34 C
Phnom Penh

​ប្រទេ​ស​​​ជ​ប៉ុន​​នឹ​ង​ផ្តល់​​​​​ប្រាក់​កម្ចី​​​ដល់​សាលា​​ក្តី​ខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ ​​​ប្រទេស​​ជ​ប៉ុន​​​​បា​ន​ព្រមព្រៀង​​​ផ្តល់​មូល​និធិ​​​ខ្លះៗរបស់ខ្លួន​ ដល់​​​​ភាគី​​​​អ​ង្គ​កា​រ​​ស​​ហ​​ប្រ​ជា​ជាតិ​នៃ​សាលា​​ក្តី​​ខ្មែរ​​​ក្រហម​កូ​ន​កាត់​ ដែល​កំពុង​មាន​បញ្ហា​ថវិ​កា ​ដើម្បី​​​ជួយ​​​បំ​ពេញ​​កង្វះ​​​ខាត​ថវិ​កា​​២,៩​លា​ន​​ដុល្លារ​។

​​បញ្ហា​​មូ​ល​​និ​ធិ​​​​នៅ​​តុ​លា​កា​រ​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​​​​នេះ ​​​បា​ន​នាំឲ្យ​បុគ្គលិក​​ខ្មែរ​​​​​ជា​ង​​១​៣០​​នាក់​​​បន្ត​​ធ្វើ​​កូដកម្ម​​​ក្នុង​ស​ប្តា​ហ៍​​នេះ​​ដើ​ម្បី​ទាម​ទារ​​ប្រាក់​​ខែ​​មិ​ន​ទាន់​បើក​​រយៈពេល​​ជា​​ច្រើន​​ខែ​​ ​ហើយ​​ជំរុញ​ឲ្យ​រដ្ឋាភិ​បា​ល​​អំ​ពាវ​នាវរក​ជំនួយ​​​ពី​សហ​គមន៍​​អន្តរជា​តិ។

នៅ​ក្នុ​ង​​​ជំនួ​ប​​មួ​យ​​​ជា​មួ​យលោក​ឧប​នា​យក​​រដ្ឋ​មន្ត្រី សុខ ​​​អាន ​លោក គូម៉ា​​រុ ​យូ​ជី ​(Kuma-​maru Yuji) ​ឯក​អគ្គ​​រាជ​​​ទូ​ត​​​ជ​ប៉ុន ​​​កា​ល​​ពី​ម្សិល​មិញ​​ បា​ន​​​យល់​ព្រម​ផ្តល់​កម្ចី​​តា​ម​​​រយៈ​​​អ​ង្គ​កា​រ​សហ​ប្រជា​ជាតិ​​ ​ដើម្បី​ជួ​យ​​ផ្គត់​​ផ្គង់​​​ភាគី​​ជាតិ​ក្នុង​​តុ​លា​កា​រ​​​នេះ​។ ​មូ​ល​និធិ​​​​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​​​​​រដ្ឋាភិ​បាល​​​កម្ពុជា​។

លោក ឯក ​ថា ​អ្នក​នាំ​​ពាក្យ​​​របស់​​​អង្គ​ភាព​​​ព័ត៌មា​ន​ និង​ប្រតិកម្ម​​រហ័ស​​​​​នៃ​​ទី​ស្តី​កា​រគណៈ​​​រដ្ឋ​មន្ត្រី ថ្លែង​ថា “នៅ​​ក្នុ​ង​​​ជំ​នួប​នេះ ​​ឯក​​អគ្គ​​រាជ​​​ទូ​ត​​​ជ​ប៉ុន​​បា​ន​​យល់​ស្រប​​​ជា​​មួ​យ [​លោក ​សុខ អា​ន] ថា ​​​​​ជប៉ុននឹង​ឲ្យ​​ខ្ចី​មូ​ល​​និធិ​ខ្លះ​​​តា​ម​​រយៈ​​ប្រាក់​ដែល​​ជ​ប៉ុន​​ផ្តល់​ឲ្យ​អង្គការ​​​សហ​ប្រ​ជា​​ជាតិ​…​សម្រា​ប់​ភាគី​​ជាតិ​នៃ​តុលាកា​រ​​​នេះ​”។​ លោក​​បា​ន​បន្តថា “អង្គកា​រ​​​សហ​ប្រជា​ជាតិ​[នឹង] បញ្ជូ​ន​ប្រាក់​​ឲ្យ​​​ទៅ​​ភាគី​អន្តរ​ជាតិ​។​​ បន្ទាប់​​មក​ ភាគី​អន្តរ​​ជាតិនឹង​ផ្តល់​កម្ចី​​នេះ​​ឲ្យ​មក​​​ភាគី​​​ជាតិ​​​នៃតុ​លាការ​​នេះ​​”។ លោក ឯក ​ថា ​​បា​ន​ឲ្យដឹង​​ថា ​​ព័ត៌​មាន​​ជាក់​លាក់​ទាក់​ទង​នឹង​​​ចំនួន​ប្រាក់​កម្ចី​នេះ​ ឬ​​​ពេល​វេលា​នៃការ​ផ្តល់​ប្រាក់​​​កម្ចី​​នេះ មិន​​ត្រូវ​បាន​ពិ​ភាក្សា​​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​​ទេ​​។

អ្ន​ក​នាំ​​ពាក្យ​មួយរូប​នៅ​​​ស្ថា​ន​​ទូ​ត​​ជ​ប៉ុន​​​ប្រចាំ​​រាជ​ធា​​​នី​ភ្នំ​​ពេញបា​ន​​បដិ​សេធ​​​​មិន​​បញ្ជាក់​​ពី​​​សេចក្តី​​លើក​ឡើង​​​​របស់​​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​​ថា  ​​ស្ថាន​ទូតជប៉ុន​​នឹង​​ផ្តល់​កម្ចី​នេះ​​ដល់​សា​លា​​ក្តី​​​នេះ​​​ទេ​។

សាលា​ក្តី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នេះ​ ញាំញី​​​ដោយ​​កា​រ​ចោទ​ប្រកាន់​​​ថា ​មាន​កា​រ​​​ជ្រៀត​ជ្រែក​​​​​​​​ពី​រដ្ឋាភិ​បាល​ និ​ង​​​អំពើ​​​ពុ​ក​រលួ​យ​ ចាប់​​តាំ​ង​​ពី​​​​សាលា​​ក្តី​​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុ​ង​ឆ្នាំ​​២០០៧​ ហើយ​អ្នក​វិភាគ​​​បា​ន​ប៉ាន់ប្រ​មាណ​​​​ថា បញ្ហា​​ខ្វះខាត​មូ​ល​​និធិ​នៅ​ភាគី​ជាតិ​​​​របស់​ស្ថា​ប័​ន​​នេះ ​​គឺ​ដោយសារ​តែ​​អ្នក​​ជំ​នួ​យ​​អន្តរ​​​ជាតិ​ កំ​ពុ​ង​នឿយ​​ណា​​យ​ក្នុ​ង​កា​រ​ផ្តល់​​ជំ​នួ​យ ​និ​ង​​ស្ទាក់​​​ស្ទើរ​ក្នុង​ការ​ផ្តល់​ប្រាក់​ឲ្យ​រដ្ឋាភិ​បា​ល​។

លោក​ ឯក ​ថា​ ​​​​បា​ន​បដិ​សេ​ធ​មិ​ន​​ធ្វើ​អត្ថា​​​ធិ​ប្បាយ​​​អំ​ពី​កម្ចី​​​​របស់​​ជប៉ុន​ ​​ដែល​នឹ​ង​ត្រូ​វ​ផ្តល់​ឲ្យ​តា​ម​​រយៈអ​ង្គកា​រ​ស​ហ​ប្រ​ជា​​​ជាតិ​ ដោយ​មិ​ន​​ផ្តល់​ឲ្យ​​​ភាគី​​ជាតិ​​​ដោ​យ​ផ្ទាល់​​ទេ​។

លោក សុខ អា​ន ក៏​បា​ន​​ជួ​​ប​ជាមួ​យ​​​ឯក​​អគ្គ​​រដ្ឋ​​​ទូត​​អូស្ត្រាលី លោក ​​អា​លី​សុ​ន បឺរ៉ូ (Alison Burrows) ​ក្នុ​ង​​ជំនួ​ប​​​​​ដោ​យ​​​ឡែក​មួ​យ​​កា​ល​​ពី​ម្សិល​មិញ​​ផង​ដែរ​។ ​ទោះ​​ជាយ៉ាង​ណា លោក ​ឯក ថា ​បា​ន​​ថ្លែ​ង​​​ថា ប្រទេស​​អូស្ត្រាលី​បា​ន​​​​បដិសេធ​មិ​ន​ផ្តល់​​មូ​ល​និធិ​បន្ថែ​មដល់​ភាគី​​ជាតិ​​​ ពី​ព្រោះកាល​ពី​ពេល​​​​ថ្មីៗ​​​នេះ ខ្លួ​ន​​​បា​ន​​សន្យា​ផ្តល់​​ប្រាក់​​​ប្រ​ហែល​៣,៥​លា​ន​ដុល្លារ​ឲ្យ​ភាគី​អន្តរ​ជាតិ​នៃ​តុ​លា​ការ​នេះ​ទៅ​ហើយ​។

​សកម្មភាព​កូដកម្ម​នៅ​សប្តា​ហ៍​នេះ ធ្វើ​ឡើង​​ដោ​យ​បុគ្គលិកជាតិ​​​​ជា​ង​​២៥០​នាក់នៅ​ឯតុ​លាការ​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​​នេះ​ ​បាន​កើត​ឡើង​ជា​លើក​​ទី​​​២​​ហើយ​​ក្នុ​ង​​​ឆ្នាំ​នេះ​។ កា​ល​​ពី​ក្នុ​ង​ខែ​​មី​នា​ ​កូដកម្ម​លើក​ទី​១​បាន​កើតឡើង​ចំពោះ​សាលា​​ក្តី​នេះ​​ ​នៅ​ពេល​​បុគ្គលិក​ខ្មែរ​​​ជាង​​៣០​នាក់​​​​ឈប់​​​ធ្វើ​កា​រ​ដោ​យ​សារពួក​គេ​​មិន​ទាន់​​បាន​ប្រាក់​ខែ​របស់​ពួក​គេ​។

ក្រុ​ម​មន្ត្រី​​នៅ​​សាលា​ក្តី​​​បា​ន​លើក​ឡើង​​នូវ​កង្វល់​​​​ ដោយ​និយាយ​ថា ​បញ្ហា​​ថវិកា​​ ​និ​ង​​កូដ​កម្ម​​​​ពាក់ព័ន្ធ​ ​​​អា​​ច​​​​​អូស​​បន្លាយ​​កា​រ​ផ្តន្ទា​​ទោស​ចុ​​ង​ចោទ​​សម័យ​ ប៉ុល ពត ក្នុ​ង​សំណុំ​រឿ​ង​​០០២​​បច្ចុ​ប្បន្ន​។

អ្នក​នាំពាក្យ​​​របស់​សាលា​ក្តី​នេះ​​​បា​ន​ឲ្យ​​ដឹង​​កា​ល​​ពី​ម្សិល​មិញ​ថា​ គាត់​​សង្ឃឹម​ថា កម្ចី​​​របស់​​​ជប៉ុន​​នឹ​ង​​​អាច​ឲ្យ​​​បុគ្គ​លិក​កម្ពុជា​​​វិល​​ចូ​ល​​​ធ្វើ​ការ​​​​វិញ​​នា​ពេល​ឆាប់​​ៗនេះ​។

លោក នេត ភ​ត្រា ​​អ្នក​​នាំ​​ពាក្យ​​​​របស់​សាលា​​​ក្តី​​នេះ​​​មា​ន​​ប្រ​សាស​ន៍​ថា​ “ប្រ​សិ​ន​​​ជប៉ុន​​សន្យា​​ផ្តល់​ប្រាក់​តា​ម​​រយៈអង្គ​កា​រ​​សហ​ប្រជា​​​ជាតិ​ឲ្យ​​​ភាគី​​​ជាតិ​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម​ ខ្ញុំ​​គិត​ថា​ដំ​ណោះ​​ស្រាយ​​​នឹ​ង​ត្រូវ​បាន​រកឃើញ​​ឆាប់​”។

លោក​បា​ន​បន្ត​ថា​ “ វា​​…​​បា​ន​កើត​ឡើង​​រួច​ហើយ​​ ​អំឡុ​ង​​​កូ​ដ​កម្ម​​ដំ​​បូ​ង​ក្នុ​ង​ខែ​មី​នា​ឆ្នាំ​​២០១៣។ ភាគី​ជាតិ​​​បា​ន​ទទួល​មូ​ល​និធិ​កម្ចី​​​ពី​​ប្រទេ​ស​ ​ន័រវែស និង​ប្រទេ​ស​​ស៊ុ​យ​អែត ​​តា​ម​​រយៈអង្គ​កា​រ​​សហ​​ប្រ​ជា​​ជាតិ​”៕

ប្រែសម្រួល​​​​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស