37 C
Phnom Penh

សៀវ​ភៅ​​​ជា​ង​​គំ​នូរដែល​​រួ​ចផុត​ពី​​​សេចក្តី​ស្លាប់នៅពន្ធ​នា​គារ​ ស-២១ ​​​​ត្រូ​វ​បា​ន​​បោះ​​ពុម្ព​​​ជា​​​ភា​សា​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​គ្រួសារ​​​របស់​លោក ​​វ៉ា​ន់ ​ណាត ​​​អតីត​​​អ្នក​​ទោស​​ និង​ជា​​ជា​ង​​គំនូ​រដ៏ល្បី​ល្បាញ​នៅ​គុក​​ទួល​ស្លែង​ កំ​ពុង​ចេញ​ផ្សាយ​សៀវ​ភៅ​​​​របស់​​លោក​​ជា​​​ភា​សា​​ខ្មែរ​​​​ជា​លើក​ដំបូង​បង្អស់​ និង​​និយាយ​អំ​​ពី​កា​រ​​​ឃុំ​ខ្លួន​លោក​​​នៅ​ក្នុ​ង​មណ្ឌល​​​ធ្វើ​​ទា​​​រុណ​កម្ម​​​​របស់​ខ្មែរ​ក្រហម​។

អ្នកស្រី វ៉ាន់ ចាន់​ស៊ី​​ណែត ​កូន​ស្រី​​របស់​​លោក វ៉ាន់ ​ណាត ​បា​ន​លើកឡើង​កា​ល​​​​ពី​ថ្ងៃ​អង្គារថា ​សៀវ​ភៅ​​​របស់​លោក វ៉ាន់ ណាត មា​ន​​​ចំ​ណង​​ជើង​​ថា​ “រូ​ប​អ្នក​​​ទោស​​កម្ពុជា​​ម្នាក់: ១ឆ្នាំ​​ក្នុ​ង​មន្ទីរស-២១​(ទួល​ស្លែ​ង​)”​ (A Cambodian ​Prison Portrait:One Year in the Khmer Rouge’s S-21) ត្រូ​វ​បា​ន​​បោះ​ពុម្ព​ផ្សាយ​ជា​​ភាសា​អង់​គ្លេស​ក្នុង​ឆ្នាំ​១៩៩៨ និង​​បន្ទាប់​មក​​​​ជា​​​ភា​​សា​បារាំ​ង និង​ភាសា​ស៊ុយ​​​​អែត​។ ប៉ុន្តែ​​​រហូត​​​​ដល់​ពេល​នេះ​មិនទាន់​មាន​​ការ​បោះ​​​​ពុ​ម្ពជា​​​ភា​សា​​ខ្មែរ​នៅ​ឡើយ​​​ទេ។

​​លោក វ៉ាន់ ​ណាត ​​ដែល​​ទទួល​មរណ​ភាព​​ក្នុង​​វ័យ​​៦៥​ឆ្នាំ​​ដោ​យ​សារ​​​ជំងឺ​​រ៉ាំ​​រ៉ៃ​​​នៅ​ក្នុ​ង​ឆ្នាំ២០១១ ​​គឺ​​ជា​​​​អ្នក​​ទោស​ម្នាក់​ក្នុង​​ចំ​ណោម​អ្នក​ទោស​​តែ​​​ពីរ​​បី​នាក់​ប៉ុណ្ណោះ​ ​​រួ​ច​ផុត​​ពី​អ្វី​​​ដែល​ស្ថិត​ក្នុង​ជំរំ​​វិ​​នាស​​កម្ម​​នោះ​។ ផ្ទាំ​​ង​គំ​​នូរ​​​​របស់លោក​ដែល​បង្ហាញ​​​ពី​អំ​​ពើ​​ព្រៃ​ផ្សៃ​នៅ​ឯ​មន្ទីរ​ ស-២១ ​​គឺ​​ជា​សក្ខីកម្មដ៏​មា​ន​​​​​ឥទ្ធិពល ដោយ​សារ​តែ​រូបគំនូររបស់​លោក​​បា​ន​​ជួ​យ​​​ធ្វើ​ឲ្យ​ពិភ​ពលោក​​​ដឹង​​​អំ​ពី​​នយោបា​យ​​ប្រ​ល័យ​​ពូ​ជ​សាស​ន៍​​​របស់​​របប​នេះ​ បន្ទាប់​​​​ពី​​របប​​នេះ​​ត្រូវ​បាន​ផ្តួលរំលំ​ក្នុង​ឆ្នាំ​​១៩៧៩។

លោក វ៉ាន់ ណា​ត ​​​សរសេរ​រឿង​រ៉ាវ​​​​ទាក់​ទង​​នឹង​កា​រ​​​ជាប់​​ពន្ធនា​​គារ​​​​របស់​លោក​​ផង​​ដែរ។​អ្នក​ស្រី ​​ចាន់ស៊ី​ណែត ​​ថ្លែង​ថា​ “ សៀវភៅ​​​​នេះ​​​​សរសេរ​​ជា​​ភាសា​ខ្មែរ​​​​​ដោ​យ​​ឪ​​ពុ​ក​​​​របស់​​ខ្ញុំ​” ​​​ហើយ​ក្រោ​យ​មក​​​បក​​​ប្រែ​​​ជា​​បី​ភា​សា។ អ្នក​ស្រី​​បន្ថែមទៀត​​​ថា ​​ដូច្នេះ​សម្រាប់​​កា​រ​​​បោះ​​ពុម្ព​ផ្សាយ​​ជា​ភា​សា​ខ្មែរ ​“​យើង​ប្រើ​សំណៅ​​ដើម​​​របស់​គាត់​”។

សៀវភៅបោះ​ពុ​ម្ព​ផ្សាយ​​​​​ជា​​​​ភា​សា​ខ្មែរ​នេះ​ គឺ​​​ជា​កិច្ច​កា​រ​​​គ្រួ​​សារ​​មួ​យ​ ដោយ​មាន​កូ​ន​ស្រី​​​​របស់​​គាត់​ គឺ​អ្នក​ស្រី ចាន់ស៊ី​ណែត អ្នក​ស្រី វ៉ាន់ ចាន់​ស៊ីម៉ែន និង​ស្វាមី​របស់​អ្នក​ស្រី​ទាំង​ពីរ​ ជា​អ្នក​​ដំឡើង​​​អត្ថបទ​ ហើយ​កូ​ន​​​ប្រុស​​​​របស់​​​លោក វ៉ាន់ ណាត ​ ឈ្មោះ វ៉ាន់ ចាន់​​ណា​​រ៉ុង អ្នក​​រចនា​ក្រប​មុខ​។

ពិធី​​តាំ​ងបង្ហាញ​​​សៀវ​​ភៅ​នេះ​ចាប់​ផ្តើម​នៅ​​ម៉ោង​​៦​ល្ងាចនៅ​ឯ​ភោជ​​នីយ​​ដ្ឋាន​ គឹត​​ ​​អេង ​​ជា​​ឈ្មោ​ះ​​​​ភរិយា​​​របស់​លោក​​ វ៉ាន់ ​​ណា​ត ​ស្ថិត​នៅ​ផ្ទះលេខ ​៣៣B​ ផ្លូ​វ​លេខ​១៦៩​ កែង​មហា​វិថី​​កម្ពុជា​​ក្រោម​។ ផ្ទាំ​ង​គំ​​នូរ​​​​របស់​​​ជា​ង​​គំ​នូរ​​​ដែល​ស្លាប់​ទៅ​ហើយ​នេះ​ ត្រូ​វ​​​ដាក់​តាំ​ង​​នៅ​ក្នុ​ង​​វិចិត្រ​សាល​មួ​យ​​នៅជិ​ត​​​ភោជ​នី​យ​ដ្ឋាន​​​នេះ​៕

​ប្រែ​សម្រួល​​ដោ​យ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស