27 C
Phnom Penh

យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះជាច្រើនគ្រាប់ប្រទះ​​ឃើញ​​នៅ​ ខេត្ត​ឧត្តរ​មា​​ន​ជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបា​ល​ឲ្យដឹងកា​ល​​ពី​ម្សិល​មិញ​ថា ​​​យុទ្ធ​ភណ្ឌ​មិ​ន​ទាន់​​​ផ្ទុះ​​​ជា​ង​​៥០០​គ្រាប់​ត្រូ​វបា​នអ្នក​​​​​ភូមិ​​ប្រ​ទះឃើញ​​​នៅ​ក្នុ​ង​​​ខេត្ត​ឧ​ត្តរមា​ន​ជ័យ​ ដែល​​ដើរជីក​ដំឡូងក្នុង​​​​​​ព្រៃ​​​កាល​​​ពីថ្ងៃ​សុក្រ​។

លោក ហុង ចំ​រើន ​​អធិកា​រ​​​នគរបាល​​ស្រុក​​បន្ទាយ​​​អំ​​ពិល​​បា​នមាន​ប្រ​សាស​ន៍​​កា​ល​​ពី​ម្សិល​​មិញ​​​​ថា ​​មជ្ឈមណ្ឌ​ល​សកម​្មភាព​​​​កម្ចាត់​មីន​កម្ពុ​ជា​​ ហៅកាត់​ថា​ CMAC ត្រូ​វ​​បា​ន​​​​​រា​យ​កា​រ​​ណ៍​ប្រាប់ ​បន្ទាប់​ពី​​​អ្នក​ភូមិ​​បា​ន​ប្រ​ទះ​​​​ឃើញ​​​យុទ្ធ​ភ​ណ្ឌ​មិន​​ទាន់​ផ្ទុះ​ ​ខណៈ​​ដែល​ដើរ​​​ជី​ក​ដំ​ឡូងនៅ​ក្នុ​ង​ព្រៃ​​​​ ជិត​ឃុំ​គោក​ខ្ពស់។

លោក​​បា​នមាន​​ប្រ​សាសន៍​ថា “CMAC ​របស់​​យើង​​​បា​ន​​រក​ឃើញ​ចំ​នួ​ន​​​បួ​ន​កន្លែង​ បន្ទាប់​​​ពី​​​អ្នក​ភូមិ​​របស់​យើង​បាន​រក​ឃើ​ញមួ​យ​ក​ន្លែង​។​​មា​ន​យុទ្ធ​​ភណ្ឌ​មិនទាន់​ផ្ទុះ​ចំ​នួន​​៥០១គ្រាប់​​ ហើយ​​ពេល​នេះ CMAC ​​បា​ន​យក​ចេញ​​ដើម្បី​កម្ទេច​ចោល”។

យោងតា​ម​លោក ចំ​រើន ​បា​ន​ឲ្យ​ដឹង​​ថា​​គ្រាប់​នេះ​​រួ​ម​មា​ន​គ្រាប់​មី​ន​ប្រ​ឆាំ​ង​​រថ​ក្រោះ​ចំ​នួន​១០៨​គ្រាប់ ដេកា​-៨២​ចំ​នួ​ន​៤១​គ្រា​ប់​​ ​​៦០មិល្លីម៉ែត្រ​ចំ​នួន​​១៤​គ្រាប់​១២០មិ​​​ល្លី​​ម៉ែត្រ​​ចំ​នួន​​១១​គ្រាប់​ បេ-៤០​ចំ​នួន​​​បួ​ន​គ្រាប់គ្រាប់​​កាំ​ភ្លើង​យន្ត​​ចំ​នួន​​៣៥០​គ្រាប់​ ​ព្រម​​ទាំ​ង​​៧៦មិល្លី​ម៉ែត្រ​មួ​យ​​គ្រាប់និង​៨២​មិល្លី​ម៉ែត្រ​​​ចំ​នួន​​មួ​យ​គ្រា​ប់​ គ្រាប់​កាំ​ភ្លើង​យន្ត​​​និង​គ្រាប់​កាំ​ភ្លើង​៣៧​មិល្លីម៉ែត្រ និ​ង​គ្រាប់បែក​​ផលិត​នៅ​ប្រទេស​​​ចិ​ន​មួ​យ​គ្រាប់​។

លោក ចំ​​រើន ​ថ្លែងថា ​​​ដោ​យ​​​មិន​​បា​ន​​​វេច​ខ្ចប់​​​ក្នុ​ង​​ស្បោង​​​ការ​​​ពារ ​មុន​ពេលទាហាន​​​ក​ប់​​​​​​ក្នុ​ង​ទសវត្សរ៍ឆ្នាំ​​១៩៩០​ គ្រាប់​នី​មួ​យ​​ៗ​ ឡើង​ច្រេះ​​ចាប់ និង​​​គុណ​​​​ភាព​​​អ​ន់ ​​ប៉ុន្តែ​​​​​នៅតែ​​អាច​​បង្ក​​​​​គ្រោះ​​ថ្នាក់​​ ​ប្រ​សិ​ន​​​ជី​ក​កកាយ​​​វា​​​នៅ​ក្រោ​ម​ដី​​ដោ​យ​ឧ​បករណ៍​កសិ​កម្ម។ លោក​បា​ន​​​បន្ត​ថា​ ​​“ស្រុក​​​របស់​យើង​​នៅក្បែ​រ​ព្រំ​ដែ​ន​កម្ពុជា​​-ថៃ​ និ​ង​ជា​​សម​រភូមិចុង​​ក្រោយអំឡុ​ង​កា​រ​​ប្រយុទ្ធ​គ្នា​​ឆ្នាំ​​១៩៩៨ ហើយ​​​ថា គ្រាប់នោះ​​​ត្រូ​វ​បា​ន​​​ពួក​ទាហា​ន​កប់​​​”។ លោក​បា​នសំ​​ដៅ​ដល់បន្ទាប់​​​ពីការ​​ប៉ះ​ទង្គិចគ្នា​​ខែ​កក្ក​ដាឆ្នាំ​​១៩៩៧ ​ក្នុង​រាជ​ធា​នី​ភ្នំពេញ​ ដែល​បាន​​បណ្តេញ​​​កង​កម្លាំ​ង​គ​ណ​បក្ស​​ហ្វុ៊ន​ស៊ីន​បុិច​ភៀស​​ចេញ​​ទៅ​​​ភាគពាយព្យ​និ​ង​​បង្កើត​​ចល​នា​​​តស៊ូ​​​​​មួយ​រយៈ​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស