27 C
Phnom Penh

មន្ត្រីរបស់អា​ជ្ញា​​ធរ​​អប្ស​​រា ចាប់​ផ្តើម​រើ​​ទៅការិ​យាល័​យ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​មន្ត្រី​​​អាជ្ញា​​​ធរ​​អប្សរា​​​បានឲ្យ​​​ដឹង​​​កា​ល​ពី​ម្សិល​មិញ​ថា មន្ត្រី​​​ស្ថាប័ន​​​នេះ​​​បា​ន​​ចាប់ផ្តើម​​រើ​​ទៅ​កា​រិ​យា​ល័យ​ថ្មី​​​របស់​​​ខ្លួ​ននៅ​​ឆ្ងាយ​​​ពី​​​ក្រុង​​សៀម​រាប​ នៅលើ​​ដី​ក្នុ​ង​ឧទ្យានបុរាណ​អង្គរ​ ​​​កា​ល​​ពី​ម្សិល​មិញ​​​ ​ជា​ផ្នែក​​​នៃ​កិច្ច​​ព្រ​ម​​​ព្រៀង​ដោះដូរ​​​​​​​​ជា​មួ​យ​សាលា​​ខេត្ត​។

​កា​រ​​រុះរើ​ចេញ​​​នេះ​ធ្វើ​​ឡើ​ង​បន្ទាប់​​ពី​លោក​នា​យក​​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ​​បា​ន​បញ្ជា​​ឲ្យ​មន្ត្រី​សាលាក្រុ​ង​​និ​ង​​​សាលា​ខេត្ត​​សៀ​ម​រាប ​​​វិល​ត្រឡ​ប់​​ទៅ​ការិយា​ល័យ​​នៅ​កណ្តាល​​ក្រុង​វិញ​ ​បន្ទាប់​​​ពី​​​​​រើ​​ចេញ​​​ទៅ​​​ឃុំ​​​​អំ​​ពិល​ ដែល​ស្ថិត​​នៅ​តំ​បន់​​​ជនបទ​​​ដាច់​ស្រយាល​កា​ល​​ពី​​ខែ​មី​នា​ ​ឆ្នាំ​​២០១០ តា​ម​​កិច្ច​​ព្រម​​ព្រៀង​ដោះ​​ដូ​រ​ដី​​​ធ្លី​​​ដ៏​ចម្រូង​ចម្រាស​មួ​​យ ​​​ក្រោមការ​​​​រៀប​ចំ​​​របស់​​​​​លោក ស៊ូ ភិរិន្ទ ​​អតី​ត​​​អភិបាល​​ខេត្ត​​សៀ​ម​រាប។

​​កា​ល​​ពី​​សប្តាហ៍មុ​ន មន្ត្រី​​ខេត្ត​​​បា​ន​រិះ​គន់​​កា​ររើ​​ទីតាំ​ង​​​​ក្នុង​​​ឆ្នាំ​​២០១០នេះ​​​ ​​ដោយ​សារ​​កា​រ​ធ្វើ​បែ​ប​​នេះ​​​​នាំឲ្យ​​ខាត​​​ពេល​​​វេលា​ក្នុង​កា​រ​​ធ្វើ​​ដំ​ណើរ​​ទៅ​មក​​​ពី​ក​ន្លែ​ង​​ធ្វើការ​ ​និ​ង​ធ្វើ​ឲ្យ​ពួ​ក​​គេ​ចំ​ណា​យ​​​កា​ន់​​តែ​​ច្រើន​លើ​ប្រេង​​សាំ​ង​ ​ហើយ​បា​ន​​ចោទ​​អតី​​ត​អភិ​បា​ល​​ខេត្ត​រូប​នេះ​ថា​​ បាន​​​ប្រមូល​​​ប្រាក់​​​ចូល​​​ហោប៉ៅ​​​ខ្លួ​ន​ឯង​​​តាម​​​រយៈ​​​កិច្ច​​ព្រ​ម​ព្រៀង​នេះ​។

លោក សឿង គង់ អគ្គ​នា​​​យក​រង​អាជ្ញាធរ​​​​​អប្ស​​រា ដែល​​គ្រប់​​គ្រង​​ឧទ្យាន​បុរាណ​​​អង្គរ ​​បា​ន​​មា​ន​​ប្រ​សាសន៍​ថា “ខ្ញុំ​​កំ​ពុងប្រមូល​​​​សម្ភារ​​​ធ្វើ​​​កា​រ​​​​​​​របស់​ខ្ញុំ​​​​ទៅ​​​​​កន្លែ​ង​​ធ្វើ​ការ​​​ថ្មី​​​របស់យើង​​នៅ​ថ្ងៃ​នេះ”។

​​ជា​ថ្នូរ​នឹង​​​ដី​​​ដ៏​​​មាន​​​តម្លៃ​​​របស់​​​សាលា​​ខេត្ត​​​ចាស់​នៅ​កណ្តាល​ក្រុង​ដោ​យ​គ្មាន​​​ឆ្លង​កា​ត់​​ដំណើរ​​​ការដេញ​ថ្លៃ​​​​​​​នោះ​​​ ក្រុម​​​ហ៊ុន J&R​​​ អា​ហរ័ណ នី​ហរ័ណ និង​សំ​ណង់​​​នេះ​​​ បាន​​​សា​ង​​សង់​កា​រិ​យា​ល័យ​ថ្មី​​​នៅ​ក្នុ​ង​ឃុំ​​អំពិល​ សម្រាប់​​​​មន្ត្រី​​រាជ​កា​រ​​​​ជា​ង​​​១.០០០​​នាក់​​​។

​​​​​អាជ្ញាធរ​អប្សរា​​បា​នឲ្យ​​​​ដឹង​ថា អ​គារ​​ការិ​យា​ល័យ​ថ្មី​នេះ​​​ត្រូ​វ​បា​នសាង​សង់​​​​​នៅ​លើ​​​ដី​ក្នុ​ង​​​​ឧទ្យា​ន​​​បុ​​រា​ណអង្គរ​​​​​ ដែលស្ថិត​​​នៅ​​​ក្រោម​​​កា​រ​​​កា​រ​​​ពា​រ​។ ឧទ្យា​ន​​ប្រវត្តិ​សាស្ត្រ​នេះ​ត្រូ​វ​​បា​ន​​​បែ​ង​ចែ​ក​​​​​ជា​​​​​តំ​បន់ ដោយតំ​​បន់១មា​ន​​ទី​តាំង​​បុ​​រាណ​​វត្ថុ​​​​​​ដែល​​​មាន​​​​សារៈ​​​សំ​​ខាន់​បំ​ផុត ចំណែក​​​​តំ​បន់​​​​២ មាន​សំ​ណល់បុ​រា​ណ​​​វត្ថុ “ដែល​ចាំ​បាច់​ត្រូ​វ​​​​​មាន​កា​រ​​​​កា​រ​​​​ពា​រ​ពី​សកម្ម​ភាព​ប្រើប្រាស់​​ដី​​​​​​ក្នុង​​​​​​លក្ខណៈ​​​បំ​ផ្លិច​បំ​ផ្លាញ​ និ​ងកា​រ​​​អភិ​វឌ្ឍ​មិន​សម​ស្រប​”។

លោក គង់ បា​នមាន​ប្រ​សាសន៍​ថា ​​អ​គារ​ការិយាល័យ​​​ថ្មី​​​នៅ​ឃុំអំ​ពិល​​​នេះ​ ​​​ស្ថិត​នៅ​ក្នុង​តំ​​បន់​​២​ ប៉ុន្តែលោកបាន​​បដិ​សេធ​មិ​ន​បញ្ជាក់​​​​​​ថា​ តើអគារ​​​សាលា​​​ខេត្តនេះ​​​ត្រូវបាន​សាង​សង់​​​​​​ស្របតាម​​​​​​ការ​​​កំណត់​​​របស់​​​​​​អា​ជ្ញា​​ធរ​​​អប្សរា​​​​ស្តីពី​​​ការ​​​សាងសង់​​​សំ​ណង់​​ក្នុ​ងឧទ្យាន​​​បុរាណ​​​​​​​អង្គរ​ឬ​​​​អត់​​​​​​នោះ​​​ទេ​។ លោកបាន​មាន​​​ប្រសា​សន៍​​​ដោយ​មិន​​​បាន​​​បរិយាយ​​​​លម្អិត​ថា “ ដី​៤២​ហិកតា​​​​នេះ​​​ស្ថិត​នៅ​ក្នុង​តំបន់​​​​២ ​[នៃ​ឧទ្យាន​​​​បុរាណ​​​អង្គរ​] ​​​ដែល​​​ជា​​​ដី​​​​របស់​រដ្ឋ​”។

ប៉ុន្តែ លោកស្រី ម៉ៅ ឡៅ ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​​​​បេតិ​​​កភណ្ឌ​​​​ និងបុរាណ​វត្ថុ​​​​​​​​នៃ​​​​អាជ្ញាធរ​អប្សរា​ បាន​​​ឲ្យ​​​ដឹង​​​ថា មុន​​​ពេល​​​មាន​​​​ការ​សាង​សង់​អគារ​ការិ​យា​ល័យ​ថ្មី​ជាង​៦០​អគារ​​​នៅ​ឃុំ​អំពិល​​​នេះ​​​ នាយក​ដ្ឋាន​របស់​លោក​ស្រី​បាន​​​​ធ្វើ​​​កំណាយ​​​​ដើម្បី​ឲ្យ​​​​ប្រាកដ​​​ថា​ គ្មាន​បុរាណ​វត្ថុ​​​​នៅ​ក្រោម​ដី​ ឬ​សំណង់​បុរាណ​វត្ថុ​​​ដែល​​​មាន​​​សារៈ​​​សំខាន់។

លោក​ស្រី ​មាន​ប្រសាសន៍​ថា “សម្រាប់​​​​​ការ​​​សាងសង់​​​នោះ​ ជំនាញ​ការ​បច្ចេក​ទេស​របស់​យើង​បាន​ចុះ​ទៅ​ពិនិត្យ​មើល​​​​កន្លែង​​​សាង​សង់​​​​នោះ​​​​​​ដើម្បី​ឲ្យប្រាកដ​​​​ថា ​​​ការ​​​សាង​សង់​​​​​​នោះ​​​​មិន​ប៉ះ​ពាល់​ដល់​កេរដំណែល​នៅ​ក្រោម​ដី​​​”​​​។ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ការ​ដោះ​ដូរ​ដី​​​នេះ​​​បាន​​​សម្រេច​​​ជា​​​ស្ថាពរ​​​​​​​​​ក្នុង​ឆ្នាំ​២០១០ ក្រុម​ហ៊ុន​ J&R បាន​​​ទទួល​​​កម្មសិទ្ធិលើ​​​អចលន​ទ្រព្យ​​​ដ៏​​​មាន​​​តម្លៃ​​​​ ដែល​​​​ក្រុម​ហ៊ុន​នេះ​​​បាន​​​​លក់​​​​​​ចាប់​តាំង​ពី​ពេល​នោះ​មក​​​​ នេះបើ​យោង​តាម​លោក លុន សុធី នាយក​ក្រុម​ហ៊ុន J&R ។

ក្រុម​ហ៊ុន​នេះ​បាន​បដិសេធ​មិន​និយាយ​ថា តើ​ខ្លួន​ទទួល​បាន​ប្រាក់​ចំណេញ​ប៉ុន្មាន​ពី​ការ​​លក់​​​​នេះ​​​ ឬ​​​​ថា តើ​​​​ខ្លួន​​​បាន​​​លក់​​​អចលន​ទ្រព្យ​​នេះ​​ឲ្យ​​​​ក្រុមហ៊ុន​​​ណា​​​ឡើយ។

លោក នួន រិទ្ធី ​អគ្គ​​​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​​​​អចលនទ្រព្យ​​​ ប៊ុណ្ណា រៀលធី គ្រុប (Bonna Realty Group)​ បាន​ឲ្យ​ដឹង​ថា ទី​តាំង​ចាស់​​របស់​សាលា​​ខេត្ត​​​​​នេះ​​​ប្រាកដ​​​ជា​​​​លក់​​​​បាន​​​​​​ក្នុង​​​តម្លៃ​​​៩០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​​​​ គិត​​​ត្រឹម​​​ពេល​​មាន​ការ​ដោះ​ដូរ​ដី​​​​នេះ​​​។ ពេល​​នេះ​ ដី​​​​តែ​​​មួយ​​​នេះ​​​អាច​​​​លក់​​​​បាន​​​ក្នុង​​​តម្លៃ​១.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​​​​ក្រឡា​​​៕

(រាយការណ៍​បន្ថែម​ដោយ Dene-Hernchen)
ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស