34 C
Phnom Penh

នាវាពេទ្យរបស់​​​ចិន​​​ចូល​​​ចត​​​នៅ​​​កំពង់​​​ផែ​​​ស្វយ័ត​​​ក្រុ​​​ងព្រះ​​​សីហនុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវាពេទ្យ​​​មួយ​​​គ្រឿង​​​របស់​​​កង​​​ទ័ព​ជើង​​​ទឹក​​​នៃ​​​កង​​​ទ័ព​​​​​រំដោះ​​​ប្រជាជន​​​​​​ចិន​​​ ហៅ​​​កាត់​​​ថា PLAN បាន​​​ចូល​​​ចត​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ កាល​​​ពីម្សិលមិញ​​​ ក្នុង​​​បេសកកម្ម​​​ផ្តល់​​​សេវាកម្ម​​​វេជ្ជសាស្ត្រ​​​ដោយ​​​​​​មិន​​​​​​គិត​​​ថ្លៃ​​​ដល់​​​ជន​​​ជាតិ​​​ចិន​​​ និ​​​ង​​​ប្រជាជន​​​កម្ពុជា​​​។

កំពង់​​​ផែស្វយ័ត​​​ក្រុង​​​ព្រះ​​​សីហនុ គឺជា​​​ទី​​​សំចត​​​ចុង​​​ក្រោយ​​​ក្នុង​​​បេសកកម្ម​​​រយៈពេល​​​បួន​​​ខែរបស់​​​នាវា​​​​​​ ដែល​​​ចិន​​​​​ឲ្យ​​​ឈ្មោះថា នាវា​​​សន្តិភាព​​​ (Peace Ark) នេះ​​​។នាវា​​​នេះ​​​បាន​​​ឈប់​​​សំចត​​​នៅ​​​ប្រទេស​​ព្រុយ​​​ណេ​​​​​​ ប៉ាគីស្ថាន​​​ ឥណ្ឌា​​​ បង់​​​ក្លាដែស​​​ ភូមា​​​ ម៉ាល់ឌីវ និង​​​​ប្រទេស​​​ឥណ្ឌូណេស៊ី ហើយ​​​ធ្លាប់​​​បាន​​​ឈប់​​​សំចត​​​នៅ​​​ក្នុង​​​ឈូង​​​សមុទ្រ​​​ អេឌែន (Aden)​​​ នៅ​​​ចន្លោះ​​​ប្រទេស​​​យេម៉ែន​​​ និង​​​ប្រទេស​​​សូម៉ាលី​​​ ដែល​​​ PLAN មាន​​​កង​​​កម្លាំង​​​ប្រឆាំង​​​ចោរ​​​សមុទ្រ​​​។

លោក​​​ យ៉ាង​​​ ធាន​​​ យូ (Yang Tian Yue)​​​ អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​ចិន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មាន​​​មិត្ត​​​ភក្តិ​​​ច្រើន​​​ណាស់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ហើយ​​​យើង​​​ ប្រើ​​​បេសកកម្មនេះ​​​ដើម្បី​​​ពង្រឹង​​​មិត្ត​​​ភាព​​​របស់​​​យើង​​​នៅ​​​ដែន​​​សមុទ្រ​​​”។ ផ្លូវ​​​ធ្វើ​​​ដំណើរ​​​របស់​​​នាវា​​​សន្តិភាព​​​នេះ​​​គឺ​​​ស្រដៀង​​​គ្នា​​​បំផុត​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​គេ​​​ហៅថា​​​  ​​​String of Pearls ​​​ពោលគឺ​​​​​​បណ្តាញ​​​យោធា​​​ដែល​​​លាតសន្ធឹង​​​ពី​​​ចិន​​​ដី​​​គោក​​​ទៅដល់​​​​​​តំបន់​​​ឈូង​​​សមុទ្រ​​​ ពែក្ស ដែលក្រុម​​​​​​អ្នក​​​វិភាគ​​​មួ​​យ​​​ចំនួន​​​អះអាង​​​ថា កំពុង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​ពង្រឹង​​​អំណាច​​​យោធា​​​​​​ និ​​​ង​​​សេដ្ឋ​​​កិច្ច​​​របស់ចិន​​​នៅ​​​មហាសមុទ្រ​​​ឥណ្ឌា​​​។

របាយការណ៍​​​មួយ​​​ដែល​​​ចេញ​​​ផ្សាយ​​​ដោយ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ឥណ្ឌា​​​ កាល​​​ពីខែ​​​មេសា​​​មាន​​​ការ​​​ព្រមាន​​​អំពី​​​ “គ្រោះ​​​គំរាម​​​កំហែង​​​ដ៏​​​ធំ​​​” ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​បង្កើន​​​វត្ត​​​មាន​​​របស់​​​ ​​​PLAN​​​ នៅ​​​មហាសមុទ្រ​​​ឥណ្ឌា​​​ ហើយ​​​មាន​​​ការ​​​អះអាង​​​ថា ចិន​​​កំពុង​​​មានគោល​​​​​​បំណង​​​ទទួល​​​បាន​​​ការ​​​ត្រួតត្រា​​​លើ​​​ “ បណ្តាញ​​​ទំនាក់​​​ទំនង​​​នៅ​​​​​​​​​សមុទ្រ ដែល​​​មាន​​​លក្ខណៈ​​​រសើប​​​បំផុត​​”។

ចិន​​​ត្រូវ​​​គេ​​​និយាយ​​​តៗ​​​គ្នា​​​ថា មាន​​​ការ​​​ត្រួត​​​ត្រា​​​មួយ​​​ផ្នែក​​​ ឬ​​​ទាំង​​​ស្រុង​​​លើ​​​កំពង់​​​ផែ​​​នានា​​​នៅ​​​ក្នុង​​​ប្រទេស​​​ប៉ាគីស្ថាន​​​​​​ បង់ក្លាដែស ​​​ភូមា​​​និង ​​​ម៉ាល់​​​ឌីវ​​​ ​​​ តែ​​​​​លោក​​​ យ៉ាង បាន​​​អះ​​​អាង​​​ថា​​​ បេសកកម្ម​​​របស់​​​នាវា​​​សន្តិភាព​​​នេះ​​​គ្មាន​​​អ្វី​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដំឡើង​​​សាច់​​​ដុំ​​​យោធា​​​ទេ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​គិត​​​ថា មានអ្វី​​​ដែល​​​គេ​​​ហៅ​​​ថា  ​​​​​​String of  Pearls ទេ​​​។ នេះជា​​​បេសកកម្ម​​​ដ៏​​​សាមញ្ញ​​​​​​មួយ​​​​​​ដែល​​​សំដៅ​​​ផ្តល់​ជំនួយ​​​វេជ្ជសាស្ត្រ​​​ដល់​​​ពល​​​រដ្ឋ​​​ចិន​​​នៅ​​​បរទេស​​​ និ​​​ងប្រជាជន​​​​​​ក្នុង​​​​​​មូល​​​ដ្ឋាន​​​”។

អំឡុង​​​បេសក​​​កម្ម​​​នេះ​​​ នាវា​​​​​​នេះ​​​ ក៏​​​បាន​​​បង្ហាញ​​​វត្តមាន​​​​​​នៅ​​​ប្រជុំកោះ​​​ ស្ព្រែតលី ​​​(Spratley Islands) នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ដែល​​​​​​ជា​​​កម្ម​​​វត្ថុ​​​នៃការ​​​ប្រទាញ​​​ប្រទង់​​​គ្នា​​​​​​ក្នុង​​​ចំណោមប្រទេស​​​​​​ ​​​ចិន​​​ ហ្វីលីពីន​​​ វៀត​​​ណាម​​​​​​  ម៉ាឡេ​​​ស៊ី  និង​ព្រុយ​​​ណេ​​​​​​ផង​​​ដែរ​​​។

លោក​​​ សម ចាន់​​​ម៉ាឡា​​​  តំណាង​​​បុគ្គលិក​​​វេជ្ជសាស្ត្រ​​​​​​របស់​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​​​​នៅក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា បុគ្គលិក​​​វេជ្ជសាស្ត្រ​​​​​​មក​​​ពី​​​​​​នាវាសន្តិភាព​​​នេះ​​​នឹង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​រៀន​​​នានា​​​។ លោកថ្លែង​​​​​​ថា “ដំណើរ​​​ទស្សន​​​កិច្ច​​​នេះ​​​ គឺ​​​ដើម្បីរឹត​​​ចំណង​​​មិត្ត​​​ភាព​​​។ ពួកគេ​​​នឹង​​​នៅ​​​ទី​​​នេះ​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​២៨​​​ ដូច្នេះ​​​យើង​​​នឹង​​​បញ្ជូន​​​ក្រុម​​​ចល័ត​​​មួយ​​​ក្រុម​​​ឲ្យ​​​​​​ទៅ​​​ព្យាបាល​​​ និង​​​អប់​​​រំ​​​កុមារ​​​នៅ​​​តាម​​​សាលា​​​រៀន​​​​​​នានា​​​។

គួរបញ្ជាក់​​​ថា នាវា​​​សន្តិភាព​​​មាន​​​​​​បណ្តោយ​​​​​​​​​១៧៨ម៉ែត្រ​​​ មាន​​​​​​បុគ្គលិក​​​វេជ្ជ​​​សាស្ត្រ​​​១០២​​​នាក់​​​នៅ​​​លើ​​​នោះ​​​ និង​​​មាន​​​សមត្ថភាព​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​រហូត​​​ដល់​​​​​​៥០០នាក់​​​ក្នុ​​​ងមួយ​​​ថ្ងៃ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស