33 C
Phnom Penh

អនុ​ប្រធាន​ការិយាល័យ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​ជាប់​ចោទ​ពីបទ​កិប​កេង​ប្រាក់​ដាក់​ហោប៉ៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ មាន ឡាយ នាយការិយាល័យ​នគរ​​​បាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍កាល​ពី​ម្សិល​មិញ​ថា មន្ត្រីខេត្ត​បាត់​ដំបង​ម្នាក់​ដែល​សារ​ភាព​ថា បាន​លក់​ជីគីមី​ដែល​ជា​អំណោយ​របស់​ជប៉ុន​ ហើយ​យក​ប្រាក់​ដាក់​ហោ​ប៉ៅ​ខ្លួន​ឯង​នោះ​បាន​អះ​អាង​ថា  មាន​អ្នក​សម​គំនិត​​ផ្សេង​ទៀត​​​​ពាក់ព័ន្ធ​​ករណីនេះជាមួយ​លោកដែរ​ ហើយ​លោកកំពុងតែ​​​​ស្ថិត​ក្នុង​​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​។

លោក មាន​ ឡាយ​  មាន​ប្រសា​សន៍​​​ថា លោក សេង រតនៈ​ អនុ​ប្រធាន​ការិយាល័យ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​បាន​ភ្ជាប់​អ្នក​ផ្សេង​​​ទៀត​នៅក្នុង​ករណីនេះ​ ដែល​បាន​រក​ឃើញ​ថា ប្រាក់​ចំនួន​២០០.០០០​ដុល្លារដែលត្រូវ​​​បញ្ជូនទៅ​ក្រសួង​ពាណិជ្ជកម្មនោះ​ត្រូវ​បាន​កិប​កេង។​

លោក​ មាន​ ឡាយ​ បាន​មាន​ប្រសា​សន៍ថា “ខ្ញុំដឹង​ថា​ [ចៅក្រម​​​ស៊ើបសួរ អ៊ុក សុវណ្ណារិទ្ធ]​ បាន​ឃុំខ្លួន​លោក សេង រតនៈ​​​បណ្តោះ​អាសន្ន ហើយ​​​​បាន​បើក​ការ​ស៊ើប​អង្កេត​រក​ជន​សង្ស័យ​​​​ផ្សេងទៀត​ ប៉ុន្តែ​ មិន​បាន​ប្រាប់​ថា មាន​​ប៉ុន្មាន​នាក់​នោះឡើយ”។

ករណីនេះ​ពាក់ព័ន្ធ​នឹង​ជីគីមីចំនួន​៥០០​តោនដែល​ជា​អំណោយ​របស់​ទីភ្នាក់​ងារ​សហ​​​ប្រតិបត្តិការ​អន្ត​រជាតិ​ជប៉ុនដើម្បី​ជួយ​បង្កើន​ផលិត​កម្ម​ស្បៀង​នៅក្នុង​ខេត្ត​បាត់​ដំបង​​។

លោក ​​​ សេង  រតនៈ ត្រូវ​លក់ជីនេះ​​ក្នុង​តម្លៃថោក ​​​ ហើយបញ្ជូន​ប្រាក់​ទៅ​ក្រសួង​ពាណិជ្ជ​កម្ម។ ផ្ទុយទៅវិញ លោក​បាន​លក់​ជីនេះ​ក្នុ​ង​តម្លៃ​​​ថ្លៃ ហើយ​បញ្ជូន​ប្រាក់​តែ​៥០.០០០​ដុល្លារ​​​ប៉ុណ្ណោះ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​  ចំណែក​ប្រាក់​នៅសល់​​មិនដឹង​ទៅ​ណាឡើយ៕

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស