29.3 C
Phnom Penh

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​អំពាវនាវ​​​ឲ្យ​​​គ.ជ.ប.ពន្យល់​​​ថា​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ភ័ស្តុតា​​​ង​​​មិន​​​គ្រប់​​​គ្រាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​ព្រហស្បតិ៍​​​ ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​តម្កល់​​​សេចក្ដី​​​​​​សម្រេច​​​មួយ​​​ផ្សេងទៀត​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត ​​​(គ.ជ.ប.) ដែល​​​បាន​​​ច្រាន​​​ចោល​​​ពាក្យ​​​បណ្ដឹង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់ពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៃការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញក៏​​​បាន​​​បង្ហាញដែរ​​​​​​ថា គ.ជ.ប. មិន​​​បាន​​​ដាក់​​​ជូន​​​ផ្នែក​​​ខ្លះ​​​នៃ​​​ពាក្យ​​​បណ្ដឹង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មក​​​ឲ្យ​​​ខ្លួន​​​ឡើយ​​​​​​​​​​​ ហើយ​​​ គ.ជ.ប.​​​ ត្រូវ​​​តែ​​​ផ្ដល់​​​ការ​​​ពន្យល់ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​មុខ​​​នឹង​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​។

លោក ឯក សំអុល ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​ថា នៅ​​​ពេល​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​តម្កល់​​​សេចក្តី​​​សម្រេច​​​កាលពី​​​ថ្ងៃទី​​​១៦ ខែសីហា របស់​​​ គ.ជ.ប. ដែល​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​មណ្ឌល​​​ខេត្ត​​​សៀមរាប នៅ​​​ពេល​​​នោះ​​​ គ.ជ.ប. មិនបាន​​​​​​ដាក់​​​ភ័ស្តុតាង​​​ដែល​​​ចោទ​​​ប្រកាន់​​​ថា  ​​​មន្ត្រី​​​យោធា​​​ត្រូវ​​​បាន​​​គេ​​​ដឹក​​​តាម​​​រថយន្ត​​​ទៅកាន់​​​ការិយា​​​ល័យ​​​ចំនួន​​​ប្រាំពីរ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​របស់​​​ខ្លួន​​​ឡើយ។

លោក​​​បា​​ន​​​មាន​​​ប្រសាសន៍​​​ថា “គ.ជ.ប. ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ ​​​ហើយត្រូវតែ​​​​​​ប្រឈមមុខ​​​​​​នឹង​​​ច្បាប់​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​បាន​​​បង្គាប់​​​ឲ្យ​​​ គ.ជ.ប. ចាត់​​​វិធានការ​​​ដើម្បី​​​​​​ដាក់​​​ទោស​​​លើ​​​មន្ត្រី​​​របស់​​​ខ្លួន​​​នៅ​​​ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​ចំនួន​​​ប្រាំពីរ មាន​​​ដូចជា​​​​​​នៅ​​​ក្នុង​​​ឃុំ​​​រើល ស្រុក​​​ពួក និងនៅក្នុង​​​សង្កាត់​​​​​​ក្របី​​​រៀល សង្កាត់​​​ស្វាយ​​​ដង្គុំ​​​ និង​​​សង្កាត់​​​ស្លក្រាម​​​ ក្នុង​​​ក្រុង​​​សៀមរាប ជាដើម​​​”។

លោក ឯម សូផាត​​​ សមាជិក​​​ នឹង​​​ជា​​​តំណាង​​​ គ.ជ.ប.​​​ បាន​​​លើក​​​ឡើង​​​ថា គ.ជ.ប. និង​​​ធ្វើ​​​តាម​​ការ​​​ណែនាំ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ ហើយ​​​នឹង​​​អនុវត្ត​​​ការ​​​ស៊ើប​​​អង្កេត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “គ.ជ.ប. នឹង​​​ស្រាវ​​ជ្រាវ ហើយ​​​គោរព​​​តាម​​​សេចក្ដី​​​សម្រេច​​​​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​”។

មណ្ឌល​​​ខេត្ត​​​សៀមរាបគឺ​​​ជា​​​មណ្ឌល​​​ដែល​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ទី​​​១៤​​​​​​ក្នុង​​​ចំណោម​​​មណ្ឌល​​​​​​នៅ​​​រាជធានី និង​​​ខេត្ត​​​ចំនួន​​​១៥ ដែល​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិបាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ដោយ​​​​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​អះ​​​អាង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​គាំទ្រ​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​ ចំពោះ​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​នៅ​​​ថ្ងៃទី​​​២៨ ខែ​​​កក្កដា ​​​នោះ​​​ឡើយ​​​។

​​​វិធានការ​​​ដែល​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​ចាត់​​​ចំពោះ​​​ គ.ជ.ប. ដោយ​​​ណែនាំ​​​ឲ្យ​​​ គ.ជ.ប.​​​ ចាត់វិធានការ​​​តឹង​​​រ៉ឹង​​​ចំពោះ​​​បុគ្គលិក​​​ថ្នាក់​​​ទាប​​​របស់​​​ខ្លួន​​​ដែល​​​​​​​​​បិទ​​​កញ្ចប់​​​សុវត្ថិភាពមិន​​​​​​​​​បាន​​​ត្រឹម​​​ត្រូវ​​​នៅ​​​ការិយាល័​​​យ​​​យ៉ាង​​​តិច​​​ចំនួន​​ប្រាំបី​​​នៅ​​​មណ្ឌល​​​ខេត្ត​​​ក្រចេះ​​​ ត្រូវ​​​បាន​​​ថ្កោល​​​ទោស​​​​​​ថា ជា​​​វិធានការ​​​មិ​​ន​​​តឹង​​​រ៉ឹង​​​ឡើយ​​​ ប្រឆាំង​​​នឹង​​​ភាព​​​ដែ​​​ល​​​អាច​​​មាន​​​ការ​​​ប៉ះ​​​ពាល់​​​សន្លឹក​​​ឆ្នោត​​​​​​​​​។

លោក កែ សុវណ្ណ​​​រ័ត្ន បេក្ខជន​​​ឈរ​​​ឈ្មោះ​​​​​​ជា​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មណ្ឌល​​​ខេត្ត​​​សៀមរាប​​​បាន​​​លើកឡើង​​​​​​ថា ខ្ញុំ​​​នៅ​​​មិន​​​ទាន់​​​យល់​​​ពី​​​របៀប​​​ដែល​​​គេ​​​ដាក់​​​ទោស​​​លើ​​​មន្ត្រី​​​ គ.ជ.ប. ឡើយ​​​ ពី​​​ព្រោះ​​​មន្ត្រី​​​យោធា​​​ទាំងនេះ​​​ត្រូវ​​​បាន​​​ដឹក​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​ និង​​​ខេត្ត​​​ឧត្តរ​​​មានជ័យ​​​”។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ជាការ​​​ពិត​​​ណាស់​​​ យោធា​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែ​​​ ប្រសិន​​​​​​​​​បើ​​​ពួកគេ​​​ត្រូវ​​​បាន​​​ដឹក​​​ទៅ​​​ទីនោះ​​​ដើម្បី​​​បោះ​​​ឆ្នោត អ៊ីចឹងហេតុ​​​អ្វី​​​បាន​​​ជា​​​កម្មករកម្មកា​​​រិនី​​​រោង​​​ចក្រកាត់​​​ដេរ​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​បាន​​​?”។

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បើក​​​សវនាការ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្ដឹង​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ថ្ងៃនេះ​​​។ បណ្ដឹង​​​ចុង​​​ក្រោយ​​​​​​នេះ គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​មណ្ឌល​​​ខេត្ត​​​កណ្ដាល​​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស