27 C
Phnom Penh

តុលាការ​ភ្នំ​ពេញ​កាត់​ទោស​ជន​ជាតិ​អាល្លឺម៉ង់​​​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​ក្មេង​ប្រុស​ពីរ​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​​សំណុំ​រឿង​ជន​ជាតិ​អាល្លឺ​ម៉ង់​ម្នាក់​ ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​​ពីរ​នាក់​ កាល​ពី​ខែ​មេសា​។ ​ចៅ​ក្រមជំនុំជម្រះ​ លោក ស៊ិន វីសាល មាន​ប្រសាសន៍​ថា ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ​ ជេនឌ័រ ហាន (Gender Han) អាយុ​​៦៩​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ប្រព្រឹត្ត​អំពើ​អនាចារ​ប្រឆាំង​នឹង​អនីតិជន​និង​ពី​បទទិញ​​ពេស្យា​កម្មកុមារ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា ក្មេង​ប្រុស​ពីរ​នាក់នោះ​​ បាន​ចោទ​លោក ហាន ថា បាន​បៀត​បៀន​ផ្លូវ​ភេទ​ពួក​គេ​ បន្ទាប់​ពី​ខ្លួន​បាន​ទៅ​រក​ជន​នេះ​នៅ​តាម​មាត់​ទន្លេ​ ខណៈ​ដែល​ជន​ជាប់​ចោទ​បាន​អះ​អាង​ថា លោក​គ្រាន់​តែ​បាន​ប៉ះ​ប្រដាប់​ភេទ​ក្មេង​ប្រុស​នោះ​ប៉ុណ្ណោះ​ ហើយ​បាន​អង្វរ​ថា​ លោក​មិន​​បាន​ដឹង​ថា​ ខុស​​ច្បាប់​នោះ​ទេ​។

លោក​ ជេនឌ័រ ហាន បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា សកម្ម​ភាព​របស់​ខ្ញុំ​ខុស​ច្បាប់​កម្ពុជា​ទេ​។ ខ្ញុំ​សូម​ស្នើឲ្យ​​​តុលាការ​អនុ​ញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អាល្លឺ​ម៉ង់​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ”។

លោក ជេនឌ័រ ហាន បាន​ឲ្យ​ប្រាក់​ទៅ​ជន​រង​គ្រោះ​​របស់​ខ្លួន​ចំនួន​៩​ដុល្លារ​ និង​១៥​ដុល្លារ​ បន្ទាប់​ពី​បាន​បៀត​បៀន​កេរ្តិ៍​ភេទ​ពួក​គេ​រួច​មក​។ ឪពុក​របស់​ជន​រង​គ្រោះ​ម្នាក់​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ទាម​ទារ​ប្រាក់​សំណងចំនួន​៧​លាន​រៀល រីឯ​ជីដូន​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ បាន​ទាម​ទារ​ប្រាក់​សំណង​​ចំនួន​១០​លាន​រៀល។

លោក ជេនឌ័រ ហាន ដែល​​មក​វិស្សម​កាល​​នៅ​ប្រទេស​កម្ពុជា​​ត្រូវ​​បា​ន​ចាប់​ខ្លួន​នៅ​ពេល​​គាត់​បាន​ចាក​ចេញ​ពី​សណ្ឋា​គារ​ទៅ​កាន់​អា​កាស​​យាន​ដ្ឋាន កាលពី​ថ្ងៃ​ទី​២៣​ ខែ​មេសា។ សាល​ក្រម​ក្នុង​​រឿង​ក្តី​នេះ​នឹង​ប្រកាស​​​នៅ​ថ្ងៃ​ទី​២៦ខែ​កញ្ញាខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស