33 C
Phnom Penh

ប្រេសិត​​​អង្គកា​​​រ​​សហ​​​ប្រជាជាតិ​​​នឹងបន្ត​​​ការងារ​​​នៅកម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ សុរិយា ស៊ូបេឌី ប្រេសិត​​​អង្គការ​​​​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​​​​នៅ​​​កម្ពុជា​​​បានបង្ហាញ​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​ក្រុម​​​ប្រឹក្សា​​​​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ទីក្រុង​​​ហ្សឺណែវ ​​​កាល​​​ពី​​​​​​ម្សិល​​​មិញ ជាមួយ​​​នឹង​​​ការ​​​ប្តេជ្ញា​​​បន្ត​​​ជួយ​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធ​​​យុត្តិធម៌​​​​​​មាន​​​ភាព​​​ប្រសើ​​​រឡើង​​​ ខណៈ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​សក្ខី​​​កម្ម​​​អវិជ្ចមាន​​​អំពី​​​ស្ថាន​​​ភាពសិទ្ធិមនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​​​​។

កិច្ច​​​សន្ទនា​​​រវា​​​ងអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ និង​​​ប្រទេស​​​ពាក់​​​ព័ន្ធ​​​បាន​​​ប្រព្រឹត្តទៅ​​​ក្រោយ​​​ការ​​​ធ្វើ​​​បទ​​​បង្ហាញ​​​របស់​​​លោក​​​​​​ ស៊ូបេឌី កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ដែល​​​អំឡុង​​​ពេល​​​នោះ​​​លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា កម្ពុជា​​​កំពុង​​​ស្ថិត​​​នៅ​​​ចំ​​​ផ្លូវ​​​បំបែក​​​​​​​​​ជុំវិញ​​​ស្ថាន​​​ភាព​​​សិទ្ធិមនុស្ស​​​​​​របស់ខ្លួន​​​ ហើយ​​​ថា “អ្នក​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​ធ្វើ​​​ខុស​​​នឹង​​​ប្រវត្តិ​​​សាស្ត្រ​​​នឹង​​​ត្រូវ​​​ប្រវត្តិសាស្ត្រ​​​​​​ថ្កោល​​​ទោស”។

លោក​​​ ស៊ូបេឌី បាន​​​មាន​​​​​​ប្រសាសន៍​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អត្ថាធិប្បាយ​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​ប្រទេស​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​បាន​​​ចូល​​​រួម​​​ថា “ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​អស់​​​​​​គ្នា​​​ ភាគ​​​ច្រើន​​​បាន​​​សម្តែង​​​​​​ក្តី​​​ព្រួយ​​​​​​បារម្ភ​​​អំពីស្ថាន​​​ភាព​​​នៃ​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ខ្ញុំ​​​យល់​​​ស្រប​​​ជាមួយ​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើ​​​ប​​​ខ្ញុំ​​​ចាប់​​​ផ្តើម​​​ការងារ​​​របស់​​​ខ្ញុំ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

ចិន​​​ ដែ​​​ល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​​​​ប្រទេស​​​ផ្តល់​​​ជំនួយ​​​ច្រើន​​​បំផុត​​​​​​​​​​​​ដល់​​​កម្ពុជា ​​​បាន​​​ប្រើ​​​ពាក្យ​​​  ល្អ​​​ៗ​​​អំពី​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស  ​​​​​​ការ​​​អភិវឌ្ឍ​​​សង្គម​​​ និង​សេដ្ឋកិច្ច​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ ប៉ុន្តែ​​​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ជឿថា កម្ពុជា​​​គួរ​​​ “លើក​​​ស្ទួយ​​​ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​តាម​​​របៀប​​​របស់​​​ខ្លួន​​​ ខណៈ​​​សហ​​​គមន៍​​​អន្ត​​​រជាតិ​​​ផ្តល់​​​ជំនួយ​​​បចេ្ចកទេ​​​ស​​​”។

តំណាង​​​ប្រទេស​​​ចិន​​​បានលើកឡើង​​​បន្ត​​​ថា រដ្ឋជាសមាជិក​​​ផ្សេង​​​ៗ​​​ទៀត​​​ចាំបាច់​​​ត្រូវ​​​គោរព​​​សេចក្តី​​​សម្រេច​​​​​​ក្រោម​​​​​​អធិបតេយ្យ​​​ភាព​​​​​​របស់​​​កម្ពុជា​​​។
ការលើកឡើង​​​នេះ​​​​​​បាន​​​ទទួល​​​ការ​​​សាទរ​​​ពី​​​គណៈ​​​ប្រតិភូមក​​​ពីប្រទេ​​សវៀត​​​ណាម​​​ដែល​​​បាន​​​អបអរ​​​ប្រទេស​កម្ពុជា​​​ ចំពោះ​​​ការ​​​ “បោះ​​​ជំហាន​​​យ៉ាង​​​រឹង​​​មាំ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​សម្រេច​​​បាន​​​​​​គោល​​​ដៅ​​​អភិវឌ្ឍ​​​សហស្ស​​​វត្សរ៍​​​​​​ក្នុង​​​ការ​​​ដោះស្រា​​​យ​​​បញ្ហា​​​ដីធ្លី​​​” ព្រម​​​ទាំង​​​ការ​​​អនុម័​​​ត​​​ច្បាប់​​​​​​ផ្តន្ទាទោស​​​ការ​​​បដិសេធ​​​មិន​​​​​​ទទួល​​​ស្គាល់​​​របប​​​ប្រល័យ​​​ពូជ​​​សាសន៍​​​​​​ដែល​​​បាន​​​រង​​​ការ​​​រិះគន់​​​ពីមជ្ឈដ្ឋាន​​​ទូទៅ​​​ និង​​​ដែល​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​អនុម័ត​​​ បន្ទាប់​​​ពី​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រឆាំង​​​ត្រូវ​​​រដ្ឋសភា​​​ដឹកនាំ​​​ដោយ​​​​​​គណបក្ស​​​ប្រជាជន​​​​​​របស់​​​លោក​​​ ហ៊ុន សែន បណ្តេញ​​​ចេញ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​។

ប្រទេស​​​ឡាវ​​​ ដែល​​​ជា​​​រដ្ឋ​​​ឯកបក្ស​​​​​ដូច​​​ប្រទេ​​​សចិន និងវៀតណាម​​​ដែរ​​​នោះ ​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ការ​​​ងារ​​​របស់​​​លោក ស៊ូបេឌី គឺពុំមានភាព​​​ចាំាបាច់​​​ទេ​​​។
តំណាង​​​ប្រទេស​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “តាម​​​ទស្សន​​​របស់​​​យើង​​​ ការ​​​ត្រួត​​​ពិនិត្យ​​​​​​​ជា​​​សាកល​​​ និង​​​ជាទៀង​​​ទាត់​​​ (Universal Periodic Review)  គឺជា​​​វេទិកា​​​ដ៏សម​​​ស្រប​​​តែ​​​មួយ​​​គត់​​​សម្រាប់​​​ការ​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ណាមួយ​​​”។

ជាការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​របាយការណ៍​​​របស់លោក​​​ ស៊ូបេឌី​​​ ស្តីពី​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប្រទេស​​​បារាំង​​​ និង​​​ប្រទេស​​ នូវែល​​​សេឡង់ ស្ថិត​​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ជាសមាជិក​​​​​​​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភថា សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ នឹង​​​ពុំមាន​​​លទ្ធភាព​​​បញ្ចប់​​​​​​ការ​​​ងារ​​​របស់​​​ខ្លួន ​​​​​​ដោយសារ​​​តុលាការ​​​នេះ​​​កំពុង​​​តែ​​​ប្រឈម​​​​​​នឹង​​​កង្វះ​​​ហិរញ្ញវត្ថុ​​​យ៉ាង​សម្បើម​​​​​​។

កាល​​​ពីថ្ងៃ​​​អង្គារ​​​ គឺ​​​អំឡុង​​​ពិធី​​​បើក​​​មហា​​​សន្និបាត​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ លោក​​​ បាន​​​ គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការ​​​សហ​​​ប្រជាជាតិ​​​​​​បាន​​​ធ្វើ​​​ការ​​​អំពាវ​​​នាវ​​​ជា សាធារណៈ​​​លើក​​​ទី​​​២​​​ក្នុង​​​ឆ្នាំ​​​នេះ​​​​​​ឲ្យ​​​រដ្ឋ​​​ជា​​​សមា​​​ជិក​​​​​​ចេញ​​​មុខ​​​សន្យា​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​សាលា​​​ក្តី​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​ ដែល​​​កំពុង​​​ប្រឈម​​​នឹង​​​បញ្ហា​​​ហិរញ្ញ​​​វត្ថុនេះ​​​។

លោក​​​បាន​​​ថ្លែងថា “ខ្ញុំសូម​​​ធ្វើការ​​​អំពាវ​​​នាវ​​​ជា​​​ពិសេស​​​តាងនាម​​​ឲ្យ​​​​​​អង្គជំនុំជម្រះ​​​វិ​​​សមញ្ញ​​​ក្នុង​​​តុលាកា​​​រ​​​កម្ពុជា​​​។ តុលាការ​​​នេះ​​​បាន​​​​​​ទទួល​​​ជោគ​​​ជ័យសំខាន់​​​ៗ​​​​​​ ក៏​​​ប៉ុន្តែ កំពុង​​​ប្រឈម​​​នឹង​​​កង្វះ​​​មូល​​​និធិ​​​​​​រុំា​​​រ៉ៃ​​​យ៉ា​​​ងខ្លាំង​​​ ហើយ​​​ឥឡូវ​​​នេះ​​​ លទ្ធភាព​​​នៃ​​​ការ​​​រស់​​​រាន​​​របស់​​​សាលា​​​ក្តី​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ក្តី​​​មន្ទិល​​​។ ​​​បញ្ហា​​​​​​ហិរញ្ញវត្ថុ​​​ នឹង​​​បង្ក​​​ជាគ្រោះ​​​មហន្ត​​​រាយ​​​សម្រាប់​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​បាន​​​រង់ចាំ​​​​​​ទទួល​​​យុត្តិធម៌​​​អស់​​​រយៈពេល​​​យ៉ាង​​​យូរ​​​​​​​​​មក​​​ហើយ​​​នោះ​​​ ខ្ញុំ​​​សូម​​​អំពាវនាវ​​​ឲ្យ​​​សហគមន៍​​​អន្តរជាតិ​​​​​​​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ ដើម្បី​​ឲ្យ​​​សំណុំ​​​រឿង​​​ទាំង​​​អស់​​​បាន​​​ឆ្លង​​​កាត់​​​ការ​​​ជំនុំ​​​ជម្រះ​​​”។

ការ​​​ពណ៌នា​​​អវិជ្ជមាន​​​បំផុត​​​អំពី​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​ធ្វើ​​​ឡើង​​​ដោយ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​ភាគ​​​ច្រើន​​​​​​បាន​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ក្តោប​​​​​​ក្តាប់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ក្នុង​​​ដៃ​​​គណបក្ស​ប្រជាជន​​​របស់​​​លោក​​​ ហ៊ុន សែន​​​ ហើយ​​​បាន​​​រិះគន់​​​រដ្ឋាភិ​​​បាល​​​​​​ចំពោះ​​​បរាជ័យ​​​ក្នុង​​​ការ​​​អនុវត្ត​​​​​​​​​អនុសាសន៍​​​របស់​​​លោក​​​ ស៊ូបេឌី ​​​អំឡុ​​​ង​​​អាណត្តិ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​របស់​​​លោក​​​ក្នុង​​​នាម​​​ជា​​​អ្នក​ធ្វើ​​​របាយការណ៍​​​ពិសេស​​​។

លោក​​​ នីកូឡាស អាហ្គោ​​​ស្ទីនី​​​ (Nicolas Agostini) ដែ​​​ល​​​តំណាង​​​ឲ្យ​​​​​​សហព័ន្ធ​​​អន្តរជាតិ​​​ដើម្បី​​​សិទ្ធិមនុស្ស  ​​​បាន​​​លើក​​​ឡើង​​​ថា “ កង្វះ​​​តុលាការ​​​ឯករាជ្យ​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​ងាយ​​​ស្រួល​​​ក្នុងការ​​​ផ្តោ​​​តគោល​​​ដៅ​​​លើ​​​​​​ក្រុម​​​អ្នក​រិះគន់​​​ ខណៈ​​​និទណ្ឌភាព​​​មាន​​​ភាព​​​រាល​​​ដាល​​​”។ តំណាង​​​អង្គការ​​​លើក​​​លែងទោស​​​អន្តរ​​​ជាតិ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា កំណែ​​​ទម្រង់​​​តុលាការ​​​គួរ​​​តែជា​​​អាទិភាព​​​កំពូល​​​របស់​​​លោក ស៊ូបេឌី ប្រសិន​​​បើ​​​មាន​​​ការ​​​បន្ត​​​អាណត្តិ​​​របស់​​​លោក​​​ ដែល​​​អង្គកា​​​រសិទ្ធិ​មនុស្ស​​​នានា​​​បាន​​​លើក​​​ឡើ​​​ងថា គួរតែ​​​បន្ត​​​ពីរ​​​ឆ្នាំ​​​ទៀត​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស