33 C
Phnom Penh

ក្មេង​ស្រី​ម្នាក់​ស្លាប់​ និង​ម្នាក់​​​ទៀត​សម្រាក​​​ព្យា​បា​ល​ក្នុ​ង​មន្ទីរ​​ពេទ្យ ​ដោយសារ​ជងឺ​គ្រុន​ផ្តា​សាយ​បក្សី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បា​ន​និ​យា​យ​កា​ល​ពី​ម្សិល​មិញថាក្មេង​ស្រី​​​​អា​យុ​​២ឆ្នាំ​ម្នាក់​​ មក​ពី​ស្រុក​ទឹក​ឈូ  ​ខេត្ត​កំ​ពតបា​ន​ស្លាប់​​ដោ​យ​សារ​​​ជំ​​ងឺ​ផ្តាសាយ​បក្សី​​នៅ​​សប្តាហ៍​នេះ ​ ​ខណៈ​ដែល​​ក្មេង​ស្រី​ម្នាក់​​​ទៀត​​មក​ពី​ស្រុក​ទ្រាំ​ង​ ខេត្ត​តា​កែវ ​កំ​ពុង​តែ​សម្រាក​ព្យា​បាល​​នៅក្នុង​មន្ទីរ​ពេទ្យ​ដោ​យ​សារ​​​មា​ន​មេរោគ H5N1។

ក្មេង​ស្រី​​អា​​យុ​​២ឆ្នាំ​​ និង​អា​យុ​​៥ឆ្នាំ​​ទាំ​ង​​ពីរ​នាក់​នេះ​ គឺ​​​ជា​ករណី​លើក​ទី​១៩​និង​ទី​២០​ហើយ​មក​​ទល់ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​​ ដែល​​​ជា​ការ​​ផ្ទុះ​ឡើង​នូវ​មេរោគ​គ្រុ​ន​ផ្តា​សាយ​បក្សី​​​ដ៏​ស្រួច​​ស្រាវ​បំ​ផុត​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

លោក សុននី ​គ្រីស​​​នែន (Sonny Krishnan)អ្នក​នាំ​​ពាក្យ​​​​របស់​​អង​្គកា​រ​​សុ​ខភាព​ពិ​ភព​លោក​​បា​ន​​លើក​ឡើង​អំ​​ពី​ក្មេង​ស្រី​​អា​យុ​​២ឆ្នាំ​​នេះ​មក​​ពី​​​ឃុំ​ថ្មី ស្រុក​​ទឹក​ឈូ ​​ថា “ដោយសារតែលក្ខណៈ​​​ជំ​ងឺនេះ​ ​ពិធី​បុណ្យត្រូ​វ​​បញ្ចប់ភ្លាម​​​ នា​ង​បា​ន​ស្លាប់​​កា​ល​ពី​ថ្ងៃ​​​ទី​១៧ខែ​​កញ្ញា”។

លោក  សុននី ​ គ្រីស​​​នែន  បានមាន​ប្រ​សាសន៍​​ថា “ ក្មេង​ស្រី​​​អា​យុ​​៥ឆ្នាំ​​ មក​ពី​​​ឃុំ​ព្រៃ​ស្លឹក ​ស្រុក​​ទ្រាំង  និងកំ​ពុងតែ​​ស្ថិត​នៅ​ក្នុ​ង​ស្ថាន​ភាព​​​ដដែល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្នុង​  រាជ​ធានី​ភ្នំ​ពេញ​។

លោក គ្រីស​នែន ​បា​ន​បន្តថា ក្មេង​ស្រី​​​​​​អាយុ​​២ឆ្នាំ​នេះ​​បា​ន​ស្លាប់​ ​ខណ​​ៈ​​ដែល​នាង​ត្រូ​វ​​​បា​ន​​​​បញ្ជូន​​​ទៅ​កាន់​​មន្ទីរ​​ពេទ្យ​​យឺត​​ពេល​ហើយ​ស្ថាន​ភាព​​​របស់​នា​ង​ទ្រុឌ​ទ្រោម​​ទៅ​ហើយ​ ដោយ​លោក​​បន្ថែម​ថា ​ ខណៈ​ដែលមេ​រោគ​ H5N1 ​​បា​ន​​បង្ហាញ​​​​អាការរោគ​ដូចគ្នា​​​ជា​ជំងឺ​គ្រុ​ន​ផ្តា​សា​យ​ ​អ្នក​​​ជំ​ងឺ​ភាគ​ច្រើន​​នៅ​តែ​  ត្រូ​វ​បា​ន​នាំ​​ទៅ​កាន់​មណ្ឌល​សុខភាពក្នុង​​​មូ​ល​ដ្ឋាន​​ដែល​មិន​ដឹង​​​ជា​​​ធ្វើ​កា​រ​​ព្យា​បា​ល​ឲ្យ​បា​ន​សម​រម្យ​ដូចម្តេច​។ ថ្នាំ Tamiflu ​សម្រាប់​ព្យា​បាល​ប្រ​ឆាំ​ង​​​​មេរោគ​គ្រុ​ន​ផ្តា​​​សាយ​បក្សី ​​អា​ច​​រក​បា​ន​​តែ​នៅ​ក្នុង​មន្ទីរ​​ពេទ្យ​​ខេត្ត​ប៉ុណ្ណោះ​៕

ប្រែ​សម្រួ​ល​ដោ​យ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស