30 C
Phnom Penh

សញ្ញាអក្សរ V របស់ឯកអគ្គរដ្ឋទូតរបស់​សហរដ្ឋអាមេរិក​ ធ្វើឲ្យមានការភាន់ច្រឡំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើអ​ក្សរ​ ​វី (V)​​ ជា​សញ្ញា​ជ័យ​​ជម្នះ​? ឬ V ​ជា​សញ្ញា​សន្តិ​ភា​​​ព​? ឯ​កអគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​​អា​មេរិកលោក វីលៀម អ៊ី ថត់ (William E. Todd) បា​ន​​លើក​ម្រាម​​​ដៃ​បង្ហាញ​សញ្ញា​​អ​ក្សរ ​“ V” ដែល​មា​ន​​ន័​យ​មិន​ច្បាស់​លាស់​​មួ​យ​​ ដាក់​ក្រុម​​អ្នក​យក​ព័ត៌មា​ន​នៅ​ឯពិ​​ធី​​បើក​សម័​យ​ប្រជុំ​​របស់​​រដ្ឋសភា ​ដែល​នាំ​ឲ្យ​​​មា​ន​កា​រ​​ភាន់​ច្រឡំ​​​ជុំ​វិញ​សារ ដែល​លោក​បា​ន​កំ​ពុង​តែ​ព្យាយា​ម​បញ្ជូន​​នៅ​ឯ​កា​រ​បើក​សម័យ​ប្រ​ជុំ​សភា​ ដែល​មា​ន​​តែ​​សមា​ជិ​ក​សភាមក​ពី​គណ​​បក្ស​ប្រជា​ជន​​គ្រប់​​គ្រ​ង​អំ​ណាចប៉ុណ្ណោះ​​ បា​ន​​ចូ​ល​រួ​ម។

លោក​ វីលៀម ​អ៊ី ថត់ ឯ​កអគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​​អា​មេរិក បា​ន​​លើក​ម្រាម​​​ដៃ​បង្ហាញ​​ពីសញ្ញា​​អ​ក្សរ​ V ដាក់​ក្រុម​​អ្នក​យក​ព័ត៌​មា​ន​នៅ​ឯពិ​​ធី​​បើក​សម័​យ​ប្រជុំ​​រដ្ឋសភា​ដំបូង​​កាល​ពី​ម្សិល​មិញ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​​ច្រឡំ។ (​ស៊ីវ ចាន់​ណា)
លោក​ វីលៀម ​អ៊ី ថត់ ឯ​កអគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​​អា​មេរិក បា​ន​​លើក​ម្រាម​​​ដៃ​បង្ហាញ​​ពីសញ្ញា​​អ​ក្សរ​ V ដាក់​ក្រុម​​អ្នក​យក​ព័ត៌​មា​ន​នៅ​ឯពិ​​ធី​​បើក​សម័​យ​ប្រជុំ​​រដ្ឋសភា​ដំបូង​​កាល​ពី​ម្សិល​មិញ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​​ច្រឡំ។ (​ស៊ីវ ចាន់​ណា)

សញ្ញា “ ​​V” កើតឡើងដោយ​​​​​​​​សារការលើក​​ម្រាមចង្អុល​ឡើង និង​ម្រាម​​កណ្តាល​​ដើម្បី​បង្កើតជាអក្សរ “​V” ប៉ុណ្ណោះ។​ តា​ម​ប្រ​វត្តិ​ ​សញ្ញា​នេះ​​ត្រូ​វ​គេ​សម្គាល់​​ថា​​​ជា​តំ​ណាង​ឲ្យ​ជ័យ​ជម្នះ ប៉ុន្តែ​វា​​ក៏​​អាច​មា​ន​ន័យ​ថា​ សន្តិភាព​​​ដែរ។

នៅ​ពេល​បញ្ចប់​​ពិ​​ធី​​បើក​សម័យ​ប្រជុំ​រដ្ឋ​​សភា​កា​ល​ពី​ម្សិល​មិញនេះ ដែល​ត្រូវ​បាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ធ្វើ​ពហិ​ការ​ ​ពី​ព្រោះ​ខ្លួន​​​អះ​​​អាង​​ថា​​ ការ​បោះ​ឆ្នោត​ត្រូ​វ​បាន​លួចបន្លំ​​​ជា​មួយ​នឹង​ភាព​មិន​ប្រ​ក្រ​តី​នោះ ​លោក​ថត់ ​បា​ន​ចាប់​រលាក់​ដៃ​​​ជាមួ​យ​ព្រះ​មហា​ក្សត្រ​​​​​ នរោត្តម សី​ហ​មុនី បន្ទាប់​មក​​បា​ន​ងាកទៅ​​​​​​​​​​​​​​រក​ក្រុម​អ្នកយក​​ព័ត៌មា​ន ​បាន​លើក​ដៃ​​​របស់​លោក​​​​ និង​បង្ហាញ​អក្សរ V។

ស្ថាន​ទូ​ត​អា​មេរិក​បញ្ជាក់​ថា ​ទង្វើ​​​របស់​លោកឯកអគ្គរដ្ឋទូត វីលៀម អ៊ី ថត់ គឺ​​​ជា​សញ្ញា​​សម្រាប់​សន្តិ​ភាព។ លោក ចន ស៊ីម​ម៉ុន (John Simmons) ​អ្នក​នាំ​​ពាក្យ​​របស់​ស្ថាន​ទូត​​អាមេរិក​ បា​នមា​​​ន​​​ប្រ​​​សាស​​​ន៍​ថា ​“ថ្ងៃ​នេះ នៅ​ឯ​រដ្ឋ​សភា លោកឯក​អគ្គ​រដ្ឋទូត វី​លៀម អ៊ី ថត់ ​បា​ន​បង្ហាញ​សញ្ញា​​​សន្តិភាព​ ​ដែល​​​​គេទទួល​​ស្គាល់​​​ជា​សកល​ ​ជា​សារ​មួ​យ​​ដល់​ពល​​​​​រដ្ឋ​ខ្មែរ​​ទាំង​​អស់សម្រាប់​សន្តិ​ភាព​និង​​​អហិង្សា​។ ស្ថាន​ទូ​ត​អា​មេរិក​​​​ជា​​និច្ច​កាល​តែង​​​​តែ​​អំ​​​ពាវ​នាវ​កុំ​ឲ្យ​មា​ន​ប្រើ​​អំពើ​ហិង្សានិង​​​​បា​ន​​​ពោល​សង្កត់​​ធ្ងន់​ពី​​សា​រៈ​សំ​​​ខាន់​​​នៃ​ការ​​​​សន្ទនា​​​បែ​ប​​ស្ថាប​នា​ និង​​​ប្រ​កប​​​​ដោយ​សន្តិ​វិធី​”។

ប៉ុន្តែ​ពល​រដ្ឋ​កម្ពុជា​​ខ្លះ​​មា​ន​កា​រ​​យល់​ច្រឡំនិង​​​ចាត់​​​ទុ​ក​​​ថា ​សញ្ញា​​​របស់​​លោក​ឯក​អគ្គ​រដ្ឋ​ទូត​មា​ន​ន័យ​​ថាជាជ័យ​ជម្នះ​ និង​ជា​ការ​​បង្ហាញ​​​​​​​​​ការ​គាំ​​ទ្រ​មួ​យ​​ដល់​កា​រ​បើក​សម័យ​ប្រជុំ​​រដ្ឋ​សភានីតិ​​​កា​​​​​​ល​​​​​​ទី​​​៥។

លោក អ៊ូ ឫទ្ធី អ្នក​​វិ​ភាគ​នយោបាយ​​ដ៏​លេច​​ធ្លោ​ម្នាក់​ បា​ន​លើក​ឡើង​ក្នុង​អ៊ី​ម៉េល​មួយ​​​កា​ល​​ពី​ម្សិល​មិញ​ថា ​សញ្ញា​​លើក​ឡើង​ដោ​យលោក វីលៀម អ៊ី ថត់ ​ដែល​មា​ន​​ន័យ​ថា​​ ជ័​យ​ជម្នះ​នោះហាក់​ដូច​​ជា​​មា​ន​​ន័យ​ថា ​សហ​រដ្ឋ​​អា​មេរិក​ និង​បណ្តា​​បស្ចិម​ប្រទេ​ស​នៅ​តែ​បន្ត​គាំ​ទ្រ​​គ​ណ​បក្ស​ប្រជា​​ជនកម្ពុជា​។ “វា​មាន​ន័យ​ច្រើន​តែ​​​ជារបៀប​​កា​រ​​ទូត​!។

​​​វ​ត្ត​មា​ន​​​និង​សញ្ញាជា​​អក្សរ​ V របស់​​លោក​​​បង្ហាញ​ថា លោក​គាំ​ទ្រ​សម័​យ​ប្រជុំ​​រដ្ឋ​សភា​​លើក​ដំ​បូង​”។ ក្រោយ​ពិ​ធី​នេះ ស្ថាន​ទូត​អា​មេរិក​​បា​ន​​ចេញ​សេចក្តី​ប្រ​កាស​មួ​យ​​ មា​ន​ខ្លឹម​សារ​​ថា ​កា​រ​​​ចូ​ល​​រួម​​​របស់​លោក ​វីលៀម អ៊ី ​ថត់ មិន​មែន​​ជា​កា​រ​​​គាំ​​ទ្រ​​លទ្ធ​ផល​​​​នៃ​កា​រ​​បោះ​ឆ្នោត​ ​​ឬ​គណបក្ស​​ណា​មួ​យ​ទេ ហើយ​បន្ទាប់​មក​បា​ន​បង្ហោះ​​រូប​ភាព​មួ​យ​​នៅលើ​​ទំ​​ព័រ​ហ្វេស​​ប៊ុក​​​របស់​ខ្លួ​ន​​មា​នរូប​​លោក​ វី​លៀម អ៊ី ថត់ លើក​​​ដៃ​បង្ហាញ​សញ្ញា​​អក្សរ​ V ជាមួ​យ​​ក្រុម​យុវ​ជ​ន​ស្ម័គ្រចិត្ត​។

កា​រ​​ពិ​ពណ៌​នា​​​អំ​ពី​​រូប​ថតនេះ​​មា​ន​ខ្លឹម​សារ​ថា “សញ្ញា​សន្តិភាព​ គឺ​​ជា​​សញ្ញា​​​ដែល​គេ​ស្គាល់​​​​ជា​សកល​ បង្ហាញ​​​ពី​សន្តិ​ភាព​ និ​ង​អហិង្សា។ ​​ឯក​អ​គ្គ​រដ្ឋ​ទូត វីលៀម អ៊ី​ ថត់ បា​ន​ប្រើ​សញ្ញា​នេះ​ថ្ងៃ​នេះ នៅ​រដ្ឋ​សភា ដើម្បី​​ជំ​រុញឲ្យ​មា​ន​សន្តិ​ភាព​និង​គ្មាន​​អំ​ពើ​​ហិង្សាសម្រាប់​កម្ពុជា​​​”។

អ្នក​ធ្វើ​​អត្ថា​​ធិប្បាយ​ម្នាក់​​​បា​ន​សរសេរ​នៅក្រោម​រូប​ថត​នោះ​ថា “លោកឯក​អគ្គ​រដ្ឋ​ទូត​ខ្ញុំ​​បា​ន​ឃើញ​លោក​​លើក​ដៃ​ក្នុង​សញ្ញា​​នេះ​។ តើ​​វា​មាន​​ន័យ​សន្តិ​ភាព​ ឬ​​ជ័យ​ជម្នះ​​របស់​គណ​​​បក្ស​ប្រ​ជា​​ជ​ន​កម្ពុជា?”។

អ្នក​ផ្សេង​​ទៀត​​បា​ន​សរសេរថា ​​ពេល​នេះ​​​ ​ពួ​ក​​​គេ​​បា​ន​យល់​ពី​ទង្វើ​​របស់​លោក ថត់ហើយ​។ ម្នាក់​ទៀត​​សរសេរ​ថា “​សញ្ញា​​របស់​លោក គឺ​ជា​សញ្ញា​សន្តិ​ភាព​”៕​

(រាយ​កា​រ​ណ៍បន្ថែម​​​ដោ​យ Colin Meyn និង Zsombor Peter)
ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស