26 C
Phnom Penh

អាជ្ញាធរ​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចាកចេញពី​ឃុំ​របស់​ខ្លួន​ទៅ​ចូលរួម​ការ​ជួបជុំ​គ្នារបស់​គ្រិស្ត​បរិស័ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​មួយ​ក្រុម​ប្រហែល​១០០នាក់​ដែល​​បាន​ធ្វើ​ដំណើ​រទៅ​កាន់​កន្លែង​ជួប​ជុំគ្នា រ​បស់​គ្រិស្ត​បរិស័ទ​នៅ​ក្នុ​ងក្រុង​ព្រះសីហ​នុ ត្រូវ​បា​ន​រារាំង​មិន​ឲ្យ​ចាក​ចេញពី​ឃុំ​របស់​ខ្លួន​​ក្នុង​ខេត្ត​ស្វាយ​រៀង​កាល​ពីម្សិល​មិញ ដោយ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពីសំណាក់​បុគ្គ​លិក​សិទ្ធិ​មនុស្ស​ថា សិទ្ធិ​​ដើរ​ហើរ​ដោយ​សេរីរបស់​ពួកគាត់​​ត្រូវ​បាន​រំលោភ​បំពាន​។

លោក​ នុត បូ​ពិណ្ណារ័ត្ន អ្នក​សម្រប​សម្រួល​​ប្រចាំខេត្ត​ស្វាយរៀងរបស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មួយ​ក្រុម​នេះ​បាន​ធ្វើ​ដំណើរ​​តាម​រថយន្ត​បួន​គ្រឿង​ដាច់​ដោយ​ឡែក​ពីគ្នា​នៅតាម​ផ្លូវ​នៅ​ក្នុង​ឃុំកំពង់​ត្រាច​ ខេត្ត​ស្វាយ​រៀង​ ស្រាប់​តែ​អាជ្ញាធរ​បាន​​​ឃាត់​រថ​យន្ត​ទាំង​នេះ​ ហើយ​បាន​ប្រាប់​អ្នក​ភូមិ​ថា ពួកគាត់​មិនមាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​​ផ្លូវ​ប្រហែល​៣៧៥​​គីឡូម៉ែត្រ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​សម្រាប់​ការ​​ជួប​ជុំគ្នា​ខាង​សាសនា​រយៈ​ពេល​មួយ​ខែ​នេះឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “អាជ្ញា​ធរ​មូល​ដ្ឋាន…បាន​រារាំងអ្នក​ភូមិ​មិន​ឲ្យចាក​ចេញ​​ពីឃុំ​នេះ​ដោយ​សារ​បារម្ភ​​ខ្លាច​ពួក​គាត់​​​​ទៅ​ចូល​​រួម​មហា​បាតុកម្ម​​ដែល​រៀប​ចំ​ឡើង​ដោយ​​​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ ពួកគាត់​មាន​សិទ្ធិ​ចូល​រួម ​ពី​ព្រោះ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​រួចហើយ​ថា គណ​បក្ស​​នេះ​នឹង​ធ្វើ​បាតុ​កម្ម​អហិង្សា​។

លោក​ តែ​ វណ្ណី តំណាង​អ្នក​ភូមិ​និយាយ​ថា អ្នក​ភូមិ​មួយ​ក្រុម​នេះ​មាន​ការ​ភ្ញាក់​ផ្អើ​ល​ជាខ្លាំង​នៅ​ពេល​នគរ​បាល​បាន​ឲ្យ​ពួក​គាត់​សុំការ​​អនុញ្ញាត​ពេល​ចាក​ចេញ​ពី​ឃុំ​នោះ​។ លោក​មាន​ប្រសាសន៍ថា “អាជ្ញា​ធរ​បាន​និយាយ​ថា យើង​មិន​បាន​សុំការ​អនុ​ញ្ញាត​ទេ​។ តាម​ពិត​យើង​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ទេ ​ប្រហែល​​ជា​ពួក​គេ​ភ័យ​ខ្លាច​ថា ពួកយើង​នឹង​​បង្ក​បញ្ហា​បើ​យើង​ចូល​រួម​ធ្វើ​បាតុ​កម្ម​នោះ​”។

លោក​បាន​មាន​ប្រសាសន៍ថា ក្រុម​អ្នក​​ភូមិ​មិន​មាន​គម្រោង​ទៅ​ចូល​រួម​ការ​ជួប​ជុំ​ គ្នា​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​សៅរ៍  ដើម្បីត​វ៉ា​ប្រឆាំង​​នឹង​លទ្ធផល​បោះ​ឆ្នោត​ទេ​ ហើយ​​​បាន​សុំការអនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ ដើម្បីបោះតង់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ ពីថ្ងៃ​ទី​៥ ខែកញ្ញា​ដល់ថ្ងៃ​ទី​៤​ខែ​តុលា​សម្រាប់ចូល​រួម​ក្នុងការ​ជួប​ជុំ​គ្នា​របស់គ្រិស្ត​បរិស័ទ​ដែល​មាន​​រយៈពេល​១ខែ។

លោក​​ តែ វណ្ណី បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាក​ចេញ​ពីឃុំ​នេះ​មិន​មែន​ទៅ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​ទេ​ ប៉ុន្តែ គឺដើម្បី​​ផ្សព្វ​ផ្សាយ​ទ្រីស្តី​របស់​ព្រះយេស៊ូ​ប៉ុណ្ណោះ”។

លោក​ គង់ ធួន​ នាយ​ប៉ុស្តិ៍​ឃុំ​កំពង់​ត្រាច​ខេត្ត​​ស្វាយ​រៀង​បាន​មាន​ប្រសាសន៍​ថា សេរី​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​មិន​ត្រូវ​បានរារាំង​ទេ​ ប៉ុន្តែ​ថា អាជ្ញា​ធរ​បាន​ឃាត់ក្រុម​នេះ​ពីព្រោះ​ពួក​គាត់ទំនង​ជាធ្វើ​ការ​ដើរ​ក្បួន​​តាមដង​​ផ្លូវ​។

លោក​ គង់​ ធួន​  ​មាន​ប្រសាសន៍​ថា “​ពួក​​គាត់​បាន​បន្ត​ដើ​រក្បួន ដូច្នេះ​ហើយ​អាជ្ញា​ធរ​ត្រូវ​តែ​តាម​សង្កេតមើល​ពួក​គាត់​ថា តើ​ពួក​គាត់​ទទួល​បានកា​រអនុញ្ញាត​ឲ្យ​ដើរ​ជាក្បួន​ឬអត់”។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​មិន​បារម្ភថា ពួកគាត់​នឹង​ទៅ​ចូល​រួម​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ប៉ុន្តែ ពួកគាត់​ចាំ​បាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ជាមុន​ប្រសិន​ ប្រសិនបើ​ពួក​គាត់​ចង់​ធ្វើ​អ្វី​មួយនោះ​”។

លោក​ស្រី ណាលី ពីឡូក នាយិកា​​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​គ្មាន​សិទ្ធិ​រារាំង​អ្នក​ភូមិ​ឡើយ​​។ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា​ យើង​ខក​​ចិត្ត​ខ្លាំង​ណាស់​ដែល​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូល​ដ្ឋាន​រឹត​ត្បិត​លើ​ប្រជាជន​សាមញ្ញ​មិន​ឲ្យ​ដើរហើ​រនៅ​ក្នុ​ងប្រទេស​របស់​ខ្លួន​។ ​​កម្ពុជា​​ជាប្រទេស​​សេរី និង​ប្រជាធិបតេយ្យ​ មិន​មែន​​ប្រទេស​​ដែលរឹតត្បិត​សិទ្ធិ​ដើរហើរ​​ សិទ្ធិជួប​ជុំ​គ្នា​ និង​សិទ្ធិ​បញ្ចេញ​មតិ​​ឡើយ​”៕

    ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស