27 C
Phnom Penh

ក្រសួ​ង​កា​រ​​បរទេ​ស​​លើក​ឡើង​​​ថា រដ្ឋា​ភិបាល​ថ្មី​មិន​ត្រូ​វ​ការ​​កា​រគាំទ្រ​​​ពី​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួ​ង​កា​រ​​​​បរទេ​ស​​​បា​ន​លើក​ឡើង​ក្នុង​សេចក្តី​ប្រ​កា​ស​មួ​យ​​កា​ល​ពី​ម្សិល​មិញ​ថា ​​គ​ណ​​​បក្ស​ប្រ​ជា​ជន​​កម្ពុជា​​ ចង់​ឲ្យ​​​​អ្នក​កា​រ​​ទូ​ត​បរទេស​លប់​បំ​​បាត់​​ឥរិយាបថ​ពុំគប្បី​​​ របស់​ខ្លួន​ និង​មិន​ត្រូវ​កា​រកា​រ​គាំទ្រលទ្ធផល​​នៃកា​រ​​​បោះ​ឆ្នោត​​ជ្រើ​ស​តាំ​ង​​តំណា​​​ង​រាស្ត្រ​ ឬ​រដ្ឋ​​សភា​ថ្មី​ទេ ពី​ព្រោះ​​គ​ណ​​បក្ស​កាន់អំ​​ណាច​​នេះ​ទទួល​​​សំឡេង​គាំទ្រ​ពី​ប្រជាជនហើយ។

ក្រសួង​ការបរទេស​បាន​លើកឡើងដូច្នេះ ថា “យើង​មិនត្រូវការងាកទៅរក​ច្បាប់​មកពី​ប្រទេស​ផ្សេង​ទេ។ ក្រៅពីនេះយើង​មិន​ត្រូវ​ការទទួលស្គាល់​ដោយ​បេសកជន​បរទេស​ ចំពោះ​លទ្ធ​ផល​នៃ​ការបោះឆ្នោត​សាកល​កាលពីថ្ងៃទី២៨ ខែ​កក្កដាឆ្នាំ២០១៣ និង​ការបំពេញ​មុខងាររបស់រដ្ឋសភា​នោះទេ​។ លើស​ពីនេះ​ទៅទៀត គណបក្ស​នយោបាយ​កម្ពុជា​មួយនេះមិន​ត្រូវការ​ការគាំទ្រ​ពី​បេស​ក​កម្មបរទេស​ទេ ពីព្រោះខ្លួន​ទទួលបាន​ការ​គាំទ្រ​ពីប្រជាជន​រួច​ហើយ”។

ក្រសួង​នេះ​បាន​លើកឡើងបន្ថែម​ទៀត​ថា “ប្រទេស​កម្ពុជាគឺជា​ប្រជាជាតិ​បុរាណ ដែលមាន​អរិយធម៌ជាច្រើន​ពាន់ឆ្នាំ ចាស់​ជា​ង​​ប្រទេស​ផ្សេង​ៗ​ទៀត​ជាច្រើន​នៅ​លើពិភ​ព​លោកនាពេល​បច្ចុប្បន្ន។ ​ប្រទេស​នេះ​មិន​មែន​ជា​រដ្ឋ​ងាយដូច​បកចេក​ទេ។ ប្រទេស​កម្ពុជា​មិនអាច​ទទួល​យក​ឥរិយាបថពុំគប្បី របស់​ឯក​អគ្គរដ្ឋទូត ដែល​មកបំពេញ​បេសក​កម្មការទូតនៅក្រៅប្រទេស​ណាម្នាក់ទេ ទោះ​​បីជា​គាត់តំណាង​ឲ្យប្រទេសណាក៏ដោយ”​។

ទោះបីជា​សេចក្តីថ្លែងការ​ណ៍​របស់​ក្រសួ​ង​​ការបរទេស​មិន​បញ្ចេញឈ្មោះអ្នក​ការទូត​ឬ​ក៏​​ប្រទេស​ណាមួយក៏ដោយ សេចក្តីថ្លែងកា​រ​ណ៍​នេះ​ត្រូវបាន​ចេញ​ បន្ទាប់ពីឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិកប្រចាំកម្ពុជាគឺ លោក វីលៀម ថត់ ​(Willia​m Todd) បាន​លើកដៃ​បង្ហាញសញ្ញា​អក្សរ “V” ឲ្យអ្នកសារព័ត៌មា​ន​បានឃើញ នៅ​ចុងបញ្ចប់​នៃ​ពិធីបើក​កិច្ចប្រជុំ​សភា​កាល​ពីថ្ងៃច័ន្ទ។ សកម្មភាពនេះ​បាន​ប​ណ្តាល​ឲ្យ​មាន​ការភាន់​ច្រឡំ ​និងការអស់​សំ​ណើច​ខ្លះៗ។

មជ្ឈដ្ឋានមួយចំនួន​យល់ឃើញថា លោក ថត់ បាន​បង្ហាញ​ការគាំទ្រ​គណបក្សប្រជាជន​កម្ពុជាកាន់អំណាច ដែល​ជា​គណបក្ស​តែមួយ​គត់​ដែល​បានចូលរួម​ក្នុងកិច្ចប្រជុំដំបូងនៃ​រដ្ឋ​សភា​កាលពីថ្ងៃច័ន្ទ។ ​លោកបាន​ធ្វើ​កាយវិកា​រ​​ដោយ​ប្រើ​ម្រាមដៃបង្កើត​ជា​អក្សរ V ដែ​ល​ជា​សញ្ញា​បញ្ជាក់ពីជ័យជម្នះ។

ប៉ុន្តែ​ “សញ្ញា​អក្សរ​ V” ​ដែល​លើក​​តែ​ម្រាម​​ចង្អុល​​និង​ម្រាម​កណ្តាល​​ដើម្បី​​បង្កើត​​​អ​ក្សរ​ “V” តា​ម​​ប្រវត្តិ​សាស្ត្រ​​ មា​ន​​​ន័យ​​ជា​​ត​ំ​ណាង​ឲ្យ​​​ជ័យ​ជម្នះ​ ​ក៏​អា​ច​មា​ន​​​ន័​យ​ថា​​ “សន្តិភាព​”​​ដែរ។ ​​ស្ថាន​​ទូ​ត​អា​មេ​រិ​ក​​​បញ្ជាក់​​ថា ​ទង្វើ​​របស់​លោក វីលៀម ថត់ ​​គឺ​សំដៅលើសន្តិភាព។

លោក ចន ស៊ីម​ម៉ុន (John Simmon)​​ អ្នកនាំ​​​ពាក្យ​​​ស្ថាន​​​ទូត​អា​មេរិក ​​មិន​​បា​នឆ្លើយ​តប​​នឹ​ង​​​សំ​​ណើ​​សុំ​​​កា​រ​​អ​ត្ថា​​​ធិ​ប្បាយ​​កា​ល​ពី​ម្សិល​មិញ​​​ទេ​  ប៉ុន្តែ​​ស្ថាន​ទូ​ត​នេះកា​ល​ពី​ថ្ងៃ​ច័ន្ទ​បា​ន​​​បង្ហោះ​​រូប​ថត​​​របស់​លោក ​​ថត់ ​​ដែល​ផ្តល់​​ ​“សញ្ញា​​​អក្សរ​ V​” រួម​ជា​មួ​យ​​យុវ​​​ជន​ស្ម័គ្រ​​​ចិត្ត​មួ​យ​ក្រុ​ម​​​នៅ​លើ​​​ទ​ំ​​ព័រ​​ហ្វេសប៊ុក​​​របស់​ស្ថាន​​ទូ​ត​។ ​សេចក្តី​​ពិពណ៌នា​អំពីព័ត៌មាន​រូបភាព​​​មានខ្លឹមសារ​ថា “សញ្ញា​​អក្សរ ​V” ​គឺ​​ជា​​សញ្ញា​​​ដែល​​​​ទទួល​​ស្គាល់​ជា​​សាកល​​​​មួយ​បង្ហាញ​​​​​​ពី​សន្តិ​ភាព​ និ​ង​​​អហិង្សា”។ អ្នក​ខ្លះ​មិន​គិត​​ដូ​ច្នោះ​​​ទេ​។

លោក ​ជា​ម យៀប ​សមា​​​ជិ​ក​គ​ណ​បក្ស​​ប្រ​​​ជា​ជ​ន​កម្ពុជា​ ​បា​ន​លើក​ឡើងថា ​កា​យ​វិកា​រ​​អ្វី​​ក៏​​ដោ​យ​​សុទ្ធ​តែ​មា​ន​ន័យ​ ទង្វើ​​របស់លោក វីលៀម ថត់ នៅ​តែ​ “ មិន​សម​រម្យ​”។ លោក​បា​ន​​បន្ត​ថា​ “ឯក​អគ្គ​​រដ្ឋ​​ទូត​​ដើរ​​តួ​នាទី​សំ​ខាន់​​​ណាស់​…។ ​​វា​មិន​សម​រម្យ​ទេ​ ដែល​​​លោក​​​បញ្ចេញ​កាយ​វិ​កា​រលើក​​​ដៃ​​​របស់​​លោក​។ នៅ​ពេល​​អ្នក​​​ចូ​ល​រួ​ម​​កិច្ច​​ប្រជុំ​​កំ​ពូ​ល​មួ​យ​ អ្នក​ត្រូ​វ​ធ្វើ​​​ទៅ​តា​ម​​ច្បាប់​​​របស់​យើង​។ មិន​គិត​ថា ​​​​អា​មេ​រិ​កជា​​​អ្នក​​មា​ន​​ទេ​ សូ​ម​កុំ​​ធ្វើ​ឲ្យ​រដ្ឋ​សភា​​​ដើរ​តា​ម​ផ្លូ​វ​ខុស​​ឡើយ​​”។

លោក កុយ ​គួង ​​​អ្នក​នាំ​​ពាក្យ​​ក្រ​សួ​ង​កា​រ​បរទេ​ស​​បា​ន​បញ្ជាក់​ថា ​​សេចក្តី​ប្រ​កាស​​អំ​ពីឯក​​អគ្គ​រដ្ឋ​​​ទូ​ត​ “​​​ដែល​មិន​គប្បី​​” ម្នាក់​ មិ​ន​មែន​ផ្តោត​លើ​​សហ​រដ្ឋ​​​អា​មេ​រិ​ក​ទេ​ ប៉ុន្តែ​លោក​បា​ន​​បដិ​សេធ​មិន​​បង្ហាញ​​​​​អ្នក​​​ណា​​​ជា​គោល​ដៅនោះ​ទេ​។ លោក​បា​ន​លើកឡើង​ថា ​“គ្រាន់​តែ​ចេញ​​​ផ្សាយ​អ្វី​​​ដែល​​​អ​្នក​ឃើញ​​​នៅ​ក្នុ​ង​​សេចក្តី​ប្រ​កា​ស​​​ទៅ​។ ​ខ្ញុំ​មិន​និយា​យ​​​អំពី​​សេចក្តី​លម្អិត​ ឬ​​បុគ្គល​​​ណា​មួ​យ ឬ​ស្ថាន​ទូ​ត​ទេ​”។

សេចក្តី​ប្រ​កាសនេះ​មិន​មែ​ន​ជា​លើក​ទី​១​​ទេ ​ដែល​​រដ្ឋា​​ភិ​បា​លកម្ពុជា​​បា​ន​ព្រ​មា​ន​​ប្រសិត​​​បរទេ​ស​ ជា​​ពិ​សេស​អាមេ​​រិក មិន​ឲ្យ​ជ្រៀត​​ជ្រែក​កិច្ច​កា​រ​​ផ្ទៃ​ក្នុ​ង​​​​របស់​​ខ្លួន។ កា​ល​​ពី​ក្នុង​ខែ​មិ​ថុនា ​រដ្ឋ​សភា​​បា​ន​ចោទ​ប្រកា​ន់​ក្រុ​ង​វ៉ា​ស៊ីន​តោន​​ថា​ បា​ន​​ជ្រៀត​ជ្រែក​ក្នុ​ង​សេចក្តី​សម្រេច​បណ្តេញសមា​ជិ​ក​​​ស​២៧​​​រូប​​​មក​​​​ពី​គណ​​បក្ស​​ សម រង្ស៊ី និង​គ​ណ​បក្ស​សិទ្ធិ​មនុស្ស ​​ពី​ព្រោះ​ខ្លួន​បា​ន​​លើកឡើង​ថា ​យោង​តា​ម​​បទ​បញត្តិ​របស់​​សភា​ និង​ច្បាប់​បោះ​ឆ្នោត​ សមា​​ជិ​កសភា​មិន​​អាច​ជា​សមា​ជិក​​​របស់​គណ​បក្ស​​​ពីរ​ក្នុង​​ពេល​​តែ​មួ​យបាន​ទេ​។

ក្រសួ​ង​កា​រ​បរទេ​សសហ​រដ្ឋ​​អា​​មេរិក​​បា​ន​លើក​ឡើថា កា​រ​​​ដក​សមា​​ជិ​ក​សភា​​ចេញ​ពី​​តួ​នា​​ទី​​​របស់​ខ្លួន “​​គឺ​​បំ​បិទ​​សិទ្ធិ​​បញ្ចេញ​មតិ​​​​របស់​​ប្រ​ជា​ព​ល​រដ្ឋ​ខ្មែរ​​​​របស់​​ខ្លួន​ និង​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​​ដល់​ដំ​ណើរការ​​​ប្រជា​​​ធិប​តេយ្យ​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​​”​។ ​រដ្ឋ​សភាបា​ន​​ឲ្យ​ដឹង​ថា​ ​​​ខ្លួន​​មិន​​អាច​ទទួល​យក​បា​ន​​ទេ​ ​​ដែល​សហ​​រដ្ឋ​អា​​មេរិ​ក​​គួរ​តែ​បញ្ចេញ​ទស្សន​​បែបនេះ​៕

ប្រែ​សម្រួល​​​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស