28.4 C
Phnom Penh

​កម្មការិនី​ រោង​ចក្រ​​ S.M.L​ ដួល​សន្លប់​​ដោយសារតែ​អស់កម្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹង​ថា កម្មករ​រោង​ចក្រ​កាត់​ដេរ​​ ប្រមាណ​២០នាក់​បាន​ដួល​សន្លប់​កាល​​ពីម្សិល​មិញ​ បន្ទាប់​ពី​ពួ​កគេ​បាន​ត្អូញ​ត្អែរ​អំពី​ការ​នឿយ​ហត់​អស់​កម្លាំង​ ខណៈ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុងរោង​ចក្រ​កាត់​ដេរ​ អេស​ អឹម អិល (S.M.L) ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល  និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មូល​ដ្ឋាន​មួយ​ ដើម្បី​ព្យាបាល​។

លោក​ ម៉ែន ច័ន្ទរិទ្ធ​ អធិការ​នគរបាល​ស្រុក​​​​បាន​ឲ្យដឹងថា ករណី​ដួល​សន្លប់​នេះ​បាន​​កើត​ឡើង ​បន្ទាប់ពី​កម្មការិនី​បាន​ត្អូញ​ត្អែ​រអំពី​ការ​អស់​កម្លាំង​ ហើយ​បាន​ដួល​នៅ​លើ​កម្រាល​​ឥដ្ឋ​រោង​ចក្រ​​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​។ លោក​ថ្លែង​ថា “ពួក​គេ​នឿយ​ហត់​អស់​កម្លាំង​ ហើយ​ពួក​គេ​មិន​បាន​បរិភោគ​ឲ្យ​បាន​គ្រប់​គ្រាន់​។​វា​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ​” ។ ​លោក​​បន្ថែមថា កម្មការិនី​ទាំង​នេះ​ទទួល​ការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​​។

លោក​  ឆម  សុបិន្ត អភិបាល​ស្រុក ​បានឲ្យ​ដឹង​ ​កាល​ពីម្សិល​មិញថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ដួល​សន្លប់​នេះ​។ម្ចាស់​រោង​ចក្រ​កាត់​ដេរ​ អេស​ អឹម អិល​ ដែលបំពេញកិច្ចការលើសម្លៀក​បំពាក់​មិន​ទាន់សម្រេចនេះ មិនអា​ចទាក់​ទង​បាន​ទេ​កាល​​ពីម្សិល​មិញ​ ប៉ុន្តែ​ លោក​ អាត់ ធន ប្រធាន​សហ​​ព័ន្ធ​សហ​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​លើក​ឡើ​ងថា ការ​ផ្តល់​ឲ្យ​កម្មករ​នូវ​​លក្ខខណ្ឌការងារ​ប្រសើរ​ ជា​គន្លឹះ​សម្រាប់​ទប់​ស្កាត់​ការ​ដួល​សន្លប់​នៅ​ក្នុ​ងវិស័យនេះ​៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស