31 C
Phnom Penh

នៅ​តែ​គ្មាន​វឌ្ឍ​នភាពក្នុ​ង​កា​រ​​ស៊ើ​ប​​អង្កេត​​​​​​ករណីបាត់​បង់​ជីវិត​នៅ​​ស្ពាន​ព្រះ​មុនី​វង្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់​ខ្ពស់​​របស់​រដ្ឋាភិបាល កា​ល​ពី​ម្សិល​មិញ ​បាន​លើក​ឡើង​ជាសាធារណៈ​​លើក​ដំបូង​អំពីប្រតិ​បត្តិការ​ស៊ើប​អង្កេត​ករណី​​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ក្បែរ​ស្ពាន​ព្រះមុនីវង្ស​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពីយប់​ថ្ងៃ​អាទិត្យ​​ ជាថ្ងៃដំបូង​នៃការ​ធ្វើ​បាតុកម្ម។

នៅក្នុង​កិច្ច​សម្ភាស​ផ្សាយ​តាម​វិទ្យុ​ ​លោក​ ប្រាក់​ សុខុន រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​ និង​លោកឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ទទួល​ស្គាល់​ថា ការ​ស៊ើប​អង្កេត​មួយ​​កំពុង​តែដំណើរ​ការ​ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​មិន​ទាន់រកឃើញ​​អ្នក​​​​​ទទួល​​ខុស​ត្រូវ​ចំពោះការ​បាញ់​សម្លាប់​លោក​ ម៉ៅ សុខ​ចាន់ អាយុ​២៩​ឆ្នាំ​ ដែល​ត្រូវ​បាន​បាញ់​​ចំ​ក្បាល​ទេ។​ មនុស្ស​មួយ​ចំនួន​ទៀត​ក៏​រង​របួស​ដោយ​សារ​ការ​បាញ់​​​អំឡុង​ហេតុ​ការណ៍​ដូច​គ្នា​នេះ​ដែរ​។

សាក្សីបាន​និយាយ​ថា ពួកគេ​បាន​ឃើញ​​នាយ​នគរបាល​ប្រដាប់​អាវុធ​បាន​បាញ់​រះ​ជា​ច្រើ​នគ្រាប់​ទៅ​លើ​ក្រុម​យុវជន​ដែល​កំពុង​តែ​ចោល​ដុំថ្ម​នៅ​ជិត​ស្ពាន​ ដែល​ត្រូវ​បាន​​​បិទ​រាំង​ដោ​យ​លួស​បន្លាកាល​ពីយប់​ថ្ងៃអាទិត្យ​​ ជាហេតុ​បណ្តាល​ឲ្យមាន​​ការ​ស្ទះ​ចរាចរណ៍​ខ្លាំង​ និងធ្វើ​​​ឲ្យ​​អ្នក​​ដំណើរដែល​ជាប់​នៅ​ក្នុង​ការ​កក​ស្ទះ​នោះ​ធ្វើឲ្យមា​ន​​​កា​រ​​ខឹង​សម្បា​​រ។

លោក​ ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍​ថា “ក្រសួងមហាផ្ទៃ​បាន​សម្រេច​ធ្វើ​ការ​ស៊ើប​​អង្កេត​ឧបទ្ទវហេតុ​ដែល​បានបណ្តាល​ឲ្យ​បុរសម្នាក់​នោះបាត់​បង់​ជីវិត ហើយ​​យើង​មិន​ដឹង​ថា តើ​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​នោះ គឺជា​បាតុករ​ ឬមិនមែនទេ។ យើង​កំពុង​ធ្វើ​ការ​ស៊ើប​​អង្កេត​ដើម្បី​ស្វែង​រក​​​ត្រូវ​ និង​ខុស​”។

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​តាម​វិទ្យុ​មួយ​ថា បើទោះ​​ជា​លោក​គ្មាន​ព័ត៌មាន​លម្អិត​អំពី​ការ​ស៊ើបអង្កេតក៏​​ដោ​យ​ “អាជ្ញាធរ​ដែល​ល្បាត​​កាល​​​ពីថ្ងៃ​ទី  [​១៥ និង​១៦​ខែ​កញ្ញា​]  មិនបាន​កាន់​អាវុធ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​បាត់​បង់​ជីវិត​នោះ​ទេ​។ អាជ្ញាធរ​មាន​តែ​ខែល​ ដំបង​ឆក់​ និង​ឧបករណ៍​ការពារ​ប៉ុណ្ណោះ​”។

អ្នក​យក​ព័ត៌មាន​​ម្នាក់​ ដែល​មានវត្តមាន​នៅ​ឯកន្លែង​ដាក់​របាំង​រាំង​ក្បែរ​ស្ពាន​ព្រះ​មុនីវង្ស​បាន​ឃើញ​មន្ត្រីកង​រាជអាវុធ​ហត្ថ​កាន់​កាំភ្លើង​ AK-47។ មក​ទល់​ពេល​នេះ​ បណ្តាញ​ផ្លូវ​ការ​ចាប់​ពី​លោក​ឧត្តម​សេនីយ៍ត្រី ខេង​ ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​អះអាង​ថា ជាសាធារណជន​ មិន​មែន​ជា​អាជ្ញាធរ​ទេ​ដែល​បាញ់​សម្លាប់​នោះ​។

ទាំង​លោក​ ប្រាក់​ សុខុន និង​លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុភ័គ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​នៅ​ពេល​ទាក់​ទង​បាន​កាល​​ពីថ្ងៃ​ម្សិល​មិញ​។

​ម្នាក់​ក្នុង​ចំណោមជន​រង​របួសដោយ​សារ​ការ​​បាញ់​នេះ​ គឺជា​អ្នក​រត់​ម៉ូតូ​ឌុប​ឈ្មោះ​ អ៊ួន​ សំអូន អាយុ​២៦​ឆ្នាំ​។ ជនរងគ្រោះ​រូប​នេះ​បានឲ្យដឹងថា គាត់​ត្រូវ​បាន​បុរស​មិន​ស្គាល់​ឈ្មោះ​សាក​សួរ​នៅ​ឯមន្ទីរ​ពេទ្យកាល់​ម៉ែត​កាល​ពីថ្ងៃ​ច័ន្ទ។ ​លោក​កំពុង​តែ​ធូរ​ស្រាល​ឡើង​វិញនៅឯមន្ទីរពេទ្យនោះ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​ចំកែង​ដៃ​​ខាង​ឆ្វេង​របស់​គាត់​។

គាត់​បាន​និយាយ​អំពីបុរស​ដែល​ស្លៀក​ពាក់​ស៊ីវិល​ថា “ពួកគេ​បាន​សួរ​ខ្ញុំ​ថា តើ​​ខ្ញុំ​បាន​ចូល​រួម​បាតុកម្ម​ ឬ​អត់​។ ពួកគេ​បាន​សួរ​ថា តើ​ខ្ញុំ​កំពុង​តែធ្វើ​អ្វី​អំឡុង​​ឧបទ្ទវហេតុ​នោះ និង ខ្ញុំ​ត្រូវ​គេ​បាញ់​នៅ​ពេល​ណា​…ខ្ញុំ​បាន​គិត​ថា ពួក​គេ​ធ្វើការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​។ វាគឺជាការ​ឈឺ​​ចាប់​សម្រាប់​ខ្ញុំ​ដែល​អាជ្ញាធរ​បាញ់​មក​លើ​ប្រជាជន​របស់​ខ្លួន​ ពី​ព្រោះ​យើង​​មាន​ឈាម​ជ័រ​ដូ​ចគ្នា​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស