33 C
Phnom Penh

ចំណូ​​​ល​​​រដ្ឋាភិបាល​​​នឹង​​​ប្រើ​​​ប្រាស់​​​ជា​​​​​​សំណង​​​សម្រាប់​​​បុគ្គ​​​លិក​​​របស់​​​អា​​​ជ្ញា​​​ធរ​​​អ​​​ប្សរា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​អាជ្ញា​​​ធរ​​​អប្សរា​មួយរូប​​​​​បាន​​​ឲ្យដឹ​​​ង​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សំណង​​​ថ្លៃ​​​​អាហារ​​​ និង​​​ប្រេង​​​សាំង សម្រាប់​​​បុគ្គ​​​លិក​​​អាជ្ញាធរ​​​អប្សរា​​​ជាង​​​៥០០​​​នាក់ ដែល​​​កំពុង​​​តែ​​​រើ​​​ទៅ​​​ការិយា​ល័យ​​​​​​​​​​នានា​​​ នៅ​​​ក្រៅ​​​ក្រុង​​​សៀម​​​រាប ដើម្បី​​​ឆ្លើយ​​​​​តប​​​ទៅ​​​នឹង​​​ផ្នែក​​​មួ​​​យ​នៃ​​​​​​​​កា​​​រ​​​ដោះ​​​ដូរ​​មួយធ្វើ​​​ឡើង​​​​​ជាមួយ​​​អាជ្ញាធរ​​​ខេត្ត​​​នៅ​​​ក្នុង​​​ក្រុង​​​​នេះ នឹង​​​បាន​​​មក​​​ពី​​​ប្រាក់​​​ចំណូ​​​ល​​​រដ្ឋា​​​ភិបាល។

នៅ​​​ក្នុង​​​លិខិត​​​ចុះ​​​ថ្ងៃ​​​ទី​​​៩ ខែ​​​សីហា លោ​​​ក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប​​​ញ្ជា​​​ឲ្យ​​​មន្ត្រី​​​សាលា​​​ក្រុង​​​ និង​​​ខេត្ត​​​សៀម​​​រាប​​​​​ត្រឡប់​​​ទៅ​​​កណ្តាល​​​ក្រុង​​​វិញ បន្ទាប់​​​ពី​​​បាន​​​រើ​​​ចេញ​​​ទៅ​​​ឃុំ​​​អំពិលដែល​​​ស្ថិត​​​នៅ​​​តំបន់​​​ជន​​​បទ​​​ដាច់​​​ស្រយាល​កាល​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១០​​។

សាលា​​​ខេត្ត​​​បាន​​​រើ​​​ទៅ​​​ឃុំ​​​នោះ តាម​​​​​​កិ​​​ច្ច​​​ព្រម​​​ព្រៀង​​​ដោះ​​​ដូរ​​​ដី​​​ដ៏​​​ចម្រូង​​​ចម្រាសមួយ​​​រៀប​​​ចំ​​​ឡើង​​​ដោយ លោក ស៊ូ ភិរិន្ទ អតីត​​​អភិ​​​បាល​​​ខេត្ត​​​សៀម​​​រាប ហើយ​​​មន្ត្រី​​​ខេត្ត​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​រិះ​​​គន់​​​ការ​​​រើ​​​ទី​​​តាំង​​​នេះ​​​ដោយ​​​​សារការ​​​ធ្វើ​​​បែប​​​នេះ​​​នាំ​​​ឲ្យ​​​​​ពេល​​​វេលា​​​សម្រាប់​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​ពី​​​កន្លែង​​​ធ្វើ​​​ការ​កើន​​​ឡើង​​​​​​ហើយធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ត្រូវ​​​ចំណាយ​​​កាន់តែ​​​ច្រើន​​​ ​​​​ទៅ​​​លើ​​​ប្រេ​​​ង​​​សាំង​​​។

ពេល​​​នេះ ដោយ​​​សារ​​​តែ​​​រដ្ឋ​​​បាល​​​ខេត្ត​កំពុង​​​​​តែ​​​រើ​​​ត្រឡប់​​​មក​​​កាន់​​​កណ្តាល​​​ទី​​​ក្រុង​​​សៀម​​​រាប​​​វិញ និយោជិត​​​ចំនួន​​​៥៣៣​​​នាក់​​​របស់​​​​អាជ្ញា​​​ធរ​​​អប្ស​​​រា ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​វត្ថុ​​​វិទ្យា​​​អង្គរ នឹង​​​រើ​​​ការិ​​​យា​​​ល័យ​​​របស់​ខ្លួន​​​នៅ​​​ក្រុង​​​សៀម​​​រាប ទៅ​​​ឃុំ​​​អំពិល​​​។ ដោយ​​​ប្រឈម​​​​​នឹង​​​ការ​​​រើ​​​ចេញ​​​នៅ​​​ពេល​​​ខាង​​​មុខ​​​ និយោជិត​​​បាន​​​ទាម​​​ទារ​​​សំណង ​​​ហើយ​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ពួក​​​គេ​​​ទទួល​​​បាន​​​ការ​​​សន្យា​​ថា ម្នាក់ៗ​​​ក្នុង​​​ចំណោម​​​នោះ​នឹង​​​ត្រូវ​​​បាន​​​​​ផ្តល់​​​​ឲ្យ​​​នូវ​​​សាំង​​​៣០​លីត្រ​​​ក្នុង​​​មួយ​​​ខែ និង​​​ថ្លៃ​​​​​​ចំណាយ​​​​​លើ​​​អាហារ​​​ប្រចាំ​​​ថ្ងៃ​​​១៥.០០០​រៀល ​ឬ​ប្រហែល​​​​​​​​៣,៧៥​​​ដុល្លារ​​​។

លោក អ៊ឹម ​​​សុខរិទ្ធី មន្ត្រី​​​ទទួល​​​បន្ទុក​​​​​​ផ្នែក​​​​​​ព័ត៌​​​មាន​​​នៅ​​​អាជ្ញាធរ​​​អប្សរា​​​បាន​ឲ្យ​​​ដឹ​​​ង​​​ថា ​​​សំណង​​​សម្រាប់​​បុគ្គ​​​លិក​​​នានា​​​ នឹង​​​បា​​​ន​​​មក​​​​​​ពី​​​ថវិកា​​​របស់​​​រដ្ឋា​​​ភិបាលផ្ទាល់​​​។​​​ លោក​​​បាន​មានប្រសាសន៍​​​ថា “វា​​​នឹង​​​បាន​​​មកពី​​​ថវិកា​​​របស់​​​រដ្ឋា​​​ភិបាល​​​។ ប្រាក់​​​ទាំង​​​អស់​​​ដែល​​​យើង​​​នឹង​​​ចាយ​​​វាយ​​​​​សម្រាប់​​​បុគ្គ​​​លិក​​​នោះ​​​ គឺ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ថវិកា​​​រដ្ឋាភិ​​​បាល​​​ដែល​​​​​បាន​​​មក​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​”។ លោក​​​បាន​​​ឲ្យដឹង​​​បន្ថែម​​​ទៀត​​​ថា ​ឧបករ​ណ៍​​​​បរិក្ខារ ដែល​​​ត្រូវ​​​បាន​​​ដឹក​​​ចេញ​​​ពីទី​​​តាំង​​​ឃុំ​​​អំពិល បាន​​​មក​​​ដល់​​​​​​ការិយា​​​ល័យ​​​​​​អាជ្ញាធរ​​​អប្សរា​រួច​​​ហើយ​​​ ក៏ប៉ុន្តែ កា​​​រ​​​​​​​​​ងារ​​​​​​​​​មិន​​​ទាន់​ចាប់​​​ផ្តើម​​​នៅ​​​​​​​​ការិ​​​យា​​​ល័យ​​​នេះនៅ​​​ឡើយ​​​ទេ​​​។

​​​ក្នុង​​​​​​​​​​​​​​​តម្លៃ​​​​​​បច្ចុប្បន្ន​​​ ​ទឹក​​​ប្រាក់​​ដែល​​​ត្រូវ​​​បាន​​​ចំណាយ​​​ លើ​ប្រេង​​​សាំ​​​ង​​​​​​សម្រាប់​​​​​​​​​បុគ្គលិក​​​​​​​​​ចំ​​​នួ​​​ន​​​​​​​៥៣៣​​​​​​នាក់​​​ នឹ​​​ង​​​មានចំនួន​​​​​​​​​​​​ប្រ​​​មា​​​ណ​ជា​​​​​២០​​​.០០០​​​​​​​​​ដុល្លារ​​​​​​ក្នុ​​​ង​​​​​​មួ​​​យ​​​​​​ខែ ​​​​​​ហើយ​​​កា​​​រ​​​​​​​​​ចំ​​​ណា​​​យ​​​លើ​​​​​​​​​​​​​​​​​​ម្ហូប​​​អា​​​​​​​​​​​​ហា​​​រ​​​​​​​​​ នឹង​​​មាន​​​ប្រ​​​ហែល​​​​​​៤០.០០០​​​​​​​​​ដុល្លារ​​​​​​ក្នុ​​​ង​​​​​​​​​​មួ​​​យ​​​ខែ។ ​​​​​​ជា​​​សរុប ​​​​​​សំ​​​ណ​​​ង​​​​​​សម្រាប់​​​​​​បុគ្គ​​​លិ​​​ក​​​​​​​​​អា​​​ជ្ញា​​​​​​​​​ធរ​​​​​​អ​​​ប្សរា មាន​​​ប្រ​​​មាណ​​​​​​៧២០​​​.០០០​​​​​​​​​ដុល្លារ​​​​​​​​ក្នុ​​​ង​​​មួ​​​យ​​​ឆ្នាំ​​​។

ប្រាក់​​​ចំណូល​​​នៅ​​​ឯ​​​ឧទ្យាន​​​បុរាណ​​វត្ថុ​​​​វិទ្យា​អង្គរ​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​រវាង​​​រដ្ឋា​​​ភិបាល​​​ និង​​​ក្រុម​​​ហ៊ុន​​​ពហុ​​​ជំនួញ​​​ សូគីមិច ដែល​​​មាន​​​អាជ្ញា​​​ប័ណ្ណ​​​ធ្វើ​​​ប្រតិបត្តិការ​​​លក់​​​សំបុត្រ។ក៏​ប៉ុន្តែ ​លោក ​សុខរិទ្ធី បាន​​​លើក​​​ឡើង​​​ថា មាន​​​តែ​​​ប្រាក់​​​ក្នុង​​​កិច្ច​​​​​ព្រម​​​ព្រៀង​​បែង​​​ចែក​​​​ចំ​​​ណូ​​​ល​​​របស់​​​រដ្ឋា​​​ភិបាលប៉ុណ្ណោះ នឹង​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​សង​​​បុគ្គ​​​លិក​​​ ផ្នែក​​​ចំណាយ​​​លើ​​​ការ​​​ធ្វើ​​​ដំណើរ​​​ និង​​​ម្ហូប​​​អាហារ​​​។

ការ​​​រើ​​​ចេញ​​​​​​ការិយាល័យ​​​រដ្ឋ​បាល​​​ខេត្ត​​​កាល​​​ពី​​​​​ខែមីនា ឆ្នាំ​​​២០១០ ពីកណ្តាល​​​ក្រុង​​​សៀម​​​រាប ទៅ​​​កាន់​​​ដី​​​ទំហំ​​​៤២​​​ហិក​​​តា​​​នៅ​​​ឃុំ​​​អំពិល ត្រូវ​​​​​​រ៉ាប់​​​រង​​​ដោយ​​​ក្រុម​​​ហ៊ុន​​​អាហ​រ័ណ ​​នីហរ័ណ និង​​​សំណង់​​​ J&R។ បន្ទាប់​​​ពី​​​ឆ្លង​​​កាត់​​​ដំណើរ​​​ការ​​​ដេញ​​​ថ្លៃ​​​មួយ​​​ ក្រុម​​​ហ៊ុន​​​នេះ​​​ត្រូវ​​​បាន​​​ផ្តល់​​​ឲ្យ​​​នូវ​​​គម្រោង​​​សា​​​ង​​​សង់​​​អគារ​​​​​របស់​​​សាលា​​​ខេត្ត​​​នៅ​​​កណ្តា​​​ល​​​ទី​​​ក្រុង​​​ ដែល​​​ត្រូវ​​​ចំា​យ​​​កប្រាក់​​​យ៉ាង​​​ច្រើន​​​ ជាថ្នូ​​​រនឹង​​​ការ​​​សាង​​​សង់​​​អគារ​​​ការិយាល័យ​​​ថ្មី​​​ប្រហែល​​​៦០​​​នៅ​​ឃុំ​អំពិល។

លោក ឈ្មឺ ជើឌី ​​​(Chhmoeu ​​​Jeudi) បុគ្គ​​​លិក​​​អាជ្ញា​​​ធរ​​​អប្សរា​​​ ក៏បាន​​​​​​ឲ្យដឹង​​​ផ​​​ង​​​ដែរ​​​​​​ថា ​ការិយាល័យ​​​នៅ​​​ឃុំអំពិល​​​ ដែល​​​ស្ថិត​​​នៅ​​​​​ក្នុង​​​តំបន់​​​ពីរ​​​នៃ​​​ឧទ្យាន​​​បុរាណ​​​វត្ថុ​​​វិទ្យា​​​អង្គរ​​​ ជា​​​តំបន់​​​មួយ​​​ដែល​​​ជា​​​ទូទៅ​​​អាជ្ញាធរ​​​នេះ​​​ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​មាន​​​ការ​​​សា​​​ង​​​សង់​​ ដោយ​​​ប្រើ​​​​​​គ្រឹះ​​​បេតុង​​​នោះ​​​។ យោង​​​តាម​​​គេហ​​​ទំព័រ​​​របស់​​​អាជ្ញា​​​ធរ​​​អប្សរាបាន​​​ឲ្យដឹងថា ឧទ្យាន​​​ប្រវត្តិ​​​សាស្ត្រ​​​នេះ​​​ ​ត្រូវ​​​បាន​​​បែង​​​ចែក​​​តាម​​​​ប្រព័ន្ធ​​​បែង​​​ចែ​​​ក​​​តំបន់​​​​​។ ​​​​​​តំបន់​​​ទី​​​១មាន​​​ទី​​​កន្លែង​​បុរា​​​ណ​​​វត្ថុ​​​វិទ្យា​​​សំខាន់​​​បំផុ​​​ត រីឯ​​​តំបន់ទី​​​២ មាន​​​សំណ​​​ល់​​​នៃ​​​វត្ថុ​​​បុរាណ​​​​​​​​  “ដែល​​​បាច់​​​ត្រូវ​​​តែ​​​មាន​​​ការ​​​ការ​​​ពារ​​ពីការ​​​​​​ឲ្យ​​​បំផ្លិច​​​បំផ្លាញ​​​ ដោយ​​​សកម្មភាព​​​​​​ប្រើ​​​ប្រាស់​​​ដី ​និង​​​ការ​​​អភិវឌ្ឍមិន​​​សម​​​ស្រប​​​”។

លោក ជើឌី ​​​មាន​​​ប្រសាសន៍​​​ថា “កា​​​រិ​យា​ល័យ​​​ដែល​​​យើង​​​នឹង​​​រើ​​​ទៅ​​​នោះ នឹ​​​ង​​ត្រូវ​​​បាន​​​​សាង​​​សង់​​​នៅ​​​ក្បែរ​​​ផ្នែក​​​ចុង​​​នៃ​​​តំ​​​បន់​​ទី​​​​២ ជា​​​ទី​​​ដែល​មាន​​​ការ​​​ហាម​​​មិន​​​ឲ្យ​​​មាន​​​​​អគារ​​​មាន​​​គ្រឹះ​​​រឹង​​​មាំ​​​ លើក​​​លែង​​​តែ​​​អគារ​​​ដែល​​​អាច​​​​​រើចេញ​​បាន​​​​ ដូចជា តូប​​​លក់​​​ដូរ​​​ជាដើម”។

​​​លោក សុខរិទ្ធី ​​​បាន​​​ឲ្យដឹង​​​​​​កាល​​​ពី​​​ម្សិ​​​ល​​​មិញ​​​ថា អគារ​​​ដែល​​​ក្រុម​​​ហ៊ុន J&R សាង​​​ស​​​ង់ “មិន​​​ខុស​​​ច្បាប់​​​ទេ” ប៉ុន្តែ​​​លោក​​​បាន​​​ប​​​ដិសេធ​​​មិន​​​និយាយ​​​បន្ថែម​​​អំពី​​​ព័ត៌​​​មាន​​​ល​​​ម្អិ​​​ត​​​ទាក់​​​ទង​​​នឹង​​​​អចល​វត្ថុ​​​​​នៅ​​​លើ​​​ទីតាំង​​​នោះ​​​ទេ៕

(រាយការណ៍​​​បន្ថែម​​​ដោយ Dene-Hern Chen)
ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស