​ទេស​ចរ​​កើន​ឡើង​ ប៉ុន្តែ​មន្ត្រី​អន្តោប្រវេសន៍​របស់​ខ្លួន​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ និង​អាកាសយានដ្ឋាន​នានា ចេះ​តែមិន​អើពើ​នឹង​មជ្ឈដ្ឋាន​ទូទៅ​ដែល​គេ​យល់​ថា អំពើ​ពុក​រលួយ​នៅ​តែ​ជា​​របៀប​ធ្វើ​ការ​ងារ​ផ្លូវ​ការ​។

អ្នក​ស្រី យូ ជីន​ឃួយ (Yu Jincui) ជាអ្នក​កាសែតជន​ជាតិចិន ​បាន​សរសេរនៅ​ក្នុង​កាសែត​​ក្លូបល​ ថែមស៍ កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​បទពិសោធរបស់​អ្នកស្រីពេល​មក​ដល់​អាកាស​​យានដ្ឋាន​សៀ​មរាប​ និង​​ការ​ជួប​​ប្រទះ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ចាំ​​ទទួល​ការ​សូក​ប៉ាន់​ ឬ​ “ប្រាក់​ទឹក​តែ”។ អ្នក​ស្រី​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​ ក្រោម​ចំណង​ជើង​ “ភ្ញៀវ​ទេសចរ​ចិន ​គួរ​តែ​មាន​សេចក្ដី​ក្លាហាន​គ្រប់​គ្រាន់​​ប្រឆាំង​នឹង​ការ​សូក​ប៉ាន់​” ថា “ខ្ញុំ​បាន​ធ្វើ​ពើ​ជា​មិន​យល់​​នូវ​អ្វី​ដែល​គាត់​និយាយ​។ ប៉ុន្តែ​គាត់​មិន​បោះបង់ចោល​ទេ​។

គាត់​បាន​លើក​ក្រដាសប្រាក់​១០​យ័ន​មួយ​សន្លឹក​ចេញ​ពី​​ក្រដាស​ប្រាក់​មួយ​ដុល្លារ​ និង​ក្រដាស​ប្រាក់​១០​យ័ន​ [ប្រហែល​១,៦០ដុល្លារ​] មួយ​គំនរ​នៅ​លើ​តុ​របស់​គាត់​ ដោយ​យក​ក្រដាសប្រាក់​នោះ​គ្រវីពីមុខ​ខ្ញុំ​”។​ អ្នក​ស្រី​​បាន​សរសេរ​​ថា “នៅ​ពេល​គាត់​ឃើញ​ខ្ញុំ​នៅ​តែ​គ្មាន​​បំណង​បើក​​កាបូប​លុយ​របស់​ខ្ញុំ​នោះ​ គាត់​ក៏​បាន​យក​លិខិត​ឆ្លង​ដែន​​គប់​ខ្ញុំ​ ដោយ​រអ៊ូរទាំ​ជា​ភាសា​ចិន​ លាយ​អង់​គ្លេស​ និង​ខ្មែរ។​ នៅ​ទី​បំផុត​គាត់​បាន​និយាយ​ទាំង​អារម្មណ៍​មិន​ពេញ​ចិត្ត​ថា គ្មានលុយ​គ្មាន​ផ្លូវ​ទេ​” ។​ បទ​ពិសោទធ​​របស់​អ្នក​ស្រី​ យូ ជីន​ឃួយ គឺ​ជា​រឿង​ធម្មតា​ទេ​។​

កាល​ពី​ម្សិលមិ​ញ​ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​ដំណើរ​​ដែល​​មក​ដល់​តាម​ជើង​ហោះ​ហើរ​ពី​កោះ​តៃវ៉ាន់​បាន​អះអាង​ថា ពួក​គេ​ក៏​បាន​​បង់​ប្រាក់​មួយ​ចំនួន​តូច​ឲ្យ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ដែរ​ បន្ថែម​ពី​លើ​ថ្លៃ​ទិដ្ឋាការ​ផ្លូវ​ការ​របស់​ខ្លួន​។

យុវជន​​ ចំណាន​​ អាយុ​២៧​ឆ្នាំ​​ជា​ជន​ជាតិ​ខ្មែរ​​រស់​នៅ​​អាមេរិក​ និង​​ដែល​មក​លេង​ស្រុក​កំណើត​របស់​ខ្លួន​ជាមួយ​ម្ដាយ​នោះ​ បាន​​និយាយ​ថា គាត់​និបង​ប្អូន​របស់​គាត់​តែ​ង​តែ​បង់​ប្រាក់​ឲ្យ​មន្ត្រី​នៅ​តុ​អន្តោប្រវេសន៍​។ គាត់​បាន​និយាយ​នៅ​ក្នុង​សាល​មក​ដល់​​ក្នុងអាកាស​យានដ្ឋាន​នេះ​កាល​ពី​ម្សិល​មិញ​ថា “យើង​​បាន​បង់​ប្រាក់​​បី​ទៅ​បួន​ដុល្លារ​​​នៅ​កន្លែង​អន្តោប្រវេសន៍​ ​ប៉ុន្តែ​​គេ​អាច​យល់​ថា វា​​ជា​ការ​បរិច្ចាគ​​ មិន​មែន​ការ​បង់​ផ្លូវ​ការ​​ទេ​”។

អ្នក​ស្រី​ ជូ​ ទី​ណា​​ អាយុ​៣៨​ឆ្នាំ ដែល​មក​ពី​កោះ​តៃវ៉ាន់​ ដើម្បី​ពិភាក្សា​ការ​រក​ស៊ី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា មន្ត្រី​អន្តោ​ប្រវេសន៍​បាន​សុំ​ឲ្យ​គាត់​បង់​ពីរ​បី​ដុល្លារ​បន្ថែម​ជា​ “​ប្រាក់​ទឹក​តែ​” ដែល​គាត់​បាន​បង់ឲ្យ​ដើម្បី ចៀសវាង​បញ្ហា។ អ្នក​ស្រី​បាន​និយាយ​ថា “ខ្ញុំ​បាន​ឲ្យ​​ពួក​គេ​​ពីរ​ដុល្លារ​ ខ្ញុំ​មិន​ដឹង​ថា ប្រាក់​នោះសម្រាប់​អ្វី​ទេ ប៉ុន្តែ​វា​ជា​ការ​គួរ​សម​ខ្លាំង​​ណាស់​នៅ​ពេល​ខ្ញុំ​ឲ្យ​ប្រាក់​​ទៅ​ពួក​គេ​”។

លោក​ ឈួ គឹម​នី​ ប្រធាន​​នគរបាល​​អន្តោ​ប្រវេសន៍​​នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​ដឹង​ថា មន្ត្រី​​របស់​លោក​ធ្លាប់​យក​ប្រាក់​បន្ថែម​​ប្រហែល​ប្រាំ​ដុល្លារ​ពីអ្នក​ដំណើរ​​​ដែល​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ ប៉ុន្តែ​លោក​​បាន​អះអាង​ថា លោក​បាន​ខិត​ខំហើយ​ដើម្បីរារាំង​ពួក​គេ​មិន​ឲ្យ​បន្ត​សុំ​​ប្រាក់​​បន្ថែម​ក្រៅ​ផ្លូវ​ការ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ព្យាយាម​យ៉ាង​សកម្ម​ ដើម្បី​ទប់​ស្កាត់​ការ​ទារ​ប្រាក់​បន្ថែម​ និង​ដាក់​ទណ្ឌកម្ម​​ធ្ងន់​លើ​មន្ត្រី​ណា​ ដែល​រក​ឃើញ​ថា បាន​ប្រព្រឹត្តិ​ផ្ទុយ​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​យើង​”។ លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា អាជ្ញាធរ​​នាយក​ដ្ឋាន​អន្តោប្រវេសន៍​បាន​បង្ហោះ​សេចក្ដី​ប្រកាស​​ព្រមាន​​បុគ្គលិក​មិន​ឲ្យ​ទារ​​ការ​សូក​ប៉ាន់​ពី​ភ្ញៀវ​ទេសចរ​បរទេស។

ប៉ុន្តែ​​ពល​រដ្ឋ​ខ្មែរ​ សញ្ជាតិ​អាមេរិក​ម្នាក់​ទៀត​ដែល​​បាន​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ម្សិលមិញ ​​និងដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​តែ​គាត់​ចង់​ឲ្យ​ដំណើរ​​កម្សាន្ត​របស់​គាត់​គ្មាន​បញ្ហា​​នោះ​​បាន​​និយាយ​ថា​ វា​ជា​ស្ដង់​ដា​ទៅ​ហើយ​ ដែល​​ត្រូវ​បង់​ប្រាក់​បន្ថែម​​បន្ដិច​បន្ដួច​ឲ្យ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​។ អ្នក​ស្រី​បាន​និយាយ​ថា “ជា​ការ​ពិត​​ខ្ញុំ​បាន​បង់​ប្រាក់​ឲ្យ​ពួក​គេ​​​បួន​ដុល្លារ ប៉ុន្តែ​បង់​ប្រាក់​ឲ្យ​ពួក​គេ​ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​”។

ដោយ​ចំនួន​ភ្ញៀវ​ទេស​ចរ​កើន​ឡើង​ក្នុង​កម្រិត​ឆាប់​រហ័ស​មួយ ភ្ញៀវ​ទេស​ចរ​ប្រមាណ​​​៣,៦​លាននាក់​បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១២ ដោយ​រក​ចំណូល​២,២ពាន់​លាន​ដុល្លារ​​នៅ​ក្នុង​ប្រាក់​ចំណូល​ដែល​អាច​មាន​អំពើ​ពុក​រលួយ​សម្រាប់​មន្ត្រី​នគរ​បាល​អន្តោប្រវេសន៍​កំពុង​កើន​ឡើង​គ្រប់​ពេល​។

នៅ​ឯ​ច្រកព្រំដែន​អន្តរជាតិប៉ោយប៉ែត​ជា​ព្រំ​ដែន​កម្ពុជា​ថៃ ដែល​ល្បីល្បាញថា មានការទាប្រាក់លើសពីថ្លៃទិដ្ឋាកាពីភ្ញៀវទេសចរណ៏​សំពាយដែលឆ្លង​កាត់ប្រទេសទំាងពីរនោះ។ អំពើ​ពុក​រលួយ​​បាន​បង្ហាញឲ្យ​ឃើញ​យ៉ាងច្បាស់​​តាម​រយៈ​នគរបាល​​ពាក់​​​ចិញ្ជៀន​ពេជ្រ ដែល​ជា​ញឹក​ញាប់​ទាម​​ទារ​ប្រាក់​បន្ថែម​ពីភ្ញៀវ​ទេសចរណ៏។ ស្ថាន​ភាព​របស់​មន្ត្រី​អន្តោ​ប្រវេសន៍​ត្រូវ​បាន​​បន្ត​​តាម​នូវ​ចំណុច​ឆ្លង​កាត់​ព្រំដែន​​​ទៅ​ប្រទេស​វៀត​ណាម​នៅ​ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ហើយនៅ​ឯច្រក​ព្រំដែនប្រទេស​ថៃ​ក្នុង​ខេត្ត​កោះ​កុង​ ជាកន្លែង​គ្រួសារ​មួយ​ដែលមាន​គ្នា​បីនាក់​ក្នុង​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​​ទារ​ថ្លៃ​ប្រាំដុល្លារ​ក្នុង​មនុស្ស​ម្នាក់​ដើម្បី​​ចូល​​ប្រទេស​កម្ពុជា​ ដោយ​បន្ថែមលើទិដ្ឋាការ​​​​ដែល​មាន​សុពលភាព។

លោក គាត ប៊ុនលាភ​ ប្រធាន​​បុគ្គលិក​នគរបាល​​អន្តោ​ប្រវេសន៍​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​ថា មន្ត្រី​របស់​លោក​ត្រូវ​បាន​ផ្ដន្ទា​ទោស​តាម​ច្បាប់​ ប្រសិន​បើ​មាន​ការ​រាយ​ការណ៍​​ថា​ពួកគេ​បាន​សុំ​ប្រាក់​សូក​ប៉ាន់ ។​ លោក​ ប៉ុន​ លាភ បន្ទាប់​មក​បាន​អះអាងថា ភ្ញៀវ​ទេស​ចរជា​ញឹក​ញាប់​តែ​ង​តែ​ផ្ដល់​ប្រាក់ទឹក​តែ​​ដល់​មន្ត្រី របស់​ខ្លួន​។ លោក​បាន​អះអាង​ថា “យើង​មិន​ចង់​បង្ខំ​ភ្ញៀវ​ទេស​ចរ​ឲ្យ​បង់​ប្រាក់​សម្រាប់​ការ​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​ប៉ោយប៉ែត​នោះ​ទេ​ មន្ត្រី​នគរបាល​មួយ​ចំនួន​ទទួល​បាន​ប្រហែល​​ពីរទៅប្រាំ​ដុល្លារ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ទឹក​ចិត្ត​ល្អ​របស់​ភ្ញៀវ​”។

លោ​ក​ ស្ដត​ ដូលែន​ (Stauart Dolan) វិស្វករ​វ័យ​២៧​ឆ្នាំ​មក​ពី​ក្លាសហ្គោ ប្រទេស​ស្កុតលែន បាន​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មុន​ពេល​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​ឧសភា​ ហើយ​​បាន​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-​ថៃ​ ប៉ុន្មាន​លើក​តាម​ច្រកប៉ោយប៉ែត​។ ក្នុង​មួយ​លើក​ៗ គាត់​ត្រូវ​គេ​សុំ​ឲ្យ​បង់​ប្រាក់​ “បន្ថែម​” ដើម្បី​ទទួល​បាន​ទិដ្ឋាការ​។

គាត់​បាន​និយាយ​ថា “ខ្ញុំ​បាន​ឆ្លង​កាត់​ពីរ​លើក​​​តាម​រថយន្ត​ក្រុង​ពី​ប្រទេស​ថៃ ហើយ​មាន​សន្ដិសុខ​ពី​រនាក់​នៅ​ជិត​​បង្អួច​​ផ្ដល់​ទិដ្ឋា​ការ​ដែល​បាន​ចង្អុល​ទៅ​សញ្ញាមួយ​​នៅ​ជាប់​នឹង​តុ​ ដែល​សរសេរថា “ទិដ្ឋាការ​ឆាប់​រហ័ស​​ និង​តម្លៃ​១០០​បាត​”។ គាត់​បាន​និយាយ​ថា “លើក​ទី​១ខ្ញុំ​បាន​បង់​ដូច​អ្នក​ដែរ​ ប៉ុន្តែ​លើក​ទី​២ ខ្ញុំ​បាន​ធ្វើ​ពើ​ជា​មិន​ដឹងនូវ​អ្វី​ដែល​​ពួក​គេ​កំពុង​និយាយ​ ហើយ​មួយ​នាទី​ក្រោយ​មក​ពួក​គេ​មិន​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​ ហើយ​ចង្អុល​ទៅ​សញ្ញា​នោះដោយ​ការ​ធុញ​ទ្រាន់​ ហើយ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​អង្គុយ​ចុះ​ ហើយ​រង់​ចាំ”។ គាត់​បាន​និយាយ​ទៀត​ថា គាត់​បាន​​រង់​ចាំ​ប្រហែល​​២០​នាទី​  ខណៈ​​អ្នក​ដែល​បាន​បង់​ប្រាក់​ទទួល​បាន​ទិដ្ឋាការ​របស់​ខ្លួន​មុន​គាត់​។

លោក​ ព្រាប កុល ប្រធាន​​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ក្នុង​រយៈ​ពេល​ពី​រ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការប្រ​សើរ​ឡើងនៅ​អាកាស​យាន​ដ្ឋាន​ ក៏​ដោយ ក៏​មន្ត្រី​ព្រំដែន​ទាម​ទារ​ការ​សូក​ប៉ាន់​ពី​ភ្ញៀវ​ទេស​ចរ​ជា​ទម្លាប់​។ការ​ធ្វើ​បែប​នេះ​កំពុង​តែ​បន្ត​នៅ​ក្នុង​វិធី​ផ្សេង​​ ដោយ​ភ្ញៀវ​ទេស​ចរ​នា​ពេល​នេះ​ត្រូវ​បាន​ស្នើ​ឲ្យ “ស្ម័គ្រ​ចិត្ត​” ដល់​មន្ត្រី​​​ព្រំដែន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ភ្ញៀវ​ទេស​ចរ​មាន​អារម្មណ៍​ត្រូវ​គេ​បង្ខំ​ឲ្យ​បង់​ប្រាក់​នោះ​វា ​ធ្វើ​ឲ្យ​មាន​ទស្សន​មិន​ល្អ​ចំពោះ​ភ្ញៀវ​ទេស​ចរ​និង​វិនិយោគិន​ ដែល​មាន​សក្កានុពល​”។ លោក​ក៏​បាន​មាន​ប្រសា​សន៍​ដែរ​ថា​ លោក​ដឹង​ថា នៅ​ពេល​នេះ​មន្ត្រី​កាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្ញៀវ​បរទេស​ ដែល​ពួក​គេ​សុំ​ប្រាក់​នៅ​ពេល​ពួក​គេ​ចូល​ប្រទេស​កម្ពុជា​។

លោក​​បាន​មាន​ប្រសាសន៍ថា “ពួក​គេ​ដឹង​ថា ភ្ញៀវ​លោក​ខាង​លិច​មិន​ស្វាគមន៍​ការ​សុំ​ឲ្យ​​ពួក​គេ​បង់​អ្វី​បន្ថែម​លើ​​ថ្លៃ​ផ្លូវ​ការ​​ឡើយ​ ​”។ គាត់បាន​និយាយ​ថា “ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ ដែល​ត្រឡប់​មក​ពី​បរទេសវិញ​ គឺ​ជា​គោល​​ដៅ​ជាក់​លាក់​សម្រាប់​ការ​បង់​ “ប្រាក់​ទឹក​តែ​” ហើយ​ពេល​ខ្លះ​ស្នើ​ឲ្យ​បង់​រហូត​ដល់​​២០​ ឬ​៣០​ដុល្លារ​”។

លោក​ ខែក ណូរិន​ដា អ្នក​នាំពាក្យ​អាកាស​​យាន​ដ្ឋា​ន​កម្ពុជា ​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​អាកាស​យានដ្ឋាន​ចំនួន​បី​បាន​មាន​ប្រសាសន៍​ថា ការ​សុំ​ប្រាក់​​បន្ថែម​ក្រៅ​ផ្លូវ​ការ​នៅតាម​ចំណុច​ឆែក​ឆេរ​នៅ​អាកាស​យាន​ដ្ឋាន​ គឺ​ជា​បញ្ហា​មួយ​ដែល​ក្នុង​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ពាក់​ព័ន្ធ​នឹង​ផែន​ការដោះ​ស្រាយ​ វា​ជា​បញ្ហា​​សម្រាប់​រដ្ឋាភិបាល​។

កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១២ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សហការ​ជាមួយ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​សៀម​រាប​ ដើម្បី​ស៊ើប​អង្កេត​នូវ​រូប​ភាព​កាម៉េរ៉ា​សុវត្ថិ​ភាព ដែលចាប់​បាន​មន្ត្រី​អន្តោប្រវេសន៍ម្នាក់​​បំពាន​​លើ​ទេសចរ​ជន​ជាតិ​ចិន​ម្នាក់​ ដោយ​សារ​​ការ​មិន​​សូក​ប៉ាន់​ នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​​ឆ្នាំ​២០១២ របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​ប្រឆាំង​​អំពើ​ពុក​រលួយ​ សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១២ ដែល​ចេញ​ផ្សាយ​​ដោយ​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី និង​អង្គការសហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​និង​ការ​អភិវឌ្ឍ។

លោក​ ហូ វណ្ឌី ប្រធាន​​ក្រុម​ការងារ​​ទេស​ចរណ៍​វិស័យ​ឯក​ជន​និង​រដ្ឋ ​បាន​មាន​ប្រសា​សន៍​​ថា ក្រសួង​ទេស​ចរណ៍​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ​ចាប់​តាំ​ងពី​ឆ្នាំ​​២០០៥​​មក​ ហើយ​ស្ថានភាព​បាន​ប្រសើ​រឡើង​នៅ​តាម​ចំណុច​ឆែក​ឆេរ​អន្តោ​ប្រវេសន៍។ លោក​បាន​មាន​ប្រសាសន៍​ថា “ជាក់​​ស្ដែង​យើង​​កំពុង​រង់​ចាំ​ពីរ​បី​ចំណុចទៀត​នៅ​ឡើយ​ប៉ុន្តែ​យើង​កំពុង​បន្ត​ពិភាក្សា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​សម្រាប់​​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ប្រទេស​កម្ពុជា​”។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​​កាល​ពី​​ម្សិលមិញ​​ លោក​ ស្តេវ អេឌិន (Steve Aedin) ​ពល​រដ្ឋ​អាមេរិក​​ ដែលធ្លាប់​មក​​​រស់​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ច្បាប់​អន្តោ​ប្រវេសន៍​ក្នុង​ពេល​កន្លង​មក​ ប៉ុន្តែ​កាល​ពី​ម្សិល​មិញ​ មាន​ការ​ប្រុង​ប្រយ័ត្នចំពោះ​ឱកាស​​នៃ​ការ​អនុវត្តនេះ​ ភ្លាមៗ ។ វា​ជា​អ្វី​មួយ​​ដែល​ទំនង​ជា​គ្មាន​នរណា​ម្នាក់​សួរ​ខ្ញុំ​អំពី​​រឿង​នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​រស់​នៅ​ទី​នេះ​ និង​ត្រឡប់​មក​វិញ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ដូច្នេះ​ខ្ញុំ​មាន​​ភាគ​ហ៊ុន​នៅ ក្នុង​នោះ​។ ប៉ុន្តែ​អ្នក​មិន​ដឹង​ថាទៅកន្លែង​ណាទេ មែនទេ​? នេះ​គឺ​កម្ពុជា​”៕

ប្រែសម្រួលដោយ តែម​ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស