33.3 C
Phnom Penh

ក្រុម​​អាជីវករ​​​​​បិទ​ផ្លូវ​នៅ​​ជិត​​​​ព្រំដែន​​ដើម្បី​​តវ៉ា​នឹង​ការ​រឹប​អូស​ទំនិញ​របស់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ថៃ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ព្រំដែន​ម្នាក់​​បាន​ឲ្យ​ដឹង​ថា​ចរាចរណ៍​​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ត្រូវ​បាន​បង្អាក់​​មួយ​​រយៈពេល​ខ្លី​កាលពី​ម្សិលមិញ នៅ​ពេល​ក្រុម​កម្មករ​អូស​រទេះ​កង់​ពីរ​ប្រហែល​១០គ្រឿង​បាន​បិទ​ផ្លូវ​នៅ​លើ​ស្ពាន​មួយ​ដែល​ភ្ជាប់​​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​ក្នុង​​ប្រទេស​កម្ពុជា​ទៅ​ខេត្ត​អារញ្ញប្រាថេត​​ក្នុង​ប្រទេស​ថៃ​។

លោក ង៉ោ​ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​​ប៉ែត​បាន​ថ្លែង​ថា​ ការ​ស្ទះ​ចរាចរណ៍​​ ​​បាន​កើត​ឡើង​នៅ​ពេល​អាជ្ញាធរ​ថៃ បាន​ព្យាយាម​​រឹប​អូស​​យក​ទំនិញ​​ក្លែង​ក្លាយ​​ដែល​​ក្រុម​​អាជីវករ​​​​ទាំង​នោះ​​​ព្យាយាម​យក​ទៅ​លក់​ក្នុង​​ផ្សារ​​រុង​​គ្រឿ​នៅ​ជិត​ព្រំដែន​ក្នុង​ប្រទេស​​ថៃ។ លោក​ថ្លែង​បន្ត​ថា “ ពួកគេ​ចង់​យក​ទំនិញ​​​ដែល​មាន​ស្លាក​សញ្ញា​ថៃ​ក្លែង​ក្លាយ ចូល ដូច្នេះ​​​​អាជ្ញាធរ​ថៃ​ចង់​រឹប​អូស​ទំនិញនេះ​។ ក្រុម​អាជីវករ​​​​មាន​ការ​ព្រួយ​បារម្ភ​​​ថា ពួកគេ​អាច​​​ប្រឈម​ជាមួយ​នគរបាល​ប្រសិន​បើ​ពួកគេ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​នោះ ​ដូច្នេះ​ហើយ​បាន​​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​តែ​ម្ដង​ទៅ​”។

កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា ក្រុម​អាជីវករ​​​បាន​បិទ​ផ្លូវ​នៅ​លើ​ស្ពាន​នេះ​ដោយ​ចេតនា​ ដើម្បី​ធ្វើ​ការ​តវ៉ា​ ពី​ព្រោះ​​ក្រុម​​អាជ្ញាធរ​​ថៃ មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​លក់​ខោអាវ​ជជុះ​នៅ​ក្នុង​ទីផ្សារ​នោះ បាន​ទេ ប៉ុន្តែ​​​មន្ត្រី​ថៃ​បាន​បដិសេធ​អំពី​ការ​ចោទ​ប្រកាន់​នេះ​។ លោក ង៉ោ ម៉េងជ្រួន បានមាន​ប្រសាសន៍​បដិ​សេធ​ថា អាជ្ញាធរ​​ថៃ​​មិន​បាន​រារាំង​ក្រុម​អាជី​វករ​​មិន​ឲ្យ​ឆ្លង​ព្រំ​ដែន​​ទេ​៕

ប្រែសម្រួលដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស