31 C
Phnom Penh

​​​វិស័​​​យ​​​ធានា​​​រ៉ាប់​​​រង​​​នៅប្រទេសកម្ពុជា​​​កើនឡើង​​​ស​​​ម្រា​​​ប់​​​រយៈ​​​ពេល​​ប្រាំមួយ​​​ខែ​​​ដំបូង​​​នៃឆ្នាំ​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ទិន្នន័យ​​​ចេញ​​​ផ្សាយ​​​ កាល​​​ពី​​​ថ្ងៃ​​​​​​អង្គារ​​​ ដោយ​​​សមាគម​​​ធានា​​​រ៉ាប់រង​​​ទូ​​​ទៅ​​​កម្ពុជា​​​(GIAC) ​​​បាន​​​បង្ហាញថា ប្រាក់​​​ចំណូល​​​ដែល​​​ក្រុម​​​​​​ហ៊ុន​​​ផ្តល់​​​សេវា​​​ធានា​​​រ៉ា​​​ប់​​​រង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជាសម្រេចបាន​​​ បា​​​នកើនឡើង​​​២៥​​​ភាគ​​​រយ​​​ ដល់២២​​​លានដុ​​​ល្លារ​​​ ​​សម្រាប់រយៈ​​​ពេល​​​ប្រាំមួយខែ​​​ដំបូង​​​នៃឆ្នាំ​​​នេះ​​​ បើ​​​ធៀប​​​នឹង​​​រយៈ​​​​​​ពេល​​​ដូច​​​គ្នា​​​កា​​​លពីឆ្នាំ​​​មុន​​​។

​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែក​​​វិស្វកម្ម​​​​​​បាន​​​ក្លា​​​យ​​​ជា​​​ឆ្អឹង​​​ខ្នង​​​របស់​​​វិស័យ​​​នេះ ​​​ដោយសារ​​​តែ​​​ប្រាក់​​​បង់​​​ថ្លៃសេវា​​​ធានារ៉ាប់រង​​​បាន​​​កើន​​​ឡើង​​​១០២ភាគរយ​​​ ដល់​​​២,៤​​​លានដុល្លា​​​រ​​​ ​​​ក្នុង​​​ចន្លោះ​​​ពីខែ​​​មករា​​​ ដល់​​​ខែ​​​កក្កដា ខណៈ​​​ដែល​​​ផ្នែក​​​បន្ទាប់​​​ដែល​​​បាន​​​កើនឡើង​​​ខ្លាំង​​​ផង​​​ដែរ​​​នោះគឺ​​​សេវា​​​ធានា​​​រ៉ាប់រង​​​អគ្គិភ័យ​ ​​​ដែល​​​បាន​​​កើនឡើង​​​៣៥​​​ភាគរយ ដល់​​​ប្រ​​​ហែល​​​៧​​​លាន​​​ដុល្លារ​​​។

​​​គួរ​​​បញ្ជាក់ថា ​​​ថ្លៃសេវាកម្មសំដៅទៅ​​​លើ​​​ចំនួន​​​ទឹកប្រាក់​​​ដែល​​​ត្រូវបានគិត​​​លើ​​​វិ​​​សាល​​​ភាព​​​នៃ​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​ជាក់លាក់​​​ណាមួយ​​​។ ​​​ប្រាក់​​​បង់ថ្លៃសេវា​​​ធានា​​​រ៉ាប់​​​រង​​​ផ្នែកសុខភាព ​​​និង​​​យាន​​​ជំនិះ បាន​​​កើន​​​ឡើ​​​ងបន្តិចបន្តួចតែ​​​ប៉ុណ្ណោះ ដោយ​​​បូកបញ្ចូ​​​ល​​​គ្នា​​​បាន​​​កើនឡើង​​​១១ភាគរយ ដល់​​​៣,២២​​​លានដុល្លារ ​​​សម្រាប់​​​​​​ផ្នែកសុខភាព និង​​​៣,​​​៨​​​លានដុល្លារ​​​សម្រាប់​​​ផ្នែក​​​យាន​​​ជំនិះ​​​។

​​​លោក អឿន​​​ ចាន់វិសុទ្ធ លេខា​​​សមា​​​គ​​​ម​​​GIAC ​​​បាន​​​លើកឡើងថា កំណើន​​​នៃ​​​បរិ​​​មាណ​​​តម្រូវការ​​​រោងចក្រ ​​​ផ្លូវថ្នល់​​​ ​​​ស្ពាន​​​ និ​​​ង​​​ទំនប់​​​វារីអគ្គិសនី​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ជួយ​​​ជំរុញ​​​ឲ្យ​​​វិស័យ​​​សំណង​​​់​​​ស្ទុះឡើង​​​ ជា​​​ហេតុ​​​បណ្តាល​​​ឲ្យ​​​ប្រាក់​​​បង់ថ្លៃ​​​សេវា​​​ធា​​​នា​​​រ៉ាប់​​​រង​​​ផ្នែក​​​វិស្វកម្ម​​​កើនឡើង​​​។

​​​លោកបាន​​​មានប្រសាសន៍ថា “ យើង​​​​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើការ​​​កាន់តែ​​​ច្រើន​​​ឡើងៗ​​​ជាមួយ​​​ផ្នែកសំណង់​​​ ដោយសារតែ​​​ផ្នែក​​​នេ​​​ះ​​​កំពុងតែ​​​ស្ទុះឡើង​​​។ ឧទាហរណ៍​​​ ​​​បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​មួយ​​​​​​បញ្ចប់​​​​ការសាងសង់​​​ទំនប់​​​វា​​​រី​​​អគ្គិសនី​​​ ​​​ក្រុម​​​ហ៊ុន​​​​​​នោះ​​​នឹង​​​ដំឡើង​​​ម៉ាស៊ីន​​​ដែល​​​ត្រូវ​​​ការ​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​”។

​​​យោង​​​តាម​​​ទិន្នន័យ​​​របស់​​​សមាគម GIAC បាន​​​បង្ហាញ​​​ទៀតថា ​​​ស្រប​​​ពេល​​​ដែល​​​ក្រុម​​​ហ៊ុន​​​​​​ផ្តល់​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​បានណែ​​​នាំ​​​ឲ្យ​​​ម្ចាស់​​​​​​អចលនទ្រព្យ ​​​និង​​​រោង​​​ចក្រ​​​ ប​​​ង្វែរ​​​ស្មារតី​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ទៅ​​​លើ​​​ការ​​​គ្រ​​​ប់​​​គ្រង​​​ហានិភ័យ​​​ ​​​ប្រាក់​​​សំណង​​​សម្រាប់​​​ការ​​​ធា​​​នា​​​រ៉ាប់រង​​​ ដែល​​​ត្រូវ​​​បាន​​​បង់​​​ឲ្យអតិថិជ​​​ន​​​ ក្នុងរយៈ​​​ពេល​​​ប្រាំ​​​មួយខែ​​​ដំបូង​​​នៃឆ្នាំ​​​នេះ​​​ ​​​បាន​​​ធ្លាក​​​់ចុះ​​​៦៣ភាគ​​​រយ​​​ មក​​​៣,៤​​​លា​​​ន​​​ដុល្លារ​​​ ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នាកាលពី​​​ឆ្នាំ​​​មុន​​​។

​​​លោក ទី អាទិត្យ អនុប្រធាន​​ផ្នែក​​​ប្រ​​​តិ​​​បត្តិ​​​ការ​​​​ក្រុម​​​ហ៊ុ​​​ន​​​ ធានា​​​រ៉ាប់រង​​​បន្ត​​​កម្ពុជា​​​(Cam​​​b​​​o​​​-dian ​​​Reinsu​​​rance) ​​​​​​មាន​​​ប្រ​​​សាសន៍ថា “ ប្រសិន​​​បើ​​​យើង​​​ធ្វើការ​​​ប្រៀប​​​ធៀប​​​ឆ្នាំនេះ​​​ និងឆ្នាំ​​​មុន យើង​​​មិន​​​ឃើញ​​​មា​​​ន​​​គ្រោះ​​​ថ្នាក់​​​ធំដុំ ​​​[ដែល​​​បង្កឡើងដោយ​​​អគ្គិ​​​ភ័យ​​​ទេ]​​​​​។ ​​​ម្ចាស់​​​រោង​​​ចក្រ​​​ដឹង​​​ពី​​​របៀប​​​​​[ប​​​ង្កាគ្រោះថ្នាក់ទាំង​​​នេះ​​​]តាម​​​រយៈ​​​បច្ចេក​​​ទេស​​​នៃការគ្រប់គ្រ​​​ង​​​ហានិភ័យ​​​”។
​​​រយៈ​​​ពេល​​​ជាច្រើនឆ្នាំ​​​កន្លង​​​មកនេះ​​​ក្រុ​​​ម​​​ហ៊ុន​​​ធានារ៉ាប់រង​​​នានា​​​ បាន​​​យល់ឃើ​​​ញ​​​ថា ​​មាន​​​ការលំបាក​​​ក្នុងការ​​​សម្រេច​​​ឲ្យ​​​បា​​​ន​​​ជំហរ​​​រឹងមាំ​​​នៅ​​​លើទីផ្សារ​​​ ដោយសារតែ ប្រជាជន​​​នៅ​​​តែ​​​មិន​​​ទាន់​​​យល់​​ច្បាស់​​​អំពី​​​គំ​​​និត​​​នៃការ​​​មាន​​​សេវា​​​​​​ធានារ៉ាប់រង​​​។

​​​លោក យុក ចំរើនរិទ្ធ ​​​អ្នកគ្រប់​​​គ្រង​​​ទូ​​​ទៅ​​​​​ក្រុម​​​ហ៊ុនធានារ៉ាប់រង​​​ ហ្វ័រតេ ​​​អ៊ីនសួរេន ​​​(Forte ​​​Insur​​​ance)​ បាន​​​មានប្រសាស​​​ន៍ថា “ ទឹកប្រាក់​​​បង់ថ្លៃសេវា​​​ធានារ៉ាប់​​​រ​​​ង​​​នៅតែមានចំនួនតិច​​​ខ្លាំង ​​​ប្រសិន​​​បើ​​​យើង​​​​​​ធ្វើការ​​​ប្រៀប​​​ធៀប​​​ជា​​​មួយ​​​ប្រទេស​​​ថៃ និ​​​ង​​​ប្រទេស​​​វៀតណាម។ ​​​យើង​​​ដឹង​​​រួច​​​ទៅ​​​ហើ​​​យ​​​ថា ​​​អតិថិជន​​​ធានា​​​រ៉ាប់​​​រង​​​ជិត​​​៨៥ភាគរ​​​យ​​ គឺជា​​​ជន​​​បរទេស​​​ ដែល​​​កំពុង​​​ដំណើរ​​​កា​​​រអាជីវកម្ម​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

​​អ្នកគ្រប់គ្រង​​​ក្រុម​​​ហ៊ុន​​​ផ្តល់​​​សេវា​​​ធា​​​នា​​​រ៉ាប់រង​​​រូបនេះ​​​ បាន​​​លើកឡើង​​​បន្ថែម​​​ទៀ​​​ត​​​ថា ​ប្រាក់​​​ចំណូលពី​​​ការបង់​​​ថ្លៃសេវា​​​ធា​​​នា​​​រ៉ាប់​​​រង​​​សរុប​​​ នៅក្នុង​​​វិស័យ​​​ធានារ៉ា​​​ប់​​​រង​​​ ​​​បាន​​​កើន​​​ឡើង​​​២០ទៅ​​​២៥​​​ភាគរយ​​​ជា​​​រៀង​​​រាល់ឆ្នាំ​​​ដល់​​​តែ​​​ជាង​​​៣០​​​លាន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ បើ​​​គិត​​​តាំង​​​ពី​​​ចំនួន​​​ទឹក​​​ប្រាក់​​​នេះ​​​កាលពី​​​ឆ្នាំ​​​២០០០ បើ​​​ប្រៀប​​​ធៀប​​​នឹង​​​វិស័យ​​​ធានា​​​រ៉ាប់​​​រង​​​នៅ​​​ប្រទេស​​​ជិត​​​ខាង​​​ ដូច​​​ជា​​​ប្រទេស​​​ថៃ ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​ពី​​​ប្រាក់​​​បង់​​​ថ្លៃ​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​ចំនួន​​​៧.០០០​​​លាន​​​ដុល្លារ​​​ ខណៈ​​​ដែល​​​ប្រាក់​​​ចំណូល​​​ទទួល​​​បាន​​​ពី​​​ថ្លៃ​​​បង់​​​សេវា​​​ធានា​​​រ៉ាប់​​​រង​​​នៅ​​​ប្រទេស​​​វៀត​​​ណាម​​​មាន​​​២.០០០​​​លាន​​​ដុល្លារ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស