31.4 C
Phnom Penh

ការ​​​គំរាម​​​ធ្វើ​​​ពហិកា​​​រសភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​មហាក្សត្រ​​​ជួប​​​ការលំបាក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​​​ទោះបីជា​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​បាន​​​គំរាម​​​មិន​​​ឈប់​​​ថា ខ្លួន​​​នឹង​ធ្វើ​​​ពហិការ​​​មិ​​ន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បើ​​​កសម័យ​​​ប្រជុំ​​​សភា​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​សប្តាហ៍​​​ក្រោយ​​​​​​យ៉ាង​​​ណា​​​ក្តី​​​​​​ ក៏​​​រដ្ឋ​​​សភា​​​ជាតិ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពីម្សិលមិញ​​​ថា ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី នឹង​​​បើក​​​សម័យ​​​ប្រជុំ​​​សភានីតិកាល​​​ថ្មី​​​​​​លើក​​​​​​ដំបូង​​​​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ដែរ។

អគ្គលេខា​​​ធិការ​​​ដ្ឋាន​​​រដ្ឋសភា​​​បាន​​​ចេញ​​​សេចក្តី​​​ប្រកាស​​​ថា “នៅ​​​ថ្ងៃ​​​ច័ន្ទ ទី​​​២៣​​​ ខែ​​​កញ្ញា​​​​​​  វេលាម៉ោង​​​៨ព្រឹក ​​​រដ្ឋសភា​​​ជាតិ​​​នីតិ​​​កាល​​​ទី​​​៥នឹ​​​ង​​​បើក​​​សម័យ​​​ប្រជុំ​​​លើក​​​ដំបូង​​​ក្រោម​​​ ព្រះរាជ​​​អធិបតីភាព​​​របស់​​​​​​ព្រះករុណា ព្រះ​​​បាទ​​​ សម្តេច ​​​ព្រះ​​​បរមនាថ នរោត្តម​​​ សីហមុនី​​​”។

គួរ​​​បញ្ជាក់​​​ថា រដ្ឋធម្មនុញ្ញ​​​តម្រូវ​​​ឲ្យ​​​ព្រះ​​​មហាក្សត្រ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ក្នុង​​​អំឡុង​​​ពេល​​​៦០​​​ថ្ងៃ​​​ ក្រោយ​​​ការ​​​បោះឆ្នោត​​​។ ទោះជាយ៉ាង​​​ណា ក្រុម​​​អ្នក​​​វិភាគ​​​ និង​អ្នក​​​សង្កេត​​​ការណ៍​​​បាន​​​លើកឡើង​​​ថា ព្រះ​​​មហា​​​ក្សត្រ​​​ត្រូវ​​​ប្រឈម​​​នឹង​​​ជម្រើ​​​ស​​​ដ៏លំបាក​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​សមាជិក​​​សភា​​​ទាំង​​​៥៥រូប​​​របស់​​​ខ្លួន​​​ធ្វើ​​​ពហិការ​​​ដូច​​​ការ​​​ដូចការ​​​គំរាម​​​មែន​​​នោះ​​​។

ពួក​​​គេ​​​លើក​​​ឡើង​​​ថា  គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​មិន​​​ទាន់​​​បាន​​​​​​​​​​​​សម្រេច​​​ចិត្ត​​​​​​ដាច់ណាត់​​​ថា​​​ នឹង​​​មិន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ទេ​​​ ហើយ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ចរចា​​​ជាមួយ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន ក្នុង​​​បំណង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ដែល​​​នឹង​ធ្វើ​​​ឲ្យ​​​ពួកគេ​​​បញ្ចៀស​​​ការ​​​ធ្វើ​​​​​​ពហិកា​​​រនេះ​​​។ ប៉ុន្តែ  ប្រសិន​​​បើ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​បរាជ័យវិញ​​​​​​​​​​​​នោះ​​​ សេចក្តី​​​​​​សម្រេច​​​ក្នុងការ​​​បន្ត​​​ការ​​​បើ​​​ក​​​សម័យ​​​ប្រជុំ​​​តាម​​​ការ​​​គ្រោ​​​ងទុក​​​អាច​​​ធ្វើ​​​ឲ្យ​​​​​​មជ្ឈដ្ឋាន​​​ទូទៅ​​​មើល​​​ឃើញ​​​ពីភាព​​​លម្អៀង​​​។

​លោក​​​ស្រី ជា វណ្ណាត អ្ន​​​ក​​​វិភាគ​​​នយោ ​​​បាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​សាធារណជន​​​ប្រហែល​​​​ជា​​​មិន​​​ចង់​​​ឃើញ​​​ព្រះ​​​មហាក្សត្រ​​​បើក​​​សម័យ​​​ប្រជុំ​​​នេះ​​​ទេ​​​ លុះត្រា​​​តែ​​​គណបក្ស​​​ទាំង​​​ពីរ​​​ព្រម​​​ព្រៀង​​​គ្នា​​​សិន​​​។ វា​​​មិន​​​មែន​​​ជា​​​សេណារីយ៉ូល្អ​​​​​​​​​ទេ​​​”។

លោក​​​ កែម​​​ ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ បាន​​​​​​លើក​​​ឡើង​​​ថា សេចក្តីសម្រេច​​​ក្នុងការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដោយ​​​គ្មាន​​​វត្តមាន​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ទំនង​​​ជា​​​នឹង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​​​​បាន​​​បោះឆ្នោត​​​ឲ្យ​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​កាល​​​ពីខែ​​​កក្កដា​​​ ខក​​​ចិត្ត​​​បំផុត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “វា​​​នឹង​​​មាន​​​ផល​​​ប៉ះពាល់​​​ដ៏ធំមួយ​​​​​​…ប្រជាពល​​​រដ្ឋ​​​ដែល​​​គាំទ្រ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ខ​​​ក​​​ចិត្ត​​”។​​​  សម្រាប់លោក​​​ផ្ទាល់​​​ លោក​​​រំពឹង​​​ថា គណ​​​បក្ស​​​ប្រជាជន​​​ និ​​​ងគណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ឈាន​​​ដល់​​​ការ​​​សម្រុះ​​​សម្រួល​​​គ្នា​​​មុន​​​សម័យ​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ដែល​​​នឹងធ្វើ​​​ឲ្យ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​ចូល​​​រួម​​​ ហើយ​​​ព្រះ​​​មហា​​​ក្សត្រ​​​ក៏​​​អាច​​​បំពេញ​​​ព្រះរាជកិច្ច​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​។

ប៉ុន្តែ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​ឈានទៅ​​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទេ​​​នោះ​​​​​​ លោក​​​ កែម​​​  ឡី បាន​​​ព្យាករ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹ​​​ង​​​ស្នើ​​​​​​ឲ្យ​​​មាន​​​ការ​​​ពន្យារពេល​​​ ដើម្បី​​​ឲ្យ​​​ព្រះមហាក្សត្រ​​​​​​ដែល​​​ជា​​​អង្គ​​​កំពូល​​​​​​នៃ​​​រដ្ឋ​​ធម្មនុញ្ញ​​​កម្ពុជា​​​  រួច​​​ផុត​​​ពី​​​ជម្រើស​​​ដ៏​​​​​​លំបាក​​​​នេះ​​​​​។

លោក​​​ អ៊ូ រិទ្ធី ជាម្ចាស់​​​គេ​​​ហទំព័រ​​​បញ្ចេញ​​​មតិ​​​ផ្នែក​​​នយោបាយ​​​វ័យ​​​ក្មេង​​​ម្នាក់​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​សម្រេច​​​ក្នុងការ​​​បើក​​​សម័យ​​​ប្រជុំ​​​ដោយ​​​គ្មាន​​​ការ​​​ចូល​​​រួម​​​ពីគណបក្ស​​​ទាំង​​​ពីរ​​​នឹង​​​ធ្វើ​​​ឲ្យមាន​​​ប្រតិកម្ម​​​យ៉ាង​​ផុស​​​ផុល​​​តាម​​​រយៈ​​​បណ្តាញ​​​ភ្ជាប់​​​ទំនាក់​​​ទំនង​​​សង្គម​​​ និង​​​​​​ក្នុង​​​ចំណោម​​​​​​ប្រជាជន​​​វ័យ​​​ក្មេង​​​ ដែល​​ស្ថិត​​​នៅ​​​ពី​​​ក្រោយ​​​ជោគជ័យ​​​​​​​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​អាណត្តិ​​​នេះ​​​។

លោក​​​ អ៊ុំ តារាវុធ សមាជិក​​​ព្រះ​រាជ​ខុទ្ទកា​ល័យ​​​ព្រះ​​​បរមរាជវាំង​​​ បាន​​​បដិសេធមិន​​​ធ្វើ​​​​​​ អត្ថា​​​ធិ​​​ប្បា​​​យ​​​​​​អំពី​​​រឿង​​​នេះ​​​ទេ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស