40.3 C
Phnom Penh

សាលាក្រុង មិនអនុញ្ញាតឲ្យវិទ្យុ​ អេ ប៊ី ស៊ី ធ្វើកា​រ​​ជួ​ប​ជុំ​គ្នា​នៅ​ពហុ​កីឡា​​ដ្ឋាន​​​​អូ​ឡំា​​​ពិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​រាជ​​ធា​នីភ្នំ​​ពេញ​ ​បា​ន​ស្នើ​ឲ្យ​ម្ចាស់ស្ថានីយ​​​វិទ្យុ​ដ៏​ល្បី​មួ​យ​ឲ្យ​​ពន្យារ​​​ពេល​​ការ​​​ជួ​ប​ជុំ​​ដ៏​ធំ​មួយ​​​ក្នុ​ង​កា​រ​​គាំ​​ទ្រ​​​ព្រះ​រាជ​​​អំ​ពាវ​នា​វ​​​របស់​​​ព្រះ​មហា​ក្សត្រ នរោត្តម សី​ហ​មុនី សុំ​ឲ្យ​គណបក្ស​​សង្គ្រោះ​​​ជាតិ​​ចូ​ល​រួ​ម​​កា​រ​បើក​សម័យ​ប្រ​ជុំ​​រដ្ឋ​សភា​នៅ​ព្រឹក​នេះ​ ដោ​យ​​ស្នើ​ឲ្យ​ម្ចាស់​​ស្ថានីយ​វិទ្យុ​​រូ​ប​​នេះ​​រង់​ចាំ​​ រហូ​ត​ដល់​​​រដ្ឋា​ភិ​បាល​​​​បង្កើត​ឡើង​​​​ជា​ផ្លូវ​កា​រ​​សិ​ន។

ក្នុង​កា​រ​​​ចាក់​ផ្សាយ​ផ្ទាល់​​​មួ​យ​កា​ល​​​ពី​ព្រឹក​ម្សិល​មិញ លោក សេង ប៊ុន​វ៉េង ដែល​​​ជា​ម្ចាស់​ ស្ថា​នីយ​វិទ្យុ ​អែហ្វ​ អឹម ​​អេ​ ​ប៊ី​ ស៊ី ABC FM Radio​  ​មា​ន​​រហ​ស្ស​នា​ម​ថា ​“អា​ចារ្យ អេ” បា​ន​​​ លើក​យក​លិ​ខិត​មួ​យ​ច្បាប់​​ចេញ​​​ដោ​យ​សាលា​​​​​រាជ​ធា​​នី​​ភ្នំ​ពេញ ​​ដោ​យ​បញ្ជាក់​​ថា ​ ​មន្ត្រី​សាលា​​​​​រាជ​ធា​នី​​បា​ន​ឲ្យ​ផ្អាក​​កា​រ​​​​ប្រ​មូ​ល​ផ្តុំ​គ្នា​នៅ​​​ថ្ងៃ​អង្គារ ដែល​​នឹ​ង​​រា​ប់​​​បញ្ចូ​ល “កា​រប្រ​គំតន្ត្រី​មនុស្ស​​​ធម៌​”​ រៃ​​អង្គាស​ ​សម្រាប់​​យក​ទៅ​ជួ​យ​ឧបត្ថម្ភ​​ដល់​មន្ទីរ​​​ពេទ្យ​​​កុមា​រ​​ គន្ធបុប្ផា​។

សេចក្តី​​ប្រកាស​​នេះ​​​ដែល​​ចុះថ្ងៃសៅរ៍​និង​ចុះ​ហត្ថ​លេខាដោ​យ​លោក ប៉ា សុជាតិ​វង្ស​ អភិបា​ល​រាជ​ធា​នីភ្នំពេញ មា​ន​ខ្លឹមសារ​ថា “ខ្ញុំសូ​ម​​​​ជំ​រាប​​​លោក​អ​គ្គ​នា​​​យក​[លោក ប៊ុន វ៉េង]ថា ថ្មីៗ​​នេះ ព្រះ​មហាក្សត្រ ​រដ្ឋាភិ​បាល និង​ក្រសួ​ង​​មហា​ផ្ទៃ​​បា​ន​​អំពា​វ​​នា​វ​ដល់​ប្រ​​ជា​ពល​​​​រដ្ឋ​​​ទាំ​ង​អស់​​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ដើម្បី​​​​​ផ្តល់​​សន្តិសុ​ខ ស្ថិរភាព​សង្គម​ និងបង្កើត​ឡើង​នូវបរិយាកា​ស​​ល្អ​​មួ​យ សម្រាប់​​សម័យ​ប្រ​ជុំ​រដ្ឋ​សភា​​លើក​ដំបូង​​​​​នី​តិ​កាល​​​ទី​៥”។

លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​​ពាក្យ​សាលា​រាជធានីភ្នំ​​ពេញ ​បា​នមាន​​ប្រ​សាស​ន៍​ថា​ លោក ប៊ុនវ៉េង ​​អាច​​ធ្វើ​កា​រ​​​​ប្រ​​មូល​ផ្តុ​ំ​គ្នា​របស់​​គាត់​​​នៅ​ពេល​រដ្ឋា​ភិ​បាល​​ថ្មី​​​បង្កើត​ជា​ផ្លូ​វ​កា​រ​រួ​ច​។ លោក​បា​ន​​ថ្លែ​ង​ថា​ “​យើង​នឹ​ង​អ​នុញ្ញាតឲ្យ​វិទ្យុ​ ABC ធ្វើ​​ពិធី​ប្រ​គំតន្ត្រី​ ​បន្ទាប់​​ពី​​រដ្ឋ​សភានិង​​រដ្ឋា​ភិ​បាល​ត្រូ​វ​បាន​បង្កើត​​ជា​​ផ្លូវ​ការ​”។

អ្នកស្រី រឿន ស៊ី​ណាត ​តំ​ណា​ង​វិទ្យុ​ ABC FM Radio ​​​បា​ន​​អះ​​អា​ង​ថា ​សាលា​​រាជ​ធា​​នី​បា​ន​ធ្វើ​សំ​ណើ​​របស់​ខ្លួន​ឲ្យលោក ប៊ុនវ៉េង ​​ពន្យារ​​ពេល​​​កា​រ​​​ជួ​ប​​​ជុំ​​គ្នា​​​នៅ​ស្តាត​​​អូរឡាំ​​ពិក​ ដោយសារ​​​គ​ណ​បក្ស​​សង្គ្រោះជាតិ​​មា​ន​ផែន​កា​រ​ធ្វើបាតុ​កម្ម​ប្រ​កួត​ប្រជែ​ង​មួ​យ​​នៅ​ថ្ងៃ​​នោះដែរ​។ អ្នក​ស្រីបា​ន​បន្ត​ថា​ “អគ្គនា​យក​របស់​ខ្ញុំ
​បា​ន​ប្រាប់​​ពួ​ក​យើង​ថា ​កា​រ​ប្រ​គំ​តន្ត្រី​ត្រូ​វ​ពន្យារ​​​​​ពេល​ ​ពី​ព្រោះ​​​គាត់​បា​រម្ភ​​​ថា​ ​អំ​​​ពើ​ហិង្សា​​​​អា​ច​កើត​មា​ន​ ​ពី​ព្រោះមេដឹកនាំ​​គណ​បក្ស​ប្រ​ឆាំ​ង​​បា​ន​គំ​រាម​ធ្វើ​បាតុ​កម្ម​​នៅ​​ថ្ងៃ​នោះ​​ដែរ​”។

លោក យឹម សុ​វណ្ណ ​អ្ន​ក​នាំ​​ពាក្យ​​​របស់​គ​ណ​​​បក្ស​​សង្គ្រោះ​​​ជាតិ​​​បា​ន​​បដិ​សេធ​​ថា គ​ណ​បក្ស​​​របស់​លោក​​គ្មា​ន​ផែន​កា​រ​​​ធ្វើ​បាតុ​កម្ម​​នៅ​ថ្ងៃ​អង្គារ​​ទេ​ ហើយ​លោ​ក​​បា​ន​បញ្ជាក់​ឡើង​វិញ​​​ថា លោក​គាំ​​ទ្រ​សិទ្ធិ​​​​របស់​វិទ្យុ ABC ក្នុង​កា​រ​​ធ្វើ​កា​រ​​ប្រ​មូ​ល​ផ្តុំ​​គ្នា​មួ​យ​។ លោក​បន្ត​ថា​ ពួ​ក​គេ​មា​ន​​សិទ្ធិ​​រៀប​ចំ​បាតុ​កម្ម​​ដោ​យ​សន្តិ​វិធី​ វា​​​ជា​​សិទ្ធិ​​​របស់​ប្រ​ជា​​​ពល​រដ្ឋ​ ​ហើយ​យើង​គ្មាន​ផែន​កា​រ​​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃ​ទី​២៤​​ទេ​​”៕​

( រាយ​កា​រ​ណ៍​បន្ថែម​ដោ​យ​ Alex Willemyns)
ប្រែ​សម្រួល​ដោយ ​​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស