27.5 C
Phnom Penh

ស្ថានទូត​ជប៉ុនបដិសេធ​ថា​ រដ្ឋាភិបាល​ជប៉ុន​មិន​បាន​យល់​ព្រម​​​​ផ្ត​ល់​ថវិកាដល់​សាលាក្តីខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ ស្ថាន​ទូត​ជប៉ុន​បាន​បដិ​​​សេធ​ថា ខ្លួនមិន​បាន​អនុ​ម័ត​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​ដល់​ភាគី​ជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​​​​ដែល​កំពុង​ខ្វះ​ថវិកា​​នោះឡើយ គឺ​ផ្ទុយពី​ការ​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ម្នាក់​។

​កាលពី​ម្សិល​មិញ ដោយ​ស្ថាន​ទូត​​ជប៉ុន​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយថា “រដ្ឋា​ភិ​បាល​ជប៉ុន​មិន​មាន​បំណង​ផ្តល់​ថវិកា​ដល់​ភាគី​កម្ពុជា​ទេ​ ពីព្រោះ​វាជា​កាតព្វកិច្ច​របស់​​​​រដ្ឋា​ភិបាល​កម្ពុជាក្នុង​ការ​​ចំណាយ​​ថវិកា​​ទៅ​ឲ្យ​​ភាគី​ជាតិ”។

​​​សេចក្តីប្រកាស​នេះ​បាន​លើកឡើង​ទៀត​​ថា “ប៉ុន្តែ លោក យូជី គូម៉ាម៉ារូ (Yuji Kumamaruz) ឯក​អគ្គរាជ​ទូត​ជប៉ុន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ជប៉ុន​កំពុងតែ​​​​​ពិចារ​ណា​​ថា តើ​ខ្លួន​អាច​ផ្ត​ល់ថវិកាមួយ​ផ្នែក​របស់​ជប៉ុនដែល​បាន​ផ្តល់​ឲ្យ​​ភាគី​អន្តរ​ជាតិ​​មុន​​ការ​គ្រោងទុក​ដើម្បី​​ជួយ​សម្រាល​ដល់​ស្ថាន​ភាព​បច្ចុប្បន្ន  ​ឬ​យ៉ាង​​​ណា”។

លោក ឯក  ថា អ្នក​នាំពាក្យ​អង្គភាព​ព័ត៌​​​មាន​​​​និង​ប្រតិកម្ម​រហ័ស​នៅ​ទីស្តីការ​គណៈ​​​រដ្ឋ​មន្ត្រី​ដែល​បានប្រាប់​អ្នក​យកព័ត៌មាន​​​កាល​​​ពី​ថ្ងៃ​អង្គារ​ថា លោក គូម៉ាម៉ារ៉ូ បាន​សន្យាផ្តល់​ប្រាក់​កម្ចី​ដល់​សាលាក្តី​ខ្មែរ​ក្រហម​នៅក្នុង​ជំនួប​ជាមួយ​លោកឧប​នាយក​រដ្ឋ​មន្ត្រី​​​ សុខ អាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​កាល​ ពី​ម្សិល​មិញ​អំពី​​សេចក្តី​រាយការ​ណ៍ផ្ទុយគ្នា​ពី​អ្វី​​​​ដែលបាន​សម្រេច​អំឡុង​​ជំនួប​នោះ។

លោក ឯក ថា បាន​មានប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ខ្ញុំចង់​ប្រាប់​ថា ​សូម​ប្រកាន់​តាម​​សេចក្តី​​ប្រកាស​​​ព័ត៌មាន​​​ជប៉ុន” ។

សេចក្តី​ប្រកាសព័ត៌មានរបស់​​ស្ថានទូត​ជប៉ុន​បាន​​លើក​ឡើង​ថា​​​ ស្ថានទូត​ “មានការ​សោក​ស្តាយ​​​ ដែល​កាសែត​មួយ​ចំនួន​បាន​រាយ​ការណ៍ថា  ជប៉ុនបាន​យល់​ព្រម​​​បង្វែ​​​រ​​​ថវិកា​មួយ​មួយ​ចំនួន​ដែល​ខ្លួន​ផ្តល់​ឲ្យ​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​​នោះ​ទៅ​​ឲ្យ​​ភាគី​ជាតិ​​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញនៅ​​​ក្នុង​​តុលា​ការ​កម្ពុជា​នេះ​វិញ​”។

សេចក្តី​ប្រកាសនេះ​លើក​ឡើង​ថា “ចំពោះ​​​​រឿង​​នេះ​ស្ថាន​ទូត​ជប៉ុនសូម​បញ្ជាក់​ថា វា​ជា​​​ការ​មិន​ត្រឹមត្រូវ​ទេ​ដែល​និយាយ​ថា រដ្ឋាភិ​​​បាល​ជប៉ុន​បាន​យល់​ព្រម​ផ្ត​ល់ថវិកាដល់​ភាគី​ជាតិ​ ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​នោះ”។

ដោយ​មាន​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គ​លិក​ជាតិ​ជាង​១៣០នាក់​ដោយ​សារ​​មិន​បាន​បើក​ប្រាក់​ខែ​អស់​រយៈ​ពេល​​ជាង​បីខែ​​​នោះ ​​​ ក្នុង​​​រយៈ​ពេល​មួយសប្តាហ៍មក​នេះ អង្គការ​សហ​ប្រជាជាតិបាន​អំពាវ​នាវឲ្យ​រដ្ឋាភិបាល​បំពេញ​​​​កាត​ព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្ត​ល់​ថវិកា​ដល់​ភាគី​ជាតិ​នៅ​សាលាក្តីនេះ។

លោក ឡាស​ អូល សិន អ្នកនាំពាក្យ ​អង្គការ​​​​​​​សហ​ប្រជាជាតិ​នៅ​សាលាក្តី​នេះ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា “រាជ​រដ្ឋា​​​ភិបាល​​​​កម្ពុជា​មាន​កាតព្វកិច្ច​ក្រោម​កិច្ច​ព្រមព្រៀង​​រវាង​អង្គការ​សហ​ប្រជាជាតិ ​និង​ប្រទេស​​​កម្ពុជា​ក្នុង​​ការ​បើក​ប្រាក់​ខែ​​ឲ្យ​ភាគី​ជាតិ ប៉ុន្តែ មិន​បាន​បើក​ប្រាក់​ខែ​នេះ​​ចាប់​តាំង​ពី​ខែ​ឧសភា​​​​​​​មក​ម៉្លេះ។​ យើង​​បារម្ភជាខ្លាំ​ង​​ខ្លាច​មាន​ការ​​​អាក់​ខាន​ដល់​​ដំណើរ​ការ​របស់​តុលាការ​​​ដោយ​​​​សារ​ការ​ធ្វើ​កូដ​កម្ម​របស់​បុគ្គលិកជាតិ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុ​ជា”។

ការធ្វើកូដកម្ម​កាលពី​សប្តាហ៍មុន គឺ​ជា​លើក​ទី២ហើយ​នៅ​ឆ្នាំនេះ​ដែល​បុគ្គលិក​ជាតិ​នៅ​សាលាក្តី​​នេះ​មិន​ចូល​​ធ្វើការ​ដោយ​សារតែ​មិន​បាន​បើក​ប្រាក់​ខែ។
កូដកម្ម​លើកដំបូង​គឺ​កើត​​ឡើងកាលពី​ខែ​មីនា ដែលនៅ​ពេល​នោះ ​បុគ្គលិក​ជាង​៣០​​​នាក់​ដែល​មិន​បាន​បើក​ប្រាក់​ខែ​នោះ មិន​បាន​ចូល​ធ្វើ​ការ​ទេ៕

ប្រែ​សម្រួលដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស