34 C
Phnom Penh

​​ប្រទះ​ឃើញ​​ផ្សោត​មួយ​ក្បាល​ងាប់​​អណ្ដែត​ក្នុង​ទឹក​ទន្លេ​មេគង្គ​​​ក្នុង​​​​​​​ខេត្ត​កណ្ដាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា​​សាក​​​សព​​ផ្សោត​ ជា​ប្រភេទ​សត្វ​កម្រ​ ជិត​ផុត​ពូជ​​មួយ​​​​ក្បាល​មាន​ទម្ងន់២១៥​គីឡូក្រាម​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ក្នុង​ទឹក​ទន្លេ​មេគង្គ​ នៅ​ក្នុង​ស្រុក​ល្វាឯម​ ​ខេត្ត​កណ្ដាល កាលពី​ព្រឹក​ម្សិល​មិញ។

លោក ជា​ ថុល អធិការ​នគរបាល​ស្រុក បាន​មាន​ប្រ​សាសន៍​ថា​ផ្សោត​ញី​មួយ​ក្បាល​មាន​ប្រ​វែង​២,៣៥​ម៉ែត្រ​បាន​ងាប់​នៅ​ពេលណា​មួយ​កាល​ពី​​ថ្ងៃ​អង្គារ​បន្ទាប់​ពី​បាន​ជាប់​មង​នៅ​ក្នុង​​ខេត្ត​ក្រចេះ ឬ នៅ​ក្នុង​ខេត្ត​កំពង់ចាម។ លោក ជា ថុល ​​​មាន​ប្រសាសន៍​បន្ត​ថា​​យើង​​​​បាន​​ប្រទះ​​ឃើញ​​ផ្សោត​នេះ​​​​នៅ​ពេល​​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​អារីយក្សត្រ​បាន​រាយការ​ណ៍​​​ប្រាប់​នគរបាល​ប៉ុស្តិ៍​ ហើយ​​​នគរ​​​បាល​​​​​បាន​ប្រាប់​មន្ត្រី​ជលផល​ដើម្បី​​ធ្វើ​ការ​ស៊ើប​​​​អង្កេត​​ថា​ តើផ្សោត​នេះ​ងាប់​យ៉ាង​ដូចម្ដេច​។

អង្គការ​មច្ឆាជាតិ​ពិភព​លោក (WWWF) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ដោយ​លើក​ឡើង​ថា​ ពួក​គេ​កំពុង​តែ​ពិនិត្យ​មើល​​ពី​មូលហេតុ​​​ដែល​បណ្ដាល​ឲ្យ​ផ្សោត​នេះ​ងាប់​។ ការ​ស៊ើប​អង្កេត​បឋម​បាន​​បញ្ជាក់​ថា​ផ្សោត​​នេះ​ងាប់​ដោយ​សារ​​ជាប់​មង​ ដែល​ជា​មូល​​​ហេតុ​ចម្បង​បណ្ដាល​ឲ្យ​ផ្សោត​​​​​​ងាប់​នៅ​ក្នុង​ទន្លេ​មេគង្គ​​​​​។

លោក យុន វ៉េង ប្រធាន​ក្រុម​​អភិរក្ស​ផ្សោត​​​​ទន្លេ​កាំ​ពី​​​ក្នុង​ខេត្ត​ក្រ​ចេះ បាន​មាន​ប្រ​សាសន៍​ថា​ កាល​ពី​ឆ្នាំ​ពី​២០១២​ ផ្សោត​ចំនួន​៤​ក្បាល​បាន​ងាប់​​ដោយ​សារ​ជាប់​មង និង ដោយ​សារ​ការ​ឆក់​ដោយ​ចរន្ត​អគ្គិសនី ហើយផ្សោត​ចំនួន​១១​ក្បាល​ទៀត ​បាន​ងាប់​ក្នុង​ឆ្នាំ​២០១១​។ លោកមាន​ប្រសាសន៍​បន្ត​ថា ​យើង​បាន​សង្គ្រោះ​ផ្សោត​ជា​ច្រើន​ដោយ​ការ​ពារ​កុំឲ្យ​​មាន​ការ​នេសាទ​ខុស​ច្បាប់​​ដោយ​​មង​ធំ​ៗ និង នេសាទ​ដោយ​ការ​ឆក់​ដោយ​ចរន្ត​អគ្គិសនី​៕

ប្រែសម្រួលដោយ ឃិន ណៃ​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស