27 C
Phnom Penh

វរសេនី​យ៍​ឯក​កងរាជ​​​​អា​វុ​ធ​ហត្ថ​​ដែល​​​ជាប់​​ពាក់​​ព័ន្ធ​ក្នុ​ង​កា​រ​​​បាញ់​បោះ​ត្រូ​វ​បាន​​ដោះ​លែង​​​នៅ​ក្រៅ​ឃុំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​តុ​លា​កា​រ​​ម្នាក់​​​​បា​ន​បញ្ជាក់​កា​ល​​ពី​ម្សិល​​មិញ​​ថា វរ​សេនីយ៍​ឯក​កង​​រាជ​​អា​​វុធ​ហត្ថ​ម្នាក់​ ដែល​​ត្រូ​វ​បា​ន​​​ចាប់​​ខ្លួន​ បន្ទាប់​ពី​ការ​វាយ​តប់​មួយ​នៅ​ក្រៅ​ភូមិ​គ្រឹះ​របស់​ខ្លួន​ ជាមួយ​នឹង​ក្រុម​អ្នកគាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ក្នុង​ខែ​កក្កដា ដែល​អំឡុង​ពេល​នោះ​ មាន​ការ​បាញ់​ឡើង​លើ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំជា​បណ្តោះ​អាសន្ន​។

លោក ហ៊ាន រិទ្ធ ព្រះ​រាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍​បាន​មាន​ប្រសាសន៍ថា “ គាត់​ត្រូវ​បាន​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ​កាល​ពី​ថ្ងៃ​ទី៥ ខែ​កញ្ញា ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ពី​ព្រោះ​នេះ​ជា​បទ​ល្មើស​មជ្ឈិម”។

វរសេនីយ៍ឯក ឃី គឹមលុន បាន​ប្រារព្ធ​ពិធី​ជប់​លៀង​នៅ​ផ្ទះ​របស់​គាត់​ ក្នុង​ខណ្ឌ​ចំការ​មន នៅ​ពេល​ដែល​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ឃោស​​នា​​បោះ​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ឆ្លង​កាត់​ភូមិ​គ្រឹះ​ដ៏​ប្រណិត​របស់​គាត់​ បាន​ចាប់​ផ្តើម​ស្រែក​ពាក្យ​ស្លោក​គណបក្ស​។

ភ្ញៀវ​នៅ​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​នោះ បាន​ឆ្លើយ​​តប​វិញ​ដោយ​ស្រែក​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច​ ដែល​នៅ​ត្រង់​នោះ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​តាម​ការ​អះ​អាង​ថា បាន​គប់​ដុំថ្ម​ទៅ​លើ​ជញ្ជាំង​ភូមិ​គ្រឹះ​នោះ​។ ក្រោយ​មក យុវជន​ពីរ​នាក់​​បាន​ចេញ​ពី​ភូមិ​គ្រឹះ​នេះ ហើយ​បាន​បាញ់​ឡើង​លើ​។

លោក ហ៊ាន រិទ្ធ បាន​មានប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ​វរសេនីយឯក គឹមលុន ត្រូវ​បាន​ចាប់​ខ្លួន​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អាវុធ​ខុស​ច្បាប់ និង​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ខែ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ថ្ងៃ​ទី​៥ ខែកញ្ញា។

លោក ហ៊ូ ពុធវិសាល ប្រធាន​ពន្ធនា​គារ​ប៉េហ្ស៊ី បាន​បញ្ជាក់​ថា វរ​សេនីយ៍​ឯក គឹមលុន បាន​ចេញ​ពី​ពន្ធនាគារ​ហើយ ប៉ុន្តែ លោក​មិន​អាច​ចាំ​កាល​បរិច្ឆេទ​ទេ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​សោក​ស្តាយ​ចំពោះ​ការ​ដោះ​លែង​វរ​សេនីយ៍​​​ឯក​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ដែល​លោក​ជឿ​ថា ដូច​គ្នា​នឹង​ការ​ដោះ​លែង​មែន​ទែន​អ៊ីចឹង​។

លោក យឹម សុវណ្ណ​ បានមាន​ប្រសា​សន៍​បន្ត​ទៀតថា “ យើង​មិន​ភ្ញាក់​ផ្អើល​ទេ ពី​ព្រោះ​តុលាការ​កម្ពុជា​មិន​​យុត្តិ​ធម៌​ឡើយ​” ដោយ​កត់​សម្គាល់​ថា ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​កម្មការិនី​បី​នាក់​ឲ្យ​រង​របួស​ អំឡុង​ការ​តវ៉ា​មួយ​កាល​ពី​ឆ្នាំ​មុន នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ រីឯ​អ្នក​ស្រី យ៉ោម បុប្ផា​សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ ដែល​ជាប់​ពន្ធនាគារ ​រយៈ​ពេល​ជាង​មួយ​​ឆ្នាំ​ហើយ​ ហើយ​អ្នក​ស្រី​ត្រូវ​បាន​បដិសេធ​​មិន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំជា​បណ្តោះ​អាសន្ន​ឡើយ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ពី​បទ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វាយ​ដំលើ​បុរស​ពីរ​នាក់​។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ស្រី យ៉ោម  បុប្ផា ថា ជា​រឿង​នយោ​បាយ និង​ការ​បដិសេធ​របស់​តុលាការ​មិន​ព្រម​ដោះ​លែង​អ្នក​ស្រី​ឲ្យ​នៅ​ក្រៅ​ឃុំជា​បណ្តោះ​អាសន្ន ជា​ការ​ដាក់​ទោស​ចំពោះកា​រ​​ប្រ​ឆាំ​ង​នឹងគ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា​​​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​៕

ប្រែសម្រួល​​​ដោ​យ ចេវ ប៊ុននី​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស