38 C
Phnom Penh

បេសកកម្ម​មនុស្ស​​​ជាតិកង​​​ទ័ព​​​​អា​មេរិក-កម្ពុជា​ ឈាន​ដល់​ទៅ​បញ្ចប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប៉ាស៊ី​ហ្វិក អិន​ជែល (Pacific Angel) ​​​ជា​បេសកកម្ម​មនុស្ស​ជាតិ​ប្រ​ចាំ​ឆ្នាំ​​រួម​មួយ​​ដោយ​កម្លាំង​ទ័​ពអា​កាស​ប៉ា​ស៊ី​ហ្វិក​​អា​មេរិក​ ​និង​កង​​​​យោធពល​​ខេមរភូមិន្ទ​​បា​ន​បញ្ចប់​ហើយ​កា​ល​​​ពីម្សិល​មិញ បន្ទាប់​ពីសកម្មភាព​​ជួយ​ប្រជា​​ពលរដ្ឋរយៈពេល​មួ​យ​សប្តាហ៍​ រួម​មាន​​ការ​កែលម្អ​មន្ទីរ​​​ពេទ្យ​និ​ង​លំហាត់​ហ្វឹក​ហ្វឺន​​​ផ្នែក​វិ​ស្វ​កម្ម​​នៅក្នុង​​ខេត្ត​តា​កែវ​។

ស្ថាន​​ទូ​ត​អា​មេ​រិ​ក​​បា​ន​លើកឡើង​នៅ​​​ក្នុង​សេចក្តី​ប្រ​កាសមួ​យ​​​ថា ​បេសកកម្ម​ ដែល​បា​ន​​​ចាប់​ផ្តើម​​​កា​ល​​ពី​ថ្ងៃ​​​ទី​៩ ខែ​កញ្ញា ​ហើយ​​ពេល​​​នេះ​ស្ថិត​ក្នុង​ឆ្នាំ​​​ទី​៦​ហើយ ​​មា​ន​កា​រ​​ចូ​ល​​រួ​មពី​សំ​ណាក់​វិស្វ​ករ​ចំ​នួន​​២០​រូ​ប មក​​​ពី​កងយោធ​ពល​ខេម​រភូមិន្ទ​ និ​ង​វិស្វ​ករ​ចំ​នួន​​១៦​នាក់​​មក​ពី​​​កង​កម្លាំ​ង​​​អា​មេរិក​​​អ​​នុ​វត្ត​គម្រោ​ង​​​កែ​លម្អមន្ទីរ​​ពេទ្យ​​រមេញ ក្នុង​ស្រុក​កោះ​​អណ្តែត​ និង​មណ្ឌល​សុខ​ភាព​​​​ចំ​នួន​​ពីរ​កន្លែងទៀត​នៅក្នុង​ឃុំ​ញ៉ែងញ៉ង និង​ឃុំ​ត្រាំ​កក់​ ស្រុក​ត្រាំ​កក់។

ពល​បាល​ទោ ចន បាបូនី (John Barboni) នៃ​ Civil Engineer Squadron ទី១៨ ​​បា​ន​ប្រាប់​សា​រព័ត៌​មា​ន​កម្លាំង​​ទ័ព​​អា​​កាស​ប៉ា​ស៊ី​ហ្វិក​​ថា ​“[នៅ​មណ្ឌល​សុខ​​ភាព​] ញ៉ែង​ញ៉ង ​​គ្មាន​ប្រភព​​​ថាម​ពលពាណិជ្ជ​កម្ម​​​ទេ ដូច្នេះ​​វេជ្ជ​បណ្ឌិត​ប្រើ​អំ​ពូ​ល​ភ្លើង​​ភ្ជាប់​​ទៅ​នឹង​​​អាគុយ​រថ​យន្ត​​ដើម្បី​បំ​ភ្លឺ​បន្ទប់​សម្រាលកូ​ន​”។

កាល​​ពី​ខែ​សី​ហា ​កម្ពុជា​​បាន​ផ្អាក​​កម្មវិធី​ជំ​នួ​យ​​យោធា​​គាំ​ទ្រ​​ដោយ​អា​មេរិក​ខ្លះ​ ​បន្ទាប់ពី​​ការ​​បោះឆ្នោត​​​ជ្រើស​​តាំ​ង​តំ​ណាង​រាស្ត្រថ្ងៃ​​ទី​២៨​ ខែ​កក្ក​ដា។ រដ្ឋា​​​ភិ​បាល​បាន​​បដិ​សេធ​ថា ​កា​រ​​ពន្យារ​ពេល​នេះ​មិ​ន​ទាក់​​ទង​នឹង​​កា​រ​​​អំ​ពាវ​របស់​​អា​មេរិក​​សុំ​ឲ្យមា​ន​កា​រ​​​ស៊ើប​​អង្កេត​​ឯក​រាជ្យ​មួយ​ជុំ​វិញ​​ភាព​មិ​ន​ប្រ​ក្រ​តី​ក្នុង​ការ​​បោះឆ្នោតទេ​៕

ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស