30.7 C
Phnom Penh

ប្រទេ​ស​ភូមា​ ​និង​ប្រទេ​ស​កូ​រ៉េ​ខាងត្បូង​​​​​​​អប​អរសាទរ​លោក​ ​ហ៊ុន សែន ​ដែលទទួល​​​ជ័យ​ជម្នះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេ​ស​​ភូមា​ និង​ប្រទេ​ស​កូ​រ៉េ​​ខាង​​ត្បូង​​​បាន​​​ក្លាយ​​​ជា​​​ប្រទេស​​​ថ្មី​​​​បំ​ផុត​​ដែ​លបាន​​​​​សរសេរលិខិត​ ​​​អប​​​អរ​​​សា​ទរ​​​​​​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ចំពោះ​កា​រ​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ក្នុង​​​កា​រ​​​បោះ​ឆ្នោត​​​ជ្រើស​​តាំង​​​តំ​ណាង​រាស្ត្រ​​កា​ល​​ពី​ថ្ងៃទី​​២៨​ ​ខែ​កក្កដា។

កា​ល​​ពី​សប្តា​ហ៍​មុន ​​​គ​ណៈ​កម្មាធិ​កា​រ​​ជាតិរៀប​ចំ​កា​រ​បោះ​ឆ្នោត​​​បា​ន​​ប្រកាស​​​​លទ្ធផល​​​ផ្លូវការ​​​​​​ថា ​គ​ណ​បក្ស​​​ប្រជា​​ជន​កម្ពុជារបស់​លោក​ ហ៊ុន សែន ​​ទទួល​​បា​ន​​៦៨​​អា​សនៈក្នុ​ង​រដ្ឋ​​សភា ​បើ​ធៀប​នឹង​​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​ដែល​​​ទទួល​​បា​ន៥៥​​អា​​សនៈ។

​​​ក្នុង​លិ​ខិត​​ចុះ​​ថ្ងៃ​ទី​​​២៨ ​ខែ​សីហា​ ​​​​​ដែល​​​ត្រូវ​បាន​​​​​​​បង្ហោះ​​​លើ​​​​​​​គេ​ហ​​ទំព័រ​​របស់​ក្រសួ​ង​ការ​បរទេស​​​កា​ល​​ពី​ម្សិល​មិញ លោក ឃិន ​​អុង មី​អីន (Khin Ahng Myint) ប្រធាន​​​សភាជាន់​ខ្ពស់​​​របស់​ប្រទេ​ស​ភូមា បាន​​​កោតសរសើរ​លោក ​​ហ៊ុន សែន ចំ​ពោះ​ “​​ការខិត​ខំ​​​តស៊ូកសាង​​​​សន្តិភាព ស្ថិរភាព និង​លទ្ធិ​ប្រជា​​​ធិប​តេយ្យ​​សម្រាប់​​ប្រ​ទេ​ស​​​របស់​លោក​”។

​ក្នុ​ង​លិខិត​ទី​២ ​​ចុះ​​​​​​​ថ្ងៃ​​អង្គារ​ លោកស្រី​​​ប្រធា​នា​​ធិប​តី​កូរ៉េ​​​ខាង​ត្បូង​ ផាក​​​ ហ្គឺន​​​ យែ​​​ (Park Geun-hye) ​​បា​ន​​កោត​​​សរសើរ​លោក ហ៊ុន សែន ​ចំ​ពោះ​ “កា​រ​​ទទួលជំ​នឿ​ទុក​​ចិត្តជា​ថ្មី​​​ពី​ប្រជា​ពល​រដ្ឋ​​ខ្មែរ។ ខ្ញុំ​ជឿ​ជាក់​​​យ៉ា​ង​មុត​មាំ​ថា ក្រោម​កា​រ​ដឹកនាំ​​​ដ៏ល្អ​​​​​​​​របស់​​ឯក​ឧត្តម​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹ​ង​បន្ត​​​ទទួល​បា​ន​ស្ថិរភាព​​នយោ​បា​យ​និង​កា​រ​​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​​​។​​​ ​ខ្ញុំ​​​​ប្រាកដ​​​ណាស់​​​​​​​​ថា គតិ​បណ្ឌិតនិ​ង​កា​រ​​ខិត​ខំ​ប្រឹង​ប្រែង​​​របស់​ឯក​ឧត្តម​ នឹងនំា​កម្ពុជា​​ឆ្ពោះ​​ទៅ​រក​សម័​យ​​​​កាល​​​ថ្មី​មួ​យ​”។

លោកស្រី ផាក​​​ ​​គឺ​ជា​មេដឹក​នាំ​​ទី​១​​ហើយ​​​​របស់​ប្រ​ទេ​ស​​ប្រជា​​ធិប​តេយ្យ​​​នៅ​ក្រៅ​​​​​រង្វង់​​​អា​ស៊ាន​​ ដែល​បាន​​​ផ្ញើ​​លិ​ខិត​​​​អប​អរ​សាទរ​​​​​លោក​ ហ៊ុន សែ​ន។ ​​ពា​​ណិជ្ជ​កម្ម​​ទ្វេ​ភាគីរ​វា​ង​​ប្រទេស​កម្ពុជា និង​ប្រទេ​ស​​កូ​រ៉េ​ខាង​ត្បូង ​មា​ន​​​​តម្លៃ​​​ជា​​​​​ទឹក​ប្រាក់​​ចំ​នួន​៩៧០​លា​ន​​ដុល្លារ​កា​ល​​ពី​ឆ្នាំ​មុ​ន​ គឺ​​​កើន​​ពី​​ប្រ​ហែល​៥៤០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​​២០១១៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស