38 C
Phnom Penh

សន្ដិភាព​កើត​ឡើង​យ៉ាង​ពេញ​លេញនៅ​​ក្នុង​ថ្ងៃ​បួង​សួង​ និង​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 ទោះ​បី​ជា​​បាតុកម្ម​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ថ្ងៃ​សៅរ៍​​  ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​រូប​ភាព​​បួងសួង​ក៏​ដោយ​ ក៏ការ​ប្រមូល​ផ្ដុំ​ គ្នា​នេះមានសំឡេង​យ៉ាងសាទរ​ដែល​កំណត់​ការ​ប្រឆាំ​ជា​ធ្លុង​មួយ​ដើម្បី​ផ្លាស់ប្ដូរ​គណបក្ស​​ប្រជាជន​កម្ពុជា​ដែល​​កំពុងកាន់​អំណាច​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ ហ៊ុន សែន​។

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រហែល​ជា​២០.០០០​នាក់​ បាន​​ចូ​ល​រួម​ក្នុង​ការ​ធ្វើ​បាតុ​កម្ម​ ដែល​ត្រូវ​បាន​គេ​​ពិនិត្យ​មើល​ ដោយ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​គោល​បំណង​​លើក​កម្ពស់​​តម្លៃ​​នៃ​អហិង្សា​ សន្ដិភាព​ និង​យុត្តិធម៌ ស្រប​ពេល​ដែល​មាន​​ការ​ទាម​ទារ​​ជា​បន្ទាន់​ឲ្យ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះចុះ​ចេញ​ពី​អំណាច​​របស់​ខ្លួន​។

លោក​ សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ កឹម សុខា ជា​អនុ​ប្រធាន​​ ទទួល​​​​បាន​ការ​ចូល​រួម​ពី​សំណាក់ថ្នាក់ដឹកនាំ​​សកម្មជន​សិទ្ធិមនុស្ស​ និង​តំណាង​​​​​សហគមន៍​ជនរងគ្រោះជាច្រើនទៀត​ និង​ការ​​ថ្លែង​សុន្ទរកថា​​​គួរ​ឲ្យ​រំជួល​ចិត្ត​ដែល​ជា​រឿយៗ តែង​​​​តែ​ធ្វើ​ឲ្យ​​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​​សម្ដែង​ការ​អបអរ​សាទរ​។

លើស​ពី​នេះទៅ​​​ទៀត​​​ ទោះ​​​បី​​​ជា​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​លើក​​​ឡើង​​​ថា ការ​​​ជួប​​​ជុំ​​​គ្នា​​​នេះ​​​គឺ​​​ជា​​​ការ​​​បួង​​​សួង​​​ដើម្បី​​​យុត្តិ​​​ធម៌ ជាជាង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ពេញ​​​លេញ​​​ ក៏​​​ព្រឹត្តិការណ៍​​​នេះ​​​​​​ទទួល​​​បាន​​​នូវ​​​ការ​​​ចូល​​​រួម​​​យ៉ាង​​​ច្រើន​​​ ក្នុង​​​សំឡេង​​​​​​ប្រឆាំង​​​ដែល​​​បាន​​​កើត​​​ឡើង​​​ជាហូ​​​រ​​​ហែក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ គិត​​​ពី​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​ថ្ងៃទី​​​២៨ ខែ​​​កក្កដា​​​មក។

អ្នក​​​ចូល​​​រួម​​​ភាគ​​​ច្រើន​​មានតាំងពី​​​យុវជន​​​ដែលជា​​​កម្លាំង​​​ស្នូលនៅ​​​ក្នុង​​​គណ​​​បក្ស​​​ប្រឆាំង​​នេះ​​​ រហូត​​​ដល់​​​អ្នក​​​​​​គាំទ្រ​​​ដែល​​​មាន​​​វ័យ​​​ចំណាស់ក៏​​​បាន​​​ចង​​​ក្រណាត់​​​លឿង​​​នៅ​​​លើ​​​ក្បាល​​​ និង​​​លើក​​​បដា​​​ដែល​​​មាន​​​​​​ខ្លឹម​​​សារ​​​ថា “សន្លឹក​​​ឆ្នោត​​​ខ្ញុំ​​​ ជាតិ​​​ខ្ញុំ” “តើ​​​សម្លេងខ្ញុំ​​​នៅ​​​ឯណា?” និង “យើង​​​ត្រូវ​​​ការ​​​គណៈ​​​កម្មា​​​ធិការ​​​ឯក​​​រាជ្យ”។

អ្នក​​​ចូលរួម​​​ក៏​​​បាន​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ “​​សន្តិ​​​ភាព និង​​​​​​យុត្តិ​​​ធម៌” លាយ​​​ឡំ​​​និង​​​ការ​​​ស្រែកយំ​​​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ផងដែរ ហើយ​​​តន្ត្រី​​​ក៏​​​បាន​​​បន្លឺ​​​ឡើង​​​នៅ​​​ពេល​​​អ្នក​​​ចូល​​​រួម​​​ធ្វើ​​​បាតុកម្ម​​​កំពុង​​​គ្រវី​​​បដា និង​​​ទង់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ពីលើក្បាល​​​របស់​​​ពួក​​​គេ​។

បន្ទាប់​​​ពី​​​បាន​​​លត់​​​ជង្គង់​​​នៅ​​​ចំពោះ​​​មុខ​​​ព្រះសង្ឃ​​​ជា​​​ច្រើន​​​អង្គ​​​ និង​​​ទទួល​​​បាន​​​​​​ពរ​​​ជ័យ​​​ ជាមួយ​​​មេដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ផ្សេងៗ​​​ទៀត​​​ លោក សម រង្ស៊ី បាន​​​ចាប់​​​ផ្តើម​​​ថ្លែង​​​សុន្ទរកថា​​​ដោយ​​​រំឭក​​​ដល់​​​វិញ្ញាណ​​​ក្ខន្ធ​​​របស់​​​អតីត​​​មេ​​​ដឹក​​​នាំ​​​ជា​​​ទី​​​ស្រឡាញ់​​​បំផុត​​​មួយ​​​ចំនួន​​​របស់​​​ប្រទេស​​​កម្ពុជា ដូច​​​ជា​​​ព្រះបាទ​​​ជ័យ​​​វរ្ម័នទី៧ និង​​​សម្តេចឪ នរោត្តម​​​ សីហនុ​​​ ជាដើម។ ក៏​ប៉ុន្តែ​​​ ការ​​​ធ្វើ​​​សមាធិ​​​ក្នុង​​​ស្មារតី​​​សាមគ្គី និង​​​យុត្តិ​​​ធម៌ ក៏​​​បាន​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​ជា​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​រដ្ឋា​​​ភិបាល​​​របស់​​​លោក ហ៊ុន សែន ដែលនឹង​​​​​​​​​គ្រោងចូល​​​កាន់​​​តំណែង​​​ក្នុង​​​អាណត្តិ​​​ទី​​​៥​​​របស់​​​លោក​​​។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​រដ្ឋា​​​ភិបាល​​​មិន​​​យល់​​​ព្រម​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​ ឲ្យ​​​មាន​​​យុត្តិ​​​ធម៌​​​ ដោយ​​​បង្កើត​​​ឲ្យ​​​មាន​​​គណៈ​​​កម្មា​​​ធិការ​​​ស៊ើប​​​អង្កេត​​​មិន​​​លម្អៀង​​លើ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ប្រកៀក​​​ប្រកិត​​​ទេ​​​នោះ បាតុកម្ម​​​អហិង្សា​​​នឹង​​​រីករាល​​​ដាល​​​លើស​​​ពី​​​កម្រិត​​​​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ទៅ​​​ទៀត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  “ព្រៃ​​​ឈើ​​​ត្រូវ​​​បាន​​​កាប់​​​បំផ្លាញ​​​ ធនធា​​ន​​​ធម្ម​​​ជាតិ​​​ផ្សេងៗ​​​ទៀត​​​​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ ពួក​​​គេ​​​ [គណ​​​បក្ស​​​ប្រជា​​​ជន​​​] កំពុង​​​តែ​​​ធ្វើ​​​បាប​​​អ្នក​​​បង្កើត​​​យើង​​​មក។ យើង​​​​​​ត្រូវ​​​រួម​​​កម្លាំង​​​គ្នា​​​ក្នុង​​​ស្មារតី​​​សាមគ្គី​​​ភាព ដើម្បី​​​ជួយ​​​អ្នក​​​បង្កើត​​​យើង​​​”។ លោក​​​​​​មាន​​​ប្រសា​​​សន៍​​​បន្ថែម​​​ទៀត​​​ថា “ចាប់​​​ពី​​​ថ្ងៃ​​​នេះ​​​តទៅ​​​ វប្ប​​​ធម៌​​​អហិង្សា​​​ និង​​​រីក​​​រាល​​​ដាល​​​ទូទាំង​​​ប្រទេស​​​”។

លោក កឹម សុខា ​​​លើក​​​ឡើង​​​ថា ប្រទេស​​​ត្រូវ​​​តែរំដោះខ្លួន​​​ចេញ​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​កម្លាំង​​​កុម្មុយនីស្ត​​​វៀត​​​ណាម​ដើម្បី​​​ផ្តួល​​​រំលំ​​​​​​ខ្មែរ​​​ក្រហម​​​។ លោក​​​ក៏បានទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​​​​​​​អង្កេត​​​លទ្ធ​​​ផល​​​បោះ​​​ឆ្នោត​​​ដែល​​​​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​អះ​​​អាង​​​ថា ខ្លួន​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទាម​​​ទារ​​​​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​មាន​​​យុត្តិ​​​ធម៌​​​ សេរីភាព និង​​​​​​ចាក​​​ចេញ​​​ពី​​​ពួក​​​ផ្តាច់​​​ការ​​​កុម្មុយនីស្ត​​​”។ លោក​​​បាន​​​ថ្លែង​​​បន្ត​​​ទៀត​​​ថា “បាតុករ​​​បាន​​​ព្រ​​​មាន​​​រួច​​​ហើយ​​​ថា ប្រសិន​​​បើ​​​មិន​​​មាន​​​ដំណោះ​​​ស្រាយ​​​​​​ទេ​​​នោះ​​​ យើង​​​នឹង​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​ទៀត ហើយ​​​បាតុកម្ម​​​លើ​​កក្រោយ​​​ យើង​​​នឹង​​​មិន​​​គ្រាន់​​តែ​អង្គុយ​​​ប៉ុណ្ណឹង​​​ទេ”។

ទោះ​ជា​មា​ន​ការ​​​ព្រមា​ន​​ពីរដ្ឋា​​ភិ​បាល​​​ថា បាតុ​កម្ម​​​​របស់​​គ​ណ​​​បក្ស​​សង្គ្រោះ​​​ជាតិបង្ក​​ហា​និ​​​ភ័យ​ខ្ពស់​​នៃ​​​អំពើ​​ហិង្សា​​​ក៏​​ដោយ ក៏​​​មា​ន​​នគ​រ​​​បាល​​​​​ស្លៀ​ក​ពាក់​ឯក​​សណ្ឋាន​​តិច​តួ​​ច​ណាស់​​​នៅ​​​​ឯ​កន្លែ​ង​​ជួ​ប​​​ជុំ​គ្នា​​នោះ​ និង​គ្មាន​កា​រ​​​ប៉ះ​ទង្គិចគ្នា​​​ធ្ងន់​​ធ្ងរ​ឡើយ​​​​រ​វា​ង​​អ្នក​គាំទ្រ​​គ​ណ​​បក្ស​​​សង្គ្រោះជាតិ​​​និ​ង​ក​ង​កម្លាំ​ង​​រដ្ឋា​ភិ​បាល​ឡើ​យ​។

ទោះ​​​បីជា​​យ៉ា​​ង​ណា ​កងរាជ​អា​​​វុធ​ហត្ថ​​ជា​ច្រើន​​​​​​បា​ន​​​​ឈរជើ​ង​​​នៅ​តាម​​ផ្លូ​វ​​​​ជុំ​​វិញ​សួ​ន​​ប្រជា​​​ធិ​ប​តេយ្យ​ ​និ​ង​​នគរបាល​​ប្រ​ឆាំងកុប​​កម្ម​​​ឈរ​​​ជើង​​​នៅ​​តាម​ផ្លូ​វ​​ក្បែ​រ​នោះ​ ដោយ​មា​ន​​​រថ​យន្ត​បាញ់​​ទឹក​ ​​ប្រចាំ​ការ​​​នៅ​​​ទី​​តាំង​​​មួ​យ​​ចំ​នួន​​​​​​ក្នុ​ង​រាជ​ធា​នី​។ នគរបាល​​​​​ប្រ​ឆាំ​​ង​កុប​កម្មជា​ច្រើន​​​ក្រុម​​​នៅ​​​ឈរ​​​ជើង​​ទូ​​ទាំ​ង​​​​រា​ជ​ធា​នី​​នៅ​ឡើយ​កា​ល​​ពី​ម្សិល​​មិញ​។

ព្រះសង្ឃគ្រ​ង​​ជី​វ៍ព​ណ៌រមៀត​​​​រាប់​រយ​​​អង្គ​បា​ន​​ចូ​ល​​​រួ​ម​​បាតុ​កម្ម​នេះ​ ​បើ​​ទោះ​​​ជា​មា​ន​​​កា​រ​​​ព្រ​មា​ន​​​​ពី​អគ្គមហា​សង្ឃ​រាជ​​​ទាំង​​​ពីរ​​​ព្រះ​​​អង្គ​​​របស់​​កម្ពុ​ជា​ ​ដោយ​​​ប្រាប់​ព្រះ​​​សង្ឃ​​​​​ទាំង​នោះ​​មិ​ន​ឲ្យ​​ចូ​ល​​​រួ​ម​ក្នុ​ង​កា​រតវ៉ា​​នយោបា​យ​។ ព្រះ​​​សង្ឃ​​មួ​យ​ក្រុម​​តូច គង់​​​នៅ​លើវេ​​ទិ​កា​​​ដើម្បី​​ដឹក​នាំកា​រ​​​​បួ​ង​សួ​ង​ មុ​ន​​ពេល​​សុន្ទ​រកថា​​​​របស់​​មេដឹក​នាំ​​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​​ចាប់​ផ្តើ​ម​។ ព្រះតេជ​គុណ​ ​កែវ សុ​មាលី ​​ជា​សង្ឃ​មក​​​ពី​វត្ត​នា​គ​​វ័ន្ត ​រាជ​ធា​នី​ភ្នំ​​ពេញ​​បា​ន​មា​ន​​​សង្ឃ​​​ដីកា​​​​​ថា​ បុព្វ​​​ជិត​​​ដែល​​​ចូ​ល​​រួ​ម​មិ​ន​ខ្លាច​កា​រ​​​​គំ​​រា​ម​កំ​​ហែង​​ដាក់​​​ទោស​​​​ពី​អ​គ្គមហា​សង្ឃ​រា​ជ​នោះទេ ​។ ព្រះ​​​តេជ​​​​គុណ​​​បា​ន​​មានសង្ឃដីកា​​​ថា​ “យើង​ចង់​ចូ​ល​​​រួ​ម​ យើង​​​ចង់​ប្តូរ​​​នា​យក​​រដ្ឋ​មន្ត្រី។ ពេល​នេះយើង​​​​ចង់បា​ន​សន្តិ​ភា​ព​​​ ​​​​​យុត្តិ​​ធម៌ និង​សេរី​​ភាព​​​​”។

កញ្ញា ធី សុ​វណ្ណ​​ថា ​​​សកម្ម​​​ជ​ន​​វ័យ​ក្មេង​​​​របស់​​​​​​​​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ ​​បា​នលើកឡើង​​​ថា ​​បាតុ​កម្ម​​​នេះ​​​គ្រាន់​​តែ​​​ជា​ការ​​​ចាប់​ផ្តើ​ម​យុទ្ធ​នា​ការ​​​មួ​យ​​​​ដែលមេដឹក​នាំគ​ណ​​​បក្ស​សង្គ្រោះ​​​ជាតិ​​​បា​ន​​ប្រកាស​​​កា​ល​​ពី​ម្សិល​មិញ​​​ថា ​នឹង​​បន្ត​​​បាតុ​ក​ម្ម​​រយៈ​ពេល​​បី​ថ្ងៃថែម​​​ទៀត​​​នៅ​​​សប្តា​ហ៍​​​​ក្រោយ​ប៉ុណ្ណោះ ដើម្បីឲ្យ​រដ្ឋា​ភិ​បាល​​ចាប់​ផ្តើម​​ធ្វើ​​តា​ម​​​កា​រ​ទា​ម​​​ទារ​​​​របស់​​​​បក្ស​ប្រ​ឆាំ​​ង​។

កញ្ញា​​​បា​ន​​​​​​​ឲ្យដឹង​​​ទៀតថា “ថ្ងៃ​នេះ [គ​ណ​​​បក្ស​ប្រជា​​​​​​ជ​ន​កម្ពុជា​] នឹ​ង​ស្តាប់​​​តិច​​តួ​ច​​ណាស់​ ក៏ប៉ុន្តែ​​​ពី​មួ​យ​​ថ្ងៃ​​​ទៅ​មួ​យ​ថ្ងៃ ​​ពួ​កគេ​​នឹ​ង​ស្តាប់​​បា​ន​ច្រើន​។ ​យើង​ត្រូវ​​​ការ​​​សន្លឹក​​ឆ្នោត​​​របស់​​យើង  ​​ពី​ព្រោះ​​សន្លឹក​​​​ឆ្នោត​​​​របស់​​យើង​សម្រាប់​​ជាតិ​​​របស់​​​យើង​​”៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស