27 C
Phnom Penh

វិនិយោគិន​អាចនឹងមាន​​​ផល​​​​​​ប៉ះពាល់​​​ដោយ​​​សារ​​​កូដ​​​កម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ​​​ សេដ្ឋ​​​វិទូ​​​ និង​​​ក្រុម​​​អ្នក​​​វិភាគ​​​បាន​​​និយាយ​​​សម្រាល​​​ផល​​​ប៉ះពាល់​​​ដែល​​​អាច​​​កើ​​​តមាន​​​​​​ដោយសារ​​​ការ​​​ធ្វើ​​​កូដកម្ម​ការ​​​ងារ​​​​​ទូ​​​ទាំង​​​ប្រទេស​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​បាន​​​គំរាម​​​ធ្វើ​​​​​​នោះ ដោយ​​​បាន​​​លើក​​​ហេតុ​​​ផល​​​ថា ទង្វើ​​​បែប​​​នេះ​​​អា​​​ចធ្វើ​​​ឲ្យ​​​ធ្លាក់​​​ចុះ​​​ប្រាក់​​​ចំណូល​​​របស់​​​ក្រុម​​​ហ៊ុន​​​នានា​​​ក្នុង​​​រយៈ​​​ពេ​​​ល​​​ខ្លីតែប៉ុណ្ណោះ វា​​​មិនអាច​​​កំញើញដល់​​​វិនិយោគិន​​​បរទេស​​​​​​បាននោះ​​​ទេ​​​។

លោក សម រង្ស៊ី ដែល​​​បាន​​​​​​លើក​​​ឡើង​​​ពី​​​លទ្ធភាព​​​នៃការ​​​ធ្វើ​​​កូដកម្ម​​​អំឡុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​នោះ​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញថា លោក​​​មាន​​​បំណង​​​ធ្វើ​​​កូដ​​​កម្ម​​​នេះ​​​ដើម្បី​​​​​​បន្ទុច​​​បង្អាក់​​​សេដ្ឋ​​​កិច្ច​​​កម្ពុជា​​​ក្នុ​​​ង​​​ករណី​​​ចាំ​​​បាច់​​​ និ​​​ងបង្ខំ​​​ឲ្យ​​​គណបក្ស​ប្រជា​​​ជន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​នយោបាយ​​​ និង​​​ស៊ើប​​​អង្កេត​​​ភាព​​​មិន​​​​​​ប្រក្រតី​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ឲ្យ​​​បាន​​​សមស្រប​​​ ។

ប៉ុន្តែ​​​ ក្រុម​​​អ្នក​​​តាម​​​ដាន​​​វិស័យ​​​សេដ្ឋកិច្ច​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​បាន​​​លើក​​​ឡើងថា ​​​​​​វិនិ​​​យោគិន​​​បរទេស​​​ដែល​​​អា​​​ចមក​​​វិនិយោគ​​​នៅ​​​កម្ពុជា​​​​​​បាន​​​ឲ្យ​​​ដឹង​​​ច្បាស់​​​រួច​​​ទៅ​​​ហើយ​​​អំពី​​​អស្ថិរភាព​​​នយោបាយ​​​នៅ​​​ក្នុង​​​តំបន់​​​ ហើយ​​​នឹង​​​ពុំមាន​​​ការ​​​ខ្លាច​​​រអាចំពោះការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ទេ​​​។

លោក ចាយែន មេណុន (Jayant Menon) សេដ្ឋ​​​វិទូឈាន​​​មុខ​​​នៅ​​​ការិយាល័យ​​​ធ្វើ​​​សមា​​​ហ​​​រណ​​​កម្ម​​​សេដ្ឋ​​​កិច្ច​​​ថ្នាក់​​​តំបន់​​​នៅ​​​ធនា​​​គារ​​​អភិ​​​​​​វឌ្ឍ​​​ន៍​​​អាស៊ី​​​ ​​​ បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អ៊ី​​​ម៉េល​​​ថា​​​ “ការ​​​គំរាម​​​ធ្វើ​​​មហា​​​កូដកម្ម​​​​​​ ឬបើ​​​ទោះ​​​ជា​​​មាន​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​មែនក៏​​​ដោយ​​​ ក៏​​​​​​វា​​​មិន​​​ទំនង​​​ថា នឹង​​​មាន​​​ផល​​​ប៉ះពាល់​​​គួរ​​​ឲ្យ​​​បារម្ភ​​​លើ​​​វិនិ​​​យោគ​​​ផ្ទាល់​​​ពី​​​បរទេស​​​​​​នៅ​​​ប្រទេស​​​​​​កម្ពុជា​​​ឡើយ​​​។ ទោះ​​​បីជា​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ជាទូទៅ​​​អាច​​​បញ្ជូន​​​សញ្ញា​​​អវិជ្ជមាន​​​ទៅ​​​សហ​​​គមន៍​​​វិនិ​​​យោគ​​​ក៏ពិត​​​មែន​​​ ប៉ុន្តែ ប្រទេស​​​ជាច្រើ​​​ន​​​សុទ្ធ​​​តែ​​​មា​​​ន​​​ការ​​​ធ្វើ​​​កូដកម្ម​​​​​​ ហើយជាទូទៅ​​​វា​​​​​​មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ដល់​​​បរិយាកាស​​​វិនិយោគខ្លាំង​​​​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ទេ​​​”។

លោក ចន ប្រីនដេន (John Brinden) អនុ​​​ប្រធាន​​​ធនាគា​​​រ​​​អេស៊ីលីដា​​​ បាន​​​លើក​​​ឡើង​​​ថា ផល​​​ប្រយោជន៍​​​នៃការ​​​ធ្វើ​​​ពាណិជ្ជកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ទំហំ​​​ធំជាង​​​ផល​​​ប៉ះ​​​ពាល់​​​ដែល​​​អាច​​​កើត​​​មាន​​​លើ​​​ស្ថិរភាព​​​នយោ​​​បាយ​​​ និង​​​ប្រាក់​​​ចំណេញ​​​សម្រាប់​​​ក្រុម​​​ហ៊ុន​​​នានា​​​។

ខណៈដែល​​​លទ្ធភាពនៃការ​​​​​​ធ្វើ​​​កូដកម្ម​​​  “ប្រហែល​​​​​​ជា​​​នាំ​​​ឲ្យ​​​វិនិយោគិន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ ហើយ​​​អាច​​​មាន​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​លើ​​​ការ​​​យល់​​​ឃើញ​​​​​​របស់​​​វិនិយោគិន​​​ចំពោះ​​​ប្រទេស​​​កម្ពុជានោះ​​​​​​ វា​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​ទៅ​​​កន្លែង​​​​​​ណា​​​ផ្សេង​​​ទេ​​​​​​”។ លោក​​​បាន​​​បន្ថែមថា បើ​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​​​គ្នា​​​ កម្ពុជា​​​នៅ​​​តែ​​​ល្អ​​​ជាង​​​ប្រទេស​​​ភូមា​​​ និង​​​ប្រទេស​​​ឡាវ​​​ពាក់ព័ន្ធ​​​នឹង​​​ប្រាក់​​​ឈ្នួល​​​ កម្លាំង​​​ពល​​​កម្ម​​​ និង​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​។ លោក​​​បាន​​​ថ្លែងថា “ប្រទេស​​​ទាំង​​​អស់​​​នោះ​​​សុទ្ធ​​​តែមាន​​​បញ្ហា​​​រៀង​​​ៗខ្លួន​​​”។

លោក​​​ ប៊្រែត​​​តុន ស៊ីយ៉ា​​​រ៉ូនី​​​ ( Breton Scai​​​roni) ប្រធាន​​ក្រុម​​​ប្រឹក្សា​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​អាមេរិក​​​​​​ និង​ជា​​​ទីប្រឹក្សា​​​រដ្ឋាភិបាល​​​ បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​ការ​​​ធ្វើ​​​កូដកម្ម​​​ប្រហែល​​​ជា​​​អាច​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​លើ​​​កិតិ្តនាម​​​របស់​​​កម្ពុជា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ស្ថិរភាព​​​នោះ​​​ វា​​​នឹង​​​មិន​​​ទទួល​​​បាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ពី​​​វិនិ​​​យោ​​​គិន​​​​​​ ដែល​​​មាន​​​បទ​​​ពិសោធ​​​ច្រើន​​​នោះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ វិនិយោ​​​គិន​​​ពេញ​​​ចិត្ត​​​ស្ថិរភាព​​​នយោបាយ​​​ រឿង​​​មាន​​​​​​តែ​​​ប៉ុណ្ណឹង​​​។ នេះ​​​ហើយ​​​ជា​​​ចំណុច​​​ល្អ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​ចូល​​​មក​​​វិនិយោគ​​​នៅ​​​កម្ពុជា​​​”។ លោក​​​បាន​​​បន្ត​​​ថា ខណៈការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​១៩៩៨ ២០០៣ និ​​​ង២០០៨ សុទ្ធ​​​តែ​​​បាន​​​ពាំនាំ​​​មក​​​នូវ​​​ភាព​​​ចលាចល​​​ជា​​​បណ្តោះ​​​អាសន្ន​​​នោះ​​​ “សេដ្ឋ​​​កិច្ច​​​កម្ពុជា​​​នៅ​​​តែ​​​ដំណើរ​​​ការ​​​ដោយ​​​រលូន​​​ដដែល​​​”។

លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​ថា​​​ គេ​​​នៅ​​​មិន​​​ទាន់អាច​​​ព្យាករ​​​អំពី​​​ផល​​​ប៉ះពាល់​​​នៃ​​​កា​​​រ​​​ធ្វើ​​​កូដកម្ម​​​នៅ​​​ទូទាំង​​​ប្រទេស​​​លើ​​​វិស័យ​​​កាត់​​​ដេរ​​​  ដែល​​​ជាវិស័យ​​​ពឹង​​​ផ្អែក​​​ខ្លាំង​​​លើ​​​កម្លាំង​​​ពល​​​កម្ម​​​ទេ​​​។​លោក​​​​​​មាន​​​ប្រសាសន៍ថា “បញ្ហា​​​គឺ​​​នៅ​​​ត្រង់​​​​​​ថា តើ​​​កូដកម្ម​​​ធ្វើ​​​ឡើង​​​នៅ​​​ពេល​​​ណា​​​ ហើយ​​​អ្វី​​​ដែល​​​រឹត​​​តែ​​​សំខាន់​​​នោះ​​​គឺ​​​ថា តើ​​​វា​​​មាន​​​រយៈ​​​ពេល​​​យូរ​​​ប៉ុណ្ណា​​​។ការធ្វើ​​​កូដកម្ម​​​ជា​​​ទូទៅ​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​បរិយាកាស​​​ទំាងមូល​​​ ដូច្នេះ​​​វិនិ​​​យោ​​​គិន​​​ប្រហែល​​​ជាមានការ​​​ព្រួ​យ​​​បារម្ភ​​​”។

លោក​​​ សម រង្ស៊ី បាន​​​លើកឡើង​​​ថា ខណៈ​​​រយៈ​​​ពេល​​​ធ្វើ​​​កូដកម្ម​​​ ដែល​​​ទំនង​​​ថា នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​ក្រោយ​​​​​​  នឹង ​​​“អាស្រ័យ​​​លើ​​​ប្រតិ កម្ម​​​របស់​រដ្ឋាភិបាល​​​”​​​ នោះ​​​ ការ​​​ធ្វើ​​​កូដកម្ម​​​រយៈ​​​ពេល​​​វែង​​​គឺអាច​​​ជារឿង​​​ចាំបាច់​​​ក្នុងការ​​​បង្ខំ​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​ធ្វើ​​​កំណែទម្រង់​​​នយោ​​​បាយ​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​ទាម​​​ទារ​​​បាន​​​ “ដោយ​​​ស្រួល” ។

កំណែទម្រង់​​​បែបនេះ​​​រួមមានទាំង​​​​​​ការ​​​ផ្អាក​​​ជា​​​បណ្តោះអាសន្ន​នូវ​​​ការ​​​ផ្តល់​​​សម្បទាន​​​ដីសេដ្ឋ​​​កិច្ច​​​ និងការ​​​បញ្ឈប់​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ផង​​​ដែរ​​​។ លោក​​​ សម រង្ស៊ី បាន​​​ថ្លែងថា “យើង​​​អាច​​​នឹង​​​ចាប់​​​ផ្តើមពីការ​​​​​​ធ្វើ​​​កូដកម្ម​​​​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​សិន​​​​​​។ រឿង​​​ដំបូង​​​ដែល​​​យើង​​​ចង់​​​ធ្វើ​​​គឺ​​​បញ្ជូន​​​​​​សារ​​​ព្រមាន​​​ឲ្យ​​​ពួក​​​គេ​​​ដឹង​​​ថា ប្រទេស​​​នេះ​​​មិន​​​ទទួល​​​យក​​​​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​រដ្ឋ​​​ធម្មនុញ្ញ​​​នេះ​​​ទេ​​​… ហើយ​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ព្រងើយ​​​កន្តើ​​​យ​​​ចំពោះការ​​​ព្រមាន​​​នេះ​​​ យើង​​​នឹង​​​ធ្វើ​​​យូរ​​​ជាង​​​នេះ​​​ ហើយ​​​កូដកម្ម​​​នឹង​​​អូស​​​បន្លាយ​​”។

នៅពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​លោក​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ ឬអត់ថា ការ​​​ធ្វើ​​​កូដកម្ម​​​បែ​​​ប​​​នេះ​​​អាច​​​បង្ក​​​ផល​​​ប៉ះពាល់​​​លើ​​​​​​សេដ្ឋ​​​កិច្ច​​​កម្ពុជា​​​ទាំង​​​មូល​​​​​​នោះ​​​ លោក សម រង្ស៊ី បាន​​​ឆ្លើយ​​​តប​​​ថា “វា​​​ដូចជាការ​​​លេប​​​ថ្នាំ​​​អ៊ីចឹង​​​។ ឧបមាថា​​​ប្រទេស​​​កម្ពុជា​​​ប្រៀប​​​ដូច​​​ជាកុមារ​​​ម្នាក់​​​ដែល​​​មិន​​​សូវ​​​ធំធាត់​​​​​…ហើយ​​​ឧបមាថា យើង​​​យក​​​វា​​​មក​​​​​​ព្យាបាល​​​​​​ ដំបូង​​​ប្រហែ​​​លជា​​​វា​​​មាន​​​អារម្មណ៍​​​​​​មិន​​​ស្រួល​​​ទេ​​​…ប៉ុន្តែ ក្រោយ​​​ពីនោះ​​​មក​​​ វា​​​នឹង​​​បាន​​​​​​​​​ធូរ​​​​​​បាន​​​ធូរ​​​ស្បើយ​​​ ហើយ​​​​​​នឹង​​​ធំធាត់​​​ខ្លាំង​​​”​​​៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស