28 C
Phnom Penh

សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ចោទ​ប្រកាន់​យុវជន​​ម្នាក់​​ពី​បទ​រក្សា​ទុក​​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ​ព្រៃ​ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​បើក​សវនាការ​​ជំនុំ​ជម្រះ​ក្ដី​​លើ​សំណុំរឿង​​យុវ​ជន​ម្នាក់​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​រក្សា​ទុក​ និង​ចែក​ចាយ​គ្រឿង​ញៀន​នៅក្នុង​ពន្ធនាគារ ព្រៃ​ស។

ចៅក្រម​ជំនុំ​ជម្រះ​លោក កែវ មុនី បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ជន​សង្ស័យ​​ឈ្មោះ ​ចាន់ សុភ័ក្រ អាយុ​១៩​ឆ្នាំ​ បាន​ជាប់​​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​មក​ហើយ​​​នៃ​ទោស​របស់​ខ្លួន​ដែល​បាន​ផ្ដន្ទា​ទោស​កាល​​ពី​ឆ្នាំ​២០០៧ ពី​បទ​ប្លន់ និង​ប៉ុនប៉ង​សម្លាប់​ នៅ​ពេល​នេះ​ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​មាន​​គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​។

លោក ស្រ៊ុន​ លាង ប្រធាន​ពន្ធនាគារ​ព្រៃ​ស​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​​មួយ​​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ ប្ដឹង​​ជន​សង្ស័យ​ឈ្មោះ​ សុភ័ក្រ ​នេះ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ ជន​នេះ​​បាន​លាក់​ទុក​គ្រឿង​ញៀន​មួយ​កញ្ចប់​តូច​រួច​មក​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “ សន្តិ​សុខ​ម្នាក់​​បាន​ប្រទះ​ឃើញ​គ្រឿង​ញៀន​នេះ​នៅក្នុង​ហោប៉ៅ​របស់​ជន​សង្ស័យ​រូប​នេះ​ ប៉ុន្តែ​វា​មាន​​ចំនួន​មិន​ច្រើន​ទេ ហើយ​បាន​ដាក់​នៅ​ក្នុង​ថង់​ប្លាស្ទិក​តូច​មួយ​”។

ជន​សង្ស័យ​រូប​នេះ​​បាន​សារភាព​ថា អ្នក​ទោស​ម្នាក់​ទៀត​ឈ្មោះ​ ជុំ​ នាគ​ អាយុ​២២​ឆ្នាំ បាន​​សុំ​ឲ្យ​ខ្លួន​​យក​គ្រឿង​ញៀន​នេះ​ពីព្រឹត្តិ​ការណ៍​​បោស​សម្អាត​នៅខាង​ក្រៅ​ពន្ធនាគារ​។

សុភ័គ្រ​ ​និយាយ​ថា​​ “ លោក ​​នាគ​ បាន​​ឲ្យ​ខ្ញុំ យក​វា​ចូល​… គាត់​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​​នេះ​នៅក្នុង​បន្ទប់​ពន្ធនាគារ​របស់​គាត់​ ហើយ​គ្រឿង​ញៀន​នេះ​​​ត្រូវបាន​រក​ឃើញ​​​នៅ​ពេល​​​សន្តិ​សុខ​ពន្ធ​នាគារ​​ឆែក​ខ្ញុំ នៅឯ​ច្រក​​ទ្វារ​”។

ចៅ​ក្រុមជំនុំ​ជម្រះ​ លោក កែវ​ មុនី មាន​ប្រសាសន៍​ថា តុលាការ​នឹង​ចេញ​សាល​​ក្រម​​នៅ ថ្ងៃ​ទី​២៥ ខែ​កញ្ញា៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស